ព័ត៌មានសន្តិសុខសង្គម

ពលរដ្នចោតថាក្រុមឈ្មួញនិងអាជ្ញាធរភូមិកំពុងឃុតឃឹតគ្នាលេបត្របាក់ដីពលរដ្ន (ប្រើល្បិចធ្វើនំអត់ម្សៅ

) សៀមរាប= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្នរងគ្រោះមកថា មេឈ្មួញដីដុះស្លែរប្រចាំស្រុកជីក្រែងឈ្មោះ នូ ប៊ុនហាត , ឈ្មោះវឿន ទាវ និងឈ្មោះ សួន រុន(មេភូមិ) កំពុងឃុបឃឹតផ្សំគំនិតគ្នាជាប្រព័ន្ធលេបត្របាក់ដីប្រជាពលរដ្ន នៅចំនុចខាងកើតភូមិដងផ្អាវចម្ងាយ២គីឡូម៉ែត្រក្នុងភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានពលរដ្នមួយចំនួនស៊ីឈ្នួលដើរតួរជាអ្នកមានដីនៅទីនោះមកឈរចង្អុលបង្ហាញអោយគ្រឿងចក្រចូលកាយក្រវ៉ាតព្រំលើដីដែលកំពុងមានទំនាស់។ តាមការរៀបរាប់ពីពលរដ្នបានអោយដឹងថា ដីនៅចំនុចខាងលើមានចំនួន៣០ហិចតា មានម្ចាស់រួចទៅហើយ តែបច្ចុប្បន្នត្រូវបាន អ្នកមានឈ្មោះដូចខាងក្រោមឃុបឃិតគ្នាយកដីគេលក់បន្ដម្ដងហើយម្ដងទៀត ទោះបីដីទាំងនោះមានការស៊ីសងលុយគ្នារួចខ្លះនៅខ្លះក៏ដោយ ៗអ្នកទាំង៣នាក់ខាងក្រោមមិនញញើតនិងយកដីគេលក់គេលក់បន្ដបន្ទាប់ ធ្វើអោយមានការខឹងសម្បាពីពលរដ្នរងគ្រោះយ៉ាងខ្លាំងដោយសុំអន្ដរគមន៍ទៅអភិបាលស្រុកជីក្រែង លោកទៀ សីហា អភិបាលខេត្តសៀមរាប ជាពិសេស សម្ដេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៍អោយពលរដ្នស្លូតត្រង់ផង។ ១ លោក សួន រុន មេភូមិដងផ្អាវ ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ ២  លោក  នូ ប៊ុនហាត មេឈ្មួញកណ្ដាល រស់នៅភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ ៣  លោក […]

ព័ត៌មានសន្តិសុខសង្គម

គ​ណៈ​ប​​ញ្ជា​​​កា​​រ​ឯ​​​ក​​ភាព​ ​ស្រុ​​ក​​​បុទុ​​​ម​​សា​​​គ​​រ ​​​ចុះ​​ធ្វើ​​​កា​រ​​រុះ​​រើ​ រោង​​​អា​​​ណា​​ធិ​​​ប្ប​តេ​​យ្យ ​​កា​ប់​​​ទ​​ន្ទ្រា​​​ន​ដីព្រៃ ​​ក្នុ​​ង​​​តំ​​​ប​​​ន់​​​ឧ​​ទ្យា​​​ន​ជា​​​តិ​​ ​​​ស្រុ​ក​​​បូ​​ទុ​​​ម​​​សា​​គ​រ​​​​ដែល​មា​ន​មេខ្លោ​ង​ ​ឈ្មោះ​​ ​​​គុយ​​​ ​​​រឿ​​ន​ ​​​ហៅ​​ទី​​​ ​ច្រ​​​ម៉ូ​​ម ​​និ​ង​ប​ក្ស​ពួ​ក​

ខេត្តកោះ​កុង ៖ មេៗ​ការិ​យា​ល័យ​ប​រិ​ស្ថាន​និ​ង​ភូមិ​បា​ល​ ​ស្រុកបុ​ទុ​មសា​គ​រ ខេត្តកោះកុង ភ័​យ​ញ័រ​មា​ត់​ ​ញ័​រក​ ​ក្រោ​យគ​ណៈ​ប​ញ្ជាកា​រ​ឯ​កភា​ព​ស្រុក ​រ​កឃើ​ញ​ប​ទល្មើ​ស​ទ្រ​ង់​ទ្រាយ​ធំ​ក្នុ​ង​ដែ​នគ្រ​ប់​គ្រ​ង​រប​ស់​ខ្លួ​ន។​ ​ ​ចំណុ​ចអូ​រ​រ​អិល​ ​អូ​រស​ន្ទូ​ច ​ក្នុ​ង​ឃុំថ្ម​ស ​និង​ចំ​ណុ​ចកំ​ពុ​ងភ្លូ​រ ​ក្នុ​ងឃុំអ​ណ្តូ​ង​ទឹ​ក​ ស្រុ​ក​បុ​ទុ​មសា​គ​រ​ ​បា​នបា​ត់​ប​ង់​ដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​ ក្រោ​ម​ដៃ​មេ​ខ្លោ​ង​ ​ចេញ​មុ​ខ​កា​ងដី​ឲ្យ​មេទា​ហាន​ជា​ឧត្ត​ម​សេនី​យ៍​នៅ​ពី​ក្រោ​យខ្ន​ង​ ​ដោ​យប្រើ​ប្រា​ស់​រូ​ប​ភាព​ខ្ចី​ដៃ​ប្រ​ជាព​ល​រ​ដ្ឋជា​អ្ន​ក​ចំ​ណូ​ល​ថ្មី​ និ​ង​ម្ចា​ស់ស្រុ​ក​ ​ឲ្យ​មក​ស​ង់​ខ្ទ​ម​ កា​ប់​ព្រៃ​ធ្វើ​ក្រោល​ចិ​ញ្ចិ​ម​ក្រ​បី ​ចា​ប់ស​ត្វ​ព្រៃល​ក់​ចិ​ញ្ចិ​ម​ជីវិ​ត​ ​ដើម្បី​រ​ងចាំ​លេសមួ​យ​ថា ​រា​ជ​រ​ដ្ឋាភិ​បា​ល​នឹង​កា​ត់​ឆ្វៀ​ល​ដី​ជូន​ពួ​ក​គាត់​ ​ល​ក់បា​លុយ​កា​ក់ ​ចា​កចេ​ញ​ដំ​នើរ​ទៅ​តំ​បន់​ថ្មី​ផ្សេ​ងទៀ​ត​តាម​ទំ​លា​បដើ​ម។ ​ បើ​និ​យា​យ​ពីចំ​ណុ​ច​អូរ​រ​អិល​ ​ដែ​ល​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ច​ម្ល​ង​គោ ​ឃុំ​ថ្ម​ស​ ស្រុ​ក​បុ​ទុម​សា​គ​រ ​វិ​ញ ​ដី​ព្រៃប្រ​មា​ណ​ជាង​១​០​០​ហិក​តា​ ក្នុ​ង​តំ​ប​ន់​ឧទ្យា​ន​ជា​តិ​ ត្រូ​វ​ប្រ​ជាព​ល​រ​ដ្ឋនិ​យា​យថា លោ​ក​ ​គុយ​ ​រឿ​ន ​ហៅ​ទី​ ច្រ​ម៉ូ​ម​ ​ជា​បុគ្គ​ល​ក​ម្រោ​លចូ​ល​ ទាំ​ង​ង​ងើ​ល ​មិ​ន​ដែ​ល​គោរ​ព​ច្បា​ប់​ស្តីពី​ផ​ល​ប៉ះ​ពា​ល់​នៃប​រិ​ស្ថាន​ ហើ​យ​ប​ច្ចុប្ប​ន្ន​កំ​ពុ​ង​កាប់​ទ​ន្ទ្រា​ន​ដីព្រៃ​ក្នុ​ង​តំ​ប​ន់​ឧ​ទ្យា​នជា​តិ​ ​ស្រុក​បូ​ទុ​ម​សា​គរ​ ​អស់​រា​ប់​សិ​ប​ហិក​តា​ ​និង​សា​ង​សង់​រោ​ង​យ៉ាង​ធំ​ធ្វើ​ពីឈើ​ ​ដែ​លបុ​គ្គ​ល​នេះបា​ន​កា​ប់យ​ក​ម​កប្រើ​ប្រា​ស់​ក្នុ​ង​តំប​ន់​នោះ ​ត្រៀ​ម​ធ្វើ​ពិ​ធីស​ម្ពោ​ធ​ ជ​ប់​លៀ​ង​កា​ប់គោ​មួ​យ​ក្បាល​ដើ​ម្បី​ឆ្ល​ងភា​ព​ជោ​គ​ជ័យ​ ​ថាខ្លួ​ន​បា​ន​កាន់​កា​ប់​ជា​ក​ម្ម​សិទ្ធិ​ផ្ទា​ល់​ខ្លួ​នបា​ន​យ៉ា​ង​រលូ​ន​។ ស្ថិ​ត​ក្នុ​ងដំ​ណា​ក់​កាល​នោះ​លោ​កប្រ​ធា​ន​កា​រិយា​ល័​យ ​ឧ​ទ្យា​ន​ជាតិ​ […]

ព័ត៌មានជាតិ

 ឯកឧត្តម ស៊ិន វិរៈឧបត្ថម្ភអង្ករ៤តោនជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្ដការងារមនុស្សធម៌

  ខេត្តកំពង់ធំ៖  នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានឃើញពីសកម្មភាពដ៏មមាញឹកនៃក្រុមការងារមនុស្សធម៌របស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដោយបានជួយឧបត្ថម្ភអង្ករ៤តោនដើម្បីបន្តការងារមនុស្សធម៌នេះបន្តទៀត ។ លោកសាយ វាសនា ព្រះរាជអាជ្ញារង និងលោក ដួង  សារ៉ន តំណាង ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ បាននាំយកអង្ករ៤តោន មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត  ។ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង  ចំពោះអំណោយមនុស្សធម៍របស់ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងប្ដេជ្ញាចិត្តនាំយកនូវអង្ករ ដែលជាអំណោយមនុស្សធម៌ទាំងនេះយកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំជាបន្តទៅទៀត។ លោកឧត្តមសេនីយ៍ទោ ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសហការី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមបានជួបប្រទះតែនឹងសេក្ដីសុខ សេចក្ដីចម្រើន និងជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ […]

ព័ត៌មានសន្តិសុខសង្គម

ដីព្រៃនៅឃុំពពកបានរលាយអស់បន្ដិចម្ដងៗស្ទើរបាតរូបរាង

  ខេត្តកំពង់ធំ =ពលរដ្នថ្លែងថាតាំងពីលោក កែវ ននឡើងធ្វើជាមេឃុំមកដីព្រៃនៅក្នុងទឹកដីឃុំពពកបានរលាយបន្ដិចម្ដងៗរហូតមកដល់សព្វថ្ងៃស្ទើរបាតរូបរាងជាព្រៃ ជាក់ស្ដែងនៅថ្ងៃទី១៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង២៥នាទី កំលាំងកងរាជអាវុធហត្ថស្រុកស្ទោង នឹងកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១២នាក់ដឹកនាំដោយលោកវរសេនីយ៍.ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំចុះប្រតិបត្តិការឃាត គ្រឿងចក្រយកមកសួរនាំនៅកន្លែងទីតាំងដែលឈូសឆាយដីព្រៃជំរកសត្វព្រៃបឹងពែរស្រាប់តែមានមុខក្រុមប្រឹក្សាឃុំពពកម្នាក់ដែលមានឈ្មោះ ពេជ្រ សុខជីន បានចុះទៅរារាំងបង្អាក់សកម្មភាពសមត្ថកិច្ចដែលកំពុងអនុវត្តនីតិវិធីច្បាប់ ដោយមិនយកគ្រឿងចក្រចេញពីទីតាំងឈួសឆាយនោះទេ។ បើតាមការអះអាងរបស់ក្រុមប្រឹក្សាឃុំដែលមានឈ្មោះខាងលើនេះបានបញ្ជាក់ថាលោកមេឃុំ កែវនន បានបញ្ជាឲ្យលោកមកសួរនាំជនសង្ស័យដែលកំពុងធ្វើសកម្មភាពឈូសឆាយដីជម្រកសត្វព្រៃបឹងពែរ កុំឲ្យអូសគ្រឿងចក្រចេញពីទីតាំងដែលឈូសឆាយក្នុងដីជំរកសត្វព្រៃបឹងពែរនោះ។ ពលរដ្ឋបានបន្តទៀតថានៅក្នុងការកាប់រានឈូសឆាយដីព្រៃនៅក្នុងឃុំពពកសព្វថ្ងៃនេះបានកើតមានយ៉ាងអាណាធិបតេយ្យដោយសារតែមានលោកមេឃុំ កែវនន ជាអ្នកបើកភ្លើងខៀវហើយជាខ្នងបង្អែកធ្វើអោយបទល្មើសគ្រប់ទីកន្លែងដំណើរការយ៉ាងរលូន ជាក់ស្ដែង ដីព្រៃសហគមន៍ស្រែក្រសាំង នឹងដីព្រៃសហគមន៍អន្លង់ក្រាញ់ ដីជំរកសត្វព្រៃបឹងពែរ គឺរលាយស្ទើរអស់ចាប់តាំងពីលោកកែវ ននឡើងធ្វើជាមេឃុំ។ លោក កែវនន បានឆ្លើយយ៉ាងស្រួល យករួចខ្លួននៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០នេះ លោកបានឆ្លើយថាមានមេព្រៃម្នាក់ដែលមានឈ្មោះលោករ៉ន បានតេទៅប្រាប់លោកថាមានករណីឈួសឆាយដីព្រៃនៅចំណុចភូមិអន្លង់ក្រាញ់ លោកបានបញ្ជាឲ្យក្រុមប្រឹក្សាឃុំម្នាក់ដែលមានឈ្មោះខាងលើចុះទៅពិនិត្យមើលតែចំណែកក្រុមប្រឹក្សាឃុំធ្វើអ្វីផ្សេងនោះលោកមិនដឹងទេ។ ក្រោយពីមន្រ្ដីជំនាញ ចុច យូធីអឹមនិងជីវីអេស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប៉ោយប៉ែត ឃាត់មនុស្ស ៣នាក់និងគ្រឿងញៀនចម្រុះប្រមាណជាជិត១០គក្រ នៅបន្ទាយមានជ័យ បន្ទាយមានជ័យ= កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។ លោកវរសេនីយ៍ ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូ២០២០ថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។ សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕

ព័ត៌មានជាតិ

អាជ្ញាធរភូមិឃុំនិងពលរដ្ឋសំណូមពរដល់អភិបាលស្រុកនិងខេត្តមេត្តាជួយជួសជុសស្ពានចាស់ដែលកំពុងពុកផុយប្រឈមនិងគ្រោះថ្នាក់ក្នុងការធ្វើដំណើរឆ្លងកាត់

  ខេត្តសៀមរាប៖ ស្ពានឈើដែលមានវ័យចំណាស់ ជាចំណងដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា សៀងណាំ ដែលបានសាងសង់កាលពីឆ្នាំ២០០៣ សំរាប់បំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំពង្រលើនិងឃុំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផលនិងដំណាំកសិកម្មផ្សេងៗជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះ ស្ពាន មានសភាពបាក់បែកពុកផុយ ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភក្នុងការធ្វើដំណើរឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់។ ពលរដ្នបានប្រាប់ថាស្ពាននិងផ្លូវសេដ្ឋកិច្ចមួយនេះមានឈ្មោះស្ពានត្នោត ស្ថិតនៅក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មកដល់ពេលនេះ ស្ពានត្រូវបានខូចខាតមួយចំនួនធំ បានបាក់ធ្លុះធ្លាយជាច្រើនកន្លែង ធ្វើអោយពលរដ្នសម្តែងនូវការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះ សុវត្តិភាពអាយុជីវិត ដោយសារកន្លងមកនេះ មានករណីគ្រោះថ្នាក់ ធ្លាក់កាឡេថង និងធ្លាក់ក្របី រួមទាំងជាប់ផុងកង់រថយន្តនៅកណ្តាលស្ពានទៀតផង ។ ដោយមានការព្រួយបារម្ភណ៍ និងបានគិតគូរពីសុវត្តិភាពអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ចនិងអាជ្ញាធរដែនដី ក្នុងនោះមានតំណាងមេឃុំពង្រលើ ឈ្មោះគឹម ជា មេភូមិព្រៃឆ្កា លោក នូន នឿន មេភូមិដុបត្នោត រួមទាំងលោកគូន វិសេស នាយប៉ុស្តីរដ្ឋបាលឃុំពង្រលើ រួមទាំងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដើម្បីសំណូមពរ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ […]

ព័ត៌មានសន្តិសុខសង្គម

មិន​ហ៊ានស៊ី​ មិ​នហ៊ា​ន​ចាយ​ ​ទុក​លុ​យលេ​ង ល្បែ​ងស៊ីសង

ខេត្ត​កោះ​កុង ៖ លោ​ក ​ហា​ក់ ​ឡេ​ង​ អ​ភិ​បា​ល​នៃគ​ណៈ​អ​ភិបា​ល​ស្រុក​បូទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ ​បា​នដឹ​ក​នាំ​ ​កង​ក​ម្លាំ​ង​ ចុះ​ប​ង្ក្រា​ប​ ប​ន​ល្បែង​ស៊ីស​ង ​ដុះ​ស្លែមួ​យ​ក​ន្លែ​ង ​ស្ថិ​ត​នៅ​ក្នុង​ភូ​មិ​អ​ណ្តូង​ទឹ​ក​ ឃុំ​អ​ណ្ដូ​ង​ទឹក​ ​ស្រុក​បុ​ទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ និ​ង​ទី​តាំង​មួ​យ​កន្លែ​ង​ទៀ​ត ​នៅ​ឃុំថ្ម​ស​ ​ស្រុ​កបូ​ទុ​មសា​គ​រ ​ខេត្ត​កោះ​កុ​ង ​ក៍​ប៉ុ​ន្តែ ​ទី​តាំ​ងនៅ​ឃុំ​ថ្ម​សនោះ​ ​លោ​កអ​ភិ​បា​លស្រុ​ក​ បា​ន​បញ្ជាតា​ម​ទូរ​ស័​ព្ទ ​ទៅ​លោក​ ​អិ​ក ​កួ​ន​ មេ​ឃុំ​ថ្ម​ស​ និ​ង​លោ​ក ​មា​ស​ ​ភា ​មេ​ប៉ុ​ស្តិ៍ថ្ម​ស​ ​អោយ​ទៅ​បឹ​ទទី​តាំ​ងល្បែ​ងស៊ី​ស​ងនោះ​ ​ហើ​យធ្វើ​កិ​ច្ច​សន្យា​ជា​មួ​យ​ម្ចាស់​ផ្ទះ​ និងម្ចា​ស់​មេប​ន​ល្បែ​ង​។ ​ ​ ​ទីតាំ​ង​ប​នល្បែ​ង​នៅ​ឃុំ​ថ្ម​សនោះ​ ​ម្ចា​ស់ផ្ទះ​ឈ្មោះ​ ​ធី ​សើ​ង​ ភេ​ទ​ប្រុ​ស​ អា​យុ​៤​៩​ឆ្នាំ ​និ​ង​មេប​ន​ល្បែងស៊ីស​ង​ ឈ្មោះ​ ​សាំ​ង ​វា​ន់​ ភេ​ទ​ស្រី​ ​អាយុ​២​២​ឆ្នាំ​ ចំ​ណែក​ ​ស​ម្ភារៈ​ល្បែ​ងស៊ី​ស​ង​សមត្ថកិ​ច្ច​មិន​បា​ន​ប្រមូ​ល​យក​ទេ។​ ​ ​ចំណែ​កទី​តាំ​ងប​ន​ល្បែង​ស៊ី​សង​ដុះស្លែ​នៅ​ឃុំអ​ណ្តូ​ងទឹ​ក​វិញ​គឺ​លោក​ ហា​ក់​ ឡេ​ង​ […]

ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

  សៀមរាប៖បុរសម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ស្ថិតក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១K១៣០៥បើកបុកគោយន្ដន្ត្រៃពីក្រោយទិសដៅស្របគ្នាពីលិចទៅកើត។ ជនរងគ្រោះមានឈ្មោះឡេង គឹមសំ អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប(អ្នកបើកបរម៉ូតូស្លាប់)។ចំណែកអ្នកបើកគោយន្ត្រៃរត់គេចខ្លួនបាត់។ទោះយ៉ាងណាពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះសមត្តកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ ហើយបាននាំយកម៉ូតូនិងគោយន្តកន្រ្តៃទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរង់ចាំការដោះស្រាយគ្នាតាមក្រោយ៕

ព័ត៌មានជាតិ

រថយន្តដឹកមាន់ និងជ្រូកចេញពីប្រទេសថៃអត់ច្បាប់ពីរគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ បង្រ្កាបបាន ស្របពេលតែមួយ

  ខេត្តកំពង់ធំ÷ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការ ជាមួយស្នងការដ្ឋានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្រ្កាបបានរថយន្តដឹកជ្រូក និង មាន់គ្មានច្បាប់ ២គ្រឿង។ ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត២គ្រឿង ស្របពេលតែមួយ នៅ ថ្ងៃ ទី១២ ខែធ្នាំ២០២០ ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា។ ក្នុងនោះបង្ក្រាបបានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA1130 នៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមាន ម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតិ ពីក្រសួងរុក្ខាប្រមាញ់ និង នេសាទ។ ចំនែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចមរុះឃាត់ខ្លួនឈ្មួញឈើ២នាក់និងវត្ថុតាងដឹកឈើល្មើសច្បាប់

សៀមរាប÷កម្លាំងមន្ដ្រីរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកំលាំងអធិការនគបាលស្រុកប្រាសាទបាគងបានចាប់ឃាត់ខ្លួនឈ្មួញឈើ២នាក់ និងរឹបអូសរថយន្តដឹកឈើល្មើសច្បាប់១គ្រឿងហេតុការណ៍បង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លើដងផ្លូវលំក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមរបាយការណ៍របស់គគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ទី១ឈ្មោះកែវ ឧត្ដម ហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។ ក្នុងនោះក៍បានដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌ស សេរីឆ្នាំ ២០១៦ចំនួន១គ្រឿង។ ឈើប្រភេទផ្ចឹកចំនួន 2,92 ម៉ែត្រគូប។ ចំពោះមនុស្សនិងសម្ភារៈបានប្រគល់ជូនរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថាឈើនិងរថយន្តបានយកទៅរក្សាទុកនៅស្នាក់ការក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី។ ចំណែកមនុស្សដែលឃាត់ខ្លួន គឺអនុវត្តច្បាប់ស្តីពីព្រៃឈើ តាមមាត្រា៩៦ មិនបានបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែយើងទុករយះពេល៣០ថ្ងៃអោយពួកគាត់ចូលបង់ពិន័យជាអន្តរកាល ប្រសិនបើ៣០ថ្ងៃមិនចូលមកទទួលពិន័យ នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជុំវិញករណីនេះមន្ត្រីសមត្ថកិច្ចម្នាក់ដែលមានស្នាក់ការនៅតាមដងផ្លូវបង្ហើបថា មុនពេលបង្ក្រាបនេះឈ្មួញឈើខាងលើតែងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងពីខេត្តព្រះវិហារចូលនៅក្រុងសៀមរាបឆ្លងកាត់មុខស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន តែមិនដែលមានសមត្ថកិច្ចណា បង្ក្រាបទេព្រោះតែជនខាងលើចរចារផ្លូវជាមុន។ ចំណែកម្តងនេះ ទំនងជាមានសមត្ថកិច្ចផ្សេងដេញតាមពីក្រោយទើបបែកការក៍ឈានដល់ការបង្ក្រាបបែបនេះ៕