ព័ត៌មានជាតិ

 ឯកឧត្តម ស៊ិន វិរៈឧបត្ថម្ភអង្ករ៤តោនជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្ដការងារមនុស្សធម៌

  ខេត្តកំពង់ធំ៖  នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានឃើញពីសកម្មភាពដ៏មមាញឹកនៃក្រុមការងារមនុស្សធម៌របស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដោយបានជួយឧបត្ថម្ភអង្ករ៤តោនដើម្បីបន្តការងារមនុស្សធម៌នេះបន្តទៀត ។ លោកសាយ វាសនា ព្រះរាជអាជ្ញារង និងលោក ដួង  សារ៉ន តំណាង ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ បាននាំយកអង្ករ៤តោន មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត  ។ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង  ចំពោះអំណោយមនុស្សធម៍របស់ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងប្ដេជ្ញាចិត្តនាំយកនូវអង្ករ ដែលជាអំណោយមនុស្សធម៌ទាំងនេះយកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំជាបន្តទៅទៀត។ លោកឧត្តមសេនីយ៍ទោ ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសហការី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមបានជួបប្រទះតែនឹងសេក្ដីសុខ សេចក្ដីចម្រើន និងជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ […]

ព័ត៌មានជាតិ

អាជ្ញាធរភូមិឃុំនិងពលរដ្ឋសំណូមពរដល់អភិបាលស្រុកនិងខេត្តមេត្តាជួយជួសជុសស្ពានចាស់ដែលកំពុងពុកផុយប្រឈមនិងគ្រោះថ្នាក់ក្នុងការធ្វើដំណើរឆ្លងកាត់

  ខេត្តសៀមរាប៖ ស្ពានឈើដែលមានវ័យចំណាស់ ជាចំណងដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា សៀងណាំ ដែលបានសាងសង់កាលពីឆ្នាំ២០០៣ សំរាប់បំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំពង្រលើនិងឃុំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផលនិងដំណាំកសិកម្មផ្សេងៗជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះ ស្ពាន មានសភាពបាក់បែកពុកផុយ ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភក្នុងការធ្វើដំណើរឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់។ ពលរដ្នបានប្រាប់ថាស្ពាននិងផ្លូវសេដ្ឋកិច្ចមួយនេះមានឈ្មោះស្ពានត្នោត ស្ថិតនៅក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មកដល់ពេលនេះ ស្ពានត្រូវបានខូចខាតមួយចំនួនធំ បានបាក់ធ្លុះធ្លាយជាច្រើនកន្លែង ធ្វើអោយពលរដ្នសម្តែងនូវការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះ សុវត្តិភាពអាយុជីវិត ដោយសារកន្លងមកនេះ មានករណីគ្រោះថ្នាក់ ធ្លាក់កាឡេថង និងធ្លាក់ក្របី រួមទាំងជាប់ផុងកង់រថយន្តនៅកណ្តាលស្ពានទៀតផង ។ ដោយមានការព្រួយបារម្ភណ៍ និងបានគិតគូរពីសុវត្តិភាពអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ចនិងអាជ្ញាធរដែនដី ក្នុងនោះមានតំណាងមេឃុំពង្រលើ ឈ្មោះគឹម ជា មេភូមិព្រៃឆ្កា លោក នូន នឿន មេភូមិដុបត្នោត រួមទាំងលោកគូន វិសេស នាយប៉ុស្តីរដ្ឋបាលឃុំពង្រលើ រួមទាំងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដើម្បីសំណូមពរ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ […]

ព័ត៌មានជាតិ

រថយន្តដឹកមាន់ និងជ្រូកចេញពីប្រទេសថៃអត់ច្បាប់ពីរគ្រឿង ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ បង្រ្កាបបាន ស្របពេលតែមួយ

  ខេត្តកំពង់ធំ÷ ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការ ជាមួយស្នងការដ្ឋានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្រ្កាបបានរថយន្តដឹកជ្រូក និង មាន់គ្មានច្បាប់ ២គ្រឿង។ ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាប្រតិបត្តិការនេះបង្ក្រាបបានរថយន្ត២គ្រឿង ស្របពេលតែមួយ នៅ ថ្ងៃ ទី១២ ខែធ្នាំ២០២០ ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា។ ក្នុងនោះបង្ក្រាបបានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA1130 នៅផ្លូវជាតិលេខ៦A ស្ថិតក្នុង ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមាន ម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតិ ពីក្រសួងរុក្ខាប្រមាញ់ និង នេសាទ។ ចំនែកមួយទៀតរថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R 9834 […]

ព័ត៌មានជាតិ

ផ្លូវ៣​៨ខ្សែ​ ​នៅក្នុ​ង​ក្រុ​ងសៀ​ម​រា​ប ​ដែ​ល​គ្រោង​ចំ​ណាយ ថ​វិ​កា​ជាតិ​ ​ចំ​នួន​១​៥​០លា​ន​ដុល្លា​ និ​ង​បើក​កា​រដ្ឋា​ន​ ​ជាផ្លូ​វ​ការ ​នៅចុ​ង​ខែ​វិច្ឆិ​កា ខា​ង​មុ​ខនេះ​ហើ​យ

ខេត្តសៀមរាប ៖ ផ្លូ​វ៣​៨ខ្សែ​នៅ​ក្នុ​ងក្រុ​ង​សៀ​មរា​ប​ ដែ​ល​គ្រោ​ង​ចំណា​យ​ថ​វិកា​ជា​តិ ​ចំ​នួន​១​៥​០លា​ន​ដុ​ល្លាស​ម្រា​ប់ស្ថា​ប​នា​ និ​ង​បើ​កកា​រ​ដ្ឋាន​ជា​ផ្លូ​វកា​រ​នៅចុ​ង​ខែ​វិច្ឆិ​កា​ខា​ងមុ​ខ​នេះ​ហើយ​ ​។ ​ ​ ​គម្រោ​ង​ផ្លូ​វទាំ​ង​៣​៨ខ្សែ​ក្នុ​ងក្រុ​ង​សៀ​មរា​ប​ ខេ​ត្ត​សៀ​ម​រាប​ ត្រូ​វ​បាន​ក្រុ​មក​ង​វិស្វ​ក​ម្ម​សម្តេ​ច​តេ​ជោ ​ហ៊ុ​ន ​សែ​ន ​ប​ញ្ចុះ​នូវ​គ្រឿ​ងច​ក្រ​ ធ្វើ​កា​រ​បើក​ហែ​ក​ទ្រង់​ផ្លូ​វ ​និង​ធ្វើ​កា​រស​ម្អាត​នៅ​តា​មដ​ង​ផ្លូវ​ ​មុន​ធ្វើ​កា​របើ​ក​កា​រដ្ឋា​ន​ស្ថា​បនា​ផ្លូ​វ​ទាំង​ ៣​៨​ខ្សែនេះ​ ​បា​នចា​ប់​ប្រ​តិប​ត្តិ​កា​រពី​ថ្ងៃ​ទី​ ១​៥​ ​វិច្ឆ​កា​ក​ន្លង​ម​កនេះ​ហើ​យ​ ដែ​ល​ជាក្តី​ស​ង្ឃឹ​មរ​ប​ស់ប្រ​ជា​ព​ល​រដ្ឋ​ក្រុ​ង​សៀម​រា​ប ​។​ ​កន្ល​ងម​ក​នេះ​ ឯ​ក​ឧត្ត​ម​ ទៀ​ ​សី​ហា ​អ​ភិបា​លនៃ​គ​ណៈអ​ភិ​បា​លខេ​ត្ត​ បា​ន​គូស​បញ្ជា​ក់​ថា ​ ​នៅពេ​ល​ដែល​យើ​ង​កំពុ​ង​ជួប​វិ​ប​ត្តិជ​ម្ងឺ​កូវិ​ដ​១៩​ ​យើង​ក៏​មិន​ប​ន្ធូរ​ប​ន្ថយ​ ក្នុ​ង​កិច្ច​អ​ភិវ​ឌ្ឍ​ន៍ប្រ​ទេ​សឡើ​យ ​ហើ​យពេ​ល​នេះ​ក៏ជា​ឱ​កាស​មួ​យ​ដ៏ល្អ​ស​ម្រាប់​ខេ​ត្តសៀ​ម​រាប​យើ​ង ​ក្នុ​ងកា​រ​រៀ​បចំ​ស្តា​រ​ឡើង​វិ​ញ ​នូ​វហេ​ដ្ឋា​រ​ចនា​ស​ម្ព័​ន្ធផ្លូ​វ​ថ្ន​ល់ក្នុ​ង​ក្រុង​សៀ​មរា​ប​ ក្នុ​ង​កា​រស្តា​រ​ឡើ​ងវិ​ញ​លើវិ​ស័​យ​ទេ​សច​រណ៍​ ​នៅ​តំប​ន់​អង្គ​រ​យើង​នេះ​ ។​ ឯ​ក​ឧត្ត​ម​ក៏​បាន​លើ​កឡើ​ង​ថា ​ក្រោ​យ​ពីផ្លូ​វ​ទាំ​ងនេះ​ស្ថា​ប​នារួ​ច​រា​ល់ ​និ​ង ​ផ្ត​ល់​ផល​ប្រ​យោ​ជន៍​យ៉ា​ងច្រើ​ន​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋ​ក្នុង​ខេ​ត្ត​សៀម​រា​បទៅ​ថ្ងៃ​អ​នាគ​ត​ ​ក៏​ដូ​ចជា​ប្រ​ទេស​ជា​តិ​ទាំង​មូ​លព្រោះ​ថា​ ​នៅ​ពេល​ស្ថា​នភា​ព​កូ​វិដ​១​៩ច​ប់​ ភ្ញៀ​វ​ទេ​សច​រ​ណ៍​គេនិ​ង​ម​កក​ម្សា​ន្ត​នៅប្រ​ទេ​សកម្ពុជា​ ជាពិសេ​ស​នៅខេ​ត្ត​ប្រ​វត្តិ​សា​ស្ត្រ ​ដែ​ល​សម្បូ​រ​ទៅដោ​យ​ស​ម្បត្តិ​វ​ប្បធ​ម៌​ដ៏ស​ម្បូ​រ​បែប​មួ​យ​នេះ ​ដែ​លមា​ន​ប្រាង្គ​ប្រា​សា​ទដ៏​ល្បី​ល្បាញ​ ​នៅពេ​ល​ភ្ញៀ​វចូ​ល​មក​កា​ន់​ខេ​ត្តសៀ​ម​រាប​ ​គឺពេ​ល​នោះ​ហើយ​គេ​និង​ឃើ​ញ​ពី​ការ​អ​ភិ​វឌ្ឍ​ថ្មី​ៗ ​មា​នផ្លូ​វ​ស្អាត​ប្រ​កប​ដោយផា​សុ​ខភា​ព​ ងា​យ​ស្រួយ​ក្នុ​ង​ការ​ធ្វើ​ដំ​ណើរ​ ​ដែល​ជា​ក​ត្តាមួ​យ​រួ​មចំ​ណែ​ក​ទាក់​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រជា​តិ​ […]

ព័ត៌មានជាតិ

ស​ម្តេច​តេ​ជោ ​ហ៊ុ​ន​ ​សែន​ ​អ​បអ​រ​សា​ទរ ខួ​ប​អ​នុ​ស្សាវ​រីយ៏ លើ​ក​ទី​៦៧​ ​នៃ​ទិ​វា​​បុ​ណ្យឯ​ក​រាជ្យ​ជា​តិ​ ៩​ ​វិ​ច្ឆិ​កា​ ​!​

រាជធានីភ្នំពេញ ៖​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​០​៩​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​០​នេះ ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​ម្ពុ​ជា​ ​ ​បា​ន​ប​ង្ហោះ​សា​រ​នៅ​លើ​ ​F​a​c​e​bo​o​k​ ​ផ្លូ​វ​កា​រ​រ​ប​ស់​ស​ម្តេ​ច​ចូ​ល​រួម​ ​អ​ប​អ​រ​សា​ទ​រ​ខួប​អ​នុ​ស្សា​វ​រី​យ៏​លើ​ក​ទី​៦​៧​ ​នៃទិ​វា​បុ​ណ្យ​ឯ​ក​រា​ជ្យ​​ជាតិ​​ ​៩​ ​វិ​ច្ឆិ​កា។​ ​សម្តេ​ច​តេ​ជោ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បា​ន​ប​ញ្ជា​ក់​ថា​ ​ថ្ងៃ​នេះ​ ​គឺ​ជា​ថ្ងៃ​ដែ​ល​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​ត្រូ​វ​ប្រា​រ​ព្ធ​ខួ​ប​អ​នុ​ស្សា​វ​រី​យ៍​លើ​ក​ទី៦​៧​ ​នៃ​​ទិ​វា​បុ​ណ្យ​ឯ​ករា​ជ្យ​ជា​​តិ​ ​៩​ ​វិច្ឆិ​កា​ ​(​៩​ ​វិ​ច្ឆិ​កា​ ​១​៩​៥​៣​-៩​ ​វិ​ច្ឆិ​កា​ ២​០​២​០)​ ​ដែ​លក​ម្ពុ​ជា​ទ​ទួ​ល​បា​ន​ឯ​ក​រា​ជ្យ​ ​ពី​អា​ណា​​និ​គម​និ​យ​ម​បា​រាំ​ង​ ​ស្រ​ប​ជា​មួ​យ​នឹ​ង​ខួ​ប​៦​៧​ឆ្នាំ​ ​នៃ​កា​រ​ប​ង្កើ​ត​ក​ង​យោធ​ព​ល​ខេ​ម​រ​ភូ​មិ​ន្ទ​ផ​ង​ដែ​រ​។​ ​ ​សម្តេ​​ច​បន្ត​ថា​ ​ទិ​វា​បុ​ណ្យ​ឯ​ក​រា​ជ្យ​ជា​តិ​ ​៩​ ​វិ​ច្ឆិ​កា​ ​បា​ន​រំ​លឹ​ក​ឲ្យ​ឃើ​ញ​ពីព្រះ​រា​ជ​បេ​ស​ក​ក​ម្ម​ ​ដើ​ម្បី​ជា​តិ​មា​តុ​ភូ​មិ​ ​និ​ង​ប្រ​ជា​រា​ស្ត្រ​ខ្មែ​រ​រ​ប​ស់​ព្រះ​ក​រុ​ណា​ព្រះបា​ទ​ស​ម្តេ​ច​ព្រះ​ន​រោ​ត្ត​ម​ ​សី​ហ​នុ​ ​ព្រះ​បិ​តា​ឯ​ក​រា​ជ្យ​ជា​តិ​ ​ព្រះ​បរ​ម​រ​ត​ន​កោ​ដ្ឋ​ ​ដែ​ល​ព្រះអ​ង្គ​បា​ន​លះ​ប​ង់​ព្រះ​កា​​យព​ល​ ​និ​ង​ព្រះ​ប​ញ្ញា​ញា​ណ​យ៉ា​ង​ក្លៀវ​ក្លា​បំ​ផុ​ត​ ​​ធ្វើកា​រ​ត​ស៊ូ​ក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​នៃព្រះរា​ជបូជ​នីយ​កិច្ច​ ​ដើម្បី​ទា​ម​ទា​រ​ឯក​រា​ជ្យ​ដ៏​ពិ​ត​ប្រាក​ដ​នៅ​ក​ម្ពុ​ជា៕​​​

ព័ត៌មានជាតិ

លោកឧកញ៉ាហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំព្រះវិហារអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ៥០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់

ខេត្តកំពង់ធំ៖ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងលោក ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមទាំងសហការី នៃសភាពាណិជ្ជកម្ម បានអញ្ជើញចុះចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន៥០គ្រួសារ រស់នៅសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន៥០គ្រួសារ មានជីវភាពលំបាកខ្វះខាតបានទទួលអំណោយពីសប្បុរជន លោក ឧកញ៉ាហេង សំណាង ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក មីមួយកេស ទឹកស៊ីអ៊ីវទឹកត្រី២យួរ ត្រីខមួយយួរ ក្រម៉ាមួយ និងថវិកា១ម៉ឺនរៀល នេះគឺជាទឹកចិត្តសម្បុរសធម៌ ក្នុងការចូលរួមចែករំលែកដោះស្រាយជូនប្រជាពលរដ្ឋក្នុងស្ថានភាពមានទឹកជំនន់ ជួយគ្នាក្នុងគ្រាមានអាសន្ន ។ លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានកោតសរសើរចំពោះលោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមជាមួយនិងសហការីទាំងអស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ក្នុងការចូលរួមចែករំលែក […]

ព័ត៌មានជាតិ

 អ្នកសារព័ត៏មានកម្ពុជាទទួលបានវគ្គបណ្ដុះបណ្ដាលពីអង្គការ(ACT)ស្ដីពីសារព័ត៏មានសន្ដិភាព

  សៀមរាប÷ អ្នកសារព័ត៏មានចំនួន៣៨នាក់ មកពីច្រើនអង្ភភាព បានទទួលវគ្គសិក្សាបណ្ដុះបណ្ដាល ស្ដីពី (ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៏មានសន្ដិភាព) រយះពេល២ថ្ងៃ ពីថ្ងៃចន្ទ ១០កើតដល់១១កើត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២៦ដល់២៧ ខែតុលា ឆ្នាំ២០២០នៅសណ្ឋាគារ ដារ៉ារាស្សី សៀមរាប រៀបចំដោយ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់(ACT)។ បន្ទាប់ពី លោក លីវ សុខុន ប្រធានមន្ទីរព័ត៏មានខេត្តសៀមរាប ឡើងអានសន្ទរកថា បើកសិក្ខាសាលារួចមក លោកក៏បានផ្ដាំផ្ញើរដល់សក្ខាកាមទាំងអស់ត្រូវខិតខំស្ដាប់និងត្រងត្រាប់យកចំណេះវិជ្ជាមកអនុវត្តន៍ប្រកបដោយក្រមសីលធម៍និងវិជ្ជាជីវះត្រឹមត្រូវ ៗព័ត៏មាន​បែបសន្ដិភាព​  មានទល្យាភាព មានភាពយុត្តិធម៍ មិនលំអៀង មិនត្រូវធ្វើខ្លួនជាតុលាការ មិនត្រូវដើរតួរអាជ្ញាធរ មិនត្រូវបញ្ចេញមតិជាព័ត៏មាន មិនត្រូវតាំងខ្លួនជាអ្នកផ្ដលប្រភពព័ត៏មាន  បើគេផ្ដល់ព័ត៏មានអោយប៉ុណ្ណាយើងត្រូវសរសេរប៉ុន្នឹងមិនត្រូវបន្ថែមពាក្យពេចនោះទេ។ ម្យ៉ាងទៀតអ្នកសារព័ត៏មានត្រូវធ្វើខ្លួនអោយ ស្លូតបូត សុភាពរៀបសារ ទន់ភ្លន់ មិនរើសអើង ហើយត្រូវមានទំនាក់ទំនងការទូតល្អជាមួយអាជ្ញាធរ ជាមួយភាគីពាក់ព័ន្ធ ទើបមានកិច្ចសហការផ្ដល់ព័ត៏មានពីអ្នកទាំងនោះបានល្អ ! មិនតែប៉ុណ្ណោះអ្នកសារព័ត៏មាន មិនត្រូវសរសេរព័ត៏មានបែបវាយប្រហារគេ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ១ម៉ឺនគ្រួសារទៀត

សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ១ម៉ឺនគ្រួសារទៀត (បន្ទាយមានជ័យ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១ម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។ សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំងដូចនឹងថ្ងៃទី២១ និង២២ ខែតុលា ផងដែរ។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ្ឌ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ៕

ព័ត៌មានជាតិ

 រដ្ឋបាលខេត្តជូនដឹណឹងដល់ពលរដ្ឋអោយរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ជាបន្ទាន់

  សៀមរាប៖  បើយោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការអន្តរក្រសួងស្តីពីការសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ រដ្ឋបាលខេត្ត បានពិនិត្យឃើញថាមានសំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ការផ្សេងៗទៀត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ដែលចាំបាច់ត្រូវ ធ្វើការរុះរើ ជាបន្ទាន់ ដើម្បីសម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការដែលបានគ្រោងទុក។ បន្ទាប់ពីបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងរុះរើសំណង់នានា ដែលស្ថិតលើដីចំណីផ្លូវ ប៉ុន្តែមានប្រជាពលរដ្ឋផ្សេងទៀតមិនទាន់បានរុះរើសំណង់របស់ខ្លួននៅឡើយ។ ដូចនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅដែល មានសំណង់រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹងសៀមរាបដែលមិនទាន់បានរុះរើ ត្រូវ ធ្វើការរុះរើដោយខ្លួនឯង និងអនុវត្តតាមប្លង់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ(LMAP) ដែលក្រុមការងារ បច្ចេកទេសកំពុងពិនិត្យ និងវាស់វែងជូន មុននឹងរដ្ឋបាលខេត្តចាត់វិធានការរុះរើតាមពេលវេលាកំណត់ ក្នុងសេចក្តីជូនដំណឹងលេខ១៣២០/២០ ស.ជ.ណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ […]

ព័ត៌មានជាតិ

សុំមន្ត្រី​អាជ្ញាធរ​ជួយ​ចាត់វិធានការ​ លើ​សំណង់​គ្មាន​ច្បាប់​នៅ ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ

បន្ទាយមានជ័យ​៖​ជំនាញ​វប្បធម៌​ស្នើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សហការ​ចាត់វិធានកា​រលើ​សំណង់​គ្មាន​ច្បាប់​នៅ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​។​ ​លោក​យង់​តាំង​គួ​យ​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​ការដែល​បាន​បើក​កិច្ចប្រជុំ​តាម​សំណើ​របស់លោក​នេះ​ស្តីពី​ពិនិត្យ​ដោះស្រាយ​និង​មាន​វិធានការ​ចំពោះ​ការសាងស់ង់​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​។​ឬក៏​មិនអាច​អនុញ្ញាត​ច្បាប់​ដែល​ស្ថិតក្នុង​តំបន់​ការពារ​បរិវេណ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​លោក​បាន​បន្តថា ការសាងសង់​ខុសច្បាប់​នោះ​មាន​ច្រើន ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្រង់​ទិន្នន័យ វាយតម្លៃ​លើ​បរិមាណ​និង​ផលប៉ះពាល់​ហើយ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ក្នុង​កិច្ច​អន្តរា​គនន៍​និង​សហការ​នេះ​។​ ​ ព្រោះថា​កន្លងមក​បច្ចុប្បន្ន​នឹង​ទៅ​អនាគត​អាជ្ញាធរខេត្ត​ក៏​គាំទ្រ​នូវ​ការសិក្សា​សំណើ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​បាន​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់​ឆ្លង​គណៈកម្មាធិការ​បេ​តិ​ភ័​ណ្ឌ​ពី​ភព​លោក​។​នៃ​អង្គការ​យូណេស្កូ​(UNESCO)​បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ជា​បេក្ខភាព​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​s​មួយ​ដែរ ៕