ព័ត៌មានសន្តិសុខសង្គម

ពលរដ្នចោតថាក្រុមឈ្មួញនិងអាជ្ញាធរភូមិកំពុងឃុតឃឹតគ្នាលេបត្របាក់ដីពលរដ្ន (ប្រើល្បិចធ្វើនំអត់ម្សៅ

) សៀមរាប= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្នរងគ្រោះមកថា មេឈ្មួញដីដុះស្លែរប្រចាំស្រុកជីក្រែងឈ្មោះ នូ ប៊ុនហាត , ឈ្មោះវឿន ទាវ និងឈ្មោះ សួន រុន(មេភូមិ) កំពុងឃុបឃឹតផ្សំគំនិតគ្នាជាប្រព័ន្ធលេបត្របាក់ដីប្រជាពលរដ្ន នៅចំនុចខាងកើតភូមិដងផ្អាវចម្ងាយ២គីឡូម៉ែត្រក្នុងភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានពលរដ្នមួយចំនួនស៊ីឈ្នួលដើរតួរជាអ្នកមានដីនៅទីនោះមកឈរចង្អុលបង្ហាញអោយគ្រឿងចក្រចូលកាយក្រវ៉ាតព្រំលើដីដែលកំពុងមានទំនាស់។ តាមការរៀបរាប់ពីពលរដ្នបានអោយដឹងថា ដីនៅចំនុចខាងលើមានចំនួន៣០ហិចតា មានម្ចាស់រួចទៅហើយ តែបច្ចុប្បន្នត្រូវបាន អ្នកមានឈ្មោះដូចខាងក្រោមឃុបឃិតគ្នាយកដីគេលក់បន្ដម្ដងហើយម្ដងទៀត ទោះបីដីទាំងនោះមានការស៊ីសងលុយគ្នារួចខ្លះនៅខ្លះក៏ដោយ ៗអ្នកទាំង៣នាក់ខាងក្រោមមិនញញើតនិងយកដីគេលក់គេលក់បន្ដបន្ទាប់ ធ្វើអោយមានការខឹងសម្បាពីពលរដ្នរងគ្រោះយ៉ាងខ្លាំងដោយសុំអន្ដរគមន៍ទៅអភិបាលស្រុកជីក្រែង លោកទៀ សីហា អភិបាលខេត្តសៀមរាប ជាពិសេស សម្ដេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៍អោយពលរដ្នស្លូតត្រង់ផង។ ១ លោក សួន រុន មេភូមិដងផ្អាវ ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ ២  លោក  នូ ប៊ុនហាត មេឈ្មួញកណ្ដាល រស់នៅភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ ៣  លោក […]

ព័ត៌មានសន្តិសុខសង្គម

គ​ណៈ​ប​​ញ្ជា​​​កា​​រ​ឯ​​​ក​​ភាព​ ​ស្រុ​​ក​​​បុទុ​​​ម​​សា​​​គ​​រ ​​​ចុះ​​ធ្វើ​​​កា​រ​​រុះ​​រើ​ រោង​​​អា​​​ណា​​ធិ​​​ប្ប​តេ​​យ្យ ​​កា​ប់​​​ទ​​ន្ទ្រា​​​ន​ដីព្រៃ ​​ក្នុ​​ង​​​តំ​​​ប​​​ន់​​​ឧ​​ទ្យា​​​ន​ជា​​​តិ​​ ​​​ស្រុ​ក​​​បូ​​ទុ​​​ម​​​សា​​គ​រ​​​​ដែល​មា​ន​មេខ្លោ​ង​ ​ឈ្មោះ​​ ​​​គុយ​​​ ​​​រឿ​​ន​ ​​​ហៅ​​ទី​​​ ​ច្រ​​​ម៉ូ​​ម ​​និ​ង​ប​ក្ស​ពួ​ក​

ខេត្តកោះ​កុង ៖ មេៗ​ការិ​យា​ល័យ​ប​រិ​ស្ថាន​និ​ង​ភូមិ​បា​ល​ ​ស្រុកបុ​ទុ​មសា​គ​រ ខេត្តកោះកុង ភ័​យ​ញ័រ​មា​ត់​ ​ញ័​រក​ ​ក្រោ​យគ​ណៈ​ប​ញ្ជាកា​រ​ឯ​កភា​ព​ស្រុក ​រ​កឃើ​ញ​ប​ទល្មើ​ស​ទ្រ​ង់​ទ្រាយ​ធំ​ក្នុ​ង​ដែ​នគ្រ​ប់​គ្រ​ង​រប​ស់​ខ្លួ​ន។​ ​ ​ចំណុ​ចអូ​រ​រ​អិល​ ​អូ​រស​ន្ទូ​ច ​ក្នុ​ង​ឃុំថ្ម​ស ​និង​ចំ​ណុ​ចកំ​ពុ​ងភ្លូ​រ ​ក្នុ​ងឃុំអ​ណ្តូ​ង​ទឹ​ក​ ស្រុ​ក​បុ​ទុ​មសា​គ​រ​ ​បា​នបា​ត់​ប​ង់​ដែ​នជ​ម្រ​ក​ស​ត្វ​ព្រៃ​ ក្រោ​ម​ដៃ​មេ​ខ្លោ​ង​ ​ចេញ​មុ​ខ​កា​ងដី​ឲ្យ​មេទា​ហាន​ជា​ឧត្ត​ម​សេនី​យ៍​នៅ​ពី​ក្រោ​យខ្ន​ង​ ​ដោ​យប្រើ​ប្រា​ស់​រូ​ប​ភាព​ខ្ចី​ដៃ​ប្រ​ជាព​ល​រ​ដ្ឋជា​អ្ន​ក​ចំ​ណូ​ល​ថ្មី​ និ​ង​ម្ចា​ស់ស្រុ​ក​ ​ឲ្យ​មក​ស​ង់​ខ្ទ​ម​ កា​ប់​ព្រៃ​ធ្វើ​ក្រោល​ចិ​ញ្ចិ​ម​ក្រ​បី ​ចា​ប់ស​ត្វ​ព្រៃល​ក់​ចិ​ញ្ចិ​ម​ជីវិ​ត​ ​ដើម្បី​រ​ងចាំ​លេសមួ​យ​ថា ​រា​ជ​រ​ដ្ឋាភិ​បា​ល​នឹង​កា​ត់​ឆ្វៀ​ល​ដី​ជូន​ពួ​ក​គាត់​ ​ល​ក់បា​លុយ​កា​ក់ ​ចា​កចេ​ញ​ដំ​នើរ​ទៅ​តំ​បន់​ថ្មី​ផ្សេ​ងទៀ​ត​តាម​ទំ​លា​បដើ​ម។ ​ បើ​និ​យា​យ​ពីចំ​ណុ​ច​អូរ​រ​អិល​ ​ដែ​ល​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ច​ម្ល​ង​គោ ​ឃុំ​ថ្ម​ស​ ស្រុ​ក​បុ​ទុម​សា​គ​រ ​វិ​ញ ​ដី​ព្រៃប្រ​មា​ណ​ជាង​១​០​០​ហិក​តា​ ក្នុ​ង​តំ​ប​ន់​ឧទ្យា​ន​ជា​តិ​ ត្រូ​វ​ប្រ​ជាព​ល​រ​ដ្ឋនិ​យា​យថា លោ​ក​ ​គុយ​ ​រឿ​ន ​ហៅ​ទី​ ច្រ​ម៉ូ​ម​ ​ជា​បុគ្គ​ល​ក​ម្រោ​លចូ​ល​ ទាំ​ង​ង​ងើ​ល ​មិ​ន​ដែ​ល​គោរ​ព​ច្បា​ប់​ស្តីពី​ផ​ល​ប៉ះ​ពា​ល់​នៃប​រិ​ស្ថាន​ ហើ​យ​ប​ច្ចុប្ប​ន្ន​កំ​ពុ​ង​កាប់​ទ​ន្ទ្រា​ន​ដីព្រៃ​ក្នុ​ង​តំ​ប​ន់​ឧ​ទ្យា​នជា​តិ​ ​ស្រុក​បូ​ទុ​ម​សា​គរ​ ​អស់​រា​ប់​សិ​ប​ហិក​តា​ ​និង​សា​ង​សង់​រោ​ង​យ៉ាង​ធំ​ធ្វើ​ពីឈើ​ ​ដែ​លបុ​គ្គ​ល​នេះបា​ន​កា​ប់យ​ក​ម​កប្រើ​ប្រា​ស់​ក្នុ​ង​តំប​ន់​នោះ ​ត្រៀ​ម​ធ្វើ​ពិ​ធីស​ម្ពោ​ធ​ ជ​ប់​លៀ​ង​កា​ប់គោ​មួ​យ​ក្បាល​ដើ​ម្បី​ឆ្ល​ងភា​ព​ជោ​គ​ជ័យ​ ​ថាខ្លួ​ន​បា​ន​កាន់​កា​ប់​ជា​ក​ម្ម​សិទ្ធិ​ផ្ទា​ល់​ខ្លួ​នបា​ន​យ៉ា​ង​រលូ​ន​។ ស្ថិ​ត​ក្នុ​ងដំ​ណា​ក់​កាល​នោះ​លោ​កប្រ​ធា​ន​កា​រិយា​ល័​យ ​ឧ​ទ្យា​ន​ជាតិ​ […]

ព័ត៌មានសន្តិសុខសង្គម

ដីព្រៃនៅឃុំពពកបានរលាយអស់បន្ដិចម្ដងៗស្ទើរបាតរូបរាង

  ខេត្តកំពង់ធំ =ពលរដ្នថ្លែងថាតាំងពីលោក កែវ ននឡើងធ្វើជាមេឃុំមកដីព្រៃនៅក្នុងទឹកដីឃុំពពកបានរលាយបន្ដិចម្ដងៗរហូតមកដល់សព្វថ្ងៃស្ទើរបាតរូបរាងជាព្រៃ ជាក់ស្ដែងនៅថ្ងៃទី១៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង២៥នាទី កំលាំងកងរាជអាវុធហត្ថស្រុកស្ទោង នឹងកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១២នាក់ដឹកនាំដោយលោកវរសេនីយ៍.ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំចុះប្រតិបត្តិការឃាត គ្រឿងចក្រយកមកសួរនាំនៅកន្លែងទីតាំងដែលឈូសឆាយដីព្រៃជំរកសត្វព្រៃបឹងពែរស្រាប់តែមានមុខក្រុមប្រឹក្សាឃុំពពកម្នាក់ដែលមានឈ្មោះ ពេជ្រ សុខជីន បានចុះទៅរារាំងបង្អាក់សកម្មភាពសមត្ថកិច្ចដែលកំពុងអនុវត្តនីតិវិធីច្បាប់ ដោយមិនយកគ្រឿងចក្រចេញពីទីតាំងឈួសឆាយនោះទេ។ បើតាមការអះអាងរបស់ក្រុមប្រឹក្សាឃុំដែលមានឈ្មោះខាងលើនេះបានបញ្ជាក់ថាលោកមេឃុំ កែវនន បានបញ្ជាឲ្យលោកមកសួរនាំជនសង្ស័យដែលកំពុងធ្វើសកម្មភាពឈូសឆាយដីជម្រកសត្វព្រៃបឹងពែរ កុំឲ្យអូសគ្រឿងចក្រចេញពីទីតាំងដែលឈូសឆាយក្នុងដីជំរកសត្វព្រៃបឹងពែរនោះ។ ពលរដ្ឋបានបន្តទៀតថានៅក្នុងការកាប់រានឈូសឆាយដីព្រៃនៅក្នុងឃុំពពកសព្វថ្ងៃនេះបានកើតមានយ៉ាងអាណាធិបតេយ្យដោយសារតែមានលោកមេឃុំ កែវនន ជាអ្នកបើកភ្លើងខៀវហើយជាខ្នងបង្អែកធ្វើអោយបទល្មើសគ្រប់ទីកន្លែងដំណើរការយ៉ាងរលូន ជាក់ស្ដែង ដីព្រៃសហគមន៍ស្រែក្រសាំង នឹងដីព្រៃសហគមន៍អន្លង់ក្រាញ់ ដីជំរកសត្វព្រៃបឹងពែរ គឺរលាយស្ទើរអស់ចាប់តាំងពីលោកកែវ ននឡើងធ្វើជាមេឃុំ។ លោក កែវនន បានឆ្លើយយ៉ាងស្រួល យករួចខ្លួននៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០នេះ លោកបានឆ្លើយថាមានមេព្រៃម្នាក់ដែលមានឈ្មោះលោករ៉ន បានតេទៅប្រាប់លោកថាមានករណីឈួសឆាយដីព្រៃនៅចំណុចភូមិអន្លង់ក្រាញ់ លោកបានបញ្ជាឲ្យក្រុមប្រឹក្សាឃុំម្នាក់ដែលមានឈ្មោះខាងលើចុះទៅពិនិត្យមើលតែចំណែកក្រុមប្រឹក្សាឃុំធ្វើអ្វីផ្សេងនោះលោកមិនដឹងទេ។ ក្រោយពីមន្រ្ដីជំនាញ ចុច យូធីអឹមនិងជីវីអេស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប៉ោយប៉ែត ឃាត់មនុស្ស ៣នាក់និងគ្រឿងញៀនចម្រុះប្រមាណជាជិត១០គក្រ នៅបន្ទាយមានជ័យ បន្ទាយមានជ័យ= កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។ លោកវរសេនីយ៍ ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូ២០២០ថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។ សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

មិន​ហ៊ានស៊ី​ មិ​នហ៊ា​ន​ចាយ​ ​ទុក​លុ​យលេ​ង ល្បែ​ងស៊ីសង

ខេត្ត​កោះ​កុង ៖ លោ​ក ​ហា​ក់ ​ឡេ​ង​ អ​ភិ​បា​ល​នៃគ​ណៈ​អ​ភិបា​ល​ស្រុក​បូទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ ​បា​នដឹ​ក​នាំ​ ​កង​ក​ម្លាំ​ង​ ចុះ​ប​ង្ក្រា​ប​ ប​ន​ល្បែង​ស៊ីស​ង ​ដុះ​ស្លែមួ​យ​ក​ន្លែ​ង ​ស្ថិ​ត​នៅ​ក្នុង​ភូ​មិ​អ​ណ្តូង​ទឹ​ក​ ឃុំ​អ​ណ្ដូ​ង​ទឹក​ ​ស្រុក​បុ​ទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ និ​ង​ទី​តាំង​មួ​យ​កន្លែ​ង​ទៀ​ត ​នៅ​ឃុំថ្ម​ស​ ​ស្រុ​កបូ​ទុ​មសា​គ​រ ​ខេត្ត​កោះ​កុ​ង ​ក៍​ប៉ុ​ន្តែ ​ទី​តាំ​ងនៅ​ឃុំ​ថ្ម​សនោះ​ ​លោ​កអ​ភិ​បា​លស្រុ​ក​ បា​ន​បញ្ជាតា​ម​ទូរ​ស័​ព្ទ ​ទៅ​លោក​ ​អិ​ក ​កួ​ន​ មេ​ឃុំ​ថ្ម​ស​ និ​ង​លោ​ក ​មា​ស​ ​ភា ​មេ​ប៉ុ​ស្តិ៍ថ្ម​ស​ ​អោយ​ទៅ​បឹ​ទទី​តាំ​ងល្បែ​ងស៊ី​ស​ងនោះ​ ​ហើ​យធ្វើ​កិ​ច្ច​សន្យា​ជា​មួ​យ​ម្ចាស់​ផ្ទះ​ និងម្ចា​ស់​មេប​ន​ល្បែ​ង​។ ​ ​ ​ទីតាំ​ង​ប​នល្បែ​ង​នៅ​ឃុំ​ថ្ម​សនោះ​ ​ម្ចា​ស់ផ្ទះ​ឈ្មោះ​ ​ធី ​សើ​ង​ ភេ​ទ​ប្រុ​ស​ អា​យុ​៤​៩​ឆ្នាំ ​និ​ង​មេប​ន​ល្បែងស៊ីស​ង​ ឈ្មោះ​ ​សាំ​ង ​វា​ន់​ ភេ​ទ​ស្រី​ ​អាយុ​២​២​ឆ្នាំ​ ចំ​ណែក​ ​ស​ម្ភារៈ​ល្បែ​ងស៊ី​ស​ង​សមត្ថកិ​ច្ច​មិន​បា​ន​ប្រមូ​ល​យក​ទេ។​ ​ ​ចំណែ​កទី​តាំ​ងប​ន​ល្បែង​ស៊ី​សង​ដុះស្លែ​នៅ​ឃុំអ​ណ្តូ​ងទឹ​ក​វិញ​គឺ​លោក​ ហា​ក់​ ឡេ​ង​ […]

ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

  សៀមរាប៖បុរសម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ស្ថិតក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១K១៣០៥បើកបុកគោយន្ដន្ត្រៃពីក្រោយទិសដៅស្របគ្នាពីលិចទៅកើត។ ជនរងគ្រោះមានឈ្មោះឡេង គឹមសំ អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប(អ្នកបើកបរម៉ូតូស្លាប់)។ចំណែកអ្នកបើកគោយន្ត្រៃរត់គេចខ្លួនបាត់។ទោះយ៉ាងណាពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះសមត្តកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ ហើយបាននាំយកម៉ូតូនិងគោយន្តកន្រ្តៃទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរង់ចាំការដោះស្រាយគ្នាតាមក្រោយ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចមរុះឃាត់ខ្លួនឈ្មួញឈើ២នាក់និងវត្ថុតាងដឹកឈើល្មើសច្បាប់

សៀមរាប÷កម្លាំងមន្ដ្រីរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកំលាំងអធិការនគបាលស្រុកប្រាសាទបាគងបានចាប់ឃាត់ខ្លួនឈ្មួញឈើ២នាក់ និងរឹបអូសរថយន្តដឹកឈើល្មើសច្បាប់១គ្រឿងហេតុការណ៍បង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លើដងផ្លូវលំក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមរបាយការណ៍របស់គគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ទី១ឈ្មោះកែវ ឧត្ដម ហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។ ក្នុងនោះក៍បានដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌ស សេរីឆ្នាំ ២០១៦ចំនួន១គ្រឿង។ ឈើប្រភេទផ្ចឹកចំនួន 2,92 ម៉ែត្រគូប។ ចំពោះមនុស្សនិងសម្ភារៈបានប្រគល់ជូនរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថាឈើនិងរថយន្តបានយកទៅរក្សាទុកនៅស្នាក់ការក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី។ ចំណែកមនុស្សដែលឃាត់ខ្លួន គឺអនុវត្តច្បាប់ស្តីពីព្រៃឈើ តាមមាត្រា៩៦ មិនបានបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែយើងទុករយះពេល៣០ថ្ងៃអោយពួកគាត់ចូលបង់ពិន័យជាអន្តរកាល ប្រសិនបើ៣០ថ្ងៃមិនចូលមកទទួលពិន័យ នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជុំវិញករណីនេះមន្ត្រីសមត្ថកិច្ចម្នាក់ដែលមានស្នាក់ការនៅតាមដងផ្លូវបង្ហើបថា មុនពេលបង្ក្រាបនេះឈ្មួញឈើខាងលើតែងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងពីខេត្តព្រះវិហារចូលនៅក្រុងសៀមរាបឆ្លងកាត់មុខស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន តែមិនដែលមានសមត្ថកិច្ចណា បង្ក្រាបទេព្រោះតែជនខាងលើចរចារផ្លូវជាមុន។ ចំណែកម្តងនេះ ទំនងជាមានសមត្ថកិច្ចផ្សេងដេញតាមពីក្រោយទើបបែកការក៍ឈានដល់ការបង្ក្រាបបែបនេះ៕

ព័ត៌មានសន្តិសុខសង្គម

បែកធ្លាយប្រពន្ធជនល្មើសឈ្មោះ ម៉ៅ ប៊ុនធូ ជាមេធាវីការពារក្ដីផង និងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំផង

  កំពង់ធំ);បែកធ្លាយ ប្រពន្ធរបស់ជនល្មេីសឈ្មោះ ម៉ៅ ប៊ុនធូរ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ក្នុងពេលតែមួយ បំពេញតួនាទីជាមេធាវីការពារក្តីផង (អត្តលេខ ៤៣៦) និងបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សា ខេត្តកំពង់ធំក្នុងមុខតំណែងលេខរៀងលេខ ១០ ផង ដែលការបំពេញមុខងារពីរក្នុងពេលតែមួយនេះ ផ្ទុយនឹងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី, ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ផ្ទុយនឹងសេចក្តីណែនាំលេខ ០២៧ សនណ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ មូលហេតុនេះហេីយ ទេីបសាលាដំបូងខេត្តកំពង់ធំ ដាក់លិខិតទៅគណៈមេធាវី ដេីម្បីបញ្ជាក់អំពីចំណាត់ការរបស់ខ្លួន។ ប្រហែលជាមានខ្នងក្រាស់ហេីយមេីលទៅ បានជាអាចធ្វេីជាមេធាវីផង និងធ្វេីជាសមាជិកក្រុមប្រឹក្សាខេត្តផង ក្នុងពេលតែមួយ បានជាពុំឃេីញមានចំណាត់ការពីក្រសួងមហាផ្ទៃ ពីគណៈមេធាវីកម្ពុជា និង សាលាខេត្តកំពង់ធំ។ ដោយសារតែឋានៈមុខងារធំ អុីចឹងហេីយ បានជាប្តីរបស់ខ្លួនឈ្មោះ ម៉ៅ ប៊ុនធូរ ក្អេងក្អាងណាស់ ដេីរធ្វេីព្យុះធ្វេីភ្លៀងពេញខេត្តកំពង់ធំ រហូតហ៊ានដេីរចូលក្នុងបន្ទប់អ្នកដទៃ ហេីយដកកាំបិតចាក់កព្រះរាជអាជ្ញារងខេត្តកំពង់ធំ យកឈាមលាយស្រាផឹក ដោយមិនញញេីត […]

ព័ត៌មានសន្តិសុខសង្គម

រថយន្តកែឆ្នៃបុកមនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធម្មនៅស្រុកជីក្រែង

  សៀមរាប= គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកែឆ្នៃបុកនិងម៉ូតូនៅលើកំណាត់ផ្លូវលេខ២៦៦ ក្នុង(បញ្ចាស់ទិសគ្នាពីត្បូងទៅជើង )កាលវេលាម៉ោង១៧ និង ០០នាទី ថ្ងៃសៅរ៍០៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះ ជា គឹមណាក់ ស្ថិតក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា មានរថយន្តកែឆ្នៃ ផលិតឆ្នាំមិនដឹង ផ្លាកលេខគ្មាន ប្រភេទបែន ពណ៌ខៀវ បានបើកបុកម៉ូតូ រួចអ្នកបើកបររត់គេចខ្លួនបាតស្រមោលមិនស្គាល់អត្តសញ្ញាណ   ។ ចំណែកម៉ូតូម៉ាក ស្មាស់ ផលិតឆ្នាំមិនដឹង ផ្លាកលេខគ្មាន ប្រភេទស្រី ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ផុឹង សុភី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) (មិនពាក់មួកសុវត្ថិភាព ) បានដឹកមនុស្ស១នាក់ឈ្មោះ មុត ភ័ក្រ ភេទប្រុស អាយុ១៥ ឆ្នាំ(ស្លាប់) (មិនពាក់មួកសុវត្ថភាព […]

ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទកើតមាននៅក្នុងចំណុភូមិសំរោងសែននិងទឹកដីភូមិស្វាយអំពារយ៉ាងអាណាធិបតេយ្យគ្មានអ្នកបង្ក្រាបឬគ្រាន់ទុកតាំងមើល…

កំពង់ឆ្នាំង.សកម្មភាពនៃបទល្មេីសនេសាទ កេីតមាន យ៉ាងពេញបន្ទុក ខួបប្រាំងខួបវស្សា នៅក្នុង ឃុំ ចំនួន ពីរ គឺ ឃុំ ស្វាយរំពារ និង ឃុំ សំរោងសែន ក្នុងស្រុកកំពង់លែងឃុំ ស្វាយរំពារ នៅចំណុច ព្រែកស្ទឹងសណ្តែក ចំណុច ទួលឡែង រហូតដល់ ទំនប់ស្រុក ដែលស្ថិត ក្នុង ភូមិ ស្វាយរំពារឃុំ ស្វាយរំពារ ស្រុកកំពង់លែង។ អ្នករត់ការឈ្មោះ រី គា មេភូមិ កោះក្អែក និង ឈ្មោះ តានន នៅ ភូមិ ពាមឆ្កោក និង ចំណុច បឹងបាយឡៅ ចំណុច ពាមរៈ ចំណុច រាំងទិល ចំណុច តាសែតតូច ចំណុចស្ទឹងរដ្ឋ ចំណុច បឹងព្រលូង ចំណុច បឹងជួន រាប់សុឹបរបាំង ដែលស្ថិតក្នុង […]