ព័ត៌មានសន្តិសុខសង្គម

ពលរដ្នចោតថាក្រុមឈ្មួញនិងអាជ្ញាធរភូមិកំពុងឃុតឃឹតគ្នាលេបត្របាក់ដីពលរដ្ន (ប្រើល្បិចធ្វើនំអត់ម្សៅ

) សៀមរាប= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្នរងគ្រោះមកថា មេឈ្មួញដីដុះស្លែរប្រចាំស្រុកជីក្រែងឈ្មោះ នូ ប៊ុនហាត , ឈ្មោះវឿន ទាវ និងឈ្មោះ សួន រុន(មេភូមិ) កំពុងឃុបឃឹតផ្សំគំនិតគ្នាជាប្រព័ន្ធលេបត្របាក់ដីប្រជាពលរដ្ន នៅចំនុចខាងកើតភូមិដងផ្អាវចម្ងាយ២គីឡូម៉ែត្រក្នុងភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានពលរដ្នមួយចំនួនស៊ីឈ្នួលដើរតួរជាអ្នកមានដីនៅទីនោះមកឈរចង្អុលបង្ហាញអោយគ្រឿងចក្រចូលកាយក្រវ៉ាតព្រំលើដីដែលកំពុងមានទំនាស់។ តាមការរៀបរាប់ពីពលរដ្នបានអោយដឹងថា ដីនៅចំនុចខាងលើមានចំនួន៣០ហិចតា មានម្ចាស់រួចទៅហើយ តែបច្ចុប្បន្នត្រូវបាន អ្នកមានឈ្មោះដូចខាងក្រោមឃុបឃិតគ្នាយកដីគេលក់បន្ដម្ដងហើយម្ដងទៀត ទោះបីដីទាំងនោះមានការស៊ីសងលុយគ្នារួចខ្លះនៅខ្លះក៏ដោយ ៗអ្នកទាំង៣នាក់ខាងក្រោមមិនញញើតនិងយកដីគេលក់គេលក់បន្ដបន្ទាប់ ធ្វើអោយមានការខឹងសម្បាពីពលរដ្នរងគ្រោះយ៉ាងខ្លាំងដោយសុំអន្ដរគមន៍ទៅអភិបាលស្រុកជីក្រែង លោកទៀ សីហា អភិបាលខេត្តសៀមរាប ជាពិសេស សម្ដេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៍អោយពលរដ្នស្លូតត្រង់ផង។ ១ លោក សួន រុន មេភូមិដងផ្អាវ ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។ ២  លោក  នូ ប៊ុនហាត មេឈ្មួញកណ្ដាល រស់នៅភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។ ៣  លោក […]