ព័ត៌មានសន្តិសុខសង្គម

ប្រយ័ត្នក្រុមខ្មូតអនុវត្តនូវលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្មតាមរូបមន្តចាស់..កន្ទេលធំបន្លំដេក…ជួយតាមដានផង

 

ខេត្តព្រះវិហារ – ថ្ងៃទី ១៤/១១/២០២០- ការកាប់បំផ្លាញ ផលអនុផល ព្រៃឈើ កំពុងមានវត្តមាន នៅក្នុងទឹកដីព្រៃប្រាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារជាក់ស្តែង កាលពីរសៀល ថ្ងៃទី១២ និងព្រឹកទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ អ្នកសារព័ត៌មាន បានចុះទៅដល់គោលដៅជាក់ស្តែងប្រទះឃើញរថយន្តបង្កុង ជាច្រើនគ្រឿង ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ពាសពេញព្រៃ បើតាមការចុះដល់កន្លែងកើតហេតុ ឃើញមានរថយន្តបង្កុងប្រម៉ានជាជាង ១០ គ្រឿង កំពុងតែធ្វើសកម្មភាព  ដឹកជញ្ជូនឈើលាន់ឮយ៉ាងរំពងពេញព្រៃ បូករូមស្នូរម៉ាស៊ីនអា និរណាយន្តបាននិងកំពុងធ្វើសកម្មភាពអារឈើរាប់សិបគ្រឿងលាន់ឮរំពងទ្រហឹងពេញព្រៃ ក្នុងទឹកដីតំបន់ព្រៃប្រាក់កន ហើយដឹកជញ្ជូនមកទម្លាក់នៅឃុំរៀបរយ ស្រុករវៀង ជាប់ព្រំប្រទល់ ខេត្តកំពង់ធំផងដែរ។

បើតាមប្រភពខ្លះបានអះអាងថា ក្រុមឈ្មួញបំផ្លាញព្រៃឈើទាំងនេះ មានគោរមងារជាឧកញ៉ា ផង ។ ការបំផ្លាញធនធានធម្មជាតិចុងក្រោយក្នុងតំបន់នោះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះក្រុមឈ្មួញទាំងនោះ មិនដែលគោរពច្បាប់ឬបទបញ្ជាម្តងណានោះទេឲ្យតែបានក្រដាស១សន្លឹកពីជំនាញគឺពួកគេប្រមូលផលរាប់សិបឆ្នាំគ្មានទើសក្បាលមន្ត្រីឬជំនាញពាក់ព័ន្ធឡើយ…។

គួររំលឹកថា ធនធានធម្មជាតិនៅក្នុងស្រុករវៀង និងស្រុកផ្សេងៗទៀតនៃខេត្តព្រះវិហារ ទាំងព្រៃឈើ ទាំងរ៉ែ ទាំងធនធានផ្សេងៗទៀតបាននិងកំពុងប្រឈមនូវមហន្តរាយជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចនេះកូនខ្មែរគ្រប់រូបត្រូវយកខួក្បាលមកមើលផង.។

nis

Leave a Reply

Your email address will not be published. Required fields are marked *