ព័ត៌មានជាតិ

ផ្លូវ៣​៨ខ្សែ​ ​នៅក្នុ​ង​ក្រុ​ងសៀ​ម​រា​ប ​ដែ​ល​គ្រោង​ចំ​ណាយ ថ​វិ​កា​ជាតិ​ ​ចំ​នួន​១​៥​០លា​ន​ដុល្លា​ និ​ង​បើក​កា​រដ្ឋា​ន​ ​ជាផ្លូ​វ​ការ ​នៅចុ​ង​ខែ​វិច្ឆិ​កា ខា​ង​មុ​ខនេះ​ហើ​យ

ខេត្តសៀមរាប ៖ ផ្លូ​វ៣​៨ខ្សែ​នៅ​ក្នុ​ងក្រុ​ង​សៀ​មរា​ប​ ដែ​ល​គ្រោ​ង​ចំណា​យ​ថ​វិកា​ជា​តិ ​ចំ​នួន​១​៥​០លា​ន​ដុ​ល្លាស​ម្រា​ប់ស្ថា​ប​នា​ និ​ង​បើ​កកា​រ​ដ្ឋាន​ជា​ផ្លូ​វកា​រ​នៅចុ​ង​ខែ​វិច្ឆិ​កា​ខា​ងមុ​ខ​នេះ​ហើយ​ ​។ ​ ​ ​គម្រោ​ង​ផ្លូ​វទាំ​ង​៣​៨ខ្សែ​ក្នុ​ងក្រុ​ង​សៀ​មរា​ប​ ខេ​ត្ត​សៀ​ម​រាប​ ត្រូ​វ​បាន​ក្រុ​មក​ង​វិស្វ​ក​ម្ម​សម្តេ​ច​តេ​ជោ ​ហ៊ុ​ន ​សែ​ន ​ប​ញ្ចុះ​នូវ​គ្រឿ​ងច​ក្រ​ ធ្វើ​កា​រ​បើក​ហែ​ក​ទ្រង់​ផ្លូ​វ ​និង​ធ្វើ​កា​រស​ម្អាត​នៅ​តា​មដ​ង​ផ្លូវ​ ​មុន​ធ្វើ​កា​របើ​ក​កា​រដ្ឋា​ន​ស្ថា​បនា​ផ្លូ​វ​ទាំង​ ៣​៨​ខ្សែនេះ​ ​បា​នចា​ប់​ប្រ​តិប​ត្តិ​កា​រពី​ថ្ងៃ​ទី​ ១​៥​ ​វិច្ឆ​កា​ក​ន្លង​ម​កនេះ​ហើ​យ​ ដែ​ល​ជាក្តី​ស​ង្ឃឹ​មរ​ប​ស់ប្រ​ជា​ព​ល​រដ្ឋ​ក្រុ​ង​សៀម​រា​ប ​។​

​កន្ល​ងម​ក​នេះ​ ឯ​ក​ឧត្ត​ម​ ទៀ​ ​សី​ហា ​អ​ភិបា​លនៃ​គ​ណៈអ​ភិ​បា​លខេ​ត្ត​ បា​ន​គូស​បញ្ជា​ក់​ថា ​ ​នៅពេ​ល​ដែល​យើ​ង​កំពុ​ង​ជួប​វិ​ប​ត្តិជ​ម្ងឺ​កូវិ​ដ​១៩​ ​យើង​ក៏​មិន​ប​ន្ធូរ​ប​ន្ថយ​ ក្នុ​ង​កិច្ច​អ​ភិវ​ឌ្ឍ​ន៍ប្រ​ទេ​សឡើ​យ ​ហើ​យពេ​ល​នេះ​ក៏ជា​ឱ​កាស​មួ​យ​ដ៏ល្អ​ស​ម្រាប់​ខេ​ត្តសៀ​ម​រាប​យើ​ង ​ក្នុ​ងកា​រ​រៀ​បចំ​ស្តា​រ​ឡើង​វិ​ញ ​នូ​វហេ​ដ្ឋា​រ​ចនា​ស​ម្ព័​ន្ធផ្លូ​វ​ថ្ន​ល់ក្នុ​ង​ក្រុង​សៀ​មរា​ប​ ក្នុ​ង​កា​រស្តា​រ​ឡើ​ងវិ​ញ​លើវិ​ស័​យ​ទេ​សច​រណ៍​ ​នៅ​តំប​ន់​អង្គ​រ​យើង​នេះ​ ។​

ឯ​ក​ឧត្ត​ម​ក៏​បាន​លើ​កឡើ​ង​ថា ​ក្រោ​យ​ពីផ្លូ​វ​ទាំ​ងនេះ​ស្ថា​ប​នារួ​ច​រា​ល់ ​និ​ង ​ផ្ត​ល់​ផល​ប្រ​យោ​ជន៍​យ៉ា​ងច្រើ​ន​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋ​ក្នុង​ខេ​ត្ត​សៀម​រា​បទៅ​ថ្ងៃ​អ​នាគ​ត​ ​ក៏​ដូ​ចជា​ប្រ​ទេស​ជា​តិ​ទាំង​មូ​លព្រោះ​ថា​ ​នៅ​ពេល​ស្ថា​នភា​ព​កូ​វិដ​១​៩ច​ប់​ ភ្ញៀ​វ​ទេ​សច​រ​ណ៍​គេនិ​ង​ម​កក​ម្សា​ន្ត​នៅប្រ​ទេ​សកម្ពុជា​ ជាពិសេ​ស​នៅខេ​ត្ត​ប្រ​វត្តិ​សា​ស្ត្រ ​ដែ​ល​សម្បូ​រ​ទៅដោ​យ​ស​ម្បត្តិ​វ​ប្បធ​ម៌​ដ៏ស​ម្បូ​រ​បែប​មួ​យ​នេះ ​ដែ​លមា​ន​ប្រាង្គ​ប្រា​សា​ទដ៏​ល្បី​ល្បាញ​ ​នៅពេ​ល​ភ្ញៀ​វចូ​ល​មក​កា​ន់​ខេ​ត្តសៀ​ម​រាប​ ​គឺពេ​ល​នោះ​ហើយ​គេ​និង​ឃើ​ញ​ពី​ការ​អ​ភិ​វឌ្ឍ​ថ្មី​ៗ ​មា​នផ្លូ​វ​ស្អាត​ប្រ​កប​ដោយផា​សុ​ខភា​ព​ ងា​យ​ស្រួយ​ក្នុ​ង​ការ​ធ្វើ​ដំ​ណើរ​ ​ដែល​ជា​ក​ត្តាមួ​យ​រួ​មចំ​ណែ​ក​ទាក់​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រជា​តិ​ ​អន្ត​រ​ជាតិ​ឲ្យ​ម​កក​ម្សា​ន្តនៅ​ខេ​ត្ត​សៀម​រា​បនេះ​បា​ន​ច្រើន​ឡើ​ងវិ​ញ​ ព្រោះ​គេ​មក​ក​ម្សា​ន្តនៅ​សៀ​មរា​ប​ គេ​បា​ន​ទស្ស​នា​រ​ម​ណីយ​ដ្ឋា​នប្រ​វ​ត្តិ​សាស្រ្ត​ ​រ​មណី​យដ្ឋានធម្ម​ជា​តិជា​ច្រើ​នដ៏​ស​ម្បូបែ​ប​ ​ហើយ​មា​ន​ផ្លូវ​ងា​យ​ស្រួ​លក្នុ​ង​កា​រធ្វើ​ដំ​ណើ​រប្រ​ក​ប​ដោ​យសុ​វ​ត្ថិ​ភាព​ខ្ព​ស់​ ទៅម​ក​ទៀ​តផ​ង​ ។

​ឯ​កឧ​ត្ត​មប​ញ្ជា​ក់​ថា ​ស​ម្រា​ប់កា​រ​អ​នុ​វត្ត​គ​ម្រោ​ងស្ថា​ប​នាហេ​ដ្ឋា​រ​ចនា​ស​ម្ព័​ន្ធ​ផ្លូវ​ចំ​នួន​៣​៨​ខ្សែ ​នៅ​ក្រុ​ងសៀ​ម​រា​ប ​ខេ​ត្តសៀ​ម​រា​ប​នេះ ​គ្រោង​ប​ញ្ច​ប់ឲ្យ​បា​នរួ​ច​រា​ល់នៅ​ឆ្នាំ​២​០២​១​ខា​ងមុ​ខ​នេះ​ ៕​​

nis

Leave a Reply

Your email address will not be published. Required fields are marked *