ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចមរុះឃាត់ខ្លួនឈ្មួញឈើ២នាក់និងវត្ថុតាងដឹកឈើល្មើសច្បាប់

សៀមរាប÷កម្លាំងមន្ដ្រីរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកំលាំងអធិការនគបាលស្រុកប្រាសាទបាគងបានចាប់ឃាត់ខ្លួនឈ្មួញឈើ២នាក់ និងរឹបអូសរថយន្តដឹកឈើល្មើសច្បាប់១គ្រឿងហេតុការណ៍បង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ លើដងផ្លូវលំក្នុងភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


តាមរបាយការណ៍របស់គគរបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់
ទី១ឈ្មោះកែវ ឧត្ដម ហៅធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ទី២ឈ្មោះទុយ វុទ្ធីហៅចៀន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។ ក្នុងនោះក៍បានដកហូតវត្ថុតាងឡានម៉ាក REVO ពណ៌ស សេរីឆ្នាំ ២០១៦ចំនួន១គ្រឿង។ ឈើប្រភេទផ្ចឹកចំនួន 2,92 ម៉ែត្រគូប។


ចំពោះមនុស្សនិងសម្ភារៈបានប្រគល់ជូនរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានបញ្ជាក់ថាឈើនិងរថយន្តបានយកទៅរក្សាទុកនៅស្នាក់ការក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី។
ចំណែកមនុស្សដែលឃាត់ខ្លួន គឺអនុវត្តច្បាប់ស្តីពីព្រៃឈើ តាមមាត្រា៩៦ មិនបានបញ្ជូនទៅតុលាការនោះទេ។ ប៉ុន្តែយើងទុករយះពេល៣០ថ្ងៃអោយពួកគាត់ចូលបង់ពិន័យជាអន្តរកាល ប្រសិនបើ៣០ថ្ងៃមិនចូលមកទទួលពិន័យ នោះនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។


ជុំវិញករណីនេះមន្ត្រីសមត្ថកិច្ចម្នាក់ដែលមានស្នាក់ការនៅតាមដងផ្លូវបង្ហើបថា មុនពេលបង្ក្រាបនេះឈ្មួញឈើខាងលើតែងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងពីខេត្តព្រះវិហារចូលនៅក្រុងសៀមរាបឆ្លងកាត់មុខស្នាក់ការសមត្ថកិច្ចជាច្រើនស្ថាប័ន តែមិនដែលមានសមត្ថកិច្ចណា បង្ក្រាបទេព្រោះតែជនខាងលើចរចារផ្លូវជាមុន។ ចំណែកម្តងនេះ ទំនងជាមានសមត្ថកិច្ចផ្សេងដេញតាមពីក្រោយទើបបែកការក៍ឈានដល់ការបង្ក្រាបបែបនេះ៕

nis

Leave a Reply

Your email address will not be published. Required fields are marked *