ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

 

សៀមរាប៖បុរសម្នាក់បើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ស្ថិតក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប ១K១៣០៥បើកបុកគោយន្ដន្ត្រៃពីក្រោយទិសដៅស្របគ្នាពីលិចទៅកើត។

ជនរងគ្រោះមានឈ្មោះឡេង គឹមសំ អាយុ៣៥ឆ្នាំមានទីលំនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប(អ្នកបើកបរម៉ូតូស្លាប់)។ចំណែកអ្នកបើកគោយន្ត្រៃរត់គេចខ្លួនបាត់។ទោះយ៉ាងណាពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍នេះសមត្តកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយ ហើយបាននាំយកម៉ូតូនិងគោយន្តកន្រ្តៃទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងរង់ចាំការដោះស្រាយគ្នាតាមក្រោយ៕

nis

Leave a Reply

Your email address will not be published. Required fields are marked *