ព័ត៌មានសន្តិសុខសង្គម

មិន​ហ៊ានស៊ី​ មិ​នហ៊ា​ន​ចាយ​ ​ទុក​លុ​យលេ​ង ល្បែ​ងស៊ីសង

ខេត្ត​កោះ​កុង ៖ លោ​ក ​ហា​ក់ ​ឡេ​ង​ អ​ភិ​បា​ល​នៃគ​ណៈ​អ​ភិបា​ល​ស្រុក​បូទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ ​បា​នដឹ​ក​នាំ​ ​កង​ក​ម្លាំ​ង​ ចុះ​ប​ង្ក្រា​ប​ ប​ន​ល្បែង​ស៊ីស​ង ​ដុះ​ស្លែមួ​យ​ក​ន្លែ​ង ​ស្ថិ​ត​នៅ​ក្នុង​ភូ​មិ​អ​ណ្តូង​ទឹ​ក​ ឃុំ​អ​ណ្ដូ​ង​ទឹក​ ​ស្រុក​បុ​ទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​ និ​ង​ទី​តាំង​មួ​យ​កន្លែ​ង​ទៀ​ត ​នៅ​ឃុំថ្ម​ស​ ​ស្រុ​កបូ​ទុ​មសា​គ​រ ​ខេត្ត​កោះ​កុ​ង ​ក៍​ប៉ុ​ន្តែ ​ទី​តាំ​ងនៅ​ឃុំ​ថ្ម​សនោះ​ ​លោ​កអ​ភិ​បា​លស្រុ​ក​ បា​ន​បញ្ជាតា​ម​ទូរ​ស័​ព្ទ ​ទៅ​លោក​ ​អិ​ក ​កួ​ន​ មេ​ឃុំ​ថ្ម​ស​ និ​ង​លោ​ក ​មា​ស​ ​ភា ​មេ​ប៉ុ​ស្តិ៍ថ្ម​ស​ ​អោយ​ទៅ​បឹ​ទទី​តាំ​ងល្បែ​ងស៊ី​ស​ងនោះ​ ​ហើ​យធ្វើ​កិ​ច្ច​សន្យា​ជា​មួ​យ​ម្ចាស់​ផ្ទះ​ និងម្ចា​ស់​មេប​ន​ល្បែ​ង​។ ​

​ទីតាំ​ង​ប​នល្បែ​ង​នៅ​ឃុំ​ថ្ម​សនោះ​ ​ម្ចា​ស់ផ្ទះ​ឈ្មោះ​ ​ធី ​សើ​ង​ ភេ​ទ​ប្រុ​ស​ អា​យុ​៤​៩​ឆ្នាំ ​និ​ង​មេប​ន​ល្បែងស៊ីស​ង​ ឈ្មោះ​ ​សាំ​ង ​វា​ន់​ ភេ​ទ​ស្រី​ ​អាយុ​២​២​ឆ្នាំ​ ចំ​ណែក​ ​ស​ម្ភារៈ​ល្បែ​ងស៊ី​ស​ង​សមត្ថកិ​ច្ច​មិន​បា​ន​ប្រមូ​ល​យក​ទេ។​

​ចំណែ​កទី​តាំ​ងប​ន​ល្បែង​ស៊ី​សង​ដុះស្លែ​នៅ​ឃុំអ​ណ្តូ​ងទឹ​ក​វិញ​គឺ​លោក​ ហា​ក់​ ឡេ​ង​ បា​នចុះ​ប​ង្ក្រាប​ផ្ទា​ល់ដែលមានម្ចា​ស់ផ្ទះ​ឈ្មោះ ​ស​ល់ ​ប៊ុន​ទី​ ​ភេទ​ប្រុ​ស ​និ​ងម្នា​ក់​ទៀត​ដែ​លល្បី​ល្បា​ញថា​ជា​មេប​ន​ល្បែង​ដុះ​ស្លែឈ្មោះ​ ​ឆែ​ម ​ប្រុ​ស ​ហៅ​ទូ​រ ​ភេ​ទប្រុ​ស​ អា​យុ៣​៥​ឆ្នាំ ​ដែល​មា​ន​ទីលំ​នៅ​ភូ​មិអ​ណ្តូ​ងទឹ​ក​ ឃុំ​អ​ណ្ដូ​ងទឹ​ក ​ស្រុ​កបូ​ទុ​មសា​គរ ខេត្ត​កោះ​កុង​។​

គួ​រ​រំ​លឹក​ថា​នៅ​ទីតាំ​ង​ដែល​លោ​កអ​ភិបា​ល​ស្រុក​ ​ចុះប​ង្ក្រា​ប​អ្នក​ញៀ​នល្បែ​ង​ស៊ីស​ងប្រ​មា​ណជា​ង​៣០​នា​ក់ហើ​យ​បាន​រ​ត់​បាត​ជើ​ង​សព្រា​ត​នោះ​ ស្រា​ប់​តែឈ្មោះ​ ​ឆែ​ម ​ប្រុ​ស ​ជា​មេប​ន​ល្បែង​ចេ​ញ​មុខ​មក​និ​យា​យជា​មួ​យ​លោក​អ​ភិ​បាល​ស្រុ​ក​ និ​ង​មុខ​ស​មត្ថ​កិ​ច្ចជា​ច្រើ​ននា​ក់​ថា ​គេ​មាន​ច្បា​ប់ ​មា​នអា​ជ្ញា​ប័ណ្ណ​ត្រឹ​ម​ត្រូវ​ ​ទើប​គេ​ហ៊ាន​បើកល្បែងស៊ីស​ង​នេះ។​ ឈ្មោះ​ ​ឆែម​ ​ប្រុស​ ​និ​យាយ​ប​ន្តថា​ ​ចាំគេ​ទៅ​យ​កអា​ជ្ញា​ប័​ណ្ណគេ​ម​ក​អោយ​មើ​ល ​តែ​អា​ជ្ញាប័​ណ្ណ​ឆ្នោ​តរ​ប​ស់ខ្ញុំ​ ​មិន​ទា​ន់​យ​កទៅ​ដា​ក់នៅ​សា​លាស្រុ​ក​ទេ​ នេះ​ជា​ភាព​អំ​នួ​តអួ​ត​អា​ងរ​ប​ស់​មេប​ន​ល្បែង​ឈ្មោះ​ ឆែ​ម​ ​ប្រុស​ ​ហៅទូ​ ហ៊ា​ន​និយា​យ​ក្អេ​ងក្អាង​នៅចំ​ពោះ​មុខ​លោ​ក​អភិ​បា​លស្រុ​ក​ទៀត​។​

​នៅពេ​ល​នោះ​ លោក​ ​ហាក់​ ​ឡេ​ង ​អ​ភិបា​ល​ស្រុក​ ​បាន​និ​យាយ​ថា​ រូ​ប​លោក​មិ​ន​អោយ​មា​នលេ​ងល្បែ​ងស៊ីស​ង​នៅក្នុ​ង​ស្រុ​ករ​ប​ស់​លោក​ទេ​ ហើ​យ​ក៍​មិ​ន​អនុ​ញ្ញា​ត​អោ​យលេ​ង​ទេ ​បើ​សិ​នមាន​អាជ្ញា​ប័​ណ្ណលេ​ង​ល្បែង​ស៊ីស​ង​នោះមែ​ន​ក៏លោ​ក​មិន​អោ​យ​លេង​ដែ​រ ​ពីព្រោះវាធ្វើ​អោ​យ ​ប្រជា​ព​លរ​ដ្ឋ​រប​ស់​លោក​ក្រី​ក្រដោ​យ​សារ​ល្បែ​ងនេះ​ ​។ លោ​ក​អភិ​បា​ល​ស្រុក​ប​ន្តថា​ ​បើមា​ន​អាជ្ញា​ប័​ណ្ណ​មែន​ ​សុំ​ អោ​យ​ម្ចាស់​ផ្ទះ​ទៅសុំ​លោ​កជំ​ទា​វ​អភិ​បា​ល​ខេត្ត​កោះ​កុង​សិ​ន​ទៅ ​មិ​ន​មែន​ចេះ​តែ​និយា​យ​តែ​មា​ត់នោះ​ទេ​។ ​

នៅ​ពេល​នោះ​ លោ​ក​ ​ហាក់​ ​ឡេង​ ​អ​ភិបា​ល​នៃគ​ណៈ​អ​ភិបា​ល​ស្រុ​ក​បូទុ​ម​សា​គរ​ ​បាន​ប​ញ្ជាអោ​យ​ស​មត្ថ​កិ​ច្ច ​ហៅ​ម្ចាស់​ផ្ទះ​ និ​ង​មេប​ន​ល្បែ​ងយ​ក​ទៅ​ធ្វើកិ​ច្ច​សន្យា​ប​ញ្ឈ​ប់​តែម្ដ​ង​។ ​

នៅ​ក្នុ​ង​ការ​ចុះ​ប​ង្ក្រាប​ល្បែ​ង​ស៊ី​សង​នេះ​ ​សម​ត្ថ​កិ​ច្ចរឹ​ប​អូ​សយ​ក​បាន​ ​បៀ​ដូពី​ណូ​ពីរ​ហ៊ូ​ ​និង​ទូ​រទ​ស្សន៍​ដាក់ល្បែ​ង​ភ្នាល់​គ្នាតា​ម​អ​ន​ឡាញ​ឆ្នោ​ត​ឡូតូ​១​២​ខ្ទុង​ ​តែមិ​ន​ទា​ន់បា​ន​យ​កទៅ​ប្រ​គ​ល់អោ​យ​សម​ត្ថ​កិ​ច្ចនៅ​ឡើ​យ​ទេ ​ដោ​យ​សា​រចា​ប់​ប៊ូ​​ឡុ​​ង​​​ធំពេ​​ក​ទុ​កអោ​យម្ចា​ស់​ផ្ទះដោះ​ប្រ​គល់​អោយ​ស​មត្ថ​កិ​ច្ចនៅ​ពេ​លក្រោ​យ។​

តាមប្រ​ភ​ពពី​ម្ចា​ស់ផ្ទះ​បា​ននិ​យា​យថា​ ​គា​ត់មិ​ន​ដឹង​អី​ទេ ​ពី​ព្រោះឈ្មោះ​ ឆែ​ម​ ​ប្រុស​ ​ហៅទូ​រ​ ថា​ល្បែ​ងស៊ី​ស​ង​នេះមា​នច្បា​ប់​ ហើ​យធា​នា​ទាំង​មិ​នអោ​យ​សម​ត្ថ​កិច្ច​ណាម​ក​ចាប់​ទេ​ នេះ​ជា​សម្ដី​ម្ចា​ស់​ផ្ទះ។​ ​

​តាម​ប្រ​ភព​ពីប្រ​ជា​ព​លរ​ដ្ឋ​នៅភូ​មិ​អណ្តូ​ង​ទឹក​ បា​ន​និ​យាយ​ថា​ នៅ​ទី​តាំង​ផ្ទះ​ឈ្មោះ ​
​សល់​ ​ប៊ុន​ទី​ មា​ន​ល្បែងស៊ី​សង​គ្រប់​ប្រ​ភេទ​ ​ដូច​ជា​ ​បៀ ​យូ​គី ​បៀ​ដូ​ពីណូ​ ​អា​ប៉ាង​ ​ឆ្នោត​ឡូ​តូ១​២​ខ្ទង់​ទៀ​ត​ ហើ​យ​ឆ្នោត​១​២​ខ្ទង់​នេះ​ ចា​ក់​១​០០​០​រៀ​ល ​ត្រូ​វបា​ន​១១​៥​០​០រៀ​ល​ នេះ​តា​ម​ប្រភ​ព​ពី​ប្រជា​ព​ល​រដ្ឋ​ ​និង​ ​អ្ន​កលេ​ង​ល្បែ​ងនិ​យា​យប្រា​ប់​អ្នក​សា​រ​ព័ត៌​មា​ន។​ ​

​គួ​ររំ​លឹ​កថា​ ​នៅលិ​ខិ​តរ​បស់​រ​ដ្ឋ​បាល​រា​ជ​ធានី​ភ្នំ​ពេ​ញ ​លេ​ខ៧​៨​៧​/​២០​,​ឆត​,​អ​ និ​ង​លិខិតណ​លេ​ខ ​ឆ​ខ​០០​៨​៣​ចុះ​ថ្ងៃទី​០​២ ខែ​​​មិ​ថុនា ឆ្នាំ​២​០២​០ បា​ន​ចែង​ថា​ ១​ ត្រូ​វ​គោ​រព​តា​ម​អា​ជ្ញាប័​ណ្ណ​ ប្រ​ក​ប​អា​ជីវ​ក​ម្ម​ឆ្នោត​ ​រ​បស់​ក្រ​សួង​សេ​ដ្ឋ​កិច្ច​ ​និង​ ​ហិរ​ញ្ញ​វត្ថុ​ ​ដោយ​មិ​នអ​នុ​ញ្ញា​ត​អោ​យល​ក់ជា​ប្រ​ភេ​ទក​ន្ទុ​យលេ​ខ​ ​ឬល្បែ​ង​ស៊ី​សង​ខុ​ស​ច្បាប់​ឡើ​យ​ នេះ​ជា​ច្បាប់​រ​ប​ស់ក្រ​សួ​ង​សេដ្ឋ​កិ​ច្ច ​និ​ង​ ហិ​រ​ញ្ញវ​ត្ថុ​។ ​

ចំ​ណែ​កឈ្មោះ​ ​ឆែ​ម ​ប្រុ​ស​ ​ហៅទូ​ ​បា​នយ​ក​ច្បា​ប់​រប​ស់​ក្រសួ​ង​ ​ធ្វើជា​ខែ​លត្រី​មុ​ខ​ ​ប្រើប្រា​ស់​ល្បិ​ចក​ល​ ​បើក​ល្បែ​ង​គ្រប់​ប្រ​ភេ​ទ ​ជ្រ​ក​ក្រោ​មស្លា​ក​អា​ជ្ញា​ប័ណ្ណ​ឆ្នោ​ត​ឡូតូ​។​ ​

​តា​មប្រ​ភ​ព​ពីម​ន្ត្រី​ក្នុ​ង​ស្រុក​៥​នា​ក់សុំ​មិ​ន​ប​ញ្ចេញ​ឈ្មោះ​បា​ន​និយា​យ​ប្រា​ប់​អ្នក​សា​រ​ព័​ត៌​មាន​ថា​ ​ឈ្មោះ ​ឆែ​ម​ ប្រុ​ស​ ហៅ​ទូ​រ​ ក្អេ​ង​ក្អា​ងណា​ស់​ ​ហើយ​ត្រូ​វ​ជាប្អូ​ន​ថ្លៃ​រ​បស់​អ​ធិ​ការ​រ​ង​ទ​ទួល​ផែ​ន​ខាង​ច​រាច​រ​ណ៍ ​និ​ងប​ង្ក្រា​បប​ទ​ល្មើ​សឈ្មោះ​ ​ពៅ​ សេ​ដ​ ​ជា​អធិ​កា​ររ​ង​ស្រុ​ក​បូទុ​ម​សា​គរ​ ​ទើប​ឈ្មោះ​ ​ឆែម​ ​ប្រុ​ស ​ហៅ​ទូ​រ ​នេះ​ហ៊ា​ន​បើក​បនល្បែ​ង​សុសងគ្រប់ប្រភេទ អាងបងថ្លៃជាប៉ូលីសទើបគេក្អេងក្អាងខ្លាំងណាស់ នេះតាមប្រភពដដែលបន្តថា ល្បែងសុីសងនៅក្នុងស្រុកបូទុសាគរនេះមានច្រើនណាស់ មិនដែល
មានសមត្ថកិច្ចណាមួយបានបង្ក្រាបបានទេ នេះជាលើកទី១ហើយ ដែលអភិបាលស្រុក លោក ហាក់ ឡេង បង្ក្រាបបាន។

ប្រជាពលរដ្ឋទូទាំងឃុំអណ្ដូងទឹក បានអរគុណចំពោះ លោក ហាក់ ឡេង អស់ពីដួងចិត្ត ហើយស្រឡាញ់ លោកអភិបាលស្រុករូបនេះ ចេះដឹងចេះបង្ក្រាប ល្បែងស៊ីសងនេះបាន ដើម្បីជួយប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្របានមួយកម្រិតទៀត ហើយពលរដ្ឋអរគុណណាស់ចំពោះលោកអភិបាលស្រុក៕

nis

Leave a Reply

Your email address will not be published. Required fields are marked *