ព័ត៌មានជាតិ

អាជ្ញាធរភូមិឃុំនិងពលរដ្ឋសំណូមពរដល់អភិបាលស្រុកនិងខេត្តមេត្តាជួយជួសជុសស្ពានចាស់ដែលកំពុងពុកផុយប្រឈមនិងគ្រោះថ្នាក់ក្នុងការធ្វើដំណើរឆ្លងកាត់

 

ខេត្តសៀមរាប៖ ស្ពានឈើដែលមានវ័យចំណាស់ ជាចំណងដៃរបស់ ឯកឧត្តមអ្នកឧកញ៉ា សៀងណាំ ដែលបានសាងសង់កាលពីឆ្នាំ២០០៣ សំរាប់បំរើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋជាច្រើនភូមិក្នុងឃុំពង្រលើនិងឃុំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផលនិងដំណាំកសិកម្មផ្សេងៗជាច្រើនឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះ ស្ពាន មានសភាពបាក់បែកពុកផុយ ធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភក្នុងការធ្វើដំណើរឆ្លងកាត់ខ្លាចមានគ្រោះថ្នាក់។

ពលរដ្នបានប្រាប់ថាស្ពាននិងផ្លូវសេដ្ឋកិច្ចមួយនេះមានឈ្មោះស្ពានត្នោត ស្ថិតនៅក្នុងភូមិដុបត្នោត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប មកដល់ពេលនេះ ស្ពានត្រូវបានខូចខាតមួយចំនួនធំ បានបាក់ធ្លុះធ្លាយជាច្រើនកន្លែង ធ្វើអោយពលរដ្នសម្តែងនូវការព្រួយបារម្ភណ៍យ៉ាងខ្លាំង ចំពោះ សុវត្តិភាពអាយុជីវិត ដោយសារកន្លងមកនេះ មានករណីគ្រោះថ្នាក់ ធ្លាក់កាឡេថង និងធ្លាក់ក្របី រួមទាំងជាប់ផុងកង់រថយន្តនៅកណ្តាលស្ពានទៀតផង ។

ដោយមានការព្រួយបារម្ភណ៍ និងបានគិតគូរពីសុវត្តិភាពអាយុជីវិតរបស់ បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ខែធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ចនិងអាជ្ញាធរដែនដី ក្នុងនោះមានតំណាងមេឃុំពង្រលើ ឈ្មោះគឹម ជា មេភូមិព្រៃឆ្កា លោក នូន នឿន មេភូមិដុបត្នោត រួមទាំងលោកគូន វិសេស នាយប៉ុស្តីរដ្ឋបាលឃុំពង្រលើ រួមទាំងប្រជាពលរដ្ឋ បានមកជួបជុំគ្នាដើម្បីសំណូមពរ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាសុំជួយជួសជុលស្ពានថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្តិភាព ។

លោក គឹម ជា មេភូមិព្រៃឆ្កា បានឲ្យដឹងថា ស្ពានឈើមួយនេះ គឺបានបម្រើផលប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋជា ច្រើនភូមិ ដូចជាភូមិដុបត្នោត ភូមិព្រៃឆ្កា ភូមិសបមួង ភូមិល្អក់ និងភូមិចេក និងជាស្ពានដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងជាសសែឈាមសំខាន់ ក្នុងការចរាចរណ៍ដឹកជញ្ជូនកសិផល និងការប្រាស្រ័យទាក់ទងគ្នា សូមស្តាប់បទសម្ភាស……………….។

លោក នូន នឿន មេភូមិដុបត្នោត បានឲ្យដឹងថា ស្ពានឈើនេះមានប្រវែង៧០ម៉ែត្រទទឹង៤ម៉ែត្រ គឺមានគម្រោងសាងសង់ស្ពានថ្មី តែក្រោយពីខាងជំនាញបានធ្វើការវាស់វែងនិងសិក្សារួច បានទុកចោលជាច្រើនឆ្នាំ តែរហូតមកដល់ពេលនេះពុំទាន់ មានការសាងសងឬជួសជុលថ្មីនោះឡើយ ស្របពេលដែលមានព្រឹត្តិការណ៍ ការឆ្លងរីករាលដាលមេរោគកូវិដ១៩ ក្នុងនោះបងប្អូនប្រជាពលរដ្ឋបានត្រឹមតែមានសេចក្តីសង្ឃឹមដោយគ្មានគោលដៅពិតប្រាកដ ទើបក្នុងពេលនេះការមានការព្រួយបារម្ភណ៍ ចំពោះសុវត្តិភាព ប្រជាពលរដ្ឋជាពិសេសក្មេងៗ ៕

nis

Leave a Reply

Your email address will not be published. Required fields are marked *