ព័ត៌មានសន្តិសុខសង្គម

ដីព្រៃនៅឃុំពពកបានរលាយអស់បន្ដិចម្ដងៗស្ទើរបាតរូបរាង

 

ខេត្តកំពង់ធំ =ពលរដ្នថ្លែងថាតាំងពីលោក កែវ ននឡើងធ្វើជាមេឃុំមកដីព្រៃនៅក្នុងទឹកដីឃុំពពកបានរលាយបន្ដិចម្ដងៗរហូតមកដល់សព្វថ្ងៃស្ទើរបាតរូបរាងជាព្រៃ ជាក់ស្ដែងនៅថ្ងៃទី១៩ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង២៥នាទី កំលាំងកងរាជអាវុធហត្ថស្រុកស្ទោង នឹងកំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន១២នាក់ដឹកនាំដោយលោកវរសេនីយ៍.ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំចុះប្រតិបត្តិការឃាត គ្រឿងចក្រយកមកសួរនាំនៅកន្លែងទីតាំងដែលឈូសឆាយដីព្រៃជំរកសត្វព្រៃបឹងពែរស្រាប់តែមានមុខក្រុមប្រឹក្សាឃុំពពកម្នាក់ដែលមានឈ្មោះ ពេជ្រ សុខជីន បានចុះទៅរារាំងបង្អាក់សកម្មភាពសមត្ថកិច្ចដែលកំពុងអនុវត្តនីតិវិធីច្បាប់ ដោយមិនយកគ្រឿងចក្រចេញពីទីតាំងឈួសឆាយនោះទេ។

បើតាមការអះអាងរបស់ក្រុមប្រឹក្សាឃុំដែលមានឈ្មោះខាងលើនេះបានបញ្ជាក់ថាលោកមេឃុំ កែវនន បានបញ្ជាឲ្យលោកមកសួរនាំជនសង្ស័យដែលកំពុងធ្វើសកម្មភាពឈូសឆាយដីជម្រកសត្វព្រៃបឹងពែរ កុំឲ្យអូសគ្រឿងចក្រចេញពីទីតាំងដែលឈូសឆាយក្នុងដីជំរកសត្វព្រៃបឹងពែរនោះ។

ពលរដ្ឋបានបន្តទៀតថានៅក្នុងការកាប់រានឈូសឆាយដីព្រៃនៅក្នុងឃុំពពកសព្វថ្ងៃនេះបានកើតមានយ៉ាងអាណាធិបតេយ្យដោយសារតែមានលោកមេឃុំ កែវនន ជាអ្នកបើកភ្លើងខៀវហើយជាខ្នងបង្អែកធ្វើអោយបទល្មើសគ្រប់ទីកន្លែងដំណើរការយ៉ាងរលូន ជាក់ស្ដែង ដីព្រៃសហគមន៍ស្រែក្រសាំង នឹងដីព្រៃសហគមន៍អន្លង់ក្រាញ់ ដីជំរកសត្វព្រៃបឹងពែរ គឺរលាយស្ទើរអស់ចាប់តាំងពីលោកកែវ ននឡើងធ្វើជាមេឃុំ។

លោក កែវនន បានឆ្លើយយ៉ាងស្រួល យករួចខ្លួននៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០នេះ លោកបានឆ្លើយថាមានមេព្រៃម្នាក់ដែលមានឈ្មោះលោករ៉ន បានតេទៅប្រាប់លោកថាមានករណីឈួសឆាយដីព្រៃនៅចំណុចភូមិអន្លង់ក្រាញ់ លោកបានបញ្ជាឲ្យក្រុមប្រឹក្សាឃុំម្នាក់ដែលមានឈ្មោះខាងលើចុះទៅពិនិត្យមើលតែចំណែកក្រុមប្រឹក្សាឃុំធ្វើអ្វីផ្សេងនោះលោកមិនដឹងទេ។

ក្រោយពីមន្រ្ដីជំនាញ ចុច យូធីអឹមនិងជីវីអេស នៅកន្លែងទីតាំងដែលឈួសឆាយនោះ បានបញ្ចាក់ថាប៉ះចំដីជំរកសត្វព្រៃបឹងពែរ ដូច្នេះកម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងរួចនៅថ្ងៃទី ២០ខែធ្នូឆ្នាំ ២០២០ និងបានប្រគល់វត្ថុតាងរួមមានត្រាក់ទរ័ មួយគ្រឿង ម៉ាកKUBOTAពណ៍ក្រហមនឹង ម៉ូតូមួយគ្រឿង ម៉ាកហុងដាC១២៥ពណ៍ខ្មៅ ជនល្មើសចំនួនពីរនាក់ ទី១ឈ្មោះរឹមធន់ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិ តាពរ័ ឃុំពង្រ ក្រោមស្រុកជីក្រែង ខេត្តសៀមរាប ។

ទី២ឈ្មោះ សុខ ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ អន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រគល់ជូនទៅមន្រ្ដីជុំនាញបរិស្ថានដែនជំរកសត្វព្រៃបឹងពែរដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

nis

Leave a Reply

Your email address will not be published. Required fields are marked *