ព័ត៌មានជាតិ

 ឯកឧត្តម ស៊ិន វិរៈឧបត្ថម្ភអង្ករ៤តោនជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្ដការងារមនុស្សធម៌

 

ខេត្តកំពង់ធំ៖  នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បន្ទាប់ពីបានឃើញពីសកម្មភាពដ៏មមាញឹកនៃក្រុមការងារមនុស្សធម៌របស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដោយបានជួយឧបត្ថម្ភអង្ករ៤តោនដើម្បីបន្តការងារមនុស្សធម៌នេះបន្តទៀត ។

លោកសាយ វាសនា ព្រះរាជអាជ្ញារង និងលោក ដួង  សារ៉ន តំណាង ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ បាននាំយកអង្ករ៤តោន មកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋទីទ័លក្រ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត  ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន រួមនិងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្ដែងនូវទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែង  ចំពោះអំណោយមនុស្សធម៍របស់ឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងប្ដេជ្ញាចិត្តនាំយកនូវអង្ករ ដែលជាអំណោយមនុស្សធម៌ទាំងនេះយកទៅផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងបងប្អូនអតីតតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំជាបន្តទៅទៀត។

លោកឧត្តមសេនីយ៍ទោ ក៏បានគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងសហការី ព្រមទាំងលោកជំទាវ និងបុត្រាបុត្រី សូមបានជួបប្រទះតែនឹងសេក្ដីសុខ សេចក្ដីចម្រើន និងជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

 

nis

Leave a Reply

Your email address will not be published. Required fields are marked *