ព័ត៌មានជាតិ

 រដ្ឋបាលខេត្តជូនដឹណឹងដល់ពលរដ្ឋអោយរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ជាបន្ទាន់

 

សៀមរាប៖  បើយោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការអន្តរក្រសួងស្តីពីការសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ រដ្ឋបាលខេត្ត បានពិនិត្យឃើញថាមានសំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ការផ្សេងៗទៀត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ដែលចាំបាច់ត្រូវ ធ្វើការរុះរើ ជាបន្ទាន់ ដើម្បីសម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការដែលបានគ្រោងទុក។

បន្ទាប់ពីបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងរុះរើសំណង់នានា ដែលស្ថិតលើដីចំណីផ្លូវ ប៉ុន្តែមានប្រជាពលរដ្ឋផ្សេងទៀតមិនទាន់បានរុះរើសំណង់របស់ខ្លួននៅឡើយ។ ដូចនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅដែល មានសំណង់រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹងសៀមរាបដែលមិនទាន់បានរុះរើ ត្រូវ ធ្វើការរុះរើដោយខ្លួនឯង និងអនុវត្តតាមប្លង់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ(LMAP) ដែលក្រុមការងារ បច្ចេកទេសកំពុងពិនិត្យ និងវាស់វែងជូន មុននឹងរដ្ឋបាលខេត្តចាត់វិធានការរុះរើតាមពេលវេលាកំណត់ ក្នុងសេចក្តីជូនដំណឹងលេខ១៣២០/២០ ស.ជ.ណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត តាមនីតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្បត្តិរនស់បងប្អូនប្រជាពលរដ្ឋឡើយ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់សំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ចូលរួមអនុវត្តដោយធ្វើការុះរើសំណង របស់ខ្លួនឱ្យបានឆាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ព័ត៏មានបឋម 

nis

Leave a Reply

Your email address will not be published. Required fields are marked *