ព័ត៌មានជាតិ

ភ្នំ​សុពណ៌​កាឡី

ភ្នំពេញ​: ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែលមាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មានតម្លៃ​ផ្នែក​សោភ័ណភាព ធម្មជាតិ​។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការបញ្ជាក់​ពី​អ្នក ជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​)​។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់​។​ ​តម្លៃ​វប្បធម៌ នៃ​ភ្នំ​នេះ​គឺ ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនឿ និង​សាសនា​។ នៅលើ​ភ្នំ មាន​រូបសំណាក​លោកតា​«​ជំ​ពូធរ​» (​តំណាង​អ្នកគ្រប់គ្រង​ទិស​ទាំង ៤) ដែលមាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ ហើយ ប្រជាពលរដ្ឋ​កម្ពុជា​តែង​មក​គោរព និង​បន់ស្រន់​សុំ​សុភមង្គល​គ្រប់ប្រការ​។ នៅ​មិន​ឆ្ងាយ​ពី​រូបសំណាក​លោកតា​ជំ​ពូធរ មាន​ដើម​ជ្រៃលៀប ឬ​ដើម ទិព្វ​ធីតា​ច័ន្ទ​ដែល​នៅ​ជិត​នោះ មាន​រូងភ្នំ ១ ឈ្មោះថា រូង​តា​សាន់ (​បារមី ) ដែលមាន​រឿងដំណាល​ថា កាលពីព្រេងនាយ ប្រជាពលរដ្ឋ​តែង​ធ្លាប់​ខ្ចី​បាន ចាន​បញ្ចរុង្គ​ពី​បារមី នៃ​រូង​នោះ ក្រោយពេល​ពួកគេ​បាន​បន់ស្រន់​។ មាន​គេ​និយាយថា​នៅមុន​ឆ្នាំ​១៩៨២ ធ្លាប់មាន​មនុស្ស​ដើរចូល​តាម​រូង​នោះ ទៅដល់​ក្រោម​បាតទន្លេ​(​មេគង្គ​)​ដែល​ស្ថិត​នៅក្បែរ​ភ្នំ​។ នៅលើ​ភ្នំ មាន​ឋាន ព្រះពុទ្ធ​ទ្រង់​បិណ្ឌបាត​ប្រោស​សត្វលោក​។​ ​ភ្នំ​សុពណ៌​កាឡី​មើលទៅ​រាង​ដូច​សត្វ​ក្រពើ ដេក​ក្រាប​លើ ព្រះធរណី​។ តាម​រឿងដំណាល សត្វ​ក្រពើ​សុពណ៌​កាឡី រស់នៅក្នុង​ត្រពាំង​១​ឈ្មោះថា ត្រពាំង​ឈូក​(​ខ្លះ​ហៅ ត្រពាំង​សុពណ៌​កាឡី​) […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​

ព័ត៌មានជាតិ

ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​លើ​ពិភពលោក​កើន ​ដល់​ជាង​២០​លាន​នាក់​ ស្លាប់​​៧៣៣.៣៤៦​នាក់

អន្តរជាតិ​៖ ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​ខែសីហា​ឆ្នាំ​២០២០​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់​២០.០០៨.២៥៥​នាក់​ហើយ​។​

ព័ត៌មានជាតិ

នាវា​ដឹក​ប្រេង​ជប៉ុនបាក់​ជា​ពីរ​ និង​កំពប់​បែកធ្លាយ​ប្រេង​ គំរាម​ដល់​បរិស្ថាន​នៅ​ម៉ូ​រី​ស​

អន្តរជាតិៈនាវា​ដឹក​ប្រេង​ជប៉ុន​មួយ​ដែល​បាន​ជាប់​កឿង​នៅលើ​ឆ្នេរ​ថ្ម​ប៉ប្រះ​ទឹក​មួយ​នៅ​ប្រទេស​ម៉ូ​រី​ស​កាលពី​ខែ​មុន

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ ធំ​៣​ជំនាន់​រួមគ្នា​

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​ ​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។ ​ដោយ​សម្តេច​បាន​រំលេច​សារ​រៀបរាប់ថា “៣​ជំនាន់​មនុស្ស​មាន​ជាង​៣០​នាក់ នេះ​គិតតែ​ខ្លួន​ខ្ញុំ និង​ភរិយា​តែប៉ុណ្ណោះ​។​ដោយ​មិនទាន់​គិត​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៥​នាក់​និង​បងប្អូន​ប្រុស​ស្រី​ភរិយា​ខ្ញុំ​៣​នាក់​ទៀតផង​។ បើ​គិតតែ​ឪពុក ម្តាយ​ខ្ញុំ​គាត់​មានកូន ចៅ​និង​ចៅទួត​រហូត​ជាង​១០០​នាក់​ឯណោះ​។ ​សម្រាប់​ខ្ញុំ​ប្រហែលជា​តាម​គាត់​មិនទាន់​ទេ​ព្រោះ​ក្មេងៗ​ពេលនេះ​មិន​ចង់​មានកូន​ច្រើន​ទេ​។​ពេល​ជួប​កូនៗ​និង​ចៅៗ​កាលពី​ថ្ងៃ​៥​សីហា​កន្លងមក​បាន​ចៅ​ថត​ជាមួយ​ចៅ​១៩​នាក់​អវត្តមាន​២​នាក់​គឺ​ចៅ​ទី​១​និង ចៅ​ទី​១៩​។​ចៅប្រុស​៣​នាក់​និង​ចៅស្រី​ម្នាក់​បាន​លេងភ្លេង​និង​ច្រៀង​ជូន​ជីដូន​ជីតា​ស្តាប់​។​ចៅប្រុស​៣​នាក់​មកសុំ​ថតរូប​ជាមួយ​ជីតា​ប្រហែល​ចង់​វាស់កម្ពស់​ជាមួយ​ជីតា​ហើយ​មើលទៅ​”៕​

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ […]

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថ​ឃាត់ជនជាតិ​ថៃ​២​នាក់ ​ករណី​គ្រឿងញៀន

បន្ទាយ​មាន​ជ័​យៈ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​ដែល​លួច​ជក់​គ្រឿងញៀន​កាលពី​ម៉ោង​១​និង​០០​នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០​។​ លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បាន​ជនជាតិ​ថៃ​បាន​ចំនួន​២​នាក់​ដកហូត​វត្ថុតាង​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កូន​ថង់ ស្មើ ៣,៩៤​ក្រាម ឧបករណ៍ សម្រាប់​ប្រើប្រាស់ វិច​ខ្ចប់គ្រឿងញៀននិង​សម្ភារមួយចំនួន​។​គឺ​ឃាត់​នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កជាន់​ទី​៥បន្ទប់​លេខ​៥២ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ​ជនសង្ស័យ​ជនជាតិ​ថៃ​មាន​៖ ១ ឈ្មោះ សុ​ត សុ​ផន​វិ​ឆា​ណាំ​ឡុង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ។​២​ឈ្មោះសាក់​កាច​ន តា​ផែ​វ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ។ទាំង​២​នាក់​ជា​ជនជាតិ ថៃ។​អ្នក​ទាំងពីរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះ សំណាក់ ស្ថិត​ក្នុងភូមិ ក្បាល ស្ពាន១សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​​៕

ព័ត៌មានជាតិ

សមត្ថកិច្ច​ដកហូតត្រី​ត្រសក់​១​ក្បាល ​ទម្ងន់​៩​គីឡូក្រាម​​​ពី​ជនល្មើស​

ស្ទឹងត្រែង ៖​កម្លាំងនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះ​ពិនិត្យ​ទីតាំង​នេសាទខុសច្បាប់ ចំនួន ៩​កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់​៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជា​ង ស្ថិតក្នុងភូមិខ្សាច់​ថ្មី ឃុំ​តា​ឡា​តស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី២០ខែសីហា​ឆ្នាំ២០២០។ លោក​វរសេនីយ៍ឯក​ឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យ​បាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។​ លោក​វរសេនីយ៍ឯក​ឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរក​ទីតាំង​នេសាទ​ខុសច្បាប់​នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់​ឆ្នុក​ខុសច្បាប់ ក្នុង​អូរ​ចំនួន​៩​កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង​។​ក្នុង​នោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ […]

ព័ត៌មានជាតិ

ក្នុងឱកាស​ឈប់សម្រាក​​ភ្ញៀវទេសចរ​ជាតិ​ ទៅ​កម្សាន្ត​នៅផ្ទះ​តា​ម៉ុកជាច្រើន

ឧ​ត្ត​រ​មានជ័យ​:​ក្នុងឱកាស​ឈប់សម្រាក​នេះ​នៅ​ស្រុក​អន្លង់វែង​មាន​ភ្ញៀវទេសចរ​ជាតិ​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ យ៉ាងច្រើន ។​

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន​មេ​រង​នគរបាល​ ស្រុក​សំរោង​ទង​ទៅ ​តុលាការ​រឿង​បាញ់បោះ​សេរី​

ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​លោក​កង​ភា​រី​អធិការរង​នគរបាល​ស្រុក​សំរោង​ទង ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ផឹកស្រា​ស្រវឹង​បាញ់បោះ​សេរី​។ ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន មានប្រសាសន៍ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែសីហា នេះ​ថា លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង គឺ​រំលោភ​បទបញ្ជា ពេល​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ ។​ បទបញ្ជា​នគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ បែរជា​ទៅ​ផឹកស្រា​ស្រវឹង​និង​បាញ់បោះ​សេរី​ខុសច្បាប់​។​លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា ស្អែក​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ​ យោងតាម​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​សំរោង​ទង បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០២០​លោក​កង​ភា​រី​អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បានធ្វើ​សកម្មភាព​បាញ់បោះ​សេរី​ចំនួន ៣​គ្រាប​។ នៅ​ចំណុច​បរិវេណ​សាលាស្រុក​សំរោង​ទង និង​នៅ​ថ្ងៃទី​១៩ ខែសីហា បាន​នាំ​កូនចៅ​ឈរ​បាញ់​ដោយ​សេរី​ជាច្រើន​គ្រាប់​ទៀត​៕