ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ធ្វើជាលង់ទឹកឱ្យកូនមើល ស្រាប់តែលង់ស្លាប់មែនទែន

សៀមរាប: បុរសម្នាក់បាននាំកូនទៅដកព្រលិត នៅស្រះទឹកក្រោយផ្ទះ ហើយធ្វើជាលង់ទឹកឱ្យកូនមើល តែអត់ឃើញងើបមកវិញស្រាប់តែលង់ ស្លាប់មែនទែនបង្កឱ្យមានការភ្ញាក់ផ្អើល។ករណីនេះ បានកើតឡើងនៅ ក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០។ សមត្ថកិច្ចនគរបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បាននាំកូនស្រីចំនួន២នាក់ទៅដកព្រលិតខាងក្រោយផ្ទះចម្ងាយប្រហែលជា៣០០ម៉ែត្រ។នៅពេលដកបាន១ដើម ជនរងគ្រោះបានធ្វើជាលង់ទឹកឱ្យកូនស្រីទាំងពីរមើល ស្រាប់តែមិនឃើញងើបមកវិញ លង់មែនទែនកូនក៏រត់មកប្រាប់ម្តាយនិងអ្នកជិតខាងឱ្យទៅជួយ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ព្រះ វៀច អាយុ៤៨ឆ្នាំ និងមានប្រពន្ធឈ្មោះ សាន សុវ៉ាត អាយុ៤៩ឆ្នាំនិងមានកូនចំនួន៦នាក់។ក្នុងនោះប្រុស៣នាក់ហើយរស់នៅភូមិឃុំកើតហេតុ។ក្រោយបានពិនិត្យសាកសពរួច សមត្ថកិច្ចបានបានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាព និងសម្រស់

ស្នេហា​ស្រីស្រឡាញ់ស្រី​​គូស្នេហ៍​ ម្ខាងជ្រើសរើស​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ៖ស្នេហាស្រីស្រឡាញ់ស្រីគូស្នេហ៍ម្ខាងទៀតបានជ្រើសរើស”ផ្លូវស្លាប់”ដោយចងកសម្លាប់ខ្លួនដូច​ស្នេហា​នាង​ទាវ​,​នាង​ក​ង្រី​,​នាង​វិធា​វី​…​នាង​សូលី​យ៉េត​ដែរ​ជា​កម្លាំង​ប្រតិកម្ម​នឹង​ទំនៀម​នំ​មិនធំ​ជាង​នាឡិ ហើយ​មេបា​បំបែក​មិនឱ្យ​ស្រឡាញ់គ្នា​នោះ ។​ អក្ខរា​ស្នេហា​បណ្តាំ​ទុក​មុន​អត្តឃាត​ដោយ​ចង ក​តួអង្គ​ស្រី​ដែល​ចាត់ទុក​ខ្លួន​ជា​បង​បានសរសេរថា ៖” បង​លា​អូន​ហើយ ។​បើ​មាន​ជាតិ​ក្រោយ បង​នឹង​ជួប​អូន​ទៀត​…” ។​ជំងឺ​ស្នេហា​ដាច់បង្ហៀរ​នោះ បាន​រុញ​សម្ពាធ​ឱ្យ​តួអង្គ​ស្រី​ជា​បង​ចង ក​សម្លាប់ខ្លួន ចោល​តួ​អង្គជា​ស្រីអូន​កាលពី​ម៉ោង ៧​យប់ ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០២០ ក្នុងភូមិ​ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​ ​ស្ត្រី​ម្តាយ​ឈ្មោះ​ហ៊ា​រ៉ា​ន​អាយុ​៥៦​ឆ្នាំ​ត្រូវជា​ម្ដាយបង្កើត​ជនរងគ្រោះ​បាន​ប្រាប់ថា​៖​កូនស្រី​អ្នកស្រី​បាន​ស្រឡាញ់​មនុស្ស​ស្រី​ដូចគ្នា​។​អ្នកស្រី​អប់រំ​ទូន្មាន​បំបែក​ពង្រត់​គ្រប់​វិធី​និង​មធ្យោបាយ​ក៏​នៅតែ​មិន​ដាច់​ឡើយ​។​កូនស្រី​អ្នកស្រី​មានឈ្មោះ ភឺស ស្រី​នី ភេទ​ស្រី អាយុ ២២ ឆ្នាំ រស់ក្នុង​ភូមិ​ឃុំ​ខាងលើ​។​ ​អ្នកស្រី​បាន​ហៅ ប្ដី​ឈ្មោះ ឡា លើ​ត អាយុ ៥០ ឆ្នាំ​ឱ្យជួយ​បីកូន​ស្រី​ជាទី​ស្រឡាញ់​ដាក់ចុះ​មកលើ​ក្ដារ​តែ​នាង​បាន​។​ការស្លាប់​នេះ​បើ​យោង​ខ្លឹម​ស​យោង​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ចម្រុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា​នេះ​គឺ​ធ្វើអត្តឃាដ​មែន​មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ទេ​៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

រថយន្ត​បើក​បុក​ជាមួយ​ម៉ូតូ​បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​

សៀមរាប​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តម៉ាកហីយ៉ាន់ដាយបុកជាមួយ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​មបណ្តាលឱ្យក្មេងប្រុស​ម្នាក់​បាន​រងរបួស​ធ្ងន់ ចំណែក​អ្នករួមដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាបកាលពី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​។​ មន្ត្រីនគរបាល​ស្រុក​ពួក បាន​ឱ្យដឹងថាៈករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កឡើង​ដោយ​រថយន្តម៉ាកហីយ៉ាន់ដាយពណ៌ ស ពាក់​ស្លាក​លេខ​សៀមរាប​៣A១០៥១ បើកបរ​ដោយ​ឈ្មោះ ចាន់ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ។បើកបរ​ដោយ​មិន​ប្រយ័ត្ន​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ សេរី​២០១២ ស្លាក​លេខ​បន្ទាយមានជ័យ​1G 00៨៦​បណ្តាលឱ្យអ្នកបើកបរ​រងរបួស​ធ្ងន់​និង​អ្នកជិះ​ជាមួយ​រងរបួស​គួរសម​។​