ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោក វ៉ាន់រុំ បានដាក់ពាក្យបណ្តឹងប្តឹងលោក សំ ឬទ្ធី ចូលតុលាការ ហើយ
Fri,26 October 2018 (Time 01:32 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 338នាក់)


 
លោក  វ៉ាន់រុំ បានដាក់ពាក្យបណ្តឹងប្តឹងលោក សំ ឬទ្ធី ចូលតុលាការ ហើយ        
 
កំពង់ឆ្នាំង៖ដោយសារតែការកើតទុក្ខមិនសុខចិត្តពីសំណាក់ម្ចាស់គណនីឈ្មោះវ៉ាន់រុំ បានដាក់ពាក្យបណ្តឹងចូលតុលាការ     ហើយ ។
 
សូមរម្លឹកថា៖ ក្រោយពីមានការផុសរូបឯកជន ក្នុងគណនីផ្ទាល់ខ្លួន របស់ម្ចាស់គណនីឈ្មោះ វ៉ាន់ រុំ គណនីហ្វេសប៊ុកដែលមានឈ្មោះ«ផ្នែករដ្ឋបាលព្រៃឈើ រមាស»  ដាក់រូបតំណាងដោយសញ្ញាខណ្ឌរដ្ឋបាលព្រៃឈើ បានសរសេរខមិនថា (សូមមើលហើយនិងទទួលទោសមុខច្បាប់)។ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងជា ពិសេសម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ាន់ រុំបានសម្តែងការហួសចិត្តយ៉ាង  ខ្លាំង ក្រោយពីបានឃើញការខមិន(Comment) របស់គណនីហ្វេសប៊ុកដែលមានឈ្មោះ«ផ្នែករដ្ឋបាលព្រៃឈើ រមាស»  ដាក់រូបតំណាងដោយសញ្ញាខណ្ឌរដ្ឋបាលព្រៃឈើ បានសរសេរខមិនថា (សូមមើលហើយនិងទទួលទោសមុខច្បាប់) ខណៈម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះ«វ៉ាន់ រុំ» បានផុសនូវរូបភាពរស់ខ្លួនជិះក្នុងរថយន្ត។  
 
បើតាមការអោយដឹងពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ «វ៉ាន់ រុំ» បានអោយដឹងថា ការខមិននេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ ។  មួយសន្ទុះក្រោយមកស្រាប់តែឃើញអ្នកកាន់គណនី   ហ្វេសប៊ុកដែលមាន ឈ្មោះ«ផ្នែករដ្ឋបាលព្រៃឈើ រមាស»  ដាក់រូបតំណាងដោយសញ្ញាខណ្ឌរដ្ឋបាលព្រៃឈើ លុបពាក្យពេជេបស់ខ្លួនដែលបានសរសេរថា  (សូមមើលហើយនិងទទួលទោសមុខច្បាប់)ទាំងនោះចោលទៅវិញ។   
 
ពាក់ព័ន្ធទៅនឹងការ ខមិន(comment)ចូលនូវពាក្យពេចន៍បែបនេះត្រូវបាន លោក វ៉ាន់ រុំ ដែល ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា វ៉ាន់ រុំ មាន ការងឿងឆ្ងល់យ៉ាងខ្លាំងថាតើគាត់មានកំហុសអ្វីទើប គណនីហ្វេសប៊ុកខាងលើបានសរសេរយ៉ាងដូច្នេះ។
 
ប្រភពព័ត៌មានបានអោយដឹងថា គណនីហ្វេស ប៊ុកដែលមានឈ្មោះ«ផ្នែករដ្ឋបាលព្រៃឈើ រមាស»  ដាក់រូបតំណាងដោយសញ្ញាខណ្ឌរដ្ឋបាលព្រៃឈើគ្រប់គ្រងដោយលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស  ។
 
ជាមួយនឹងការខមិន (Comment) ខាងលើនេះថាអោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «វ៉ាន់ រុំ» (សូមមើលហើយនិងទទួលទោសមុខច្បាប់) ម្ចាស់គណនីហ្វេសប៊ុករូបនេះបានលោកឡើងថាការផុសរូបរបស់លោកក្នុងគណនីផ្ទាល់ខ្លួនរបស់លោកគឺជាសិទ្ធិរបស់លោកហើយក៏មិនមានខ្លឹមសារមួយណាដែលពាក់ព័ន្ធ ហើយប៉ះ ពាល់ទៅនឹងអង្គភាពរដ្ឋបាលព្រៃឈេីរមាសដែររឺក៍បច្ចុប្បន្ននេះប្រព័ន្ធតុលាការគេផ្តល់សិទ្ធិឲ្យផ្នែករដ្ឋបាលរមាសជាអ្នកធ្វើការជំនួសទៅវិញ...?។      
 
ជុំវិញករណីខាងលើនេះត្រូវបានគេសង្ស័យថាប្រហែលជាលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសមានការខឹងអាក់អន់ស្រពន់ចិត្ត ឬមានគំនុំផ្ទាល់ខ្លួនរវាងលោកនិងលោក វ៉ាន់ រុំ ហើយមើលទៅបានជាព្យាយាមធ្វើរឿងដែលមិនគប្បីហើយយកទាំងតួនាទីនិងអង្គភាពទៅឡូក ឡំធ្វើឲ្យប៉ះពាល់ដល់អង្គភាពយ៉ាងធ្ងន់ធ្ងរបែបនេះ។            
 
ការលើកឡើងថាសង្ស័យថាលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសមានការខឹងអាក់អន់ស្រពន់ចិត្ត ឬមានគំនុំផ្ទាល់ខ្លួនរវាងលោកនិងលោក វ៉ាន់ រុំ យោងទៅតាមឯកសារមួយច្បាប់អង្គភាពសារព័ត៌មានយើងទទួលបានឃេីញថាកាលពីថ្ងៃទី១៩ ខែតុលាឆ្នាំ ២០១៨ កន្លងទៅនេះ នៅសាលាស្រុកទឹកផុស គណៈបញ្ជាការឯកភាពស្រុកទឹកផុស បានធ្វើការប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ដែលមានការចូលរួមគ្រប់អង្គភាពរដ្ឋទាំងអស់ក្នុងស្រុកសេច ក្តី រាយការជូនលោក អភិបាលស្រុកពីសកម្ម ភាពការងារប្រចាំខែនោះ លោក សំ ឬទ្ធី បានលើកឡើងថា មន្ត្រីរបស់លោកបានចុះស្រាវជ្រាវការកាប់រានហ៊ុមព័ទ្ធ នៅក្នុងតំបន់សក្តានុពល សហគមន៍ព្រៃឈើ ខ្សាច់ពូក ឋិតនៅក្នុង ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានបញ្ជាក់ថា មានឈ្មោះ    វ៉ាន់ រុំ ភេទប្រុសអាយុ៥១ ឆ្នាំ ជាប្រជាពលរដ្ឋដែលមានទីលំនៅ នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស និងលោកមេភូមិថ្នល់កែង ឈ្មោះ ស្វាយ ជ័យ បានរៀបចំឯក សារ ទិញលក់ ដីព្រៃឈើអស់ទំហំប្រមាណ១៥ ហិកតា ដោយមានការចុះហត្ថលេខាពីលោក មេភូមិ ថ្នល់កែង និងបានបាញ់ថ្នាំកំណត់ សំគាល់ព្រំប្រទល់ដី ដែលបានទិញលក់អោយឈ្មួញថែមទៀតផង។ 
 
ជុំវិញការលើកឡើងរបស់លោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើដែលបានលើកឡើងនៅ ក្នុងអង្គប្រជុំកាលពីថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៨ នោះលោក វ៉ាន់ រុំ បានធ្វើការបដិសេធទាំងស្រុងថាលោកមិនបានលក់ដី ១៥ហិតាដូចលោក សំ ឬទ្ធីលើកឡើងនោះទេ ។ លោកវ៉ាន់រុំក៍បានបញ្ជាក់ថាបើរកភស្តុតាងមួយណាថាលោកជាអ្នកលក់ដីព្រៃនៅតំបន់នោះមែនលោកសូមទទួលខុសត្រូវចំពោះមុខច្បាប់។ តែផ្ទុយទៅ វិញប្រសិនបើមិនមានភស្តុតាងគ្រប់គ្រាន់ទេសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាដាក់វិន័យទៅលើបុគ្គលនោះឱ្យសមទៅនឹងទង្វើដែលគេបានប្រព្រឹត្ត និងរកយុត្តិធម៌អោយរូបលោកផង   ពីព្រោះថាការលើកឡើងរបស់លោក សំ ឬទ្ធី បានធ្វើឲ្យប៉ះពាល់កិត្តិយសរបស់លោកយ៉ាងខ្លាំង។
 
ពាក់ព័ន្ធករណីនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីលោក សំ ឬទ្ធី បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ។

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
4358 នាក់
សប្តាហ៍នេះ :
15498 នាក់
ខែនេះ :
113193 នាក់
3 ខែនេះ :
309698 នាក់
សរុប :
6319103 នាក់