ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោក​ឧកញ៉ា ​កៅ​ ប៊ុនលី​ ​ថៅកែសិប្បកម្មម្លូព្រៃ១​​ ​​​បាន​​នឹង​កំពុង​​ប្រមូល​ទិញ​ឈើ​​ខុសច្បាប់​ ​ក្នុង​​​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា​
Wed,31 October 2018 (Time 11:50 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 197នាក់)


លោក​ឧកញ៉ា ​កៅ​ ប៊ុនលី​ ​ថៅកែសិប្បកម្មម្លូព្រៃ១​​ ​​​បាន​​នឹង​កំពុង​​ប្រមូល​ទិញ​ឈើ​​ខុសច្បាប់​ ​ក្នុង​​​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា​
 
ព្រះវិហារ ៖ ប្រជាពលរដ្នបានបន្ដផ្ដល់ព័ត៍មានជាហូរហែរនៅព្រឹកថ្ងៃទី៣១ខែ តុលា ឆ្នាំ២០១៨ថា​ព្រៃ​ព្រះរកា ដែល​មាន​​ទំហំដី​​​ជិត​១០ម៉ឺនហិកតា នៅ​ក្នុង​​ភូមិ​សាស្រ្តប្រជុំ ស្រុក​ចំនួន​៣​ នៃ​ខេត្ត​ព្រះវិហារ គឺ​ជា​តំបន់​ព្រៃស្រោង​ និង​ជា​ដែន​ជម្រក​សត្វព្រៃ ​ដែល​នៅ​សេសសល់​ ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា។ ​ក៏ប៉ុន្តែ​ពេល​បច្ចុប្បន្ន តំបន់​ព្រៃ​ព្រះរកា ក៏​កំពុង​ទទួល​រង​ការ​កាប់​ឈើ យក​ទៅ​ជួញ​ដូរ​ខុសច្បាប់យ៉ាងអាណាធិបតេយ្យជាក់ស្ដែង​ កាលពី​ថ្ងៃទី​២៧ ​ខែតុលា ឆ្នាំ ២០១៨​ នេះ ​​សកម្មភាព ​រថយន្ដ​ដឹក​ឈើ​ របស់​ឧកញ៉ា​ កៅ​ ប៊ុនលី​ បាន​ដឹក​ចេញ​ ​ពី​ក្នុង​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា ​​​​ទាំង​កណ្ដាលថ្ងៃត្រង់​ ​គឺ​គ្មាន​មន្ត្រី​ជំនាញ​ ឬ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​មួយ​មើល​ឃើញ​សោះ ​ឲ្យ​តែ​ឡាន​លោក​ឧកញ៉ា ​កៅ ប៊ុនលី​ ចេញ គឺ​សមត្ថកិច្ច​ដេក​លក់​អស់​តែ​ម្តង​ ។
 
លោក​ឧកញ៉ា​ កៅ ​ប៊ុនលី​ គឺជា​ឈ្មួញ​ដុះស្លែ ​រក​ស៊ី​បើក​សិប្បកម្ម ​និង​ទទួល​ទិញ ​ឈើ​ប្រណីត​ ខុស​ច្បាប់​ពី​ឈ្មួញ​រក​ស៊ី​មួយ​ចំនួន ​យក​មក​ស្តុប​ទុក​សម្រាប់​យក​មក​កែច្នៃ​ ធ្វើ​ជា​សិប្បកម្ម ​គ្រាន់តែ​បំភ័ន្ត ភ្នែក​មហាជន​ ​រួច​ដឹក​ចេញ​ដោយ​ឡាន​កូរ៉េ ​២​តោន​កន្លះ ​​និង​រថយន្ដ​៥តោន ។
 
លោក​ឧកញ៉ា​ កៅ ​ប៊ុនលី​ ​បាន​ប្រមូល​ទិញ​ឈើ​នៅ​ចំណុចភូមិពោធិ៍ទាប​ ឃុំម្លូរព្រៃ១​ ​ស្រុកឆែប ​ខេត្តព្រវិហារ​ ដែល​កាប់​ក្នុង​ដែន​អភិរក្ស​​ព្រៃ​ព្រះរកា​ ​យក​មក​ស្ដុប​ទុក​លក់​ឲ្យ​ឈ្មួញ​លក់​បន្ត​​តាម​ខេត្ត​ផ្សេង​ដូចជា​ ៖ ខេត្ត​កំពង់ធំ តាកែវ ,កំពត,ព្រៃវែង,ស្វាយរៀងជាដើម។
 
បច្ចុប្បន្ន​ បទល្មើស​ព្រៃឈើ ​​នៅ​ស្រុកឆែប ​ខេត្តព្រះវិហារ ​​បាន​កម្រើក​ឡើង​យ៉ាង​អនាធិបតេយ្យ ​ពុំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ធ្វើការ​ទប់ស្កាត់ ​ឫ​បង្រ្កាប​នោះ​ឡើយ​​ ​ពិសេស​ សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​គឺ​លោក​ សេង ​លាង​ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​​​,ស្រុក​ជ័យសែន​ ​និង​ត្បែងមានជ័យ ​។
 
ពាក់ព័ន្ធបញ្ហា នេះយើងបានសុំ​ការ​បំភ្លឺ​ពី​មេការ​​ របស់​ឧកញ៉ា ​កៅ​ ប៊ុនលី ​បាន​ឲ្យដឹង​ថា ​សិប្បកម្ម​​របស់​លោក​ឧកញ៉ា​ មាន​ច្បាប់​ និង​ឈើ​មាន​ PC​ ត្រឹម​ត្រូវ
 
 ​​តែ​ការ​​ទិញ​ឈើ​ចេញ​ពី​ព្រៃ​ព្រះរកា​គ្មាន​ច្បាប់​​ លោក​មេការ​ឆ្លើយថា ​គាត់​មិន​បាន​ដឹង​នោះ​ទេ ​?​ ។ចំណែក​កូន​ប្រុស​លោក​ ឧកញ៉ា ​បាន​បញ្ជាក់ថា ​លោក​គ្រាន់​តែ​ជា​មេការ​តែ​ប៉ុណ្ណោះ​ ​រឿង​ទាំង​អស់​ហ្នឹង ​គឺ​ ឪពុក​របស់​លោក ​ជា​អ្នក​ដោះស្រាយ​ ហើយ​រថយន្ដ​​៥តោន​ដឹក​ឈើ​ មិនមែន ​របស់​លោក​នោះ​ទេ​​។
  ​ប្រជាពលរដ្ឋ​ បាន​អំពាវនាវដល់ ឯកឧត្តម អ៊ុន ចិន្ដា អភិបាលខេត្តព្រះវិហារ មើលមន្រ្ដីជំនាញ អសកម្មមួយចំនួន ដែលពាក់ព័ន្ធនិងការងារទាំងនេះ ដើម្បីជួយ​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បី​ការ​ពារ​​ ទប់ស្កាត់​សកម្មភាព ​​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា ​យក​ទៅ​ជួញដូរ ​ខុសច្បាប់​ដែល​កំពុង​កើត​ឡើង​ជា​រៀងរាល់ថ្ងៃ៕BRT
 
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1938 នាក់
ម្សិលមិញ :
4358 នាក់
សប្តាហ៍នេះ :
15256 នាក់
ខែនេះ :
112951 នាក់
3 ខែនេះ :
309456 នាក់
សរុប :
6318861 នាក់