ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោក​ វ៉ា ថន​ ឡើងកាន់តំ​ណែងជាអភិ​បាលខេត្តក្រ​ចេះនិងលោក​ ទ្រី សុភ័ក្ត្រនាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើគិតតែប្រមូល​លុយពី​ឈ្មួញឈើជាមន្ត្រីយោធា​ឈ្មោះ​ភារម្យ​និងឈ្មោះភា​រ៉ាត់?
Wed,31 October 2018 (Time 01:04 PM)
ដោយ ៖ ប៊ុន​រិទ្ធី (ចំនួនអ្នកអាន: 159នាក់)


លោក​ វ៉ា ថន​ ឡើងកាន់តំ​ណែងជាអភិ​បាលខេត្តក្រ​ចេះនិងលោក​ ទ្រី សុភ័ក្ត្រនាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើគិតតែប្រមូល​លុយពី​ឈ្មួញឈើជាមន្ត្រីយោធា​ឈ្មោះ​ភារម្យ​និងឈ្មោះភា​រ៉ាត់?

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ  បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក  វ៉ា ថន ឡើងកាន់តំណែង ​ជា​អភិបាលខេត្ត ​ក្រចេះ ជំនួស​លោក  សរ ចំ​រ៉ុង រួចមក​គឺ​បទល្មើស​ដឹក ជញ្ជូន​ឈើ​ឆ្លង កាត់​ខេត្តក្រចេះ  ពុំមាន​ការថយ ចុះ​ នោះឡើយ ​។  ជាក់ស្ដែង​ឈ្មួញ​ជា​ មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ  ភា​រ៉ាត់ នៅតែ​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ចូលទៅ​ក្រុង​ក្រចេះ យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ជាពិសេស​លោក ទ្រី  សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​រិះគន់ថា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ទុក​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ និង​ប្ដី​ឈ្មោះ ធី ក៏​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ​។

 

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​៨​គ្រឿង​និង​រ៉ឺម៉ក​៦​គ្រឿង​ចេញពី​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​អះអាងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថយ​ន្ត ក៏ដូចជា​រ៉ឺម៉ក​ដឹកឈើ​របស់​មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ បានចាត់ទុក​ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​មិន​បង្ក្រាប​ឈ្មួញ​២​នាក់​នេះ​។

 

​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ មួយចំនួន​បានលើកឡើង​ថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ហើយ​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល៕បឋម

 

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
107875 នាក់
3 ខែនេះ :
253925 នាក់
សរុប :
5693589 នាក់