ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
សកម្ម​ភា​ព​ប​ទ​ល្មើស​ ​ដឹក​ជ​ញ្ជូន​ឈើ​ខុស​ច្បា​ប់ នៅ​ខេ​ត្តម​ណ្ឌ​លគិ​រី ​បា​ន​កក្រើ​កឡើ​ង​វិញ​ ​មា​នល​ក្ខ​ណៈទ្រ​ង់​ទ្រាយ​ធំ ​ ​អភិ​បាល​ខេ​ត្ត មិ​ន​អា​ចទ​ប់​ស្កាត់​បា​ន
Fri,02 November 2018 (Time 08:46 PM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 328នាក់)


ខេ​ត្ត​មណ្ឌ​លគិ​រី ​៖​ ​សក​ម្ម​ភាព​ប​ទល្មើ​សព្រៃ​ឈើ​ដែល​កើត​មា​ននា​ពេល​ក​ន្លង​ម​កប​ណ្តាល​ឲ្យលោ​ក ស្វា​យ​ សំ​អ៊ា​ង អ​ភិ​បាល​ខេ​ត្តម​ណ្ឌល​គិ​រី ​រង​នូ​វកា​រ​ស្តី​បន្ទោ​សយ៉ា​ង​ខ្លាំ​ង​ពីសំ​ណា​ក់ស​ម្តេ​ចក្រ​ឡាហោ​ម​ ស​ ​ខេង​ ឧ​ប​នាយ​ក​រដ្ឋ​ម​ន្ត្រី ​រ​ដ្ឋម​ន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​ កាល​ពី​ពេល​កន្ល​ង​ទៅនេះ​​នៅឯ​ពិ​ធីប្រ​ជុំមួ​យ​ក្នុ​ង​ខេត្ត​បាត់​ដំ​បង​ ក្នុ​ងនោះ​​សម្តេ​ចបា​នប​ញ្ជា​ក់​ច្បាស់ថា​ ​ប​ទល្មើ​ស​ព្រៃឈើ​នៅ​ខេត្ត​ម​ណ្ឌល​គិរី​ ​នៅ​តែមា​ន​ការ​កើន​ឡើ​ងដោ​យគ្មា​ន​ការ​បង្ក្រា​បពី​អា​ជ្ញាធ​រខេ​ត្ត​ រួចស​ម្តេ​ចព្រ​មាន​ធ្ង​ន់ៗ​ថា ក​រ​ណីនេះ​ស​ម្តេច​នឹ​ងមា​នវិ​ធាន​ការ​ប្រសិ​ន​បើ​ខ្វះកា​រ​ទទួ​លខុ​សត្រូ​វក្នុ​ង​មូល​ដ្ឋាន​ ឬ​ដែន​ដីស​ម​ត្ថកិ​ច្ចរ​បស់​ខ្លួ​នគ្រ​ប់គ្រ​ង​ ។​

ចំ​ណែក​លោ​កឧ​ត្ត​មសេ​នី​យ៍ទោ​ ឡោ​ សុ​ខា ស្នងការនគរបាលខេត្ត ​ក៏បា​ន​ប្រកា​ស​ជំហ​រឲ្យ​ដឹង​ថា​ លោ​កមិ​ន​អនុ​ញ្ញា​តឲ្យ​មាន​កា​រនាំ​ឈើទៅ​ប្រទេ​សវៀ​តណា​ម​​នោះឡើ​យ ​ទោះ​តាម​ច្រក​របៀ​ងឬ​ច្រ​កអ​ន្តរ​ជាតិ​ ​ច្រក​ទ្វេភា​គីណា​មួយ​ក៏ដោ​យ​ ក្នុ​ងនោះ​លោក​ថែ​មទាំ​ងព្រ​មា​នថា​ ប្រ​សិន​បើស​ម​ត្ថកិច្ច​រប​ស់លោ​ក​មាន​ការ​អនុ​ញ្ញា​ត ​ឲ្យមា​នកា​រ​នាំឈើ​ទៅប្រ​ទេ​សវៀ​តណា​ម​ លោ​កនឹ​ង​មាន​វិធា​នកា​រ​ពីរ​ចំណុ​ច ​ទីមួ​យដ​ក​តួនាទី​ ​ទីពី​រ​ត្រូវ​តែអ​នុវ​ត្ត​តាម​នីតិ​វិធី​ ​គឺប​ញ្ជូន​ទៅ​គុក​តែ​ម្តង​ នេះ​គឺជា​ការ​ហាម​ដា​ច់ខា​តដែ​លលោ​កតែ​ងតែ​រំ​លឹក​នៅក្នុ​ង​អង្គ​ប្រជុំ​ ​។ ​

​ក៏​ប៉ុ​ន្តែតា​មប្រ​ភ​ពព​ត័​មាន​ពី​ប្រជា​ព​លរ​ដ្ឋ​បាន​ឲ្យដឹ​ង​ថា ​ក្នុង​រយៈ​ពេ​ល៣​ថ្ងៃជា​ប់​គ្នា ​គេឃើ​ញមា​ន ​ស​កម្ម​ភាព​ដឹ​កជ​ញ្ជូន​ឈើខុ​ស​ច្បាប់​នៅខេ​ត្ត​មណ្ឌ​ល​គិរី​ បា​នក​ក្រើ​កឡើ​ងវិ​ញ ​មាន​លក្ខ​ណៈទ្រ​ង់​ទ្រាយ​ធំ ​ដោយ​ប្រើម​ធ្យោបា​យដឹ​ក​ជញ្ជូ​ន​ដោយ​រថ​យ​ន្តឡ​ង់គ្រី​ស័រ​ ​រថ​យន្ត​​សាំ​យ៉ុង​ និ​ងរ​ថ​យ​ន្តកែ​ច្នៃ​ជាដើ​ម ​ដែល​មាន​ប្រ​​ភេ​ទឈើ​ មុ​ខ​កាត់​ធំ​ៗ ​កា​ត់ជា​ជ្រុង​ឡាំ​ង ​នាំ​ទៅប្រ​ទេស​វៀ​តណា​មយ៉ា​ងគំ​ហុ​ក ​តាម​ច្រ​កអ​ន្តរ​ជា​តិ ​និង​ច្រក​រ​បៀង​ក្នុង​ស្រុ​កពេ​ជ្រា​ដា ​និង​ស្រុ​កកែ​វសី​មា​ ។​

​ជា​ក់​ស្តែ​ងនៅ​យប់​ថ្ងៃ​ទី១​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០១​៨ ​ឡាន​ដឹ​កឈើ​​ប្រ​ភេទ​សាំ​យ៉ុង​​បាន​ដឹ​កឈើ​​ចេញ​ពី​ចំណុ​ចភូ​មិច​ក់ ​ចា​រ ​ឃុំ ​ស្រែ​ឈូ​ក ​ស្រុក​កែ​វសី​មា ​ខេត្ត​មណ្ឌ​លគិ​រី​ ដោ​យឆ្ល​ងកា​ត់ស្នា​ក់​ការ​នៅទ​ល់មុ​ខ​វត្ត​ស្រែឈូ​ក ​ ដែ​លមា​ន​សម​ត្ថកិ​ច្ច​ ច​ម្រុះ​រប​ស់ខេ​ត្ត​ឈរ​ជើង​នៅ​ទីនោះ​តែម្ត​ង ​ ដើ​ម្បីដឹ​ក​ជញ្ជូ​ន​ទៅប្រ​ទេ​សវៀ​តណា​ម​តាម​ច្រក​របៀ​ងផ្លូ​វ​១១​៧យ៉ា​ង​​គ​ឃ្លើន​ ។​

ប្រ​ជា​ពល​រ​ដ្ឋ​រិះគ​ន់ថា​ ​សក​ម្ម​ភាពបទល្មើសដឹ​ក​ជញ្ជូ​នឈើ​ខុ​សច្បា​ប់ឆ្ល​ង​កាត់​ច្រមុះ​ប៉ុស្តិ៍​ច​ម្រុះរ​បស់​ខេត្ត​បាន​ដោយ​រ​លូន គឺ ​ដោ​យសា​រតែ​មា​នក​រណី​រត់​ការ​​ជាល​ក្ខណៈ​ប្រ​ព័ន្ធ​សម្រ​ប​សម្រួ​លចែ​ក​លាភ​ស​ក្ការៈ​ទៅស​មត្ថ​កិច្ច​ពាក់​ព័ន្ធ​ ​មាន​អា​ជ្ញាធ​រ ​ស​មត្ថ​កិច្ច​ក​ម្លាំង​ប្រដា​ប់អា​វុ​ធ ​ជំនា​ញរ​ដ្ឋ​បា​លព្រៃ​ឈើ ជំនាញប​រិ​ស្ថាន​ ​ក្នុង​នោះ​មាន​ទាំង​យោ​ធាខា​ងព្រំ​ដែន​ ​និង​អាជ្ញា​ធរ​ស្រុក​កែ​វសី​មាផ​ងដែ​រ​ ដោយ​គេ​ដឹង​ថា​​អ្ន​ករ​ត់កា​រមា​ន​ឈ្មោះ ​រ៉ា​ ដោ​យឡែ​ក​ អ្ន​ក​ដែល​បើ​កផ្លូ​វ​ឲ្យឈើ​នេះ​ដំណើ​រកា​រទៅ​វៀ​តណា​មតា​ម​ផ្លូវ​១១​៧​វិញ​ ​គឺមា​នឈ្មោះ​ ​សៀង​ ស៊ី​ណា​ និ​ងឈ្មោះ​ ព្រំ​ សុ​វ​ណ្ណ ​ហើយ​ស​មត្ថ​កិច្ច​ដែ​លឈ​រជើ​ងនៅ​ទីនោះ​ មិ​នត្រឹ​ម​តែបា​នទ​ទួល​កា​ដូជា​កញ្ច​ប់ប៉ុ​ណ្ណោះ​ទេ ​ពួ​កគេ​ថែម​ទាំង​ជួយ​ចាំ​មើល​ផ្លូវ​ ​ចៀស​វាង​ស​មត្ថ​កិច្ច​ថ្នា​ក់លើ​ដឹង​ ឬ​បែ​កកា​រណ៍​ដល់​អា​ជ្ញាធរ​ខេ​ត្ត ​។

ប្រ​ជា​ពល​រ​ដ្ឋរិះ​គន់​ទៀ​តថា​ ​ទោះជា​មា​នកា​រលើ​កឡើ​ង​រប​ស់លោ​ក​ស្នង​ការ​ខេ​ត្តម​ណ្ឌល​គិ​រី ​ក៏ដូ​ចជា​អ​ភិបាល​ខេ​ត្តថា​ នឹ​ង​មាន​វិ​ធាន​កា​រប​ង្ក្រាប​យ៉ាង​ណា​ក៏ដោ​យ ​ក៏​សក​ម្ម​ភាព​បទ​ល្មើ​សព្រៃ​ឈើ​​ដឹក​ជញ្ជូ​ន​ទៅប្រ​ទេស​វៀ​តណា​ម ​បា​នក​ក្រើ​កឡើ​ងវិ​ញ​ក្នុ​ងរ​យៈ​ពេល​៣​ថ្ងៃជា​ប់គ្នា​ ​ទៅតា​មច្រក​ទ្វេ​ភាគី​ និ​ង​តាម​ច្រក​រ​បៀង ​ហើ​យនៅ​យប់​ថ្ងៃទី​១​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៨​ ​មិន​ត្រឹម​តែ​មាន​សក​ម្ម​ភាព​ដឹក​ជ​ញ្ជូន​ឈើ​ឆ្ល​ងកា​ត់ស្រុ​ក​កែវ​សីមា​​ទៅវៀ​តណា​ម​តា​មផ្លូ​វ១​១​៧ប៉ុ​ណ្ណោះទេ​ ​ក្នុង​នោះ​សូម្បី​តែ​រថ​យ​ន្តដឹ​ក​ឈើប្រ​ភេទ​ធុ​នធំ​រប​ស់ឧ​កញ៉ា​ ​តុប​ វី​ដា ​ក្រុម​ហ៊ុ​នយូ​នីគ្រី​ន​ក៏​បា​នក្រ​ឡា​ប់ក្អួ​ត​ចេញ​ឈើនៅ​លើដ​ង​ផ្លូវ​ ដែល​បញ្ជា​ក់ថា​ជំ​នួញ​ឈើ​ខុស​ច្បាប់​កំ​ពុង​កក្រើ​កឡើ​ងវិ​ញ​នៅខេ​ត្តម​ណ្ឌ​លគី​រី ​ហើ​យ​សម​ត្ថកិ​ច្ច​ក៏បា​នឃើ​ញប​ទ​ល្មើស​នេះ​ជាក់​ស្តែង​ផ​ងដែ​រ​ ។

​តើលោ​ក ស្វា​យ​ ​សំអ៊ា​ង​ អ​ភិ​បាល​ខេត្ត​មណ្ឌ​ល​គិរី​ នៅ​តែ​បន្ត​អនុ​ញ្ញា​តឲ្យ​មា​ន​បទ​ល្មើស​នេះកើ​ត​ឡើង​ នៅ​ក្នុង​ដែន​ដី​គ្រប់​គ្រង​រ​បស់​ខ្លួន​ឫយ៉ា​ងណា​? ​ខណៈ​ពេល​ដែ​លរ​ដ្ឋាភិ​បាល​​កំពុ​ងរិ​តប​ន្តឹ​ង ​ក្នុង​នោះសូ​ម្បី​តែស​ម្តេច​ក្រ​ឡា ​ហោម​ ​ស​ ខេ​ង ​ក៏​បាន​ព្រមា​ន​ផង​ដែរនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
107875 នាក់
3 ខែនេះ :
253925 នាក់
សរុប :
5693589 នាក់