ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ទូកអូសលៀសដោយម៉ាស៊ីនធំៗជាច្រើនគ្រឿង កំពុងបំផ្លាញធនធានជលផលនៅកោះតាបរ លោកនាយផ្នែកជលផលផាត់សណ្តាយថា ពិបាកបង្ក្រាបខ្លាំងណាស់!
Mon,05 November 2018 (Time 09:10 AM)
ដោយ ៖ ប៊ុន​រិទ្ធី (ចំនួនអ្នកអាន: 204នាក់)


ទូកអូសលៀសដោយម៉ាស៊ីនធំៗជាច្រើនគ្រឿង កំពុងបំផ្លាញធនធានជលផលនៅកោះតាបរ លោកនាយផ្នែកជលផលផាត់សណ្តាយថា ពិបាកបង្ក្រាបខ្លាំងណាស់!
ខេត្តកំពង់ធំ៖ មន្ត្រីជលផល បាននិយាយដូចៗគ្នាថា៖ នៅក្នុងច្បាប់ស្តីពីជលផលបានអនុញ្ញាតឲ្យអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃតែប៉ុណ្ណោះ។ ចំពោះមុខរបរអូសលៀសដោយម៉ាស៊ីនធំៗជាលក្ខណៈសិប្បកម្ម គឺជាអំពើខុសច្បាប់ត្រូវហាមឃាត់ ព្រោះវាបំផ្លាញធនធានជលផលជាតិ មានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាដើមនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជម្រកត្រី។
 
កាលពីព្រឹកថ្ងៃទី០៣និងទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ 
ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​និយាយថា ការអូសលៀសជាលក្ខណៈគ្រួសារក្នុងបឹងទន្លេសាប នៅចំណុចកោះតាបរ អ្នកប្រកបមុខរបរអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃនោះគ្មានទៀតទេ។ ដោយហេតុថា ក្នុង១ថ្ងៃៗពួកគាត់អាចអូសលៀសបានពី ១០០ ទៅ ១៥០គីឡូ ស្នើនឹិង៣ការ៉ុង តែប៉ុណ្ណោះ ហើយមុខរបរនេះរកបានតែ ក្នុងរដូវទឹកស្រកប៉ុណ្ណោះ ព្រោះក្នុងរដូវវស្សាខែទឹកឡើង ទឹកជ្រៅ និងទឹកហូរមិនអាចរកបានឡើយ។ ចំពោះមុខរបរអូសលៀស នេះ គឺមានការលំបាក ត្រូវព្យាយាមតស៊ូនៅក្រោមកំដៅថ្ងៃ កណ្តាលទន្លេរៀងរាល់ថ្ងៃ។
 
ម្យ៉ាងទៀត ពេលរកលៀសបានត្រូវដឹកយកទៅលក់ដុំអោយឈ្មួញនៅមាត់កំពង់ផ្សារភូមិឆ្នុកទ្រូ។ ចំណែកឈ្មួញគេបានដឹកលៀសយកទៅលក់នៅតាមបណ្តាទីប្រជុំជនតាមផ្សារនៅខេត្តនានា បានថ្លៃទ្វេរដង តាមទីជិតឬឆ្ងាយ ចំណែកអ្នកហាលលៀសលក់រាយវិញ លក់បានថ្លៃក្នុង១កំប៉ុង១៥០០ ទៅ ២០០០រៀល ។
 
ប្រជានេសាទអូសលៀសជាលក្ខណៈគ្រួសារ សុំសំណូមពរដល់សមត្ថកិច្ចជលផលមេត្តាជួយទប់ស្កាត់ និងបង្ក្រាបអ្នកអូសលៀសខុសច្បាប់ដោយម៉ាស៊ីនធំៗ ជាច្រើនគ្រឿងផងដែរ នៅក្នុងភូមិសាស្ត្រកោះតាបរ ដែលក្នុង១ថ្ងៃៗពួកគេអាចអូសលៀសបានរាប់សិបតោនដឹកយកមកលក់អោយឈ្មួញ ដែលធ្វើអោយមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលជាតិ ។
 
ដោយឡែកលោក យ៉ាន់ វីសាក់ ហៅសែ នាយផ្នែកជលផលផាត់សណ្តាយ បានឲ្យដឹងថា៖ អ្នកអូសលៀសភាគច្រើនមកពីឆ្នុកទ្រូ សមត្ថកិច្ចពិតជាជួបការលំបាកក្នុងការទប់ស្កាត់ និងបង្ក្រាបខ្លាំងណាស់ ព្រោះបទល្មើសជលផលត្រូវតែបង្ក្រាបក្នុងពេលប្រព្រឹត្តជាក់ស្តែង ប៉ុន្តែកំលាំងជលផលយើងមានគ្នាតិច ពួកអ្នកប្រព្រឹត្តបទល្មើសមានគ្នាច្រើន ឥលូវនេះ យើងកំពុងតែស្នើកម្លាំងចម្រុះ ចុះបង្រាប ចាប់ផាកវិន័យ តាមច្បាប់ជលផល ៕

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
107875 នាក់
3 ខែនេះ :
253925 នាក់
សរុប :
5693589 នាក់