ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
នគរបាលសេដ្ឋកិច្ចខេត្ត ចាប់ឡានដឹកឈើ ១គ្រឿង ប៉ុន្តែ ឃ្លាំងស្តុកឈើ១កន្លែងបែរជាមិនហ៊ានបង្រ្កាបខ្លាចអំណាចម្ចាស់សណ្ឋាគារ
Sat,19 May 2018 (Time 09:12 AM)
ដោយ ៖ ប៊ុន​រិទ្ធី (ចំនួនអ្នកអាន: 405នាក់)


  នគរបាលសេដ្ឋកិច្ចខេត្ត ចាប់ឡានដឹកឈើ ១គ្រឿង ប៉ុន្តែ ឃ្លាំងស្តុកឈើ១កន្លែងបែរជាមិនហ៊ានបង្រ្កាបខ្លាចអំណាចម្ចាស់សណ្ឋាគារ

 

ខេត្តសៀមរាប៖  កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចាប់រថយន្តយីឌុបដឹកឈើល្មើស ច្បាប់មួយគ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្សពីរនាក់ ប៉ុន្តែមានទីតាំងស្តុកឈើល្មើសច្បាប់រាប់ពាន់ម៉ែត្រគូបមួយកន្លែង នៅក្នុងក្រុងសៀមរាប បែរជាសមត្ថកិច្ចមិនហ៊ានចូលទៅបង្ក្រាប ប្រហែលខ្លាចអំណាចម្ចាស់សណ្ឋាគារផ្កាយ៥។

   បើតាមលោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានប្រាប់ឱ្យដឹងថា ការបង្ក្រាបរថយន្តបទល្មើសខាងលើ នោះ គឺធ្វើឡើងនាព្រលឹមថ្ងៃទី១៨ខែឧសភាឆ្នាំ ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ចំណុចផ្សាររការ​កំបុត ស្រុកប្រាសាទបាគង ហើយ រថយន្តនេះដឹកឈើពីប៉ែកខាងលើ នៃស្រុកស្វាយលើ ឆ្លង កាត់ស្រុកសូទ្រនិគម ចូលមកចែកចាយ ក្នុងក្រុងសៀមរាប។ លោកបន្តថា ក្នុងករណីឃាត់បានរថយន្តខាងលើនោះ គឺបានឃាត់ខ្លួនមនុស្សចំនួន២នាក់ គឺ ទី១/ឈ្មោះ ម៉ៅ រតនា ប្រុសអាយយុ២៨ឆ្នាំ មុខរបរ បើកបរឡានដឹកឈើ មានស្រុកកំណើតនៅភូមិត្រគៀត ឃុំត្រពាំងត្រែងស្រុកមេសាង ខេត្តព្រៃវែង បើកបររថយន្តម៉ាក(ហ្វីសូ) FUSO ពណ៌ខៀវចាស់ ពាក់ស្លាកលេខ(ហ ០១៥៥ ភ្នំពេញ៣) និង ទី២/ឈ្មោះ ប៊ុន ហេង ប្រុសអាយុ២៩ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិកំពង់អូរជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ចំណែកម្ចាស់ឡាន ដឹក ឈើ បានបើកឡានមួយគ្រឿងផ្សេង ទៀតគេចខ្លួនបាត់ ដែលមិនអាចស្គាល់ឈ្មោះនោះឡើយ។លោកបានបញ្ជាក់ថា ចំណែកឈើប្រភេទលេខ២ ដែលបង្ក្រាបនោះ ក្នុងការប៉ាន់ស្មានថា មានចំនួនជាង ១០ ម៉ែត្រគូប ហើយ វត្ថុតាងទាំងអស់នោះ គឺប្រគល់់ឱ្យទៅរដ្ឋបាលព្រៃឈើជាអ្នកអនុវត្តបន្តទៅតាមនិតិវិធីច្បាប់ព្រៃឈើ។

  លោកបញ្ជាក់ថា នៅតាមដងផ្លូវរាប់់ពីស្រុកស្វាយលើ មកដល់ក្រុងសៀមរាប មានប៉ុស្តិ៍សមត្ថកិច្ចច្រើនណាស់ តែរថយន្តដឹកបទល្មើសនេះអាចចូលមកក្នុងក្រុងបាន ដោយមិនមានទាក់ភ្នែកពួកសមត្ថកិច្ចទាំងនោះបន្តិចសោះ។

      ជុំវិញករណីខាងលើនេះដែរ លោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ឈើនិងឡាន ដែលសមត្ថកិច្ចឃាត់បានទាំងមនុស្ស២នាក់នោះ ត្រូវបាន ប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅរដ្ឋបាលព្រៃឈើឃុំ ព្រះ ដាក់ ស្រុកបន្ទាយស្រី ដើម្បីឱ្យម្ចាស់ចូលខ្លួនបង់ពិន័យជាអន្តរកាលរយ:ពេល៣០ថ្ងៃ ក្នុងករណីមិនចូល ខ្លួននឹងត្រូវបញ្ជូនទៅតុលាការ។ចំណែកមនុស្សពីនាក់់ដែលឃាត់ខ្លួន គឺធ្វើកំណត់ហេតុនិងសាក សួររកម្ចាស់ឈើពិត ហើយឱ្យពួកគេវិលទៅផ្ទះវិញ។

    គួរបញ្ជាក់ថា ជាមួយនិងការបង្ក្រាបឡានដឹកឈើខាងលើនេះ ក៍ធ្លាយព័ត៍មានថា មានសណ្ឋាគារលំដាប់ផ្កាយ៥មួយ ស្ថិតនៅភូមិខា្នរ សង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានកំពុងសម្រុកទិញឈើល្មើសច្បាប់ពីគ្រប់ទិសទីយ៉ាងគំហុក។ព័ត៍មានបន្ថែមមថា សណ្ឋាគារមួយនេះ ក្នុងមួយថ្ងៃៗ ឡានដឹកឈើគ្រប់ម៉ាក ដឹកចូលទៅលក់មិនតិចជាង១០ឡាន។គេបានបញ្ជាក់ថា នៅក្នុងសណ្ឋាគារ ផ្កាយ៥ មួយនេះមានឈើស្តុកទុកមិនតិចជាង២០០០ម៉ែត្រគូប​ តែសមត្ថកិច្ចហាក់មិនហ៊ានទៅក្បែរសោះឡើយ ប្រហែលខ្លាចអំណាចម្ចាស់សណ្ឋាគារ។

    មន្ត្រីប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់អ្នកព័ត៌មានថា សណ្ឋាគារ៥នេះទោះមិនបញ្ជាក់ឈ្មោះ ក៍សមត្ថកិច្ចគ្រប់ស្ថាប័នស្គាល់ រួចទៅហើយ តែគ្មានអ្នកណាហ៊ានទៅក្បែរនោះទេ លើកលែងតែខាងក្រសួងទើបអាចចូលចុះ។ នេះស អាចបញ្ជាក់ឱ្យឃើញថា ឧក្រិដ្ឋជនព្រៃឈើគឺ អ្នកនៅក្បែរឃ្លៀកសោះ ដោយគ្មានសមត្ថកិច្ចហ៊ាន៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
4358 នាក់
សប្តាហ៍នេះ :
15498 នាក់
ខែនេះ :
113193 នាក់
3 ខែនេះ :
309698 នាក់
សរុប :
6319103 នាក់