ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ក្រុមឈ្មួញដីស្រែប្រាំងយកគ្រឿងចក្រជីកប្រឡាយថ្មីរំលោភយកដីក្នុងតំបន់ ហាមឃាត់(៣) ជ្រកក្រោមលេសពាក្យកុហក់ថា ស្នើសុំស្តារប្រឡាយចាស់
Tue,22 May 2018 (Time 10:11 AM)
ដោយ ៖ ប៊ុន​រិទ្ធី (ចំនួនអ្នកអាន: 179នាក់)


ក្រុមឈ្មួញដីស្រែប្រាំងយកគ្រឿងចក្រជីកប្រឡាយថ្មីរំលោភយកដីក្នុងតំបន់ ហាមឃាត់(៣) ជ្រកក្រោមលេសពាក្យកុហក់ថា ស្នើសុំស្តារប្រឡាយចាស់!

កំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានបង្ហាញថា: បច្ចុប្បន្នប្រជាជលរដ្ឋ ក៏ដូចជាមន្ត្រីរាជការតូចតាច នៅស្រុកជលគិរី កាន់តែមើលឃើញច្បាស់ នៅអំពើពុករលួយ ដែលគួរឲ្យស្អប់ខ្ពើម តាមរយៈមន្ត្រីជំនាញ និងថ្នាក់ដឹកនាំស្រុក២ទៅ៣នាក់ ដែលបានឃុបឃិតគ្នា ជាមួយអ្នកមានលុយ ប្រព្រឹត្តអំពើខុសច្បាប់ ជាច្រើនករណី ដូចជាការកាប់ទន្ទ្រាន្តយកដី ព្រៃលិចទឹកក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់សម្រាប់មឆ្ឆាជាតិពងកូន ដោយជ្រកក្រោមលេស កុហក់ថ្នាក់លើថា ស្តារប្រឡាយចាស់ ដើម្បីនាំទឹកសម្រាប់ស្រោចស្រពស្រែប្រាំងជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ។

តាមពិតជាផលប្រយោជន៍ពួកមន្ត្រីខិលខូចក្នុងស្រុកជលគិរី និង ពួកក្រុមឈ្មួញស្រែប្រាំងតែ ២-៣នាក់ ប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានក្រុមឈ្មួញឈ្មោះ ផាន់ ភឿន បានតាំងខ្លួនជាតំណាងឲ្យប្រជាពលរដ្ឋ ៤០គ្រួសារ បានយកគ្រឿងចក្រទៅជីកប្រឡាយ១ខ្សែ នៅក្នុងតំបន់៣ដីព្រៃលិចទឹក ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

បើយោងតាមសេចក្ដីរាយការណ៍ របស់ម្ចាស់ប្រឡាយ និងទិដ្ឋភាពជាក់ស្ដែង បានឲ្យដឹងថា អេស្កាវ៉ាទ័រ នេះ គឺជីកប្រឡាយចាស់ ចេញពីព្រែកខ្វែងឆ្លុះ ទៅបឹងក្រពើកំបុត និងជីកប្រឡាយថ្មីសុទ្ធ បន្តពីប្រឡាយចាស់នេះ ទៅបឹងក្រពើកំបុតតូច និងម្ដុំបឹងស្នំ ឯប្រឡាយចាស់គឺតូច រាក់ និងខ្លី ហេតុនេះ ត្រូវជីកបន្ថែម ហើយនៅក្នុងគម្រោងគឺ ជីកទាំងប្រឡាយចាស់ និងប្រឡាយថ្មី មានទទឹង៤ម៉ែត្រ និងជម្រៅ២ម៉ែត្រ។

លុះដល់ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ទើបលោកហៃ មនោរម្យ អភិបាលស្រុកជលគិរី បានឆ្លើយតបនឹងអ្នកសារព័ត៌មានថា លោកមិនដឹងរឿងនេះទេ ខណៈពេល គ្រឿងចក្រកំពុងធ្វើសកម្មភាពជីកប្រឡាយនោះ គឺ ប្រឡាយចាស់នៅខ្វះប្រមាណ ៣០ម៉ែត្រ ទៀតទើបរួច ឯប្រឡាយថ្មី មិនទាន់ជីកនៅឡើយ។

ទាក់ទងនឹងរឿងខាងលើនេះអ្នកសារព័ត៌មានយើង បានសុំការបំភ្លឺពីលោកសោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងឯកឧត្ដម អភិបាលខេត្ត ឈួរ ចាន់ឌឿន ក៏មានការអន្តរាគមន៍ ។ ក្រោយមកលោកសុង សារឿន នាយសង្កាត់រដ្ឋបាលជលផលពាមឆ្កោក ក៏បានទៅដល់ ហើយការជីកកកាយប្រឡាយថ្មីនៅទីនោះត្រូវបានផ្អាក ដោយគ្រឿងចក្របានគេចខ្លួនចេញពីតំបន់នោះ ប៉ុន្តែលោកសុង សារឿន មន្ត្រីជលផល កុហក់មេថា គ្រឿងចក្រនោះ ដកចេញតាំងពី៣ថ្ងៃមុន ។

លុះដល់ម៉ោង១០ព្រឹកថ្ងៃទី៥ ខែឧសភា ការជីកប្រឡាយនោះ ត្រូវធ្វើរួចជាស្ថាពរ ទាំងប្រឡាយចាស់ និងប្រឡាយថ្មី ដែលទង្វើនេះ បានបង្ហាញដល់សាធារណ:ជនមើលឃើញច្បាស់ថា ចំណាត់ការអភិបាលខេត្ត សាបឈឹងដូចទឹកបឹងទន្លេសាបអីចឹងដែរ ជឿតែរបាយការណ៍មន្ត្រីខិលខូចភកុហក់ មិនបានចុះទៅមើលដោយផ្ទាល់ភ្នែក ធ្វើឲ្យមន្ត្រីខិលខូចក្រោមឱវាទនៅតែបន្តប្រើល្បិចកិចកល រៀបចំសេនារីយ៉ូ ប្រព្រឹត្តអំពើពុករលួយប្រឆាំងនឹងបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំសម្តេចតេជោសែន រកទីបញ្ចប់គ្មាន ។

ជុំវិញការបំភ្លឺរបស់រដ្ឋបាលស្រុកជលគិរី ទៅឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងនោះ មានលិខិតអនុញ្ញាតិ ពីលោកហៃ មនោរម្យ អភិបាលស្រុកជលគិរីផងដែរ ដោយបញ្ជាក់ថា ការជីកប្រឡាយនេះ គឺយកទឹកស្រោចស្រពស្រែប្រាំងប្រជាកសិករ៩០ហិចតា ស្មើនឹង៤០គ្រួសារ ។

ប៉ុន្តែលោកនាយខណ្ឌរដ្ឋបាលជលផលសោម ភិរុណ បានបញ្ជាក់ថា លោកមិនជំទាស់នឹង ការពង្រីកលើវិស័យកសិកម្មនោះទេ តែធ្វើអ្វីឲ្យស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ តួយ៉ាងការជីកប្រឡាយនេះ ទោះបីជាប្រឡាយចាស់ ក៏ត្រូវតែមានច្បាប់ ហើយច្បាប់នេះមិនអាចធ្វើឡើងនៅត្រឹមខណ្ឌ ឬ ខេត្តនោះទេ គឺទៅដល់នាយកដ្ឋាន ឯការជីកប្រឡាយថ្មី គឺមិនមានច្បាប់អនុញ្ញាតិតែម្ដង ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគិរី ដែលមានដីស្រែប្រាំង នៅទីនោះយូរមកហើយ បានបង្ហើបឲ្យដឹងថា នៅចំណុចបឹងក្រពើកំបុតតូច និងបឹងស្នំ ដែលគេជីកប្រឡាយទៅនោះ គឺមានប្រជាពលរដ្ឋ ៤-៥គ្រួសារតែប៉ុណ្ណោះ ដែលមានដីស្រែប្រាំងអាស្រ័យផលតិចតួច តាមមាត់អូរនៅទីនោះ ក្រៅពីនោះ គឺសុទ្ធតែព្រៃលិចទឹកក្រាស់ឃ្មឹក ពួកគាត់មិនហ៊ានរុករាន្តបន្តទេ ព្រោះច្បាប់ហាមឃាត់រក្សាទុកសម្រាប់ត្រីពងកូន ដូចជាតំបន់កប់ចេះ នៅអែបគ្នានេះ ជាដើម ។ ឥឡូវនេះគឺ វាលអស់ហើយ ដីនេះក៏ធ្លាក់ទៅក្នុងកន្តាប់ដៃថៅកែស្រែប្រាំងអស់ដែរ ។

យោងតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨នេះ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល បានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងជីកប្រឡាយ និងការកាប់ទន្ទ្រាន្តដីព្រៃលិចទឹកនៅតំបន់នោះហើយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានចំនាត់ការណ៍យ៉ាងណានោះទេ។

ប្រជាពលរដ្ឋភាគច្រើនមិនសប្បាយចិត្ត នឹងល្បិចកលរបស់មន្ត្រីខិលខូចមួយចំនួន នៅក្នុងស្រុកជលគិរីនេះ បានទទូចស្នើសុំ ឲ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក បើកការស៊ើបអង្កេត ករណីនេះជាបន្ទាន់ ដើម្បីបង្ហាញថា តើការជីកកកាយរុករាន្តទន្ទ្រាន្តក្នុងតំបន់៣ សុំច្បាប់ដល់ថ្នាក់ណា? តើក្រសួងណាខ្លះជាអ្នកសម្រេច ? ឬមួយសម្រេចត្រឹមអភិបាលស្រុកជលគិរី ? ជួយប្រាប់ឲ្យប្រជាពលរដ្ឋបានដឹងផង ។

ម្យ៉ាងវិញទៀត ឈ្មោះ ផាន់ ភឿន ដែលតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ៤០គ្រួសារនៅទីនោះ ជាឈ្មួញស្រែប្រាំង ឬ យ៉ាងណា ? ហេតុអី បានជាឈ្មោះផាន់ភឿន ហ៊ានតាំងខ្លួនជាតំណាងឲ្យប្រជាពលរដ្ឋ៤០គ្រួសារ ? តើមានអ្វីជាអំនះអំណាង? តើពិតជាមានប្រជាពលរដ្ឋ៤០គ្រួសារកំពុងអាស្រ័យផល នៅលើដីហាមឃាត់មែនឬអត់? ឬមួយជា របាយការណ៍ល្បិចកិចកលបោកប្រាស់ថ្នាក់ដឹកនាំ សម្រាប់រំលោភបំពានហ៊ុំព័ទ្ធយកដីព្រៃលិចទឹកទុកលក់បន្ត សម្រាប់ប្រយោជន៍ខ្លួនឬយ៉ាងណា? ។

ទាក់ទងនឹងរឿងដ៏រស៊ើបមួយនេះ យើងមិនអាចសុំការបំភ្លឺពីលោក ផាន់ភឿន ជាតំណាងឲ្យប្រជាពលរដ្ឋ៤០គ្រួសារ, និងលោកមេភូមិ, មេឃុំពាមឆ្កោក នៅរសៀលថ្ងៃទី២១ ឧសភា ២០១៨ នេះបានទេ ដោយមិនស្គាល់លេខទូរសព្ទ័ទំនាក់ទំនង , ប៉ុន្តែអង្គភាពសារព័ត៌មានយើង ស្វាគមន៍រាល់ម៉ោងធ្វើការចំពោះការបកស្រាយ នៅករណីខាងលើនេះ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18648 នាក់
ខែនេះ :
107754 នាក់
3 ខែនេះ :
253804 នាក់
សរុប :
5693468 នាក់