ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ផឹកស៊ីជា ជេរម្រ៉ាយគ្នា ចុងក្រោយ១ស្លាប់ស្លាប់១ទៀត ជាប់ខ្នោះ
Tue,22 May 2018 (Time 01:08 PM)
ដោយ ៖ ប៊ុន​រិទ្ធី (ចំនួនអ្នកអាន: 186នាក់)


ផឹកស៊ីជា ជេរម្រ៉ាយគ្នា ចុងក្រោយ១ស្លាប់ស្លាប់១ទៀត ជាប់ខ្នោះ

ខេត្តសៀមរាបៈ កម្មករសំណង់ម្នាក់ ត្រូវគូភាគីវាយជាច្រើនដំបង បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈមានជម្លោះក្នុងវង់ផឹកស៊ីហើយ ជនដៃដល់បានអូសសពយកទៅទម្លាក់នៅមុខរបងផ្ទះគេ តាមផ្លូវក្រួសក្រហម ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅព្រឹកថ្ងៃចន្ទ ៧កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា លុះរសៀលថ្ងៃដដែលទើបចាប់បានជនសង្ស័យ រួចនាំយកមកធ្វើតា្រប់ នៅកន្លែងកើតហេតុ ក្នុងដីឡូតិ៍ ស្ថិតនៅចំណុចក្នុងព្រៃទំនប់ខាងត្បូងអង្គរឃ្យុងយូ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាកន្លែងដែលជនសង្ស័យ យកសពជនរងគ្រោះទៅបោះចោលនៅទីនោះ ។

នគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីកម្លាំងប្រជាការពារភូមិស្លក្រាម បានប្រទះឃើញសាកសពបុរសខាងលើក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹងទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនបានជនដៃដល់ ដែលសម្លាប់ជនរងគ្រោះ។

ជនរងគ្រោះឈ្មោះ ឈៀក ប៊ុនណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិសំរោងក្រុង ឃុំសំរោងក្រុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ចំណែកជនសង្ស័យឈ្មោះ ស៊ិន សីហសទ្ធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅភូមិកំពង់ក្របី ឃុំឯកភាព ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយ ក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុ គឺដោយសារពេលផឹកស៊ីចប់ ជនរងគ្រោះបានជេរឪពុកម្តាយរបស់ខ្លួន ព្រមទាំងប្រមាថអាយុជីវិតរូបគេទៀត ទើបរូបគេហ៊ានលើកដៃវាយសម្លាប់ដូច្នេះ។ មុនដំបូងរូបគេបានជិះកង់ចេញពីផ្ទះឪពុកម្តាយទៅផឹកស្រា ស មានគ្នា៣នាក់ក្នុងនោះឈ្មោះ អ៊ុ ប៊ុន លី ជាអ្នកយាមដីឱ្យគេ និងជនរងគ្រោះឈ្មោះ ឈៀក ប៊ុន ណា ដោយផឹកស្រាសអស់១លីត្រកន្លះ ខណៈពេលនោះ អ៊ុ ប៊ុនលី ស្រវឹងគាត់ក៏ចូលទៅដេកមុន ហើយនៅសល់តែរូបគេនិងជនរងគ្រោះផឹកតែ២នាក់តទល់។ ពេលអស់ស្រា រូបគេក៏ដើរទៅបម្រុង ដាក់មុងចូលដេកដែរ ស្រាប់តែជនរងគ្រោះ បានជេរឪពុកម្តាយ និងប្រមាណអាយុជីវិត ទើបទ្រាំមិនបាន ក៏ស្ទុះចេញពីមុង ទាញដំបងឈើប្រវែង០,៥៥ម៉ែត្រ វាយជាច្រើនដំបង ធ្វើឲ្យជនរងគ្រោះដួលផ្កាប់មុខតែម្តង។ ពេលឃើញដូច្នេះរូបគេ ក៏វាយបន្ថែមទៀតរហូតដល់ស្លាប់ ហើយក៏អូសចេញទៅចោលនៅក្រៅរបង ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំថា ស្លាប់នៅក្នុងដីឡូតិ៍ ហើយក៏ជិះកង់ត្រឡប់ទៅផ្ទះ និងបន្តទៅផឹកស្រានៅផ្ទះពូថែមទៀត។ លុះម៉ោងជិត១រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រូបគេបានជិះកង់ចេញពីផ្ទះពូ ត្រឡប់ទៅផ្ទះវិញ ដើម្បីសុំលុយម្តាយ២០ដុល្លារ ដើម្បីជិះឡានរត់គេចខ្លួនទៅបាត់ដំបងពេលមកដល់ ឃើញសមត្ថកិច្ច និងប្រជាការពារភូមិនៅ មុខផ្ទះគេក៏ រត់ចូលព្រៃតែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង៕

 

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18648 នាក់
ខែនេះ :
107754 នាក់
3 ខែនេះ :
253804 នាក់
សរុប :
5693468 នាក់