ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ប្រជាពលរដ្ឋជាង២ពាន់នាក់ ទទួលបានផ្លូវ១ខ្សែប្រវែង១១គីឡូម៉ែត្រ ក្រោមការចំណាយថវិកាជិត៩ម៉ឺនដុល្លារ ពីរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរខេត្តព្រះវិហារ !
Tue,22 May 2018 (Time 07:06 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 223នាក់)


 
ប្រជាពលរដ្ឋជាង២ពាន់នាក់ ទទួលបានផ្លូវ១ខ្សែប្រវែង១១គីឡូម៉ែត្រ ក្រោមការចំណាយថវិកាជិត៩ម៉ឺនដុល្លារ ពីរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរខេត្តព្រះវិហារ !
 
  ខេត្តព្រះវិហារ៖ ផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង១១គីឡូម៉ែត្រ និងលូប្រអប់៣កន្លែង ត្រូវបានបញ្ចប់នូវការសាងសង់នោះហើយ ក្រោមការចំណាយថវិកាជិត៩ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់គម្រោងជំនួយមនុស្សធម៌សំរាប់មនុស្សជាតិ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន រួមជាមួយនឹងថវិការបស់អាជ្ញាធរខេត្តព្រះវិហារ ផងនោះដែរ។
  នៅព្រឹកថ្ងៃទី២២ឧសភា២០១៨នេះ សមិទ្ធិផលផ្លូវ និងលូននេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ធ្វើឡើងក្រោមវត្តមានអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ នាយកក្រុមហ៊ុន SUZUKI ប្រចាំកម្ពុជា លោក គីដូកូរ៉ូ ណូប៊ុយអូ ក្រោមកិច្ចស្វាគមន៍ ពីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី អភិបាលស្រុករវៀង លោក អ៊ុង វុទ្ធី មន្ត្រីរាជការជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សិស្សានុសិស្ស និងប្រជាពលរដ្ឋ២ពាន់៣០០នាក់ មកពីភូមិចំនួន២ ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ 
  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី លោកបានថ្លែងថា សំណង់ផ្លូវ និងលូនេះ គឺបានចាប់ផ្តើមសាងសង់ឡើង នៅថ្ងៃទី៨ធ្នូ២០១៧ ហើយត្រូវបានបញ្ចប់នៅក្នុងការសាងសង់ នៅថ្ងៃទី២៧មិនា២០១៨ ស្ថាបនាដោយក្រុមហ៊ុន ព្រះវិហារខេមរៈអភិវឌ្ឍន៍ ហើយត្រូវបានចំណាយថវិកាអស់ ៨ម៉ឺន ៧ពាន់ ៥៨៧ដុល្លារអាមេរិក។ លោកបន្តថា សំណង់ផ្លូវ១ខ្សែ និងលូប្រអប់៣កន្លែងនេះ គឺបានប្រសូត្រចេញពីការផ្តួចផ្តើម របស់ក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារ ដើម្បីបំរើនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបរបរចិញ្ចឹមជីវភាពនៅក្នុងមូលដ្ឋាន និងផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរទៅសាលារៀន វត្តអារាម មន្ទីរពេទ្យ ជាពិសេស គឺជួយកាត់បន្ថយបាននូវពេលវេលា នៅក្នុងការធ្វើដំណើរដឹកជញ្ជូនកសិផល និងការផ្លាស់ប្តូរទំនិញផ្សេងៗ បានយ៉ាងប្រសើរ។ ហើយផ្លូវដែលមានប្រវែង១១គីឡូម៉ែត្រនេះ ៧គីឡូម៉ែត្រ និងលូប្រអប់៣កន្លែង គឺជាជំនួយឥតសំណង របស់គម្រោងជំនួយមនុស្សធម៌សំរាប់មនុស្សជាតិ ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន និង៤គីឡូម៉ែត្រទៀត ជាថវិការបស់អាជ្ញាធរខេត្តព្រះវិហារ។ លោកបានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត និងរដ្ឋាភិបាលជប៉ុន ដែលបានខិតខំជ្រោមជ្រែងលើគំនិតផ្តួចផ្តើម ដើម្បីអភិវឌ្ឍន៍បន្ថែមលើសំណៅដើម នៃគម្រោងនេះ រហូតទទួលបានជោគជ័យ។
  លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ បានមានប្រសាសន៍ថា ការកែលំអរហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពមួយ នៃកិច្ចសហប្រតិការ របស់ជប៉ុនសំរាប់កម្ពុជា ហើយេជាក់ស្តែង គម្រោងកែលំអរហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានអនុវត្ត រួមទាំងនៅតាមទីជនបទដាច់ស្រយាលផងនោះដែរ។ លោកបានសម្តែងសោមនស្ស នៅគ្រាដែលបានឃើញផ្លូវនេះធ្វើបានស្អាតល្អ ក្រោមជំនួយទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ។
   លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីរ៉ូសិ អាតស៊ូស៊ិ លោកបានទទួលស្គាល់ថា ការកែលំអរផ្លូវនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ប្រមាណ២ពាន់ ៣០០នាក់ដែលរស់នៅក្នុងតំបន់នេះ ហើយលោកក៏រំពឹងថា គម្រោងនេះនឹងផ្តល់ភាពងាយស្រួលជាងមុន ដល់ប្រជាជនក្នុងការធ្វើដំណើរពីភូមិមួយទៅភូមិមួយ និងទៅកាន់ផ្លូវជាតិ ដោយផ្លូវ១ខ្សែនេះ ក៏បានបំពាក់នូវលូបង្ហូរទឹក ដែលវានឹងជួយកាត់បន្ថយហនិភ័យទឹកជំនន់ផងនោះដែរ។ លោកសង្ឃឹមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងថែទាំផ្លូវ និងលូនេះឲ្យបានល្អ ដើម្បីឲ្យប្រជាជនទាំងអស់ អាចទទួលបានអត្ថប្រយោជន៍យូរអង្វែង។
 
អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកបានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត  តាមរយះឯកអគ្គរាជទូត នៃប្រទេសជប៉ុន លោក ហូរីនូអ៊ុជិ ហ៊ីដេហ៊ីសា ជូនដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែចែករំលែកធនធាន និងស្មារតីឥតឈប់ឈរ ដើម្បីជួយដល់ប្រជាជនកម្ពុជា តាមរយះការផ្តល់ជំនួយឥតសំណងជាច្រើន សំរាប់ស្តារ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេស បណ្តាញគមនាគមន៍ដឹកជញ្ជូន ឲ្យមានភាពប្រទាក់ក្រឡាទូទាំងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាងក្នុងតំបន់ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្តបញ្ជាក់ថា បន្ថែមលើនេះ ជប៉ុនបានជួយលើការអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំ តាមគម្រោងជំនួយមនុស្សធម៌ សំរាប់សន្តិសុខមនុស្សជាតិថ្នាក់មូលដ្ឋាន ដូចជាការសាងសង់ផ្លូវនេះជាដើម ហើយនៅរយះពេលកន្លងមក ស្ថានទូតជប៉ុន តាមរយះការសម្របសម្រួលរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួយដល់ក្រុមប្រឹក្សាឃុំ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មួយចំនួនទូទាំងប្រទេសកម្ពុជា ដែលបាន និងកំពុងបំរើឲ្យគោលនយោបាយ កាត់បន្ថយភាពក្រីរបស់របស់ពលរដ្ឋកម្ពុជា នៅតំបន់ដាច់ស្រយាលយ៉ាងមានប្រសិទ្ធិភាព។ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃ២៩កក្កដា២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសសម្តេចតេជោ សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តដឹកនាំប្រទេស ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
107875 នាក់
3 ខែនេះ :
253925 នាក់
សរុប :
5693589 នាក់