ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ប្រជា​ជ​ន៧​គ្រួ​សា​រ​ រ​ង​គ្រោះ​ដោយ​ត្រូវ​ អ​ង្គ​កា​រវ៉ា​យអេ​ត​ ដុ​ត​ផ្ទះ កា​ប់​បំ​ផ្លាញ​ដំណាំ​ អាជ្ញា​ធរ​ឃុំ​ស្រុ​ក​មិ​ន​ខ្វ​ល់
Wed,23 May 2018 (Time 04:43 PM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 299នាក់)


កោះ​កុង​ ​៖ ​តា​មសេ​ចក្តី​រាយ​ការ​ណ៏​ពីប្រ​ជាព​ល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​នៅថ្ងៃទី​២​២ ​ខែឧ​ស​ភា​​ ឆ្នាំ​២​០១​៨ ​ អង្គ​ការ​ស​ម្ព័ន្ធ​សត្វ​ព្រៃ​ហៅកា​ត់ថា​វ៉ា​យអេ​ត​​ បា​នដើ​រ​កាប់​បំ​ផ្លាញ​ដំ​ណាំនិ​ង​ដុត​ផ្ទះ​រប​ស់​ប្រជា​ជ​នអ​ស់​ផ្ទះ​៧ខ្ន​​ង អាជ្ញា​ធរឃុំ​ស្រុ​ក​មិ​នខ្វ​ល់​ពីព​ល​រ​ដ្ឋដែ​ល​ត្រូវ​បាន​គេ​កា​ប់​ដំណាំ​និ​ងដុ​តផ្ទះ​ពួ​កគា​ត់​អស់​នោះទេ។ ប្រ​ជា​ជ​នរ​ងគ្រោះ​ទាំង​អស់​នោះរ​ស់​នៅភូ​មិថ្ម​ស ​ឃុំ​ថ្មស​ ស្រុ​កបូ​ទុម​សា​គរ​ ខេ​ត្តកោះ​កុ​ង ​ទី១​ឈ្មោះ ​ហឿន​ ​យុត​ អាយុ​៤​៩ឆ្នាំ​ ២​ឈ្មោះ​ វែ​ន​ ខ្លី​ ​អាយុ​៥​២ឆ្នាំ​ ៣ឈ្មោះ​ តូ​ច​ អា​ង ​អា​យុ៥​២​ ៤​ គ្រុ​យ​ វ​ណ្ណៈ ​អា​យុ៣​៩ឆ្នាំ​ ៥ ​ងឹ​ម ​រី ​អា​យុ៣​៨​ឆ្នាំ ៦​ ភ​ន ​ណៃ​ស៊ី ​អា​យុ៥​៥ឆ្នាំ​ ៧ ​ង៉ែ​ត ​រ៉ា​ អា​យុ៣​៨​ឆ្នាំ។​

តា​ម​សេច​ក្តី​រាយ​កា​រណ៏​ឲ្យដឹ​ងទៀ​ត​ថា ​ប្រជា​ជ​នទាំ​ងអ​ស់នេះ​ត្រូវ​បា​ន​​អង្គ​កា​រស​ម្ព័ន្ធ​ស​ត្វព្រៃ​ហៅថា​វ៉ា​យអេ​ត​​ ​បាន​ម​កគំ​រា​មគំ​ហែង​ពួ​កគា​ត់ជា​ច្រើន​ដ​ងច្រើ​នសា​រ​ ប្រ​ជាជ​ន​ទាំង​អស់​នោះសុ​ទ្ធ​តែជា​អ្នក​ក្រីក្រ​​​ ហើ​យមិន​មាន​ដី ​បង្ក​ប​ង្កើន​ផល​ទេ​​ ​ទើប​ពួក​គា​ត់នាំ​គ្នាទៅ​កា​ប់ព្រៃ​ដីចំ​ការ​ចា​ស់រ​បស់​គា​ត់ដែ​ល​ពួក​គា​ត់ទុ​កចោ​ល​កន្ល​ងម​ក​​ ​ដោយ​សារ​ជី​វភា​ពខ្វះ​ខា​តពេ​កទើ​បមិ​ន​បាន​ម​កធ្វើ​ ឥ​ឡូ​វពួ​កគា​ត់ម​កកា​ប់​ឆ្ការ​ដាំដំ​ណាំបា​ន​ផល​ខ្លះហើ​យ ​ស្រាប់​តែមា​ន ​ក្រុម​វ៉ា​យអេ​តម​កកា​ប់​ដំណាំ​គាត់​ចោ​លអ​ស់​​ ​ហើយ​ក្រុម​អ​ង្គកា​រនោះ​បាន​និ​យាយ​ប្រាប់​ប្រជា​ជ​នថា​​ ​ដីនេះ​ជា​ដីរ​បស់​គេ​ ហើ​យជា​ដី​ឧទ្យា​នជា​តិ​រប​ស់​​ប​រិស្ថា​នទេ​ ​នេះជា​សម្ដី​ក្រុ​មអង្គការវ៉ា​​​យ​អេ​​ត​ប្រា​​ប់​​ប្រ​ជា​​ជ​​ន​។​​

ចំ​ណែក​ប្រ​ជាជ​នបា​ននិ​យា​យចំ​ៗថា​ ពួ​ក​គាត់​មក​កាប់​ដី​ធ្វើចំ​កា​រប​ន្តិ​ចប​ន្តួ​ច​​ ក្រុ​ម​វ៉ាយ​អេត​ ម​ក​គំរា​ម​គំហែ​ងហើ​យ​កាប់​ដុត​បំ​ផ្លាញ​ដំណាំ​ពួ​កគា​ត់អ​ស់។​ ​ប្រជា​ជន​និ​យា​យចំ​ហរ​ថា ​ចុះអ្ន​ក​ មា​នលុ​យ​មាន​អំណា​ច​ទិញ​ដីព្រៃ​ ​ទិញ​ដីភ្នំ​ ហើ​យ​កាប់​ឈូស​ឆាយ​ដីព្រៃ​ដី​ភ្នំទាំ​ង​អស់​នោះ ​មិ​នដែ​លឃើ​ញ​ ក្រុ​មអ​ង្គកា​រ​វ៉ាយ​អេត​ទៅចា​ប់ទៅ​ ហេ​តុ​អីព​លរ​ដ្ឋធ្វើ​ចំ​ការ​ដំណាំ​បាន​ផល​ហើយ​មក​កាប់​អស់​។

ក​ន្ល​ងម​កថ្មី​ៗនេះ​ ប្រ​ជា​ជ​នបា​នផ្ដឹ​តមេ​ដៃ​ជូន​មេឃុំ​ថ្មស​​​ លោ​ក​ អិ​ក ​គួ​ន ​អោយ​ជួយ​អ​ន្តរា​គម​ន៍ដ​ល់ពួ​ក​គាត់​ តែ​ចុង​ក្រោ​យលោ​កមេ​ឃុំប្រា​ប់​ថា ​គាត់​មិន​ហ៊ា​នទេ​ ​ទុក​ឲ្យព​ល​រដ្ឋ​តវ៉ា​ខ្លួ​នឯ​ងទៅ​ ហើ​យសុំ​ទៅ​ថ្នាក់​ស្រុក​ថ្នា​ក់ខេ​ត្តទៅ​ ​នេះជាស​ម្ដី​លោក​ អិ​ក ​កួ​ន។​

ប្រ​ជាជ​ន​រាយ​ការ​ណ៏​បន្ត​ថា ​ពួក​គា​ត់ទាំ​ងអ​ស់គ្នា​ដែល​មាន​ដី​ចំកា​រនិ​ងដី​ផ្ទះរ​ស់​នៅសព្វ​ថ្ងៃនេះ​តាំង​ពីឆ្នាំ​២​០០​៦ម​ក ​មាន​ដី​នៅទី​នោះជា​ង៨​០គ្រួ​សារ​ គា​ត់​ថាបើ​ខាង​អាជ្ញាធ​រឃុំ​ ​ស្រុ​ក ​ខេត្ត​ មិ​ន​ដោះឲ្យ​ពួក​គា​ត់ទេ​ គា​ត់និ​ងនាំ​គ្នាទៅ​សា​លាស្រុ​កនិ​ងសា​លាខេ​ត្ត ​រួ​ចពួក​គាត់​ប​ន្តថានិ​ងទៅ​ភ្នំពេ​ញទៀ​តដូ​ចគេ​អែង​ដែរ​។

អ្ន​កសា​រ​ព័ត៍​មាន​បាន​ទាក់​ទង​អ​ភិ​បាល​ស្រុកបូទុមសាគរលោ​ក​​​ ទូ​ សា​វុ​ទ្ធ ​ល្ងាច​ថ្ងៃទី​២​២ ​ខែឧ​សភា​ ថា ​គាត់​បាន​ទាក់​ទ​ងទៅ​ខាង​​អ​ង្គ​ការ​សម្ព័​ន្ធ​សត្វ​ព្រែហៅ​វ៉ាយ​អេត​ហើយ​ ​​គា​ត់​បន្ត​ថា គាត់​បា​ន​ប្រាប់​ខាង​អ​ង្គកា​រនោះ​ឲ្យដ​កចេ​ញពី​ទី​នោះសិ​ន នេះ​ជា​ស​ម្ដីលោ​ក ទូ​ សាវុទ្ធ។

ប្រ​ជាព​លរ​ដ្ឋសូ​ម​ឲ្យ​​ ​ខាង​ក្រ​សួង​​បរិ​ស្ថា​នពិ​និត្យ​មើល​ប្រ​ជាជ​នរ​ស់នៅ​ចំណុ​ចគេ​ហៅថា​គ្រួ​សក្រ​ហម​ ​ក្នុង​ភូមិ​ចំ​លង​គោ ​ឃុំ​ថ្ម​ស ​តាំង​ពី​ឆ្នាំ២​០០​៦ម​ក ​សូ​មឃ្វៀ​លឬ​កាត់​ដី​ជូន​ព​លរ​ដ្ឋក្រី​ក្រផ​ង​។

សូ​មឲ្យ​លោក​ជំទា​វ​ ​មិថុ​នា​ ភូ​ថង​ ​អភិ​បា​លខេ​ត្តកោះ​កុង​ ដែលមា​នកា​រដឹ​ក​នាំវ័​យឆ្លា​តចេះ​ដឹ​ងទុ​ក្ខលំ​បាក​ពល​រដ្ឋ​ ហើ​យដែ​​លព​លរ​ដ្ឋនៅ​ខេត្ត​កោះកុ​ងទាំ​ងអ​ស់​ស្រឡា​ញ់និង​គោរ​ពលោ​កជំ​ទា​វនោះ​ សូ​មលោ​ក​ជំទា​វរ​ក​ដំណោះ​ស្រាយ​ជូន​ព​លរ​ដ្ឋឃុំ​ថ្មស​ផង​ ពី​ព្រោះសម្ដេ​ចតេ​ជោ​​ ​ហ៊ុន​​ ​សែន​ ស​ង្ឃឹម​យ៉ាងមុ​តមាំ​ទៅលើ​លោក​ជំទា​វ​​ ​អភិ​បាល​ខេត្ត​ ជា​ភ្នែក​ជា​ច្រមុះ​រប​ស់ ​ស​ម្ដេច​ លោ​កជំ​ទាវ​ត្រូវ​តែ​ប្រើក​ណ្ដាប់​ដៃ​ដែក​រប​ស់​លោក​ជំទា​វ ​ដែ​លសម្ដេ​ច​ប្រទា​នជូ​ន​ ត្រូ​វតែ​ហ៊ាន​​ ​វះ​កាត់​ប​ញ្ហាចេញ​ ​ដើម្បី​ពល​រដ្ឋ​និង​ស​ង្គម​ជាតិ​រប​ស់យើ​ង​​ឲ្យបា​នរី​ក​ចំរើ​នទៅ​មុខ​។ដោ​យ​​ យួ​ន​​ ឈីវ​​

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1575 នាក់
ម្សិលមិញ :
4358 នាក់
សប្តាហ៍នេះ :
14893 នាក់
ខែនេះ :
112588 នាក់
3 ខែនេះ :
309093 នាក់
សរុប :
6318498 នាក់