ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
បែកធ្លាយហើយ! លោក លឹម ហាក់ អាវុធហត្ថខេត្តកំពង់ឆ្នាំងប្រើលោក លន់ឡន ហៅឡុង ទៅទទួលលុយ៥ពាន់ដុល្លា ជាថ្នូរនឹងការដោះលែងម្ចាស់និងរថយន្តអត់ពន្ធ
Tue,08 October 2019 (Time 10:19 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 134នាក់)


បែកធ្លាយហើយ!  លោក លឹម ហាក់ អាវុធហត្ថខេត្តកំពង់ឆ្នាំងប្រើលោក លន់ឡន ហៅឡុង ទៅទទួលលុយ៥ពាន់ដុល្លា ជាថ្នូរនឹងការដោះលែងម្ចាស់និងរថយន្តអត់ពន្ធ

កំពង់ឆ្នាំង÷  មានការបែកធ្លាយពាក់ព័ន្ធនិងអំពើពុករលួយក្នុងជួរ  អាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយម្ចាស់រថយន្ដចោតថា វាជារឿងហួសចិត្តមួយដែលមិនគួរអោយកើតមានក្នុងអង្គភាពទេក្នុងពេលដែលសម្ដេច តេជោ ប្រកាសអនុវត្តអភិក្រមទី 5 យ៉ាងក្តៅគគុក ទូទាំងប្រទេស។                                                     បែកធ្លាយវីដេអូរឿងលោកលន់ឡនហៅឡុង មានតួនាទីជា លេខាដ៏ស្អិតរមួត របស់លោក លឹមហាក់ ជាប៉េអឹមបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងកំពុងទទួលលុយពីម្ចាស់ឡាន luxis 330 អត់ពន្ធចំនួន 5000 ដុល្លារជាថ្នូរទៅនឹងការដោះលែង។                                        ជាក់ស្ដែងនៅល្ងាចថ្ងៃទី 6 ខែតុលាឆ្នាំ 2019 នេះផេករបស់លោក ផែងវណ្ណៈបានសរសេរបង្ហោះថា ÷ បែកធ្លាយ​ វីដេអូ​មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងម្នាក់ ចាប់ឡានអត់ពន្ធ​ជំរិតយកលុយគេ ៥០០០​ដុល្លារ​ ទើបដោះលែង​ ។

ពលរដ្ន​ម្នាក់​ដែលជិះរថយន្ត​ Lexus RX 330 ពណ៌​ស​ អត់ពន្ធ​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ចាប់ឃាត់កាលពីថ្ងៃទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ កន្លង​មក​ ជំរិត​ទារ​ប្រាក់​ ៥០០០​ ដុល្លារ​ ទើបដោះលែង​ ។                                           ម្ចាស់​រថយន្ត​បានអោយដឹងថា​ គ្រួសារ​គាត់បានយកលុយចំនួន​ ៥០០០​ ដុល្លារ​ ទៅប្រគល់អោយទៅឈ្មោះ​ លន់ ឡន ហៅឡុង ហើយប្រគល់បន្តទៅអោយ លោក​ លឹម​ ហាក់​ លុះពេលលោក​ លឹម​ ហាក់​ ទទួល​បាន​លុយហើយ​ទើបដោះលែងម្ចាស់រថយន្ត​ និង​រថយន្តទៅ វិញ​ ។                                       ដោយរងការឈឺចាប់​ពេក ម្ចាស់រថយន្តបានថតវីដេអូ ពេល​ប្រគល់​លុយទុកជាភស្តុតាង​ ដើម្បីទុកប្ដឹងអំពីហេតុការណ៍ចាប់ជំរិតនេះ ។​

   សូមបញ្ជាក់ថា÷ បន្ទាប់​មករថយន្ដ​អត់ពន្ធ​នោះ​ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ឈ្មោះ​ ម៉ៅ​ ទិញយកទៅប្រើប្រាស់បន្ត ។

  រឿងរ៉ាវប្លែកៗទាំងអស់នេះមិនមែនជាលើកទីមួយទេដែលបានកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំងរវាងបុគ្គលទាំងពីរនាក់នេះដើរទៅធ្វើព្យុះនឹងធ្វើភ្លៀង។                                        

 -សូមរំលឹកថាកាលពីពេលកន្លងមកលោក លន់ឡន ហៅឡុង បានប្តឹងលោក លឹមហាក់ ទៅចាប់ពលរដ្ឋស្លូតត្រង់ពីរនាក់និងត្រាក់ទ័រមួយគ្រឿងដែលកំពុងតែឈូសឆាយនៅលើដីកម្មសិទ្ធិ ដែលមានឯកសារទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវស្របច្បាប់។                                                                  តែបែជាលោក លន់ឡន បានប្ដឹងលោកលឹមហាក់ ជាប៉េអឹម ទៅចាប់យកទាំងមនុស្សនិងត្រាក់ទ័រយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដោយមិនពិនិត្យមើលទៅលើឯកសារផ្លូវច្បាប់របស់ម្ចាស់ដីនិងមិនបានសហការជាមួយជំនាញជលផលថែមទៀតផងខណៈដែលដីត្រង់នោះជាដីតំបន់ 2ដែលជាដែនគ្រប់គ្រងដោយជលផល។                                            ហើយករណីទី 2ខាងលើនេះកុំពុងមានការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកទូទាំងប្រទេសយ៉ាងខ្លាំងដោយលើកជាសំណួរថាបើចាប់បានហើយហេតុអី្វមិនប្រគល់អោយទៅខាងគយជាអ្នកអនុវត្តផ្លូវច្បាប់។                                         -ចំណុចទាំងអស់ខាងលើនេះមហាជនស្នេីសុំលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិងឯកឧត្តមសៅ សុខា មេត្តា ដុសក្អែលលោកប៉េអឹមរូបនេះផងកុំឱ្យពូកែធ្វើព្យុះធ្វើភ្លៀងពេកជាពិសេសគូរដាក់វិន័យឲ្យបានតឹងរឹងចំពោះមន្ត្រីយុត្តិធម៌រូបណាដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អង្គភាព។                                       -ជុំវិញការចោទប្រកាន់របស់ម្ចាស់រថយន្ត Lexus rx330ត្រូវបានលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានកោះហៅលោក លឹមហាក់ ទៅសួរភ្លាមភ្លាមៗតែត្រូវបានលោក លឹមហាក់ បដិសេធថាមិនមែនជាការពិតទេ។                                                                            -តែទោះជាមានការបដិសេធយ៉ាងនេះក្តីភស្តុតាងជាវីដេអូដែលរបស់ លោកលឹមហាក់ កំពុងរាប់លុយយ៉ាងប្រញាប់ប្រញាល់ មួយឈុតនេះគឺជាលុយអ្វីទៅវិញ៕brt

 

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ ចា​ន់​ ពិ​សិ​ដ្ឋ ​និ​ងអ្ន​ក​ស្រី​ ​ឯ​ល ​ទីរៀ​ម ​ជា​អាជី​វក​រ​ផ្សារ​សាម​គ្គី ខេត្ត​ស្ទឹង​ត្រែ​ង ​​សុំអ​ភិបា​ល​ខេត្ត​ស្ទឹង​ត្រែ​ង ​ជួយ​ដោះស្រា​យ​ ប​ន្ថែ​ម​មួយ​តូប​ទៀ​ត (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញ​ឈើ​ឈ្មោះ​ម៉ា​ប់ ​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ប្រ​ណីត​ ​​​​យ៉ា​ង​​ពេ​ញប​ន្ទុក​ ​ទៅវៀ​តណា​ម ​ខណៈ​ អ​ភិ​បាល​ខេត្ត​ម​ណ្ឌល​គីរី ស​ម្ងំស្ងៀ​ម​ ដូច​​ជាទ​ទួល​ ​បាន​ភាគ​ហ៊ុ​ន ​ទើប​មិ​​ន​ប​​ង្រ្កា​​ប​? (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកលឹម ស​ម្បត្តិ មេគយ​ច្រ​ក​ អា​កាស​យានដ្ឋា​ន អន្ត​រជា​តិ​ភ្នំពេ​ញ សា​ង​ភាព​ល្បី​ល្បាញ​ ខា​ង​ពុក​រ​លួយ​ ប្រមូល​លុយ តា​ម​របៀ​បពុ​ក​រលួ​យ ដោ​យគ្មា​នញ​ញើ​ត អ្វី​ទាំង​អ​ស់ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរស​ម្នាក់​ ជា​យោ​ធាជើ​ង​ទឹក មា​នអំ​ណាច​ខ្លាំង ឈ្មោះ​​​ ហ៊ួ​រ ​ហា​ប់ ​ផ្លើម​ធំហ៊ា​ន ​រំលោភ​បំ​ពាន​ ចា​ក់ដី​​ចូល​ក្នុង​ស​មុទ្រ​ យ​ក​ធ្វើជា​ កម្ម​សិ​ទ្ធិផ្ទា​ល់ខ្លួ​ន (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
18648 នាក់
ខែនេះ :
107754 នាក់
3 ខែនេះ :
253804 នាក់
សរុប :
5693468 នាក់