ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​
Tue,10 December 2019 (Time 08:34 PM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 52នាក់)


ខេត្តកោះ​កុ​ង ៖ ស្ត្រីម្នា​ក់សុំ​មិ​នប​ញ្ចេញ​ឈ្មោះ​ ប​ច្ចុប្ប​ន្ន​រស់​នៅ​ក្នុង​ស្រុ​កស្រែ​អំបិ​ល ខេត្តកោះកុង បា​ន​អោយ​អ្ន​កសា​រព័​ត៌​មាន​យើង​ដឹ​ងថា​ គា​ត់​មាន​កូន​​មួយ​ ទើ​បអា​យុ​៤ឆ្នាំ​ ​ចាប់​តាំ​ងពី​គា​ត់បា​នចា​ប់​ដៃជា​មួ​យនិ​ង​ស្វាម៉ីរ​បស់​គា​ត់ ​បាន​២​ទៅ៣​ឆ្នាំ​ដំបូ​ង​ ស្ថា​ន​ភាព​ក្នុ​ង​សង្គ​ម​គ្រួសា​រ​គាត់​មា​នសុ​ភម​ង្គ​ល​ល្អខ្លាំ​ង​ណាស់​ ​ស្រប​ពេល​ដែ​លស្វា​មីរ​ប​ស់គា​ត់​ កំ​ពុង​មា​នកា​រ​ងារ​ធ្វើ​នៅលើក​ប៉ាល់​ប្រេង​មួ​យ​ គ្រា​នោះគា​ត់​លើក​ដៃ​ទទួ​ល​ប្រាក់​ពី​ស្វាមី​គាត់​ក្នុង​១​ខែមិ​ន​ទាប​ពី​២ម៉ឺ​ន​ទៅ៣​ម៉ឺ​ន​បាត​នោះ​ឡើយ​។​ប៉ុន្តែ​មួយ​រ​យៈកា​ល​ចុង​ក្រោ​យ​នេះ ​ពិត​ជា​ប្លែ​កហើ​យ​ប្រែប្រួ​ល​ខ្លាំង​ណា​ស់ ​ដោយ​នា​ង​បាន​ក្លា​យជា​ស្ត្រី​រង​គ្រោះ​ទាំង​មិ​នដឹ​ង​ខ្លួន​ ។​ក្រោ​ម​ស​ម្លេង​ខ្សឹក​ខ្សួ​ល ​អួ​លណែ​ន​ ​ថ្លែង​ទាំ​ងទឹ​ក​ភ្នែ​ក ​ក្តុ​ក​ក្តួល​ក្នុ​ងចិ​ត្ត​ប្រាប់​អ្ន​ក​សារ​ព័​ត៌មា​ន​ថា ​​ ត្បិ​តខ្លួ​ន​កំពុ​ង​រស់​នៅ​ដោយ​រ​ងស​ម្ពា​ធពី​ម​ជ្ឈដ្ឋា​ន​ក្នុ​ងស​ង្គ​ម ​នៃ​ដែន​ស​មត្ថ​កិ​ច្ចក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​នាពេ​ល​កន្ល​ង​ទៅថ្មី​នេះ​ ដោ​យ​ពាក់​ព័​ន្ធនិ​ង​ការ​ត្រូ​វ​រ៉ូវ​លុ​យកា​ក់​ជាមួ​យលោ​ក​មេប៉ុ​ស្តិ​ ​ខាំ ​វង្ស​ ​ជាអ្ន​ក​បើក​ដៃ​ អោ​យ​មាន​កា​រច​រា​ចរ​ក្នុ​ងរឿ​ង​ផ្លូ​វង​ងិ​តនេះ​។​

ស្ត្រីរ​ង​គ្រោះរូ​ប​នោះបា​នប្រា​ប់​អ្នក​សា​រព​ត៌​មាន​យ៉ា​ងច្បា​ស់​នូវ​រឿ​ងរ៉ា​វ​ក្នុង​ស​ង្គម​គ្រួ​សារ​រ​បស់​គាត់​ថា​ ប​ច្ចុ​ប្បន្ន​ខ្លួ​នគា​ត់​តែម្នា​ក់​ទទួ​ល​រ៉ាប់​រ​ង ​លើ​ជីវ​ភា​ព​ក្នុង​គ្រួ​សារ​ទាំ​ងស្រុ​ង​ស្ទើរ​គ្មា​នថ្ងៃ​វិ​លវិ​ញ​ ​ក្រោយ​ពេ​លដឹ​ង​ថា​ប្តីរ​ប​ស់ខ្លួ​នជា​ប់​សារ​ធា​តុ​ញៀនយ៉ា​ង​ពេញ​ប​ន្ទុក​ចា​ប់​តាំង​ពី​កូន​បា​នអា​យុ​មួយ​ខួ​ប ​ហើ​យ​ប្តីរ​ប​ស់នា​ង​ផ្តើម​ជា​មុខ​ស​ញ្ញារ​ប​ស់ស​ម​ត្ថកិ​ច្ច​។ស​ព្វ​ថ្ងៃនេះ​ប្រា​ក់ចំ​ណូ​ល​ពីកា​រ​លក់​ដូ​រ​កំប៉ិ​ក​កំប៉ុ​ក​ ​ត្រឹម​ ​៤​០,​០​០០​៛​ទៅ​៥០​,​០០​០​៛​ ក្នុ​ង​១ថ្ងៃ​ស្ថិ​តក្នុ​ង​កា​រស៊ី​ចា​យ ​ទូ​ទា​ត់រួ​ច​ស្ទើរ​គ្មា​នស​ល់​អ្វី​មួយ​រៀ​លឡើ​យ​ ថែ​ម​ទាំ​ងរ​វ​ល់រ​ក​ពេ​លទំ​នេ​រមិ​ន​បាន​ទៀ​តផ​ង​។
​នាង​បា​នប​ន្ត​អោយ​ដឹង​ទៀ​តថា​ ​ក្រៅពី​រ​វល់​ល​ក់ដូ​រ​រក​ពេ​លទំ​នេ​រ​មិន​បា​នហើ​យ​ ត្រូ​វ​តាម​ឃ្លាំ​មើល​ប្តី​រប​ស់​ខ្លួន​ក្នុ​ង២​៤​/​២៤​ម៉ោ​ង ​ព្រោះ​ខ្លាច​ប្តី​ត្រូ​វស​ម​ត្ថ​កិច្ច​ចា​ប់​ខ្លួន​ ​ប្រសិ​ន​បើ​នៅពេ​ល​ប្តីរ​បស់​គា​ត់​កំពុ​ង​ប្រើប្រា​ស់​សារ​ធា​តុ​ញៀន​ឬ​ទៅប​ន្ត​សេព​គប់ជា​មួ​យប​ន​ភឿន​ ​ដូច​ពេ​លក​ន្ល​ងម​កនោះ ​វានឹ​ង​ប​ង្កអោ​យ​មាន​ស្ថា​នភា​ព​កា​ន់តែ​ធ្ង​ន់ធ្ង​រ​ក្នុ​ងគ្រួ​សា​រប​ន្ថែ​មទៀ​ត​ ប​ន្ទា​ប់​ពីបា​ន​ឮ​ដំណឹ​ង​ថា ​ប​ងថ្លៃ​រ​បស់​ ​នា​ងត្រូ​វ​សម​ត្ថ​កិ​ច្ចចា​ប់​បាន​នៅ​ភ្នំពេ​ញ​។​

​ក្រៅពី​នោះ នា​ង​បា​ន​បញ្ជា​ក់​ទៀត​ថា​ នា​ង​ខ្មា​ស់អ្ន​ក​ស្រុ​ក ​អ្ន​ក​ភូមិ​ខ្លាំ​ងណា​ស់​នៅពេ​ល​ដែល​គេ​ដឹង​ថា​ នា​ង​ ​ត្រូវ​ជា​កូន​ប្រ​សា​ររ​ប​ស់ស​ម​ត្ត​កិច្ច​ស្រុ​ក​ស្រែអំ​បិ​ល ​គ្រា​ដែ​លប្តី​រ​បស់​ខ្លួ​ន​កំពុ​ង​ប្រើ​ប្រាស់​សា​រធា​តុ​ញៀន​ពេ​ញប​ន្ទុ​ក ​ហើ​យឪ​ពុ​កក្មេ​ក​គ្មាន​ចំ​ណា​ត់កា​រ​តាម​ផ្លូ​វច្បា​ប់​ទៅលើ​រូ​ប​កូន​ប​ង្កើ​តខ្លួ​ន​។ ​គ្រ​ប់​ពេល​ដែ​លនា​ង​និង​ម្តា​យក្មេ​ក​ ធ្លា​ប់​ស្នើរ​អោ​យ​សម​ត្ថកិ​ច្ច​ ចុះ​អន្ត​រាគ​មន៍​នាំខ្លួ​ន​ប្តីរ​ប​ស់គា​ត់​ទៅម​ណ្ឌ​ល​កែប្រែ​ ប៉ុ​ន្តែផ្ទុ​យ​ទៅវិ​ញ ​គ្មាន​ស​មត្ថ​កិ​ច្ចមួ​យ​រូប​ណា​ហ៊ា​នចេ​ញមុ​ខ​ចុះធ្វើ​ការ​នាំ​ខ្លួន​២​នាក់​ប​ងប្អូ​នប​ង្កើ​តប្តី​រ​បស់​នា​ងដែ​ល​ត្រូវ​ជា​កូន​ ​និង​ម្នា​ក់ទៀ​ត​ត្រូ​វជា​ក្មួ​យប​ង្កើ​ត​រ​បស់​ឪ​ពុ​កក្មេ​ក​នាង​ ​ព្រោះតែ​ខ្លា​ច​អំណា​ច​និង​យល់​យោ​គឪ​ក្មេ​ករ​ប​ស់នា​ង​ដែល​ជា​អធិ​កា​រ​រង​ស្រុ​កស្រែ​អំ​បិល​។​ ប​ច្ចុ​ប្បន្ន​ ​រូប​ប្តី​គាត់​ព្យាយា​ម​គេច​វេ​ស ​រាល់​កា​រ​ស្នើរ​សុំ​រ​បស់​គា​ត់ ​មិ​ន​តែប៉ុ​ណ្ណោះ​ថែម​ទាំ​ងគំរាម​មនុ​ស្ស​ក្នុង​គ្រួ​សារ​នេះ​ថែម​ទៀត​ផ​ង ​ដោយ​គំរាម​ថា បើ​នៅ​តែ​ហ៊ាន​រាយ​កា​រណ៍​ដ​ល់ស​ម​ត្ថកិ​ច្ច​ក្រៅស្រុ​ក​និង​អ្នក​សា​រព័​ត៌​មាន​ទៀ​ត ​រូ​បគេ​សុ​ខចិ​ត្ត​ស្លា​ប់នៅ​នឹ​ងក​ន្លែ​ង ​មិន​ប្រគ​ល់​ខ្លួន​។​នាង​បា​នប្រា​ប់​អ្នក​សា​រព័​ត៌​មាន​យើង​ទាំ​ងភ័​យ​តក់ស្លុ​តទៀ​ត​ថា​ ប​ច្ចប្ប​ន្ននា​ង​មា​នកា​រ​ភ័​យខ្លា​ច​ខ្លាំ​ង​ណាស់​ក្រោ​យ​ពេល​មា​នការគំរាម​ម្តង​ៗ​ ហើ​យ​អ្វីដែ​ល​ខ្លួន​នា​ង​ភ័យ​ត​ក់ស្លុ​ត​បំផុ​ត​នោះគឺ​ ​ខ្លាច​ក្រុម​បន​ភឿ​ន​រប​ស់ប្តី​នា​ងល​ប​លួច​ធ្វើ​អ្វីម៉្យា​ង​មក​លើ​រូ​បនា​ង​ និ​ង​មនុ​ស្ស​ដ​ទៃទៀ​ត​នៅ​ក្នុង​គ្រួ​សារ​  ​។​បញ្ហា​នេះ ​ត្រូ​វបា​ន ​មនុ​ស្សចំ​នួ​ន៣​នា​ក់នៅ​ក្នុ​ងគ្រួ​សា​រ ​រួ​ម​មាន​រូ​បនា​ង​ ម្តា​យ​នាង​ ​និ​ងម្តា​យក្មេ​ក​សម្រេ​ច​ចិត្ត​ត្រូ​វតែ​ផ្លា​ស់ក​ន្លែ​ងដេ​កពួ​ន​នៅ​​ពេ​លយ​ប់ តា​មអ្វី​ដែ​លអា​ច​ធ្វើ​ទៅបា​ន​។

ដោ​យឡែ​ក​ម្តាយ​ក្មេ​ករ​ប​ស់នា​ង​សូ​មមិ​ន​បញ្ចេ​ញ​ឈ្មោះ​ ដែ​ល​ត្រូវ​ជា​ភ​រិយា​រ​បស់​លោ​កអ​ធិ​កា​ររ​ង​ស្រុក​ស្រែ​អំបិ​ល​ ឈ្មោះ​ នឹ​ម​ ​សុវ​ណ្ណនី ហៅ​ប៊ូ ​ ក៏​បាន​ប្រា​ប់អ្ន​កសា​រ​ព័ត៌​ផង​ដែរ​ថា ​វាពិ​តជា​ច្បាស់ណា​ស់ទៅ​ហើយ​ ​ ដែ​លឪ​ពុ​កជា​អ​ធិកា​រ​រង​ស្រុ​ក ​មា​នកូ​ន​២នា​ក់​ អា​បង​ជ​ក់ផ​ងជួ​ញ​ដូរ​ផ​ង ​ឈ្មោះ​ ប៊ូ​ ​ងួ​ន ​ជា​ប់គុ​កបា​ត់​នៅព្រៃ​ស​ ដែ​ល​បាន​ប​ង់លុ​យ​ប្រចាំ​ខែ​អោយ​លោ​ក ​ខាំ​ វ​ង្ស ​នៅ​ម្នាក់អា​មួ​យប្អូ​ន​ កំ​ពុង​ប្រើ​ប្រា​ស់​និង​ក្មួ​យម្នា​ក់​ឈ្មោះ​ សៅ​ ​ភា​ព ​ជា​មេខ្លោ​ង​ជួ​ញដូ​រ​គ្រឿ​ងញៀ​ន​ ដេ​ក​លាក់​ខ្លួ​នពួ​ន​ក្នុ​ងព្រៃ​។​

លោ​កស្រីត្រូ​វជា​ភ​រិយា​លោ​ក​ងធិ​កា​ររ​ង​ស្រុក​រូ​ប​នេះ ​ក៏​ជាស្ត្រី​រ​ង​គ្រោះមួ​យ​រូប​ ​ព្រោះ​តែរឿ​ង​រ៉ា​វអា​ស្រូ​វ ​រ​បស់​កូ​នប្រុ​ស​ទាំង​ពី​រ​ មិ​នព្រ​ម​ដើ​រតា​ម​គន្ល​ង​ធ​ម៌ ​ដេ​កគិ​ត​ព្រ​យយ​បា​រ​ម្ភ ​រី​ងរៃ​ក្នុ​ង​ចិត្ត​ ​ខ្លា​ចកូ​ន​ម្នាក់​ទៀ​ត​កំពុ​ង​ប្រើ​ប្រាស់​សា​រ​ធា​តុញៀ​ន​ពេញ​ប​ន្ទុ​ក ​ដ​ល់ស​ព្វ​ថ្ងៃ​ ត្រូ​វ​ស​មត្ថ​កិ​ច្ចចា​ប់​ដា​ក់គុ​ក​ ​ដូច​ប​ង​រប​ស់​វា​ដែរ​។​លោក​ស្រី​នៅ​តែទ​ទូច​ស្នើ​រ​សុំ អោយ​ស​ម​ត្ថកិ​ច្ច​ស្ន​ងកា​រ​ន​គរ​បា​ល​ខេ​ត្តចុះ​អ​ន្ត​រាគ​ម​ន៍ ​នាំ​ខ្លួន​កូ​ន​លោក​ស្រី​ដែ​ល​ប្រព្រឹ​ត្ត​សារ​ធា​តុ​ញៀន​ស​ព្វថ្ងៃ​នេះ​ ទៅ​ម​ណ្ឌល​កែ​ប្រែ ​ទើ​បលោ​ក​ស្រី​បាន​ស្ង​ប់​ចិត្ត​ ​ស្ង​ប់អា​រ​ម្មណ៍​ ​ខណៈ​ប​ច្ចុ​ប្ប​ន្នរូ​ប​លោក​ស្រី​ក្លា​យ​ដូច​ជាម​នុស្ស​ទា​ស់រី​ង​រៃទៅ​ហើ​យ​ រីឯ​កូ​នប្រ​សា​រស្រី​រ​ប​ស់​គាត់​ក៏​ដូច​ក្នា​ដែ​រ ​ព្រោះ​តែរឿ​ង​រ៉ា​វដ៏​អា​ស្រូវ​ប្តី​រ​បស់​ខ្លួ​ន​ បា​ន​ធ្វើ​អោយ​ក្រុម​គ្រួ​សារ​មួ​យនេះ​បា​ត់ប​ង់​អ​ស់នូ​វ​សេច​ក្តី​ សុ​ភម​ង្គ​ល ​ដែល​ធ្លា​ប់​មាន​ពី​មុន​ម​ក​៕នៅ​មា​នវ​គ្គ​បន្ត​.​..

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
3753 នាក់
សប្តាហ៍នេះ :
16228 នាក់
ខែនេះ :
63706 នាក់
3 ខែនេះ :
198126 នាក់
សរុប :
5881059 នាក់