ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបណ្ដោយអោយមានការដ្ឋានបូមខ្សាច់នៅស្រុកបន្ទាយស្រីសុទ្ធតែការដ្ឋានល្មើសច្បាប់និងហួសសុពលភាព
Thu,19 December 2019 (Time 01:09 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 129នាក់)


លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបណ្ដោយអោយមានការដ្ឋានបូមខ្សាច់នៅស្រុកបន្ទាយស្រីសុទ្ធតែការដ្ឋានល្មើសច្បាប់និងហួសសុពលភាព

សៀមរាប៖  លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលទើបតែមកកាន់ដំណែងបានអះអាងថា លោកបានទទួលពាក្យបណ្តឹងដោយផ្ទាល់មាត់របស់ប្រជាពលរដ្ឋមកពី ភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក ថាមានការដ្ឋានបូមខ្សាច់ច្រើនកន្លែងធ្វើអោយពួកគាត់ជួបការលំបាកយ៉ាងខ្លាំងទៅលើការប្រើប្រាស់ទឹក។

    លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា បានរកឃើញការដ្ឋានបូមខ្សាច់ក្នុងស្រុកបន្ទាយស្រី ចំនួន៥ទីតាំង ផ្សេងគ្នា  ក្នុងនោះមានទីតាំងបូមខ្សាច់២កន្លែងបានរំលោភធ្ងន់ធ្ងរដោយបិតមុខស្ទឹងទាំងស្រុង ហើយបូមយកខ្សាច់រួចចាក់បង្ហូរទឹកភក់កករចូលទៅក្នុងស្ទឹងវិញធ្វើអោយទឹកស្ទះហូរចេញចូលមិនរួច ។

 លោកបានបញ្ជាក់ថា ទី១ មានការចាក់លុបធ្វើផ្លូវឆ្លងស្ទឹងដោយខុសច្បាប់ដោយមិនដាក់លូតាមស្តង់ដាបច្ចេកទេស ធ្វើអោយមុខទឹករួមតូច។

  ទី២ លក្ខខណ្ឌអនុញ្ញាតនិងការអនុវត្តផ្ទាល់ភាគច្រើនខុសប្លែកគ្នាទៅតាមទីតាំងការដ្ឋានត្រូវបានគេរំកិលពីនៅក្បែរស្ទឹង មកនៅជាប់មាត់ស្ទឹង ឬនៅពីលើស្ទឹង និងមាន១កន្លែងប្រតិបត្តិការដោយមិនមានអាជ្ញាប័ណ្ណ ក្រោមលេសជួយស្តារស្ទឹងអស់ពេលជាង២ឆ្នាំមកហើយ គ្មានមន្រ្ដីណាចុះពិនិត្យឡើយ។

 ទី៣ ទឹកនៅក្នុងកំណាត់ស្ទឹងតាស៊ូ រាប់សិបគីឡូម៉ែត្រហូរឆ្លងកាត់៣ឃុំ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៖ ទឹកឡើងល្អក់(ខ្ទុះ)មិនអាចប្រើប្រាស់បាន ត្រីមិនអាចរស់នៅបាន គោ ក្របី មិនអាចផឹកទឹកបាន ហើយទិន្នផលស្រូវធ្លាក់ចុះក្រោម១តោនក្នុង១ហិកតា។

ក្រោយពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ពីផលប៉ះពាល់នៃអាជីវកម្មបូមខ្សាច់ ទៅលើការប្រើប្រាស់ទឹករបស់បងប្អូនប្រជាពលរដ្ឋជាង១ពាន់គ្រួសារនៅតាមឃុំចំនួន៣ ដោយមានការចូលរួមនិងនាំបង្ហាញពីតំណាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ថា បញ្ហានេះរដ្ឋបាលស្រុកនឹងបន្តធ្វើការជាមួយមន្ទីររ៉ែនិងថាមពល ចុះពិនិត្យការដ្ឋានសេសសល់ផ្សេងៗទៀត មុននឹងឈានទៅដល់ចំណាត់ការខាងផ្លូវច្បាប់ក្នុងពេលឆាប់ៗ ក៏ដូចជាជំរុញអោយមានការពិចារណាទៅលើសុពលភាពអាជ្ញាប័ណ្ណបូមខ្សាច់ទូទាំងស្រុកឡើងវិញ។

  ទោះយ៉ាងណាអភិបាលស្រុកបន្ទាយស្រីមិនបានបង្ហាញឈ្មោះអាជីវកម្ម បូមខ្សាច់ទាំងនោះទេ។សូមបញ្ជាក់ផងដែរថា ទីតាំងបូមខ្សាច់ នៅស្រុកបន្ទាយស្រីជាច្រើនបានកើតមានតាំងពីជំនាន់អភិបាលស្រុកមុនៗមកម្ល៉េះមិនត្រូវបានទប់ស្កាត់និងបង្រ្កាបឡើយជាពិសេស មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បានរក្សាភាពស្ងប់ស្ងាត់ បណ្ដែតបណ្ដោយឲ្យមានការដ្ឋានបូមខ្សាច់បានយ៉ាងគគ្រឹកគគ្រេងបែបនេះ។

  ពាក់ព័ន្ធនិងការរដ្ឋានបូមខ្សាច់ខាងលើនេះ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ​និងថាមពលខេត្តសៀមរាប នៅពេលដែលអ្នកសារព័ត៏មានសួរថា​តើការរដ្ឋានបូមខ្សាច់នៅស្រុកបន្ទាយស្រី​សុទ្ធការដ្ឋានល្មើសច្បាប់ឬហួសសុពលភាព​និង​ខុសបច្ចេកទេសតើកើតមានយូរហើយឬទើបតែនិងកើតមាន? ស្រាប់តែលោកឆ្លើយយ៉ាងខ្លីងាយស្ដាប់បានថា លោកអត់ដឹងទេ ចាំអោយមន្រ្ដីលោកចុះទៅមើលឬ​ ចាំលោកចុះទៅមើលជាមួយអភិស្រុកដើម្បីវាយតំលៃតើខុសបច្ចេកទេសឬយ៉ាងណា? ! ការឆ្លើយយ៉ាងស្រួលបែបនេះត្រូវអ្នកសារព័ត៏មានតែងចំណាំថា រាល់ដងគាត់ឆ្លើយបែបនេះក្លាយជាទំលាប់ទៅហើយគាត់មិនដែលបានដឹងមុននោះទេ ការឆ្លើយស្រួលបែបនេះ ក្នុងនាមជាប្រធានមន្ទីរហាក់ដូចជាមិនអាចគ្រប់គ្រងការងាររបស់ខ្លួនបានឡើយគឺពឹងលើមន្រ្ដីក្រោមឪវ៉ាទចុះទៅមើលតែប៉ុណ្ណោះ មិនខុសពីសម្ដេច តេជោ មានប្រសាសន៍ថា មន្រ្ដីជើង១០ អង្គុយចាំយកតែទទួលយករបាយការណ៍ កុហកភូតភរ របស់មន្រ្ដីខ្លួនមិនដែលចុះទៅមើលនោះឡើយ  បើដូច្នោះមែនមិនគួរណារដ្នាភិបាលចំណាយលុយខ្ចោះខ្ចាយទៅលើមន្រ្ដីអសមត្ថភាពបែបនេះទេ៕ប៊ុនរិទ្ធី​  

 

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1696 នាក់
ម្សិលមិញ :
2906 នាក់
សប្តាហ៍នេះ :
14048 នាក់
ខែនេះ :
84758 នាក់
3 ខែនេះ :
289852 នាក់
សរុប :
6452773 នាក់