ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
បែកធ្លាយរឿង លោក ថុង គុន្ធវីរ: មន្រ្ដីការិយាល័យសេដ្នកិច្ចខេត្តកំពងធំប្រើកាំភ្លើងក្រៅអង្គភាពបាញបោះសេរីផ្អើលពលរដ្ននៅក្រុងស្ទឹងសែនទាំងកណ្ដាលអាធ្រាត
Sun,29 December 2019 (Time 08:40 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 137នាក់)


បែកធ្លាយរឿង លោក ថុង គុន្ធវីរ: មន្រ្ដីការិយាល័យសេដ្នកិច្ចខេត្តកំពងធំប្រើកាំភ្លើងក្រៅអង្គភាពបាញបោះសេរីផ្អើលពលរដ្ននៅក្រុងស្ទឹងសែនទាំងកណ្ដាលអាធ្រាត

 កំពង់ធំ=  មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ននិងមន្រ្ដីរាជការក្នុងក្រុងស្ទឹងសែនថា មាននគរបាលម្នាក់ឈ្មោះ ថុង គុន្ធវីរ: ជាមន្រ្ដីការិយាល័យសេដ្នកិច្ចខេត្ត បានដកកាំភ្លើងខ្លីម៉ាកK54 ចេញពីក្រោមកែបម៉ូតូម៉ាក ស្មាស ហើយបាញបោះសេរីចំនួន២គ្រាប់នៅលើស្ពានត្បូងចាម បន្ទាប់ពីបានស៊ីផឹកច្រៀងរាំលេងយ៉ាងសប្បាយក្នុងឃ្លិបមួយកន្លែងដែលនៅក្បែរនោះ ការបាញបោះនេះដោយសារ មានការឈ្លោះប្រកែកគ្នាជាមួយមិត្តភក្កិ ធ្វើអោយប្រជាពលរដ្នដែលនៅក្បែរនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីយប់រលងអាធ្រាត ថ្ងៃសៅរ៍ ទី២១ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសេចក្ដីរាយការណ៍នោះបានអោយដឹងថា បន្ទាប់ពីផ្ទុះអាវុធរួចមកក៏មានកម្លាំងនគរបាលក្រុងស្ទឹងសែនជាច្រើននាក់បានដេញតាម តែមិនទាន់រហូតបានរយះពេល៣ថ្ងៃ លោក ថុង គុន្ធវីរ: បានសារភាពថា លោកបានបាញបោះ ចំនួន ២គ្រាប់នៅលើស្ពានត្បូងចាម ! សេចក្ដីរាយការណ៍បន្ដថា កាំភ្លើងដែលបាញបោះនោះមិនមាននៅក្នុងអង្គភាពនោះទេ រហូតមកដល់ពេលនេះ១សប្ដាហ៍ហើយ ទាំងមេទាំងកូនត្រូវរូវគ្នាខំប្រឹងលាក់រឿងដ៏រំជើមរំជួលនេះយ៉ាងស្ងាត់ឈឹង។

  ជុំវិញរឿងនេះអ្នកសារព័ត៏មាន យើងមិនទានអាចសុំការសម្ភាសពីលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំបានទេ នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៩នេះ ដោយលោកថា កំពុងស្ថិតនៅក្នុងកម្មវិធីបុណ្យនៅវត្តកំពង់ធំ។

  មហារជនរងចាំមើល លោកស្នងការនគរបាលខេត្តកំពង់ធំមានចំណាត់ការយ៉ាងណាចំពោះមន្រ្ដីក្រោមឃ្លៀករបស់ខ្លួន ដែលបានបាញបោះសេរីនេះបែបនេះ ? ខណះពេលដែលគេទទឹងចាំមើលចំណាត់នេះក៏មានមតិពលរដ្ននិងមន្រ្ដីរាជការខ្លះលើកឡើងថា នេះចំលើមន្រ្ដីនគរបាលកូនចៅរបស់ខ្លួនទើបស្ងាត់ឈឹងមិនលិចលឺពីចំណាត់ការអ្វីទាល់តែសោះ ! តែបើសិនចំលើប្រជាពលរដ្នវិញ ម្លេះសមចាប់គេវៃខ្នោះដៃ បញ្ចូនទៅសាលាដំបូង ចាត់ការបញ្ចូនពន្ធនាគាជាមិនខាន ។

ជុំវិញ ការរឹះគន់នេះក៏មានមន្រ្ដីជាន់ខ្ពស់ច្រើននាក់នៅក្នុងស្នងការនគរបាលខេត្តកំពង់ធំ​បានអោយដឹងថា លោក ថុង គុន្ធវីរ: នេះជាមនុស្ស ឆ្កែកន្ទុយខ្វៀន និយាយមិនស្ដាប់ ថាមិនតាម ទៅកន្លែងណាបង្ករឿងកន្លែងនោះ មិនមែនតែលើកនេះទេ កាលលើកមុន៣ទៅ៤ដងហើយដែលបាញបោះសេរីបែបនេះ ហើយមិនគួរណាលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំទុកមនុស្សបែបនេះប្រើនោះទេ។

 ប្រសិនបើ លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ ជ្រាបរឿងនេះ តើលោកមានចំណាត់ការយ៉ាងណាបើមន្រ្ដីនគរបាលថ្នាក់ក្រោមដែលធ្វើរបៀបនេះ?៕

 

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
3753 នាក់
សប្តាហ៍នេះ :
15865 នាក់
ខែនេះ :
63343 នាក់
3 ខែនេះ :
197763 នាក់
សរុប :
5880696 នាក់