ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ
Wed,04 December 2019 (Time 06:38 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 495នាក់)


ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើ 
កំពង់ធំ =  ល្បីថាមេស្នាក់ការបរិស្ថានឈ្មោះ សាន សុឃន ឈរជើងស្ថិតនៅភូមិអូរខ្មោច  ឃុំ សុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  កំពុងតែធ្វើអោយប្រជាពលរដ្ធនៅតំបន់នោះក្ដៅក្រហាយយ៉ាងខ្លាំងចំពោះទង្វើរបស់មេស្នាក់ការបរិស្ថានរូបនេះដែលអនុវត្តន៍ច្បាប់លើស មិនអត់អោនអោយពលរដ្នក្រីក្រ អត់ស្ដាប់ការអង្វររបស់អ្នកទន់ខ្សោយ  ទាមទាពិន័យប្រាក់តាមតែទំនើងចិត្ត មានឡេះយកច្បាប់មកគំរាមពលរដ្នស្លូតត្រង់   អាងច្បាប់មាត្រានេះ មាត្រានោះ ដែលមិនបានផ្សព្វផ្សាយច្បាប់អោយពលរដ្នដឹងនោះទេ ចេះតែឯងដល់ពេលមានរឿងយកច្បាប់មកអនុវត្តលើពលរដ្ន !ពលរដ្នថ្លែងថា តើច្បាប់គេអនុវត្តន៍ធ្វើបាបតែចំពោះពលរដ្នក្រីក្រមែនដែរឬទេ?។
 ប្រជាពលរដ្នស្នើរសុំអោយឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ មើលទុក្ខលំបាក់របស់ពលរដ្នផង និងជ្រាប់រឿង លោកមេបរិស្ថានដែលឈរជើងនៅភូមិអូរខ្មោចនេះផងទាមទាប្រាក់ពិន័យពលរដ្នដឹកក្រាក់អាងច្បាប់នេះច្បាប់នោះមកកៀបសង្កត់ ចំណែកឈើអារពេញព្រៃមិនទៅចាប់ទេព្រោះយកលុយគេរួច  បែរជាមកចាប់ក្រាក់ដែលប្រជាពលរដ្នដឹកយកមកធ្វើរបងផ្ទះនិងលក់ដូរតិចតួចគ្រាន់បានកំរៃចិញ្ចឹមជីវិតទៅវិញ ។
   លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមថា  ករណីបែបនេះមន្ត្រីខ្ញុំមិនមានអនុវត្តទេ ផ្ទុយទៅវិញគឺយើងអនុវត្តទៅតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ បទពិន័យអន្តរកាល មានឯកសារត្រឹមត្រូវរួមទាំងកិច្ចសន្យាចំពោះជនប្រព្រឹត្តផងដែរ ។ នេះជាពត៍មានវាយប្រហារមិនបានស្រាវជ្រាវអោយបានគ្រប់ជ្រុងជ្រោយលឺតែគេថា ជនល្មើសមិនដែលសារភាពថាខ្លួនប្រកបរបរដែលច្បាប់ហាមឃាត់ទេ ដូចជាករណីដឹកក្រាក់នេះ មិនមែនក្រាក់ឈើសល់ពីពុកផុយទេគឺប្រភេទក្រាក់ចាំងស្រស់!  ចំណែកដែលថាឈើអារពេញព្រៃមិនទៅចាប់ទេព្រោះយកលុយគេរួច  បែរជាមកចាប់ក្រាក់ទៅវិញ នោះគឺជារឿងមិនពិតទេ មានន័យថាមិនបានយកលុយគេទេ។
    សាច់ញាតិជនរងគ្រោះប្រាប់ថាក្រាស់ដែលក្មួយគាត់បានបង់លុយអោយមន្រ្ដីបរិស្ថានចំនួន១លានរៀលតាមតែគេទាមទានោះ  ! គឺជាកើស្ដែងការដឹកក្រាក់ភាគច្រើនជាក្រាក់ឆេះ ពុកផុយ ដែលក្មួយគាត់ដើររើសខ្លះ និងទិញខ្លះ តែមូលហេតុដែលមន្រ្ដីបរិស្ថានបានចាប់ក្រាក់ក្មួយគាត់នោះគឺ គេមើលមិនឃើញក្រាក់ឆេះ ពុកផុយ នោះទេ គឺគេសង្កត់ធ្ងន់និងចាប់កំហុសទៅលើក្រាក់៣ដើមដែលទើបតែចាំងរួចថ្មីៗ នៅលើកាឡេថង ទោះបីរនិយាយយ៉ាងណាក៏ស្ដាប់គ្នាមិនបានដែរ ទីបំផុតគេចាប់ទាមទាប្រាក់ផាកពិន័យតែម្ដង ។
 លោក យែម អាត ជនរងគ្រោះបានប្រាប់ថា ក្រាក់ទាំងនោះជាក្រាក់ ពុកផុយ និងឆេះភ្លើង ដែលគាត់ដើររើស និងទិញគេខ្លះ ប្រមូលយកមកទុកផ្ទះអ្នកជិតខាង លុះបានច្រើន លោកបានដឹកតាមកាឡេថង យកមកធ្វើរបងផ្ទះនិងសល់ខ្លះលក់យកប្រាក់ចិញ្ចឹមជីវិត  ម្យ៉ាងទៀតខ្ញុំមិនដែលហ៊ានចូលទៅកាប់ឬរើសនៅក្នុងតំបន់ហាមឃាតនោះទេ !កាលពីមុន ខ្ញុំដឹកក្រាក់ចឹងដែរតែគេគ្រាន់សុំលុយបាយទឹកតែប៉ុណ្ណោះ តែម្ដងនេះគេចាប់ទាអោយផាកពិន័យតែម្ដង ដោយអោយអ៊ុំខ្ញុំទៅសម្របសម្រួល៕ប៊ុនរិទ្ធី

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
2785 នាក់
សប្តាហ៍នេះ :
22883 នាក់
ខែនេះ :
111136 នាក់
3 ខែនេះ :
311513 នាក់
សរុប :
6332179 នាក់