ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប
Tue,10 December 2019 (Time 10:02 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 123នាក់)


អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប

សៀមរាប= អ្នកឃ្លាំងមើលថ្លែងថា ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងកំពុងសាងសងបិតទ្វារបងយ៉ាងរលូនគ្មានការរខានពីសំណាក់មន្រ្ដីជំនាញនោះទេ! មិនខុសពីការនិយាយតគ្នាថា អ្នកចេះច្បាប់មួយចំនួនបច្ចុប្បន្ននេះតែងតែល្មើសច្បាប់ ហ៊ានឃុបឃិតគ្នាអោយមានការសាងសងស្ថានីយ៍ប្រេងឥន្ធនះដោយគ្មានច្បាប់អនុញាតិ ! ជាក់ស្ដែងមានតែលិខិតស្នើរសុំពិនិត្យនិងសំរេចទៅក្រសួងដែនដី នគរូបនីយកម្មនិង សំណងតែប៉ុណ្ណោះ ធាតុពិតគេពុំទានឃើញមានលិខិតឬច្បាប់អនុញាតិពីក្រសួងនៅឡើយទេ ប៉ុន្ដែការសាងសងស្ថានីយ៍ប្រេងឥន្ធនះនេះបានយ៉ាងរលូនក្រោមការជ្រុមជ្រែងពីថ្នាក់ខេត្ត អាជ្ញាធរមូលដ្នាន មន្ទីរពាក់ព័ន្ធនានា ធ្វើអោយសកម្មភាពសាងសងនេះជិតរួចជាស្ថាពរ។

  ជាក់ស្ដែងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក ប៊ូ សាវី និង នាង ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប កំពុងសាងសងទាំងយប់ទាំងថ្ងៃយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីជំនាញជាអ្នកបើកដៃមើលថែ។

   ពាក់ព័ន្ធនិងសំណង់គ្មានច្បាប់នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសថា ឯកសារពាក់ព័ន្ធនិងសំណង់នេះ លោកបានបញ្ចូនទៅខេត្ត ហើយខេត្តបានបញ្ចូនទៅក្រសួង រហូតដល់ពេលនេះមិនទាន់ធ្លាក់មកទេ។

 ពលរដ្នដែលមានលំនៅដ្ឋានក្បែរនោះបានបញ្ចេញមតិថា  ពួកគាត់មិនពេញចិត្តនិងការសាងសងស្ថានីយ៍ប្រេងឥន្ធនះនេះទេ តែដោយសារការឃុបឃិតគ្នាជាប្រព័ន្ធធ្វើអោយការសាងសងនេះបានដោយជោគជ័យ ! ចំណែកការព្រួយបារម្ភរបស់ពួកយើង គឺខ្លាចមានហនីភ័យកើតឡើងលើពួកយើងដែលមានផ្ទះជាប់គ្នា ព្រោះកន្លងមកថ្មីៗនេះ មានការផ្ទុះឆេះស្ថានីយ៍បញ្ចូលហ្គាសមួយកន្លែង នៅដងផ្លូវលោកតាណីយ ធ្វើអោយមានមនុស្សជាង១០នាក់រងបួស និងស្លាប់ ក្នុងនោះក៏មានជនជាតិបរទេសផងដែរ  ពេលនោះរកអ្នកទទួលខុសត្រូវមិនឃើញ ក្រោយមកទើបដឹងថាស្ថានីយ៍បញ្ចូលហ្គាសគ្មានច្បាប់អនុញាតិ ដូច្នេះយើងខ្ញុំសូមសំណូមពរសុំអោយឯកឧត្តម ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណង ចុះពិនិត្យសំណង់ខាងលើនេះ ព្រមទាំងសិក្សាអោយបានម៉ត់ចត់មុននិងចេញច្បាប់អោយ។

    លោក បួន សារី 012856187  ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនះ ខាងលើបានឆ្លើយតបរៀបរាប់បែបខឹងសំបារថា ការសាងសងស្ថានីយ៍ប្រេងឥន្ធនះរបស់លោកគឺមានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល មិនមែនអត់ច្បាប់នោះទេ !លុះអ្នកសារព័ត៏មានសួរថាចុះច្បាប់សាងសងស្ថានីយ៍ប្រេងឥន្ធនះ មានដែរឬទេ? លោក បែរជាឆ្លើយថាអោយសួរទៅមន្ទីរ និងសាលាខេត្តសៀមរាបទៅព្រោះលោកបានដាក់សំណើរនៅទីនោះ៕ប៊ុនរិទ្ធី

 

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3753 នាក់
ម្សិលមិញ :
849 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
64795 នាក់
3 ខែនេះ :
200909 នាក់
សរុប :
5880573 នាក់