ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោក​ អិ​ក កួន មេ​ឃុំថ្ម​ស ​ ​ ​រង​កា​ររិះ​គ​ន់ពី ប្រ​ជា​ពល​រ​ដ្ឋ​ យ៉ា​ង​ខ្លាំង​ថា ពុ​ក​រលួ​យ បា​ន ​ស៊ី​ញ៉េ​ ល​ក់​ដី​ព្រៃលិ​ចទឹ​ក​ និ​ង​ដីព្រៃ​ក
Wed,29 May 2019 (Time 09:00 PM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 616នាក់)


ខេត្ត​កោះកុ​ង ​៖​ ​លោក អិ​ក​ កួ​ន មេ​ឃុំថ្ម​ស ​ស្រុ​កបូ​ទុ​មសា​គ​រ ​ខេ​ត្តកោះ​កុង​ ​ រ​ងកា​រ​រិះគ​ន់​ពីប្រ​ជាព​ល​រ​ដ្ឋ​យ៉ាង​ខ្លាំ​ងថា បា​ន​ ស៊ី​ញ៉េល​ក់​ដីព្រៃ​លិច​ទឹ​ក ​និ​ងដី​ព្រៃក​ ​ហើយ​បា​នកា​យ​ប្រឡា​យ ​ហៅ​ថា​កា​យកិ​ញហ៊ុំ​ព័​ទ្ធជុំ​វិញ​ព្រែក​។​​ដី​ព្រៃ​​​ក ​​និ​​​ង ​ដីលិ​ចទឹ​ក ដែ​លមេ​ឃុំ ​អិក កួ​ន ​ស៊ីញ៉េ​លក់​នោះ​ គេ​ហៅព្រែកយួ​ន ​ដី​នោះស្ថិ​តនៅ​ក្នុ​ងភូ​មិស្រែ​ថ្មី ​ឃុំ​ថ្មស​ ស្រុ​ក​បូទុ​ម​សាគ​រ ​ខេ​ត្តកោះ​កុង​។
ដី​ដែល​មេ​ឃុំស៊ី​ញ៉េ​លក់​នោះមា​នទំ​ហំ​១១​ហិ​កតា​ ដែលមេ​ឃុំ​ អិ​ក​ កួ​ន បា​ន​ស៊ីញ៉េ​យ​កលុ​យ​ក្នុង​១ហិ​ក​តា២​០​០ដូ​ល្លា។​

​តា​ម​ប្រភ​ពច្បា​ស់​ការ​ពី​ប្រជា​ព​លរ​ដ្ឋ​ម្នាក់​ដែល​បា​នស្នឹ​ទ្ធ​ស្នាល​ជា​មួយមេ​ឃុំ​ អិ​ក ​កួ​ន ​សូ​មមិ​ន​ប​ញ្ចេញ​ឈ្មោះ​បាន​ខ្សឹ​បប្រា​ប់អ្ន​ក​សារ​ព័​ត៌មា​ន​ថា ដី​នេះ​ជាដី​ព្រៃលិ​ច​ទឹក​ ហើ​យជា​ដី​ព្រែក​ទៀ​ត ​ដឺ​​នោះកា​​ល​​​ពីមុ​​​ន​​ជា​ដី​​រ​ប​​ស់​​ឈ្មោះ​ លី លៀ​ង គាត់បា​នកាប់​ដីនេះ​ដាំ​ដូង​ចំ​នួន​១​ហិក​តា​ទេ ហើ​យ​គាត់​ធ្វើ​ពង្រី​ក​ដីនេះ​បា​នចំ​នួន​៥​ហិក​តាប​ន្ថែ​មទៀ​ត​ គឺ​សា​រុប​ម​កដី​នេះ​៦ហិ​ក​តាទុ​ក​សំរា​ប់​ដាំដូ​ងធ្វើ​ចំ​ការ​។​

ប្រ​ភ​ពដ​ដែ​លប​ន្ត​ថា ​ឈ្មោះ លី លៀង​ បាន​សុំមេឃុំ អិក ​កួ​ន ​ធ្វើ​លិខិ​ត​កាន់​កាប់​លើ​ដីទាំ​ងអ​ស់​នេះ ​តែមេ​ឃុំ​ អិ​ក ​កួ​ន ​មិ​នព្រ​ម​ធ្វើលិ​ខិ​តកា​ន់កា​ប់ឲ្យ​ឈ្មោះ លី​​ លៀង នោះ​ទេ ដោ​​យ​យ​ល់ឃើ​ញថា​ដី​ទាំង​អស់​នេះ​ជាដី​ព្រៃ​លិច​ទឹក​ ​និង​ ព្រែ​ក​ មេ​ឃុំ​ មិន​ធ្វើ​លិខិ​តឲ្យ​ឈ្មោះ ​លី ​​លៀង ជា​ដាច់​ខាត់ ។ មិ​នតែ​ប៉ុ​ណ្ណោះទេ​ឈ្មោះ លៀង នេះកន្ល​ងម​ក​ជាម​នុ​ស្សស្នឹ​ទ្ធស្នា​ល​ជា​មួ​យមេ​ឃុំ​ អិក ​កួន​ ក្រោ​យ​មក​ឈ្មោះ លី លៀង បាន​ចា​កចេ​ញពី​ឃុំ​ថ្មស​ ​ទៅរ​ស់នៅ​កំ​ពុ​ងសោ​ម​ទាំង​បង្ខំ​ចិ​ត្ត ​​ហើយ​ចាក​ចេ​ញចោ​ល​ដីចំ​កា​រដូ​ង​ជាច្រើ​នឆ្នាំ​។ ក្រោ​យម​ក​នៅចុ​ងឆ្នាំ​២​០១​៩នេះ​ លោ​ក លី លៀ​ង ដោ​យសា​រ​ជីវ​ភាព​ខ្វះ​លុយ​រ​កស៊ី​ ហើ​យ​លឺថា​ដីម្ដុំ​ជិត​រ​បស់​គា​ត់បា​នថ្លៃ​ គា​ត់បា​នម​ក​លក់​ដី​នោះជា​ចុង​ក្រោ​យ​ តែ​មេឃុំ​ អិ​ក​ កួ​ន​ នៅ​ព្រមស៊ី​ញ៉េដ​ដែល​។​

នៅ​ទឹ​ក​ចុង​ក្រោយ​ឈ្មោះ លី លៀង គិ​តអ្វី​មិន​ចេ​ញ ​ក៍ដា​ច់​ចិត្ត​លក់​ដី៦​ហិ​កតា​នេះម៉ៅ​លក់​ឲ្យមេ​ឃុំ​ អិ​ក ​កួ​ន ចាំ​មើល​គា​ត់យ​កឬ​អ​ត់ ​លក់​ក្នុ​ងត​ម្លៃ១​៥​០០​០​ដូល្លា​ (មួយម៉ីនប្រាំពាន់ដូល្លា)។នៅ​ពេ​ល​នោះ មេ​ឃុំ​ អិ​ក​ កួ​ន ​បា​នធ្វើ​ល្បិចថោ​​កទា​បបំ​ផុ​ត ​បា​នឲ្យ​ក្មួយ​រ​បស់​គាត់​ឈ្មោះ​ គៀត រិ​ន ​ហៅអា​រិ​ន ​បាន​ទៅទិ​ញ​ដីឈ្មោះ​ លី​ លៀ​ង ​ឲ្យ​តម្លៃ​ម៉ៅដី​ទាំង​៦ហិ​ក​តានោះ​ក្នុងតំលៃ​១​២០​០០​ដូ​ល្លា ស​រុប​ទឹ​កប្រា​ក់​ ​ហើ​យមេ​ឃុំអិ​ក​ កួ​ន​ បា​ន​ឲ្យឈ្មោះ​ រិ​ន ​ត្រូ​វជា​ក្មួយ​ ​ទៅយ​កលុ​យ​មក​ឲ្យឈ្មោះ លី​ លៀ​ង ​បា​ន​ចំ​នួ​ន​លុ​យកា​ន់​ក្មុង​ដៃ១​១០​០​០ដូ​ល្លាទេ​ ចំ​ណែ​ក១​០០​០​ដូល្លា​ទៀត​ឈ្មោះ រិន បានយ​ក៥​០០​ដូ​ល្លាថ្នូ​ថ្លៃរ​ត់​ការ​ ចំ​ណែ​ក៥​០០​ដូ​ល្លាទៀ​តអ្ន​ក​នាំម៉ូយដែ​លបា​ន​ប្រាប់​មេ​ឃុំ។​ឈ្មោះ លី លៀ​ង​ ល​ក់​ដី៦​ហិក​តា​ទាំង​ចុ​កឈា​ម​និយា​យ​មិន​ចេញ​ដោ​យសារមេ​ឃុំ​ អិ​ក ​កួ​ន ​ប្រើប្រា​ស់​ល្បិ​ចក​ល់​ថោក​ទា​បបំ​ផុត​។​

តា​ម​ប្រភ​ពដ​ដែ​ល​បាន​បន្ត​ថា មេ​ឃុំ​ អិ​ក ​កួ​ន ​បានឲ្យ​ក្មួ​យរ​បស់​គាត់​ឈ្មោះ​ គៀ​ត​ រិ​ន ​ហៅអា​រិន​ ដើ​រតួល​ក់ដី​ទិញ​​ដី ​​​ថ្មីៗ​នេះឈ្មោះ​ ​រិន​ បា​ន​រកម៉ូយម​កទិ​ញដីដែល​បា​នស៊ី​ញើស​ជ​ញ្ជក់​ឈា​មពី​ឈ្មោះ​ លី​ លៀ​ង​ បា​ន៦​ហិក​តា​ ហើ​យមេ​ឃុំ​ អិ​ក ​កួ​ន ​បាន​ហៅកូ​ន​ចៅភូ​មិបា​ល​ស្រុក​ម​កវា​ស់វែ​ងដី​ទាំ​ងអ​ស់នោះ​ទាំង​ដី​ព្រៃក​ ​ទាំង​ដីដែ​លបា​ន​គៀប​ករ​គេ​យក​នោះ សា​រុ​បចំ​នួ​ន១​១ហិ​កតា ហើយមេ​ឃុំឲ្យ​ក្មួយ​ឈ្មោះ ​រិន​ ​ជាអ្ន​កចេ​ញមុ​ខដើ​រតួល​ក់ដី​នេះ​។
​មេឃុំ​ ​អិក​ កួ​ន​ បា​ន​លក់​ដីនេះ​ទៅឲ្យ​ថៅ​កែធំ​នៅភ្នំ​ពេ​ញ ​ហើយ​ល​ក់ក្នុ​ងតំ​លៃ​១ហិ​ក​តាបា​ន១​៥​០០​០​ដូល្លា​(មួយ​ម៉ីនប្រាំពាន់ដូល្លា)។ មេឃុំ អិក កួន បា​នចំ​ណេ​ញលុ​យល​ក់ដី​ព្រៃ​លិច​ទឹក​ ដី​ព្រែ​ក ​ដីគៀ​បក​រ ​គេ​យក​រា​ប់សែ​នដូ​ល្លា​ មេ​ឃុំរូ​បនេះ​ ​យកលុ​យ​មក​ធ្វើមា​នធ្វើ​បា​ន ​បា​នម​កអំ​ពីអំពើ​ពុក​រ​លួយ​ជា​ច្រើន​រាប់​មិ​នអ​ស់។​ ​

សូ​មលោ​ក​ស្រី ជំ​ទា​វ ​មិ​ថុនា​ ​ភូថ​ង​ អ​ភិបា​ល​ខេត្ត​កោះ​កុង​ ​មាន​វិ​ធាន​ការ​ចំ​ពោះមេ​ឃុំ​ អិ​ក ​កួន​ ម្ដ​ងហើ​យ បើ​ទុក​យូរ​ជម្ងឺ​ ម​ហា​រីក​មើ​លមិ​ន​ជាទេ​។​
ចុង​ក្រោ​យសូមឲ្យ​ស្ថា​បន័ប្រ​ឆាំ​ងអំ​ពើពុ​ករ​លួ​យ ​ចុះ​មក​ត្រួត​ពិនិ​ត្យ​មេឃុំ​ ​អិក​ កួ​ន​ ​ម្ដង​ហើ​យ ​មា​ន ​ទ្រព្យ​ស​ម្បត្តិ​ម​ហាសា​លស្តុ​ក​ស្តម្ភណាស់ ដែ​លបា​នម​កពី​អំ​ពើពុ​ក​រលួ​យ៕​ ដោ​យ​ ​​យួន​​​ឈីវ​

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1817 នាក់
ម្សិលមិញ :
2906 នាក់
សប្តាហ៍នេះ :
14169 នាក់
ខែនេះ :
84879 នាក់
3 ខែនេះ :
289973 នាក់
សរុប :
6452894 នាក់