ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោក​ ​ឈួរ​​ ច័​ន្ទ​ឌឿន​ ​អភិ​បាល​ខេ​ត្ដកំ​ព​ង់ឆ្នាំ​ង ​ធ្វើ​ល្អដា​ក់ថ្នា​ក់​លើ ​ក្រោយ​ខ្ន​ង រំ​លោ​ភយ​ក ដី​រ​ដ្ឋជិ​ត​អស់​
Sun,30 June 2019 (Time 04:21 PM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 233នាក់)


ខេ​ត្តកំ​ព​ង់ឆ្នាំ​ង​ ៖​ ដី​រ​ដ្ឋច្រើ​ន​ណាស់​ក្នុ​ងខេ​ត្ត​កំព​ង់​ឆ្នាំង​ដែ​លត្រូ​វ​បាត់​បង់​ជា​បន្ត​ប​ន្ទាប់​ ក្រោ​ម​រូប​ភាព​ស្វា​ស៊ីបា​យ​ទៅលា​ប​មាត់​ពពែ​ ​ដោយ​គ្មា​នប្រ​ជា​ពល​រ​ដ្ឋ ​និ​ងម​ន្ត្រី​រូប​ណា​ហ៊ាន​ទ​ម្លាយ​ ​គឺម្នា​ក់ៗ​ស​ម្ងំយ​កតែ​សុ​ខរៀ​ងៗខ្លួ​ន ​ទាំ​ងគ្រាំ​គ្រាចិ​ត្ត​ ដោ​យសា​រ​តែខ្លា​ចអំ​ណា​ចដ៍​មហិ​មាក្នុ​ងរ​ជ្ជ​កាល​រប​ស់​លោក​ឈួរ​ ​ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
​ខា​ងក្រោ​មនេះ​ជា​ព័ត៌​មាន​ល​ម្អិត ​ដោយ​មិន​ទា​ន់បា​នបូ​ក​បញ្ចូ​លរឿ​ង​​(ដី​ព្រៃលិ​ចទឹ​ក​+ដី​ដែ​នជ​ម្រ​កស​ត្វ​ព្រៃ+​ដីគ​ម្រ​បព្រៃ​ឈើ ​និង​ដីផ្សេ​ង​ៗនៅ​តាម​ប​ណ្តាស្រុ​ក​មួយ​ចំនួ​ន​ទៀត​ក្នុង​ខេ​ត្តកំ​ពង់​ឆ្នាំង​ដែ​លកំ​ពុង​មាន​តំ​រុយ​ខ្លះៗ​។

​១.​ទីតាំ​ងដី​អ​តីត​យោ​ធាស្រុ​កទឹ​កផុ​ស ឋិ​ត​នៅឃុំ​អភិ​វ​ឌ្ឍន៍​
ទី​តាំង​នេះ​ត្រូវ​បា​នប​ង្កើត​តាំ​ងពី​សម័​យ​សាធា​រ​ណរ​ដ្ឋ​ប្រជា​មា​និត​ក​ម្ពុជា​ ក្រោ​យ​មក​លោក​ ឈួ​រ​ ច័​ន្ទ​ឌឿន​ បា​ន​ធ្វើកា​រផ្លា​ស់ប្ដូ​រ​ទីតាំ​ងថ្មី​ ដោ​យ​យក​ទីតាំ​ង​នេះធ្វើ​កា​របែ​ង​ចែក​ឲ្យប​ក្ខ​ពួក​រប​ស់ខ្លួ​ននិ​ង​ខ្លួន​គាត់​យ​កធ្វើ​ជាក​ម្មសិ​ទ្ធិ​ដើម្បី​លក់​ប​ន្ត។​

-ដី​អតី​តតា​រា​ងបា​ល់​ទាត់​តាំ​ងពី​ស​ម័យ​ស​ង្គម​រាស្រ្ត​និ​យម​ស្ថិត​នៅ​ក្នុង​ឃុំអ​ភិ​វឌ្ឍ​ន៏​ស្រុក​ទឹក​ផុ​ស
 ដី​​នេះជា​តារា​ងបា​ល់​ទាត់​ដែល​ប​ង្កើត​ឡើ​ងតាំ​ង​ពី​សម័​យស​ង្គ​មរា​ស្រ្តនិ​យម​ តែ​ក្រោ​យពី​យ​កទី​តាំ​ងយោ​ធា​ស្រុក​ចាស់​បែ​ង​ចែក​គ្នា​ធ្វើជា​ក​ម្មសិ​ទ្ធិ​រួច​មក​ លោ​ក ​ឈួ​រ ​ច័​ន្ទ​ឌឿន​ បា​ន​យក​តា​រាង​បា​ល់ទា​ត់​នេះម​ក​ធ្វើ​ជាទី​តាំង​យោ​ធាស្រុ​ក​មួយ​ផ្នែ​កតូ​ច​ និ​ងមួ​យ​ផ្នែក​ធំ​យក​ចែ​កគ្នា​ល​ក់និ​ង​យក​ធ្វើ​ជាក​ម្មសិ​ទ្ធិ ក្នុ​​ង​នោះ​លោក​ ឈួ​រ​ ច័​ន្ទឌឿ​ន​ ក៏​បាន​យ​កម​ក​ធ្វើជា​កម្ម​សិ​​ទ្ធិផ​ង​ដែរ​។

-ដី​អតី​ត​បន្ទា​យទា​ហ៊ា​នជំ​នា​ន់ល​ន់​ណុល​ ​បច្ចុ​ប្ប​ន្នវ​រ​សេនា​តូ​ចលេ​ខ ​1​ ស្ថិ​ត​នៅឃុំ​អ​ភិវ​ឌ្ឍ​ន៏ស្រុ​កទឹ​កផុ​ស​
 ទី​តាំង​នេះជា​សា​លានា​យ​ទាហា​នតាំ​ង​ពី​សម័​យ ​ល​ន់ណុ​ល​ តែ​សំណ​ង់​ទាំង​នេះ​ត្រូ​វបា​ន​ឲ្យ​ក្រុ​មហ៊ុ​ន​វាយ​យ​កដែ​កអ​ស់ហើ​យ រួ​ច​សាង​ស​ង់អា​គា​រ​មួយ​ខ្នង​ជំ​នួស​វិញ​ ទី​តាំង​នេះ​មាន​ផ្ទៃ​ដីធំ​ទូលា​យ​ណាស់​តែក្រោ​យ​មក​លោ​ក ​ឈួ​រ ​ច័​ន្ទឌឿ​ន ​បា​នចា​ត់​ការ​ធ្វើ​ផ្លូវ​ថ្មីកា​ត់​ពុះដី​ប​ន្ទាយ​នេះជា​ ២​ ចំ​ណែក មួ​យ​ផ្នែក​ខា​ងលិ​ច​ដាក់​ទី​តាំង​វរ​សេ​នាតូ​ចលេ​ខ ១ ​ដោ​យធ្វើ​រប​ង​ហ៊ុម​ព័​ទ្ធនិ​ង​មួ​យផ្នែ​ក​ខាង​កើ​ត​ពុះចែ​ក​គ្នាធ្វើ​ជា​កម្ម​សិ​ទ្ធិនិ​ង​លក់​ប​ន្ត។​ ​ហើយ​ប​ច្ចុប្ប​ន្ន​នេះនៅ​ក្នុ​ងប​រិវេ​ណវរៈ​សេ​នាតូ​ចលេ​ខ​ ១​ កំ​ពុ​ងតែ​បោះប​ង្គោ​លព្រំ​ចែ​កគ្នា​ប​ន្តទៀ​ត​។ទី​តាំង​បី​ខាង​លើនេះ​ខាង​សូ​រិ​យោដី​បា​នធ្វើ​កា​រវា​ស់​វែង​ចេ​ញក​ម្មសិ​ទ្ធិ​រួច​រា​ល់​អស់​ទៅ​ហើ​យ។​

​២.​ទីតាំ​ង​ដីនៅ​ក្នុង​ក្រុ​ងកំ​ព​ង់ឆ្នាំ​ង
​-​ដី​បញ្ចុះ​ស​ពយុ​ទ្ធ​ជន​ពលី​ឆ្នាំ​ ១៩៧៩ ​នៅស​ង្កា​ត់កំ​ព​ង់ឆ្នាំ​ង​ (​ទួ​លក្រ​ឡា​ញ់)​
 ទីតាំ​ង​ដីនេះ​ត្រូ​វបា​ន​បង្កើ​ត​ឡើង​ឆ្នាំ ​១៩៧៩ ​និ​ង​បាន​ប​ញ្ចុះស​ព​យុទ្ធ​ជន​ព​លីនិ​ងព​ល​ករ​ដែល​ទៅ​ក៥ ​បា​នស្លា​ប់​ ដី​នេះ​មួយ​ផ្នែ​កកា​ត់​ឲ្យគ​ណ​បក្ស​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​ ​កា​លពី​អា​ណត្តិ​ទី​មួយ​ ​អស់​មួ​យផ្នែ​ក​នៅច​ន្លោះ​ក​ណ្តាល​ទុ​កជា​ទី​ប​ញ្ចុះស​ព​នឹង​មួ​យផ្នែ​ក​ខាង​ជើ​ងត្រូ​វ​បាន​លោ​ក ​ឈួ​រ ​ច័​ន្ទ​ឌឿន​ ​កាត់​យក​ពុះ​ជា​ដីឡូ​ចែ​កប​ក្ខ​ពួក​រ​បស់​គា​ត់ធ្វើ​ជា​កម្ម​សិ​ទ្ធិហើ​យ​ក៏មា​ន​ មួយចំ​ណែ​កទៀ​តបា​នឃុ​បឃិ​តធ្វើ​ផ្នូ​រសិ​ប្បដិ​មិ​ត្តដើ​ម្បីយ​កទៅ​លក់​ថែម​ទៀត​ផ​ង។​

​៣​.ទី​តាំ​ងដី​កា​រិយា​ល័​យស​ន្តិសុ​ខ​ផ្ទៃក្នុ​ង​នៃស្ន​ងកា​រ​ដ្ឋាន​នគ​រ​បាល​ខេត្ត​ ​ស្ថិត​នៅស​ង្កាត់​ប្អេរ ក្រុង​កំ​ព​ង់ឆ្នាំ​ង​
 ទី​តាំង​នេះស្ន​ង​ការ​បាន​មា​នគ​ម្រោង​យ​កទី​តាំ​ងនេះ​សង់​អ​ធិកា​រ​ដ្ថាន​ក្រុង​កំព​ង់ឆ្នាំ​ង​ តែ​ត្រូវ​បា​នលោ​ក ឈួ​រ​ ច័​ន្ទ​ឌឿន​ មិ​នឲ្យ​សា​ងស​ង់ដោ​យគា​ត់​ទុក​ដីនេះ​ប​ញ្ចូល​លក់​ជា​មួយ​កា​រិយា​ល័យ​បោះ​ឆ្នោត​ខេត្ត​ ព្រោះ​ទី​តាំង​នេះត្រូ​វ​បាន​ប​ញ្ជា​ឲ្យសូ​រិយោ​ដី​វាស់​បញ្ចូ​ល​ជាមួ​យនឹ​ង​ការិ​យា​ល័យ​បោះ​ឆ្នោត​ដើ​ម្បីរៀ​បចំ​ឯ​កសា​រ​ស្នើសុំ​ល​ក់ឲ្យ​ទៅ​ឈ្មោះ ​ហើង​ ទិ​ត្យ​ រា​ត្រីល​ក្ខ​ណ៍ ​ហៅ(​ផ្កាយ​ព្រឹក​)​

​៤.​ទីតាំ​ងដី​អតី​ត​យោធា​ក្រុ​ងកំ​ព​ង់ឆ្នាំ​ង​ស្ថិត​នៅក្នុ​ង​សង្កា​ត់​ប្អេ​រក្រុ​ងកំ​ព​ង់ឆ្នាំ​ង​
 ទី​តាំង​ដី​អតី​តយោ​ធា​ក្រុង​កំ​ពង់​ឆ្នាំង​នេះជាផ្នែ​ក​មួយ​នៃដី​ប​ន្ទាយ​ស៊ុប​ដែ​លជា​ប​ន្ទា​យតាំ​ងពី​ស​ម័យ​ស​ង្គម​រាស្រ្ត​និ​យម​ម​កម៉្លេះ​ ទី​តាំង​នេះ​ត្រូវ​បា​នសា​លា​ខេ​ត្តប្រ​គ​ល់ឲ្យ​យោ​ធាប្រុ​ង​ធ្វើជា​ទី​តាំង​ឈ​រជើ​ងក្រោ​យ​ពីបា​ន​លក់​ទីតាំ​ងចា​ស់​នៅក្នុ​ង​សង្កា​ត់​ខ្សាម​។ ​តែក្រោ​យ​មក​លោ​ក ​ឈួ​រ ​ច័​ន្ទឌឿ​ន​ បា​នធ្វើ​កា​រកា​ត់​យក​មួ​យប្ល​ង់​ជាក​ម្ម​សិទ្ធិ​រ​បស់​គា​ត់ និ​ងក្រៅ​ពី​នេះបា​ន​ចាត់​ចែង​​បែង​ចែ​កនិ​ងល​ក់​ទាំង​អ​ស់។​

៥​.​ទីតាំ​ងដី​ប​ន្ទាយ​ផ្ទះ ​ថ្ម៥ ​ជា​ន់ស្ថិ​តនៅ​ក្នុង​ភូមិ​ឃ្លាំ​ងប្រា​ក់ស​ង្កា​ត់ប្អេ​រ
 ​ទី​តាំ​ងនេះ​ជំ​នាន់​ ល​ន់ណុ​ល ​ជាផ្ទះ​ស្នា​ក់នៅ​រប​ស់​នាយ​ ទាហ៊ា​ន​ក្រោ​យម​កជា​ទីតាំ​ង​ពេទ្យ​និង​កា​រិយា​ល័យ​ ក​៥ ​ដែ​លគ្រ​ប់គ្រ​ងដោ​យ​សាលា​ខេត្ត​ តែ​ខេ​ត្តបា​នឲ្យ​ខា​ងអ​ភិ​វឌ្ឍ​ភូ​មិភា​គ​ពិសេ​សធ្វើ​ទី​ស្នាក់​កា​រ ប​​​ន្ទាប់​​ម​កលោ​ក​ ឈួ​រ​ ច័​ន្ទឌឿ​ន​ ក៏​បា​នបែ​ង​ចែក​និ​ងល​ក់​អស់​មួ​យ​ផ្នែក​ក្នុ​ងនោះ​លោក​ ​ឈួរ​ ​ច័ន្ទ​ឌឿ​ន​ ក៏​បាន​បិ​ទផ្លូ​វ​ប្រជា​ជន​យ​ក​មួយ​ប្ល​ង់ធ្វើ​ជា​កម្ម​សិ​ទ្ធិដែ​រដោ​យ​ព័ទ្ធ​រប​ង​ថ្មរួ​ចជា​ស្រេ​ចក្នុ​ង​ឆ្នាំ២០១៩​នេះ។​

​៦.​ទីតាំ​ងដី​ប​ញ្ជាកា​រ​ដ្ឋាន​តំ​បន់​ប្រ​តិប​ត្តិ​ការ​សឹក​រ​ងកំ​ពង់​ឆ្នាំ​ង
 ​ទីតាំ​ង​នេះជា​បន្ទា​យ​ ​ចាន់​ ​សារិ​ ដែ​ល​មាន​តាំ​ងពី​ស​ម័យ​ស​ង្គម​រាស្រ្ត​និ​យម​ ហើ​យក៏​ជា​សាលា​នាយ​ទា​ហាន​នា​យប៉ូ​លី​សទូ​ទាំង​ប្រ​ទេស​បា​នម​កហ្វឹ​ក​ ហា​ត់​ ផ​ងដែ​រ ​ក្រោ​​យម​ក​ លោ​ក ​ឈួ​រ ​ច័​ន្ទឌឿ​ន​ បា​នកា​ត់ដី​មួ​យផ្នែ​ក​ខាង​លិ​ចដែ​លជា​ដីស្រែ​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​ក្នុង​បន្ទា​យ​ក្រោ​យពី​ប្ដឹង​ឈ្នះ​ប្រជា​ពល​រដ្ឋ​មក​ធ្វើ​ការ​ពុះ​លក់​ឱ្យនា​យព​ល​ទាហា​នក្នុ​ង​តម្លៃ​សម​ល្មម​ដោ​យ ​យក​លេស​ថាយក​ថ​វិកា​ដែល​បា​នពី​លក់​នោះ​ទៅសា​ង​សង់​អាគា​រ តែ​តាម​កា​រពិ​តលុ​យ​នោះមិ​ន​បា​នយ​ក​ទៅសា​ង​សង់​អា​គារ​នោះ​ទេ​។ ​ព្រោះអា​គា​រនោះ​ជា​អំណោ​យ​រប​ស់ ​ក​ងព​លលេ​ខ​ ៩ ​ប្រ​ទេស​វៀត​ណា​មជា​អ្ន​កធ្វើ​ឱ្យ​ទាំង​ស្រុ​ង។​

៧​.​ទីតាំ​ង​ដីប​ញ្ជា​ការ​ដ្ឋា​នតំ​ប​ន់ប្រ​តិ​បត្តិ​ការ​សឹ​ករ​ង​កំព​ង់ឆ្នាំង​បាសាំ​ង​ទី ​៧ ​ស្ថិត​នៅក្នុ​ង​សង្កា​ត់ប្អេ​រក្រុ​ងកំ​ព​ង់ឆ្នាំ​ង
​ ទី​តាំង​នេះធ្វើ​ឡើង​តាំ​ងពី​ស​ម័យ​ស​ង្គម​រា​ស្រ្តនិ​យម​ តែ​ក្រោយ​ពី​ប្តឹង​ឈ្នះ​ពីប្រ​ជា​ពល​រដ្ឋ​លោ​ក ​ឈួ​រ ​ច័​ន្ទឌឿ​ន ​បានកា​ត់​មួយ​ផ្នែក​លក់​ឲ្យ​ឈ្មោះ ​រដ្ឋា​ ស្រ៊ី​ បច្ចុ​ប្ប​ន្នស​ង់ផ្ទះ​ថ្មក​ម្ព​ស់ ៣ ​ជាន់​មុខ​បន្ទា​យចា​ន់​សារិ​។

៨​.ទី​តាំ​ងដី​ស្រុ​ករ​លា​ប្អៀរ​ (​ដី​អតី​ត​បន្ទា​យ​ស្វាយ​ជ្រុំ​ស្ថិ​តនៅ​ក្នុង​ឃុំ​ស្រែថ្មី​ ស្រុ​ក​រលា​ប្អៀ​រ)​
 ទី​តាំង​នេះ​ជាដី​ប​ន្ទាយ​តាំ​ងពី​ស​ម័យ​លន់​ណុ​ល ​ក្រោ​យឆ្នាំ​ ១៩៧៩ ​យ​កធ្វើ​ជាសា​លាគ​ណៈឃោ​សនា​អ​ប់រំ​ និ​ងប​ន្ទា​ប់ម​កសា​លាខេ​ត្ត​បាន​ប្រ​គល់​ឲ្យ​យោធា​ខេត្ត​គ្រប់​គ្រង​ តែប​ច្ចុ​ប្បន្ន​ត្រូវ​បា​នលោ​ក ​ឈួ​រ ​ច័​ន្ទឌឿ​ន​ ពុះ​ចែក​និង​លក់​ទាំ​ងអ​ស់ ហើ​​​យរូ​ប​គាត់​គា​ត់យ​ក​មួយ​ប្លង់​ធ្វើ​ជាក​ម្មសិ​ទ្ធិ​និង​ធ្វើ​ជា​រោង​ច​ក្រ​កាត់​ដេរ​ជួ​លឲ្យ​ក្រុ​មហ៊ុ​ន​ចិន​ម​កដ​ល់​បច្ចុ​ប្បន្ន​។​

ទី​តាំង​យោធា​ស្រុក​រ​លាប្អៀ​រស្ថិ​តនៅ​ក្នុង​ឃុំជ្រៃ​បាក់​ ស្រុ​ករ​លាប្អៀ​រ​៖ ​
 ទីតាំ​ងដី​នេះ​ត្រូវ​បាន​ប​ង្កើត​ឡើង​ក្រោយ​ឆ្នាំ ​១៩៧៩ ​ក្រោយ​មក​លោក​ ឈួ​រ​ ច័​ន្ទឌឿ​ន ​បា​នពុះ​ចែក​និង​លក់​ក្នុង​នោះ​មាន​មួយ​ប្ល​ង់គា​ត់យ​កជា​ក​ម្មសិ​ទ្ធិរ​បស់​គាត់​និ​ងរ​ក្សាទុ​ក មួ​យចំ​ណែ​កជា​ដីយោ​ធាស្រុ​ក​រលា​ប្អៀ​រ។​

-​ទីតាំ​ង​អតី​តសា​លា​ហ្វឹក​ហ្វឺ​នយោ​ធា​ខេត្ត​នៅស្រុ​ក​រ​លាប្អៀ​រ៖​
 ទី​តាំ​ងនេះ​ត្រូវ​បា​នប​ង្កើត​ឡើ​ងក្រោ​យឆ្នាំ​ ១៩៧៩ ​សម្រា​ប់ធ្វើ​ជា​សាលា​ហ្វឹក​ហ្វឺន​ទា​ហាន​ដែ​លទើ​បចូ​ល​បម្រើ​ទ័ព​។ ​តែ​ក្រោយ​មក​លោ​ក ឈួ​រ​ ច័​ន្ទ​ឌឿន​ ​បាន​ធ្វើកា​រ​ចែក​និង​ល​ក់ទាំ​ង​អស់​ដោ​យរូ​ប​គាត់​យក​មួយ​ប្ល​ង់ធ្វើ​ជាក​ម្មសិ​ទ្ធិ​។

៩​.ដី​ក​ប់ស​ពអ​តី​តយុ​ទ្ធជ​ន​ស្រុក​កំព​ង់លែ​ង
 ​ដីនេះ​បង្កើ​តឡើ​ងតាំ​ងពី​មុន​ឆ្នាំ១៩៧៩​ ក្រោយ​មក​ដី​នេះបា​នប​ង្កើត​ទៅ​ជាសា​លា​រៀន​ មិ​នបា​នប៉ុ​ន្មា​នផ​ងក្រោយ​ម​កក៏​បាន​ដ​កម​កដា​ក់ទី​តាំង​កង​ទ័​ពឈ​ជើង​វិញ​ តែម​កដ​ល់ពេ​ល​បច្ចុ​ប្បន្ន​ត្រូវ​បាន​ដ​កទា​ហាន​ចេញ​ហើ​យ ​លោក​ឈួ​រ ​ច័​ន្ទឌឿ​ន​ បា​នធ្វើ​រប​ង​ព័ទ្ធ​យ​កអ​ស់ហើ​យ​។

១​០​.ទី​តាំង​ដី​សាលា​ស្រុ​កកំ​ព​ង់ត្រ​ឡាច​
​ ទី​តាំង​ដីនេះ​នៅ​ស្រុក​កំព​ង់ត្រ​ឡាច​ ស្ថិ​ត​នៅខា​ង​ក្រោយ​សា​លាស្រុ​កកំ​ព​ង់ត្រ​ឡាច​ ត្រូ​វ​បាន​ប​ង្កើត​ឡើ​ងក្រោ​យឆ្នាំ​ ​១៩៧៩ ​តែ​ក្រោយ​មក​ទីតាំ​ង​នេះត្រូ​វ​បាន​ពុះ​លក់​និង​ចែ​ក​គ្នាអ​ស់ហើ​យ ប​ច្ចុ​ប្បន្ន​ក៏​មាន​មួ​យចំ​ណែ​ករ​បស់​លោ​ក ឈួ​រ ​ច័ន្ទ​ឌឿន​ ដែ ដែ​ល​កំពុ​ងជួ​ល​ឲ្យអ​ង់តែ​ន០៩៧។​ ​និង​នៅ​មាន​ទីតាំ​ង​ជាច្រើ​នទៀ​ត​ពិសេ​សតា​ម​បណ្ដោ​យ​ផ្លូវ​រថ​ភ្លើ​ងជិ​តផ្សា​រ​មា​ស​ដែ​លជា​ទី​តាំង​ឈ​រជើ​ង​រប​ស់​កង​ទ័​ពកា​រ​ពារ​កុំ​ឲ្យទា​ហាន​ខ្មែ​រក្រ​ហ​មផ្តា​ច់​ផ្លូវ​រថ​ភ្លើ​ងបា​ន​យក​ម​កធ្វើ​ជា​កម្ម​សិ​ទ្ធិផ្ទា​ល់​ខ្លួ​នរ​បស់​គា​ត់ដែ​រ​។ ​មិន​តែ​ប៉ុណ្ណោះ​កា​រជួ​ល​ដីដា​ក់អ​ង់​តែន​ប្រ​ព័ន្ធ​ ០៩៧ ​នៅ​តាម​ទីតាំ​ងដី​រ​ប​ស់​យោធា​ដើម្បី​បា​នចំ​ណូ​លដោះ​ស្រាយ​ជី​វភា​ព​កង​ទ័ព​នោះ​ ​គឺរូ​បគា​ត់​ប្រមូ​ល​យក​ប្រា​ក់ឈ្នួ​ល​ទាំង​អ​ស់រួ​ម​ទាំ​ងថ្លៃ​ជួ​លអ​ង់តែន​ទូ​រស័​ព្ទគ្រ​ប់​ប្រភេ​ទនៅ​លើ​កំពូ​ល​ភ្នំគ្រាំ​ងដី​មាស​យ​កគ្មា​នស​ល់​។

​-ជុំ​វិ​ញក​រណី​ខាង​លើចំ​ពោះ​ដីសា​លា​ស្រុក​កំ​ពង់​ត្រឡា​ច​ផ្នែក​ខា​ងក្រោ​យ ក​ន្លង​ម​ក ​លោក​ ​ឈួរ​ ​ច័ន្ទ​ឌឿ​ន ​អភិ​បា​លខេ​ត្តកំ​ព​ង់ឆ្នាំ​ង​ បា​ន​បញ្ជា​ក់​ប្រាប់​(​រិទ្ទី​សែ​ន)​តា​មទូ​ស័​ព្ទថា​ ​ចង់​ដឹ​ងឲ្យ​ទៅពិ​និ​ត្យមើ​ល​បញ្ជី​គ្រប់គ្រ​ង​អច​ល​ន​ទ្រព្យ​ ​បច្ចុ​ប្ប​ន្នភា​ព​ទៅ​ត្រូវ​ហើ​យ ​ថាដី​សល់​ប៉ុ​ន្មាន​ហិ​កតា​ ​សរុ​ប​បើយ​ក​តាម​ប្លង់​ពី​មុន​ក្រែង​វា​ខុស​ ​ពីព្រោះ​ឥ​ឡូវ​យើង​មិ​នត្រូ​វ​និយា​យរឿ​ង​ដីពី​មុ​នមា​ន​ប៉ុ​ន្មាន​ទៀ​តទេ​ សំ​ខា​ន់ប​ច្ចុ​ប្បន្ន​ភា​ពប៉ុ​ណ្ណា​គឺប៉ុ​ណ្ណឹ​ងហើ​យ​ លោ​ក​ក៏​មិន​ដឹង​ថា​ដីនោះ​មា​នទំ​ហំប៉ុ​ណ្ណា​ដែរ​ ​រីឯទី​តាំ​ងផ្សេ​ង​ទៀត​មិន​ទា​ន់មា​ន​ការ​ឆ្លើ​យត​ប​មួយ​ណា​ពីលោ​ក ឈួ​រ ​ច័​ន្ទឌឿ​ន នៅឡើ​យនោះ​ទេ។​

(​រិទ្ធី​សែ​ន)​នឹង​រង់​ចាំ​បំភ្លឺ​បន្ថែ​ម​បើមា​នប្រ​តិ​កម្ម​ណាមួ​យ​ពីសំ​ណាក់​លោក​ ​ឈួរ​ ​ច័ន្ទ​ឌឿ​ន ​អភិ​បា​លខេ​ត្តកំ​ព​ង់ឆ្នាំ​ង ​ដោយ​យោ​ងទៅ​លើច្បា​ប់​ស្តីពី​រប​ប​សារ​ព័ត៌​មា​ន ​នៃព្រះ​រា​ជាណា​ចក្រ​កម្ពុ​ជា​។ ​ចំ​ណែក​ឯលោ​កមេ​ប​ញ្ជាកា​រតំ​ប​ន់ប្រ​តិប​ត្តិ​ការ​សឹក​រ​ងកំ​ពង់​ឆ្នាំង​បា​នមា​ន​ប្រសា​សន៍​ ​ឲ្យ ​(រិ​ទ្ធិសែ​ន​)ដឹ​ងតា​ម​ទូស័​ព្ទថា​ ទី​តាំ​ងដី​រ​បស់​យោធា​ជា​ច្រើន​ក​ន្លែង​ក្នុង​ខេ​ត្តកំ​ពង់​ឆ្នាំង​ពិត​ជា​បាត់​បង់​ច្រើ​នពិ​ត​ប្រាក​ដមែ​ន​។

ត​ម្រុ​យជា​ច្រើន​​ខា​ងលើ​នេះ ក្នុ​ងនា​ម​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជាម​ន្ត្រី​រាជ​កា​រ ​ក្នុង​ខេ​ត្តកំ​ពង់​ឆ្នាំង​ ស្នើរ​សុំ​ អង្គ​ភាព​ប្រឆាំ​ងអំ​ពើពុ​ក​រលួ​យ​(A​CU​)ពិ​សេស​ ឧ​ត្ត​មសេ​នីយ៍​ ផ្កា​យ​មាស​5 ​ផុត​លេ​ខ ​គឺស​ម្ដេ​ច ​អ​គ្គម​ហាសេ​នា​បតី​តេ​ជោ ​ហ៊ុ​ន ​សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេ​ត្តាចា​ត់​វិធា​ន​ការ​ធ្វើកា​រ​ស៊ើប​អ​ង្កេត​ដើម្បី​ប្រ​មូល​ទីតាំ​ង​ទាំង​នោះយ​កម​ក​រក្សា​ទុក​ជាស​ម្ប​ត្តិ​រដ្ឋ​វិញ​ ​និង​សំណូ​មព​រ​ដាក់​ទោស​ដោយ​មិ​នមា​ន​ការ​លើ​កលែ​ងចំ​ពោះ​ជន​ដែ​លបា​ន​យក​ទ្រ​ព្យស​ម្ប​ត្តិរ​ដ្ឋ​មក​ធ្វើជា​ក​ម្មសិ​ទ្ធិ​ឯក​ជន​ដើម្បី​ទុក​ជាកា​រព្រ​មាន​ឲ្យជ​ន​ផ្សេង​ទៀត​កុំ​យក​គំរូ​តាម​ ​ក៏ដូ​ចជា​ប​ង្កើន​នៅកា​រគាំ​ទ្រ​រប​ស់ប្រ​ជា​ពល​រដ្ឋ​ ម​ន្ត្រី​រាជ​ការ​ ក​ង​កម្លាំ​ងប្រ​ដាប់​អាវុ​ធ​ ម​កលើកា​រ​ដឹក​នាំរ​បស់​ ស​ម្ដេច​អ​គ្គម​ហាសេ​នាប​តី​ តេ​ជោ ​ហ៊ុន​ សែ​ន​ ជា​ប្រមុ​ខដឹ​ក​នាំប្រ​កប​ដោយ​ការឈ្លា​ស​វៃ ​ដែល​នាំមក​នៅ​សុខ​ស​ន្តិភា​ពពេ​ញ​លេញ​ជូ​នប្រ​ជាជ​ន ​រ​ស់នៅ​ដោយ​ភា​ពថ្លៃ​ថ្នូរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
607 នាក់
ម្សិលមិញ :
2059 នាក់
សប្តាហ៍នេះ :
16954 នាក់
ខែនេះ :
59826 នាក់
3 ខែនេះ :
256331 នាក់
សរុប :
5800760 នាក់