ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង
Mon,12 August 2019 (Time 10:14 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 241នាក់)


តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង

សៀមរាប=ពិតជាខ្លាំងមែន! ឈ្មួញឈើជើងខ្លាំងម្នាក់ប្រចាំស្រុកជីក្រែងត្រូវបានគេស្គាល់ឈ្មោះ លី បានកំពុងតែប្រើអំណាចរបស់ខ្លួនដោយមានខ្នងបង្អែកយ៉ាងរឹងមាំនៅពីក្រោយខ្នង! តើខ្នងបង្អែកនោះជាអ្នកណា? មន្រ្ដីជំនាញស្មើរសុំអោយមន្រ្ដីមានសមត្ថកិច្ចនិងមន្រ្ដីជំនាញថ្នាក់លើចុះធ្វើការស៊ីបអង្គេតក្នុងរឿងនេះអោយបានឆាប់ ដើម្បីកុំអោយឈ្មួញឈើម្នាក់នេះមានអំណាចក្នុងការកាប់បំផ្លាញព្រៃឈើ ដឹកជញ្ចូន បំពាន់ច្បាប់រដ្នបាលព្រៃឈើបន្ដទៀត ខណះពេលដែលនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងជាច្រើននាក់បង្រ្កាប់បទល្មើសព្រៃឈើទូទាំងប្រទេស ចុះហេតុអី ឈ្មួញឈើឈ្មោះ លី ខាងលើនេះមានអំណាចអាចដឹកជញ្ចូនឈើល្មើសច្បាប់យ៉ាងរលូនបែបនេះ ?តើអាងលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើមែនទេ?។

  តាមប្រភពព័ត៏មានពីភ្នាក់ងារស៊ីបអង្កេតបទល្មើសព្រៃឈើបានអោយដឹងឈ្មួញឈើឈ្មោះ លី រស់នៅ ភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាឈ្មួញឈើមានអំណាចខ្លាំងណាស់បានអួតខ្លួនថាគ្មានមន្រ្ដីជំនាញណាហ៊ានចុះឃាត ឬចាប់ក្បួនដឹកឈើរបស់ខ្លួននោះទេ បើហ៊ានអ្នកនោះនិងមានវាសនាមិនល្អដូចជាត្រូវប្រឈមមុខនិងការដក់តំណែង ឬប្រើកំលាំងបាយបំបាក់នៅនិងកន្លែងជាមិនខានដោយសារឈ្មួញម្នាក់នេះបាន ប្រើប្រាស់ពួកញៀនថ្នាំចាំហែរហមក្បួរដឹកឈើរបស់ខ្លួនតាមពីក្រោយ បើមានអ្នកណាហ៊ានមករារាំងក្បួនដំណើររបស់ខ្លួននោះនិងទទួលបានលទ្ធផលដូចខាងលើជាមិនខាន ជាក់ស្ដែង នៅវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី ១០ឈានចូលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៩ ឈ្មួញឈើម្នាក់នេះបានដឹកឈើមូលចំនួន៣កាឡេថង និងកាឡេថង ជាច្រើនគ្រឿងទៀត ចេញពីព្រៃ ឆ្លងកាត់ឃុំខ្វាវ  ឆ្ពោះមកលក់នៅកន្លែងសិប្បកម្មកែឆ្នៃ ក្នុងភូមិខ្លាឃ្នុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទោះបីមានមន្រ្ដីជំនាញចុះឃាតក្បួនដឹកឈើរបស់ខ្លួនក៏ដោយ ក៏មានមិនអាចឃាតដំណើរនេះបានដែរ មិនតែប៉ុណ្ណោះក្បួរដឹកឈើទាំងនេះបានបើកបំរុងបុកមន្រ្ដីជំនាញ អោយភ័យបាក់ស្បាតនៅនិងកន្លែងតែម្ដង។

 លោក អ៊ុន វាន់នី មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើស្រុកជីក្រែងបានរៀបរាប់ថាកាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១០ឈានចូលថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៩  ដោយសារតែលោកខ្វះកំលាំង លោកមិនបានសហការជាមួយមន្រ្ដីសមត្ថកិច្ចចុះទៅឃាត់ក្បួនគោយន្ដកន្រ្ដៃដឹកឈើរបស់លោក លី  លោកបានចុះទៅតែម្នាក់ឯង ក្រោយមកត្រូវបានលោក លី ជេរប្រមាថ និងគំរាមវាយ និងបំរុងបើកគោយន្ដកន្រ្ដៃ បុកថែមទៀត មិនតែប៉ុណ្ណោះ លោក លី បានកាងគោយន្ដកន្រ្ដៃ អ្នកផ្សេងទៀតអោយបើកចេញទៅកុំខ្វល់និងសំដីមន្រ្ដីជំនាញ!  លោកអ៊ុន វាន់នី មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើស្រុកជីក្រែងបានស្នើរអោយកំលាំងសមត្ថកិច្ចនិងស៊ីបអង្កេតរឿងនេះ ។

 លោក សូ ផល្លា​ នាយផ្នែករដ្នបាលព្រៃឈើ៣ស្រុក ស្រុកជីក្រែង ស្រុកសូទ្រនីគម និងស្រុកស្វាយលើ បានអោយដឹងថា រឿងនេះលោក មិនទាន់ទទួលសេចក្ដីរាយការណ៍ពីមន្រ្ដីជំនាញរបស់លោកមិនទេ បើមានសេចក្ដីរាយការណ៍លោកនិងអោយមន្រ្ដីជំនាញ និងសមត្ថកិច្ចសហការចុះបង្រ្កាប់់ មិនអោយអោយចុះតែម្នាក់ឯងឡើយព្រោះវាអាចគ្រោះថ្នាក់ពីការវាយបកពីសំណាក់ឈ្មួញឈើជាមិនខាន៕ខៀវដា

 

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
2059 នាក់
សប្តាហ៍នេះ :
16833 នាក់
ខែនេះ :
59705 នាក់
3 ខែនេះ :
256210 នាក់
សរុប :
5800639 នាក់