ថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍
Wed,28 August 2019 (Time 03:48 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 281នាក់)


វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍
សៀមរាប= នៅរសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៩ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងដឹកនាំប្រតិភូ អ្នកវិនិយោគ ផ្នែកវិស័យសាសនា បានចុះពិនិត្យមើលនូវទីតាំងគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ស្ថិតនៅទំនប់៧៨ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ។ 
តាមការបញ្ជាក់របស់លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ផ្ទៃដីដែលគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស រួមទាំងអាងបារាយណ៍ ក្នុងការបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ ក្នុងសង្កាត់ជ្រាវ និង បណ្តាឃុំជាប់ជាមួយលើការងារបង្កបង្កើនផល ទាំងប្រាំង វស្សាដែលមានផ្ទៃដី ២៨៨ហិចតា ។ លោកក៏បានឲ្យដឹងទៀតថា ក្នុងការជីកធ្វើបារាយណ៍ ដើមី្បស្តុបទឹកធ្វើការងារបង្កបង្កើនផល គឺមានវិសារភាពក្នុងការស្រោចស្រពលើផ្ទៃដីស្រែ ទាំងប្រាំង វស្សាបានជាង២០០ហិចតា និងក្រៅពីជីកធ្វើបារាយណ៍ យើងក៏មានធ្វើការរៀបចំធ្វើ តំបន់អភិវឌ្ឍន៍បម្រើដល់វិស័យសាសនា ទេសចរណ៍ និង សាលាបណ្តុះបណ្តាលចំណេះទូទៅ រួមទាំងសាលាចន្លាក់ សារមន្ទីរកសិកម្ម និង សារមន្ទីរសាលភាជន៍  និង ផ្សារទៀតផង ។
ក្នុងអង្គដិកានោះដែរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស  មានព្រះបន្ទូលថា បច្ចុប្បន្ន នេះបានរៀបចំដំណើរការ ដោយមានការជីកធ្វើអាងបារាយណ៍ ដើមី្បជាទីកន្លែងតំកល់ទឹកសម្រាប់ប្រើប្រាស់ការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករក្នុងសង្កាត់ជ្រាវ និង ឃុំជិតខាងផងដែរ ។ ម៉្យាងទៀតគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្សាភ្ជាប់វិស័យសាសនា និង វិស័យកសិកម្ម ទេសចរណ៍ ។  ក្នុងនោះសម្តេចក៏បានមានបន្ទួលបញ្ជាក់ដល់អ្នក វិនិយោគ ដោយបានលើកឡើងថា ដោយយោងទៅតាមគម្រោងប្លង់លម្អិត នូវគម្រោងអភិវឌ្ឍន៍ ប្លង់មេមជ្ឈមណ្ឌលវប្បធម៌សន្តិភាព គឺត្រូវផ្តល់ឲ្យ១វត្តផ្ទៃដី១ហិចតា ។ ក្នុងនោះអ្នកវិនិយោគនៃប្រទេសវៀតណាម និងនាំយកនូវរូបបដិមាករ ដែល មានកម្ពស់៤០ម៉ែត្រ មានទម្ងន់៤០តោនធ្វើអំពីថ្ម ដាក់នៅតាមទីតាំងដែលបានកំណត់ ព្រមទាំងមានការបង្កើតនូវសាលារៀន ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ឧត្តមសិក្សា និង មានទីផ្សារ សណ្ឋាគារ និង មន្ទីរពេទ្យទៀតផង ។  សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាពនេះ មិនបានបម្រើដល់បុគ្គលណាឡើង គឺដើមី្បបម្រើជាតិ និង សាសនា ក្នុងគុណប្រយោជន៍ជាតិទាំងមូល ។  ក្នុងនោះដែរសម្តេចក៏បានមានបន្ទូលណែនាំដល់លោកចៅសង្កាត់ ក៏ដូចអ្នកកាន់គម្រោង ត្រូវធ្វើយ៉ាងណាត្រូវតែមានប្រព័ន្ធស្រោចស្រព ក្នុងការ ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ស្រែរបស់ប្រជាកសិករ ដោយតំបន់សង្កាត់ជ្រាវនេះ បានកំពុងក្លាយជាតំបន់កសិទេសចរណ៍ ដែលជាទីកន្លែងផលិតបន្លែបង្កាគ្មានជាតិគីមី ក្នុងការផ្គត់ផ្គង់នៅក្នុងទីផ្សារក្រុងសៀមរាប តាមសណ្ឋាគារ ភោជនីយ៍ដ្ឋាន ក្រៅពីការងារបង្កបង្កើនផល ក្នុងការលើកស្ទួយនូវជីវភាពប្រជាពលរដ្ឋក្នុងសង្កាត់ជ្រាវ ក៏ដូចបណ្តាសង្កាត់ ឃុំជិតខាងផងដែរ ។ ដោយកត្តាទាំងនេះហើយដែលបានធ្វើឲ្យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត   បង្កើតគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាពឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប នៃដែនកំណើតរបស់សម្តេច  ។ ក្នុងនោះសម្តេចក៏បានអំពាវនាវដល់ជនរួមជាតិ ពុទ្ធបរិស័ទទាំងក្នុង និង ក្រៅប្រទេស ចូលរួមជាបច្ច័យ ក្នុងកិច្ចអភិវឌ្ឍន៍ មជ្ឈមណ្ឌលវប្បធម៌សន្តិភាព ក្នុងគុណប្រយោជន៍ដល់ប្រទេសជាតិកម្ពុជាយើង ៕ប៊ុនរិទ្ធី 

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2059 នាក់
ម្សិលមិញ :
2785 នាក់
សប្តាហ៍នេះ :
22762 នាក់
ខែនេះ :
111015 នាក់
3 ខែនេះ :
311392 នាក់
សរុប :
6332058 នាក់