ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ
Wed,07 August 2019 (Time 09:22 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 176នាក់)


រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ​ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ធ្លាប់បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើ កាលពីថ្មីៗកន្លងមកនេះ បានជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ឋបន្ត រឹតបន្តឹងការបង្ក្រាបបទល្មើស ដោយគ្មានការយោគយល់ ចំពោះសកម្មភាពទាំងឡាយណា ដែលបានបំផ្លាញធនធានធម្មជាតិព្រៃឈើ ត្រូវសុំគណៈបញ្ជាការឯកភាព ដើម្បីដុតបំផ្លាញមធ្យោយដូចជា រថយន្តបាកុង រថយន្តកែច្នៃ ម៉ូតូសម្រាប់ដឹកឈើ សម្រាប់ឈើត្រូវរក្សាទុកដើម្បីបន្តការងារមនុស្សធម៌ សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាធនធានធម្មជាតិ ។

ជាក់ស្តែង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយលោក ឡង់ គីសឹង អភិបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមដុត កំទេចរថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿង ដែលបានការ ចូលរួមពីព្រះរាជអាជ្ញារង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ, កម្លាំងបរិស្ថាន, និងមេព្រៃ, និងប៉ូលិស ដោយរថយន្តកែច្នៃទាំងនេះ គឺបានធ្វើឡើងសម្រាប់តែប្រព្រឹត្តបទល្មើសព្រៃឈើ ដោយបានអនុវត្តវិធានការក្តៅ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវបានដុតកំទេចចោលនៅក្នុងតំបន់ជាំប្រអប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៩។

  លោកឧត្តសេនីយ៍ត្រី ហង្ស ថុល  មេបញ្ជាកាកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរដែនដី ទប់ស្កាត់បង្រ្កាបធនធានធម្មជាតិ និងត្រូវស្នើរសុំគណៈបញ្ជាការឯកភាពខេត្ត ស្រុក ដុតបំផ្លាញមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ រួមទាំងលុបចោលនូវសិប្បកម្មកែច្នៃ និងបន្តបង្រ្កាបបទល្មើសព្រៃឈើដោយគ្មានការលែកលែងជាដាច់ខាត។

លោកបានបន្តថា ជាក់ស្តែងរថយន្តបាកុង២គ្រឿងនេះ ត្រូវបានប្រជាពលរដ្ឋ រាយការណ៍មករាជអាវុធហត្ថ ថាមានរថយន្តកែច្នៃ២គ្រឿង ក៏បានរាយការណ៍ជូនអភិបាលខេត្ត ដើម្បីសុំកម្លាំងដឹកនាំបង្រ្កាបរថយន្តទាំង២គ្រឿងនេះ ក្នុងគោលបំណងទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមការដាក់ចេញនូវវិធានការក្តៅរបស់រាជរដ្ឋាភិបាល គឺមានសារៈប្រយោជន៍ដើម្បីចូលរួមកាត់បន្ថយការកាប់បំផ្លាញធនធានធម្មជាតិ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអោយដឹងថា រថយន្តកែច្នៃបាកុង គឺកែច្នៃបំរើការដឹកបទល្មើសបំផ្លាញធនធានធម្មជាតិ រថយន្តទាំង២នេះមិនមែនមកធ្វើសកម្មភាពនៅតំបន់នេះទេ ប៉ុន្តែគេបានយកមកពីតំបន់ផ្សេង មករងចាំដឹកឈើឲ្យក្រុមហ៊ុនមួយ តែដោយសារក្រុមហ៊ុននោះពុំទាន់បាន ច្បាប់អនុញ្ញាតិ ក៏បានរក្សាទុករថយន្តនៅទីនេះជាយូរមកហើយ ហើយក៏បានសហការជាមួយនឹង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីដុតបំផ្លាញចោលនូវមធ្យោបាយបំរើឲ្យបទល្មើសព្រៃឈើ៕ប៊ុនរិទ្ធី

 

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
2059 នាក់
សប្តាហ៍នេះ :
16833 នាក់
ខែនេះ :
59705 នាក់
3 ខែនេះ :
256210 នាក់
សរុប :
5800639 នាក់