ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​
Thu,08 August 2019 (Time 03:24 PM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 226នាក់)


ខេត្ត​កោះកុ​ង​ ៖​ អា​ជ្ញា​ធ​រ​មូល​ដ្ឋា​នស្រុ​ក​បូទុ​ម​សាគ​រ​ ខេត្តកោះកុង​ ​រង​ការរិះ​គ​ន់​យ៉ាង​ខ្លាំង​ក្លា​បំផុ​ត ​ថា​បា​នឃុ​ប​ឃិត​គ្នាជា​ប្រ​ព័ន្ធ​ ស៊ី​ញេ​លក់​ដី​រប​ស់រ​ដ្ឋ​ជាង​១០​០​ហិក​តា។​ដី​ដែល​អាជ្ញា​ធ​របា​ន​ស៊ីញេ​ឲ្យអ្ន​កមា​នលុ​យ​មាន​អំណា​ចនោះ​ ​នៅចំ​ណុច​គេ​ហៅ ​កំព​ង់​អំបិ​ល ​ស្ថិត​នៅ​ក្នុង​ភូមិ​ជីត្រេះ​ ​ឃុំ ​អណ្ដូ​ង​ទឹក​ ស្រុ​ក​បុទុ​មសា​គរ​ ​ខេត្ត​កោះកុ​ង ដែល​លគេ​កំពុ​ង​ឈូស​ឆា​យ។

តាម​ប្រភ​ពព័​ត៌​មាន​ពី​ប្រជា​ពល​រ​ដ្ឋបា​នឲ្យ​ដឹ​ងថា​ ដី​ទាំ​ងអ​ស់​នេះជា​ដីរ​ប​ស់រ​ដ្ឋទេ​ ហេ​តុ​អ្វីបា​នជា​អា​ជ្ញាធ​រ ​បើ​កដៃ​ឲ្យមា​ន​ការ​ឈូស​ឆា​យដី​ធំយ៉ា​ង​នេះ ​។តា​ម​ប្រភ​ព​ពីប្រ​ជា​ជន​ច្បាស់​កា​របា​ន​និយា​យថា​ ​ដីនេះ​ពីមុ​ន​មក​ ជា​កន្លែ​ង​ទីតាំ​ងឈ​រ​ជើង​រប​ស់​ទាហា​ន​តាំង​ឆ្នាំ​១៩​៨៥​មក​ ​ហេតុ​អ្វី​អាជ្ញា​ធរ​ឃុ​បឃិ​តគ្នា​ស៊ី​ញេល​ក់​ដីនេះ​?។​

ប្រភព​ដដែ​លបា​ន​និយា​យថា​ ដី​ទាំ​ងអ​ស់​នេះមា​ន​មេទា​ហ៊ាន​សឹ​ករ​ងវ័​យ​ក្មេង​​ម្នាក់ឈ្មោះ​តុ​ង​ ហា​ប់​ ដើ​រ​ទិញ​ដី​ព្រៃនេះ​ ​ហើយ​ថាទិ​ញ​ដីពី​ប្រ​ជាព​លរ​ដ្ឋ​ដែល​ពួ​កគា​ត់ទៅ​កា​ប់ទ​ន្ទា្រ​នដី​ព្រៃយ​កម​ក​លក់​ឲ្យ​លោក​ ​តុង​ ​ហាប់​ ​ក្នុង​ត​ម្លៃរា​ប់​ពាន់​ដុល្លា​អា​មេរិ​ក ​។​ប្រជា​ព​លរ​ដ្ឋ​ឃើញ​មាន​មេ​ទាហ៊ា​នម​ក​ទិ​ញដី​ព្រៃ ​ពួ​កគា​ត់ក៏​នាំគ្នា​លក់​ដីព្រៃ​នេះ​ទៅ។​

​តា​មប្រ​ភព​ព័​ត៌មា​ន​ពីប្រ​ជាព​ល​រដ្ឋ​បាន​និ​យាយ​ទៀត​ថា ​ដី​ដែល​លោក​ ​តុង​ ហា​ប់​ ទិ​ញ​នេះបា​ន​យក​ទៅ​លក់​ឲ្យអ្ន​ក​នៅភ្នំ​ពេ​ញម្នា​ក់​ មា​ន​ឈ្មោះ ​វ​ង្ស ​ភ​ក្ដី ​អា​យុ៤​០ឆ្នាំ​ ​មុខ​រ​បរ​ជាមេ​ធា​វី។​

​ពាក់​ព័​ន្ធក្នុ​ង​រឿង​ដីធ្លី​នេះ​ ​អ្នក​សារ​ព័​ត៌មា​ន​បាន​ទូ​រស័​ព្ទ​ទៅលោ​ក​ វ​ង្ស ​ភ​ក្តី​ លោ​កបា​ន​និយា​យថា​ ​លោក​បា​នទិ​ញដី​នោះ​មែន​ ទិ​ញ​ពីលោ​ក​ តុ​ង​ ហា​ប់ ​ជា​មេទា​ហ៊ា​ន ​ហើ​យឲ្យ​លោ​ក ​តុង​ ​ហាប់​ ជួ​យ​មើល​ឲ្យទៀ​ត​ ។​លោ​ក ​វង្ស​ ភ​ក្តី ​ប​ន្តថា​ ដី​ដែ​ល ​គា​ត់ទិ​ញនោះ​មា​ន​ចំនួ​ន​ដីតែ​​១៤​ហិក​តាទេ​ ហើ​យលោក​មា​ន​ឯក​សារ​ទិ​ញល​ក់ពី​ប្រជា​ព​លរ​ដ្ឋ ​ហើយ​អា​ជ្ញា​ធរទ​ទួ​ល​ដឹង​លឺ ​បាន​ចុះហ​ត្ថ​លេខា​ឲ្យលោក​ទៀត​។លោក​ប​ន្តថា​ ​ដីនេះ​ទុក​ធ្វើ​ចំកា​រ ​ច​ង់ម​ករ​ស់​នៅទី​នេះដែ​រ ​ដី​នេះលោក​បា​នសុំ​ច្បាប់​ ​ឈូស​ឆាយ​ហើ​យ ​ហើយ​អា​ជ្ញា​ធរ​ បា​ន​អនុ​ញត​ឲ្យដែ​រ ​នេះជា​ការ​លើក​ឡើង​រ​បស់​លោក​ វ​ង្ស​ ភ​ក្តី​។លោក​ វ​ង្ស ​ភក្តី​ ​ដែល​ជា​មេ​ធាវី​ បា​ន​​និយា​យអះ​អា​ងទៀ​តថា​ ដី​ទាំ​ងអ​ស់​នេះជា​ដី​រប​ស់លោក ​មាន​ចំ​នួន​ជា​ង១​០០​ហិ​កតា​ឯ​នោះ។​ទំ​ហំ​សរុ​ប​ដី​-​១​៦១​២២​១​០ម៉ែ​ត្រកា​រ៉េ​។
​​លោក​ វ​ង្ស​ ភ​ក្តី​ បា​នប​ន្ត​ថា ​ដី​ដែល​​​ស្នើ​សុំឈូ​កសឆា​យ​នោះ ត្រឹ​ម​តែ១​៤ហិ​កតា​ទេក្នុ​ង​ចំណោ​ម ​១០​០ជា​ង​ហិក​តានោះ​។យោ​ង​តាម​ឯក​សាររ​ប​ស់លោ​ក ​វ​ង្ស​ ភ​ក្ដី ​ដែល​អា​ជ្ញាធ​រ​ បា​នចុះ​ហ​ត្ថលេ​ខានោះ​ដីជា​ង​មួយ​រ​យហិ​ក​តាមែ​ន។​

ចំ​ណែក​លោក​ ​តុង​ ហា​ប់ ​ក៍និ​យា​យថា លោក​មាន​ដីនៅ​ទីនោះ​ដែ​រ។​ ឯលោ​ក​ វ​ង្ស ​ភក្ដី​ ក៏មានដីដែរ តើ​អ្នក​ទាំង​ពីរ​នោះមា​ន​ដីទំ​ហំ ប៉ុ​ន្មាន​ទៅ​វិញ​ទៅ​នៅចំ​ណុច​​កំព​ង់អំ​បិ​លនោះ​?។

​ចំ​ណែ​​ក​លោ​​ក​​មេ​​ទា​​​ហ៊ាន​​​សឹក​រ​​ង​ស្រុកបូទុមសាគរ​​វ័​​យ​​ក្មេ​ង​​លោ​​ក​​ ​តុ​​ង​ ហា​​​ប់ ​​​បា​​ននិ​​​យាយ​​ប្រា​​​ប់អ្ន​​​ក​​សា​​រ​ព័​​ត៌មា​​​ន​ថា ​ដីនេះ​ជាដី​រ​បស់​លោក​ ហើ​យមា​ន​ទំហំ​ដីចំ​នួន​១​០០ជា​ង​ហិក​តា ហើ​យលោកបានទិ​ញពី​ប្រ​ជាព​ល​រដ្ឋ​ មា​ន​ឯក​សា​រ ​ត្រឹម​ត្រូវ​ អា​ជ្ញាធរទ​ទួល​ដឹ​ងលឺ​ ហើ​យស៊ី​​ញេឲ្យលោក​ទាំង​អស់​ ​មិនតែ​ប៉ុ​ណ្ណោះទេ​ លោក​បា​ន​ឲ្យអា​ជ្ញា​ធរចេ​ញ​លិខិ​តឲ្យឈូ​សឆា​យ​ដីនោះ​ទៀត​ផង​។​ ​លោក​ តុ​ង​ ហា​ប់​ និ​យា​យប​ន្តប្រា​ប់​អ្នក​សារ​ព័​ត៌មា​នថា​ អា​ហ្គែង​ ​កុំ​មាត់​អី ចាំ​យក​លុយ​១​០០​ដូល្លា​ចាយ​ទៅ ​ហ្គែ​ងចេះ​តែដើ​រកកូ​គ្រប់​ក​ន្លែ​ង។ ​លោក​ ​តុង​ ហា​ប់​ ប​ន្តថា​ ​ដី​ទាំង​អស់​នេះ ​អញទិញ​គេ​ទេ ​អញ​មិន​ទៅ​យក​រប​ស់គេ​ទេ បើ​ដីអញ​មិន​មាន​ច្បាប់​អ​នុញ្ញា​ត​ត្រឹម​ត្រូវទេ​ ​មិន​មែន​ មេ​ឃុំ ចៅ​ហ្វា​យស្រុ​ក ​សូរិ​យាដី​ស្រុក​ ចេ​ញច្បា​ប់ឲ្យ​ឈូស​ឆាយ​នោះទេ​ ​នេះ​ជាកា​រលើ​ក​ឡើង​រប​ស់លោ​ក ​តុង​ ហា​ប់​។

ចំ​ណែក​​​​លោ​ក ​ឃៀង​ ​យិង​ មេ​ឃុំអ​ណ្តូ​ងទឹ​ក​បា​នប្រា​ប់​អ្នក​សារ​ព័ត៌​មាន​​តាម​រយៈ​ ទូ​រស័​ព្ទ​ថា ​គាត់​បា​នចុះ​ហ​ត្ថលេ​ខា​ឲ្យ​លោក​ វ​ង្ស​ភក្តី​ ​ដែល​ស្នើសុំ​​ច្បាប់​ឈូស​ឆាយ​ដីចំ​នួ​នដី​ជា​ង១​០​០ហិ​កតា​មែ​ន ​នេះតា​ម​ការ​ស្នើសុំ​រ​បស់​គេ​ បើលោក​មិន​ធ្វើឲ្យ​ ​គេថា​យើង​ខុស​ ពី​ព្រោះ​លោ​​ក ​ពៅ ច័​ន្ទថ​ន ប្រធាន​ភូ​មិ​បាលស្រុក​ បា​​ន​ទៅវា​ស់ដី​នោះដែ​រ​ ​នេះជា​កា​​រលើ​កឡើ​ង​រប​ស់មេ​ឃុំ​។

អ្ន​ក​សា​រព័​ត៌​មាន​បា​ន​​ទូរ​ស័ព្ទ​ទៅលោ​ក​ ពៅ​ ច័​ន្ទ​ថន​ ​ប្រធា​នភូ​មិ​បាល​ស្រុក​ ​ទូរ​ស័ព្ទចូ​ល​ហើយ​មិន​មាន​អ្ន​កលើ​ក។​

​ពា​ក់​ព័ន្ធ​​រឿង​ដីខា​ង​លើនេះ​ ​អ្នក​សារ​ព័​ត៌មា​នបា​នទូ​រស័​ព្ទទៅ​លោ​ក ​ទូសា​ វុ​ធ​ អ​ភិបា​ល​ស្រុកបូទុមសាគរសុំការបំភ្លឺ ​លោក​ឆ្លើយ​​ថា​ដី​ដែ​លលោក​ចុះហ​ត្ថលេ​ខាឲ្យ​ឈូស​ឆាយ​ដី​នោះ​ យោ​ងតា​មឯក​សារ​រ​ប​ស់គេ​ដែល​បាន​ទិញ​ដី​លក់​ដី ​លោ​ក ​អភិ​បាល​បន្ត​ថា​ គេ​សុំច្បា​ប់​ឈូ​ស​ឆាយ​ដីធ្លី​នោះ ​មិ​នមែ​នដី​ព្រៃ​ទេ​គឺដី​ចំកា​រ ​ទើប​លោក​ចុះហ​ត្ថលេ​ខាឲ្យ​។​លោក​បន្ត​ថា ​បើបះ​ពា​រដី​តំ​បន់​ការ​ពាឬ​តំ​បស​ហគ​មន៍​នោះ លោក​នឹង​ឲ្យគេ​ចុះទៅ​មើល នេះ​ជាស​ម្ដីចៅ​ហ្វាយ​ស្រុ​ក។​

ចំណែ​កមេ​បរិ​ស្ថាន​ស្រុ​កឈ្មោះ​ ​អឹង​ មុ​ន្នី​ ហៅ​ តា​វា​ត ​បាន​និ​យាយ​ប្រាប់​អ្ន​ក​សារ​ព័ត៌​មាន​តា​ម​ទូរ​ស័ព្ទ​ថា ​រឿង​រ៉ា​វទាំ​ងអ​ស់នេះ​លោក​មិន​បាន​ដឹង​ទេ ​ហើយ​​មិន​មាន​អ្នក​ណា​ម្នាក់​មក​ទំ​នាក់​ទំន​ង​ដែរ​។​ លោ​​ក​ អឹង​ មុ​ន្នី ​ហៅ​ តា​វាត​ ប​ន្ត​ថា ​រឿ​ងដី​ធ្លី ទាំ​ង​អស់​នេះ ​នៅក្នុ​ង​តំប​ន់ឧ​ទ្យា​នជា​តិ​បូទុ​មសា​គ​រទេ​ ហើ​យមិ​ន​មាន​អ្នក​ណាហ៊ា​ន​ ​ចេញ​លិខិ​តអ​នុ​ញ្ញាត​ឱ្យឈូ​សឆា​យ​ដីធំ​យ៉ាង​នេះ​នោះទេ​ ។លោ​ក វា​ត ​ប​ន្តថា​ បើ​អ្នក​ណា​ចេញ​ច្បាប់​ ឲ្យ​ ​អ្នក​នោះទ​ទួល​ខុស​ត្រូ​វខ្លួ​នឯ​ង ​ចំ​ណែកលោក​វិញ​មិន​ហ៊ាន​ជាដា​ច់​ខាត។ ​លោក​ ​អឹង​ មុ​ន្នី​ ថាចាំឲ្យ​កូ​នចៅ​លោក​ទៅ​មើ​លដី​ហ្នឹង​មាន​ច្បាប់​ពី​ណាម​ក។​

​ពាក់​ព័ន្ធ​​ក្នុង​រឿង​ឈូ​ស​ឆាយ​ដីព្រៃ​រា​ប់​រយ​ហិក​តានេះ​ ​អ្នក​សារ​ព័​ត៌មា​ន​បាន​ទូរ​ស័ព្ទទៅ​​លោកជំ​ទា​វអ​ភិបា​លខេ​ត្តកោះ​កុ​ងសុំ​ការ​បំភ្លី​ ​លោកជំទាវបាននិយាយថា លោក​ជំទា​វមិ​នបា​នដឹ​ងទេ​រឿ​ង​ហ្នឹង ចាំ​គា​ត់សួ​រទៅ​លោ​ក ​សុខ​ សុ​ទ្ធី ​និ​ង ​លោក​ ចៅ​ហ្វាយ​ស្រុ​កសិ​ន។ ​លោ​កជំ​ទា​វ​បន្ត​ថា ​ហេ​តុអ្វី​ស្រុក​មិន​​រាយ​ការ​ណ៍ម​ក ​បើ​ឈូស​ឆាយ​ដី​ធំយ៉ា​ងនេះ​។ ​លោ​ក​ជំទា​វដែ​ល​មាន​ ​ទឹក​ចិត្ត​សុ​ជីវ​ធ​ម៌សួ​រថា​ លោ​ក ​ឈីវ​ បា​ន​ដឹង​រឿង​នេះឬ​ទេ។​​​​​​​​​​​​អ្នក​សា​រព​ត័មា​ន​បាន​តប​ថា ​​​ខ្ញុំបា​​ទ​រា​​យ​​កា​រ​​ណ៍​​តា​​ម​រ​​យៈ​​​ខ្ញុំដឹ​​ង​ប្រា​​ប់​លោ​​ក​​ជំទា​​វ ។​​​​លោក​​ជំ​ទា​​វ​​ ប​ន្តថា​ ​សូម​លោ​កពូ​សុំ​ជួយ​ស​ហ​ការ​ផង​។​ លោ​ក​​ជំទា​វ ​បាន​អរ​គុ​ណចំពោះ​​កា​ររា​យកា​រណ៍​រ​បស់​ អ្ន​កសា​រព័​ត៌មា​ន​។

ការ​ឃុ​បឃិ​តគ្នា​ជាប្រ​ព័ន្ធ​ រ​វាងអា​ជ្ញាធ​រមូ​ល​ដ្ឋាន ​ធ្វើឲ្យដី​រប​ស់រ​ដ្ឋ និ​ងដីព្រៃ​ ​កា​ន់តែ​​រលា​យអ​ស់ ​ដោយ​សារ​​មន្ត្រី​ ខិ​ល​ខូ​ចមួ​យចំ​នួន​តូច​ ​ហ៊ាន​បង្កើ​ត​ច្បាប់​​ឈូស​ឆាយ​ដីដោ​យខ្លួ​នឯ​ង​ ឈូ​សឆា​យដី​រា​ប់រ​យហិ​ក​តា ​មិន​ឆ្ល​ងកា​ត់ ​ថ្នា​ក់​ដឹក​នាំខេ​ត្ត​។
​តាមផ្លូវច្បា​ប់ ការ​​ឈូស​ឆាយ​ដីព្រៃ​​រា​ប់​រយ​ហិក​តា ​ត្រូវ​ស្នើសុំ​​រដ្ឋ​បាល​ខេត្ត​កោះកុ​ង ​ហើ​យស្នើ​សុំ​​គ្រប់​​ស្ថាប័​នដែ​លពា​ក់​ព័ន្ធ​ទាំង​អស់​ ​ទើបអាច​ឈូស​ឆា​យបា​ន​ មិ​នមែ​ន​ត្រឹម​តែថ្នា​ក់​ស្រុក​នោះទេ​ ​មន្ត្រី​មូ​លដ្ឋា​ន​ស្រុក​​ឃុប​ឃិត​គ្នា​លួច​ចុះហ​ត្ថ​លេខា​ យ​កលុ​យ​ ពី​អ្ន​ករ​កស៊ីទិ​ញ​ដីព្រៃ​លក់​​រាប់​រយ​ហិក​តា ​យក​លុយ​ដាក់ហោ​ប៉ៅ ​ធ្វើមា​ន​ធ្វើបា​ន ​កេ​ងចំ​ណេញ​ដី​ពីរ​ដ្ឋ​ ពិ​ត​ជាពុ​ក​រលួ​យដ​ល់​ឆ្អឹង​មែន​ ​សព្វ​ថ្ងៃនេះ​​តើមា​នម​ន្ត្រីប៉ុ​ន្មាន​នា​ក់ទៀ​តដែ​លត្រូ​វ​វះកា​ត់ចេ​ញនោះតាមអភិក្រមទី៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី​។

សង្ឃឹម​ថា​ លោ​កស្រី​ ជំ​ទា​វ​ អ​ភិបា​លខេ​ត្ត​កោះកុ​ង​ ចា​ត់វិ​ធា​នកា​រ​ទៅលើ​​មន្ត្រី​ខិល​ខូច​មួ​យចំ​នួន​តូច​នេះ​ បើ​មិនដូ​​ច្នោះទេ​ ប្រ​មុខ​ថ្នា​ក់ដឹ​កនាំ​ ​មុ​ខជា​អស់​​សង្ឃឹ​មហើ​យ៕ យួ​ន​ ឈី​វ

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នរងគ្រោះ៣គ្រួសារស្នើរសុំអន្ដគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបជួយពន្យាពេលកុំអោយធានាគាររឹបអូសដីនិងហាងរបស់ខ្លួនលក់ទៅអោយបុគ្គលផ្សេងទៀត (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ អិ​ក​ កួ​​​​ន ​មេឃុំ​ថ្ម​ស ​ធ្វើឲ្យ​ប្រជា​ព​លរ​ដ្ឋ​ ចុ​ក​ឈាម​ដោ​យ​សា​រ ​មេ​ភូមិ​ឡើ​ង​ថ្មី ​ឈ្មោះ​ ជា សុ​ថា​វិរិ​ទ្ធ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ឈ្មួ​ញឈើ​ ​​សឹ​​ង​ ​​សំអុ​​ល​​ ​មាន​ងារ​ជាឧ​កញ៉ា​ ត្រូ​វបា​ន​ ​ព្រះរា​ជ​អាជ្ញា ប​ន្ត​សាក​សួរ ដើ​​ម្បីចោ​ទ​ប្រកា​ន់ ​ប​ទល្មើ​សព្រៃ​ ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

មេ​ខ្លោ​ង​ខា​​ង​កាប់​​ដីព្រៃ​ភ្នំល​​ក់ ​និ​ង ​ដី​ព្រៃលិ​ច​ទឹក​ ​ឈ្មោះ ​គៀ​ត ​រិ​ន ​ឡើ​ង​វិឡា​ថ្មី​ហើយ​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
2059 នាក់
សប្តាហ៍នេះ :
16833 នាក់
ខែនេះ :
59705 នាក់
3 ខែនេះ :
256210 នាក់
សរុប :
5800639 នាក់