ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
បែ​​កធ្លា​យ មេ​ភូមិស្រែថ្មី ឃុំថ្មស ​ចុះហ​ត្ថ​លេខា​ លក់​ដីស​ហ​គម​ន៍ ៣​០​ហិ​កតា​ ​នៅភ្នំ​ព្រែ​ករា​ក់
Thu,01 October 2020 (Time 11:36 AM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 25នាក់)


ខេ​ត្តកោះ​កុ​ង ​៖​ តា​ម​ប្រភ​ព​ព័ត៌​មា​នច្បា​ស់​ការ​ឲ្យ​ដឹ​ងថា​ ​លោក​ ​ស​ន​ ចេ​ក ​មេ​ភូ​មិស្រែ​ថ្មី​ ឃុំ​ថ្មស ស្រុកបូ​ទុ​មសា​គ​រ ​ខេ​ត្ត​កោះកុ​ង​
បា​ន​ឃុ​បឃិ​ត​គ្នា​ជាប្រ​ព័​ន្ធ ​ល​ក់ដី​ស​ហ​គ​មន៍​ចំ​នួន​៣​០​ហិកតា ស្ថិ​ត​នៅ​ចំណុ​ច​ខ្ន​ងភ្នំ​ព្រែ​ករា​ក់​ ​ក្នុ​ងភូ​មិ​ស្រែថ្មី​ ឃុំ​ថ្ម​ស​ ស្រុ​ក​បូទុ​ម​សាគ​រ​ ខេ​ត្ត​កោះកុ​ង​។ ​លោ​ក ​សន​ ​ចេក មេ​ភូមិស្រែ​ថ្មី​ បា​ន​ឃុប​ឃិ​ត​គ្នាជា​មួ​យ​ប​ក្សពួ​ក​ ​អនុ​ភូ​មិ​ ហើ​យ​និងឈ្មោះ​ ​ប៉ែ​ន ​ផែ​ រួ​ម​និ​ងប្រ​ព​ន្ធលោ​ក ប៉ែ​ន​ ផែ​ ​ដែល​ជា​អ្ន​ក ​ឈ​រឈ្មោះ​ល​ក់​ដីស​ហ​គ​មន៍​ខា​ង​លើនេះ​ ហើ​យ​លោក ស​ន​ ​ចេក​ ​ជាអ្ន​ក​រៀ​បចំ​​គ​ម្រោ​ងនៅ​ក្នុ​ង​ការ​លួចល​​ក់​ដី​​​​ស​ហ​គម​ន៍​។

 ​ដី​សហ​គ​ម​ន៍នេះ​ ​បាន​ល​ក់ទៅ​អោយ​ពលរដ្ឋ​នៅភ្នំ​ពេ​ញ ​ឈ្មោះ ​ឆុ​ង ​វា​សនា​ ​និងឈ្មោះ​ ​គឹ​ម ​ស្រូ​យ ​ជា​អ្ន​កទិ​ញ​ដីសហគមន៏ទាំ​ងអ​ស់​នេះ ​ហើ​យដី​ដែ​ល ​មេ​ភូមិ​ ស​ន​ ចេ​ក​ ឃុ​ប​ឃិត​គ្នាល​ក់ក្នុ​ង​តម្លៃ ៣​៧០​០$ (​បី​ពាន់​ប្រាំពិ​រ​រយ​ដូ​ល្លាអា​មេរិ​ក)​ សរុ​បទឹ​ក​លុយ​ដែល​លក់​ ​ដីស​ហ​គម​ន៍នេះ​បា​នចំ​នួន ១​១​១.​០​០០$ (​មួ​យ​សែន​មួយ​ម៉ី​នមួ​យ​ពា​ន់ដូ​ល្លា​អា​មេ​រិក​) ​។ លុ​យ​ទាំង​អ​ស់​នេះមេ​ភូ​មិ ​ស​ន ​ចេ​ក​ ជា​អ្ន​កមេ​ចំ​ណែក​បែ​ងចែ​ក​លុ​យទាំ​ងអ​ស់​នេះចែ​ក​គ្នា ​ដោ​យបា​ន​បែង​ចែ​កអោ​យ​ខាង​ឈ្មោះ​ ​ប៉ែន​ ​ផែ ​និ​ងប្រ​ពន្ធ​ ប៉ែ​ន ​ផែ ​ច្រើ​នជា​ង​គេ ពី​ព្រោះ ពី​រនា​ក់​ប្ដីប្រ​ព​ន្ធ​នេះជា​អ្ន​កឈ​រ​ឈ្មោះល​ក់ដី​នេះ​។​

​តាម​ប្រ​ភព​ព័ត៌​មា​ន​ពីក្រុ​ម​ការ​ងា​ររ​បស់​មេ​ភូ​មិ ​ស​ន ​ចេក​ សូ​ម​មិ​នប​ញ្ចេ​ញឈ្មោះ​និយា​យ​ថា ​ ​ដោយ​សារ​បែ​ង​ចែក​លុ​យមិ​ន​ស្មើភា​ព​គ្នា ​នៅ​ក្នុ​ងកា​រ​ល​ក់ដី​ស​ហគ​មន៍ ​ក៍​ទុក​លុ​យនេះ​បែ​ង​ចែក​ទៅ​អោយ​លោ​ក​ ​អិ​ក ​កួន មេ​ឃុំថ្មស មួ​យ​ចំណែ​ក​ ហើ​យ​បែង​ចែ​កទុ​ក​អោយ​​ខា​ង​ប​រិស្ថា​ន ​មួ​យចំ​ណែ​កទៀ​ត​ដែរ​។ លុ​យ​ទាំ​ង​អស់​នេះ​ មេ​ភូមិ​ ​ស​ន ​ចេ​ក ​និ​ងប្រពន្ធ​ ប៉ែ​ន​ ផែ​ ជា​អ្ន​កបែ​ង​ចែ​ក។​

តា​មប្រ​ភ​ព​ពីប្រ​ជា​ពល​រដ្ឋ​ ​រួម​និងក្រុ​ម​ការ​ងា​រ​សហ​គ​មន៍​ ​ដែល​ស្គា​ល់​គ្នាស្និ​ទ្ធ​ស្នាល​ជា​មួយ​លោ​ក​មេឃុំ​ ​ ​អិក​ ​កួន​ ​សូម​មិ​ន​បញ្ចេ​ញ​ឈ្មោះបា​ន​និយា​យ​ថា ​លុយ​ល​ក់ដី​សហគមន៍ខាងលើនេះ ​មេភូ​មិ​ ​សន​ ​ចេក​ ក៍បា​ន​លុ​យ ​មេ​ឃុំក៍​បា​នលុ​យ​ ហើ​យលុ​យ​ទាំ​ងអ​ស់នេះ​​ឈ្មោះ ​ប៉ែ​ន ​ផែ​ និង​ប្រ​ព​ន្ធ ​ប៉ែ​ន ​ផែ ​បាន​ចែ​ក​លុយ​អោ​យ​ទាំ​ង​អស់​។​

ចំណែ​ក​ឈ្មោះ​ ​ឆុ​ង ​វា​ស​នា ​និងឈ្មោះ​ ​គឹម​ ​ស្រូ​​យ ​ដែ​លជា​អ្ន​ក​ទិ​ញដី​នោះ​ ​បា​ននិ​យា​យ​ថា ​គា​ត់​ទិ​ញដី​នេះ​ ពី​តា​ផែ​ ​និង​​ប្រ​ពន្ធ​តា​ផែ ​ជាអ្ន​ក​លក់​ដី​នេះអោ​យ​គា​ត់ ​ហើ​យមេ​ភូ​មិ ​ស​ន​ ចេ​ក​ ​ជាអ្ន​កចុះ​ហ​ត្ថ​លេខា​អោ​យ​គាត់​ដែ ទើ​​​បគា​ត់​ហ៊ា​នទិ​ញ​ដីទាំ​ង​អស់​នេះ​ ។ អ្ន​ក​ទាំង​ពី​រ​នាក់​នេះ​ ​និ​យា​យ​បន្ត​ថា​ ​បើ​ដីនេះ​អា​ជ្ញា​ធរ​មិ​នស៊ីញ៉េ​អោយ​គា​ត់រឿ​ង​អ្វី​គា​ត់ទិ​ញ​នោះ ​អោ​យតែ​ភូមិ ឃុំ ស៊ី​ញ៉េ​អោយ​គា​ត់ ​គាត់និ​ង​ទិញ​ហើ​យ ​ពី​ព្រោះ​គា​ត់មិ​ន​ដឹង​ថា​ដីនេះ​ជា​ដី​ស​ហ​គ​មន៍​ទេ​។​

ចំ​ណែ​ក ​លោ​ក​ អិ​ក​ កួ​ន ​មេឃុំ​ថ្ម​ស ​អ្ន​ក​សារ​ព័​ត៌​មាន​បា​ន​ទូ​រស័​ព្ទ​សួរ​ពី​រឿង​​លោក​ ​ស​ន ​ចេ​ក​ មេ​ភូ​មិ​ស្រែថ្មី​ ល​ក់​ដី​សហ​គ​មន៍​ ​លោ​កមេ​ឃុំ​​បាន​និ​យាយ​ថា​ គា​ត់​មិន​បា​នដឹ​ង​ទាំ​ង​អស់​ទេ​ រឿ​ងមេ​ភូ​មិស៊ីញ៉េ​ដីល​ក់​នោះ គា​ត់​មិ​នបា​ន​ដឹង ពី​ព្រោះ​មេភូ​មិ​មិ​ន​បា​នប្រា​ប់​គាត់​ទេ​ រឿ​ង​ដីស​ហ​គ​មន៍​នោះ ​។ លោ​ក​មេ​ឃុំ​ ប​ន្តថា​ ​រឿ​ងដី​ធ្លី​​ ស​ហ​គម​ន៍ ​គា​ត់មិ​ន​ដឹ​ងថា​នៅ​ក​ន្លែង​ណា​នោះ​ទេ ​បើ​មេភូ​មិវា​ស៊ី​ញ៉េ​ដីរ​ដ្ឋ​លក់​ ឬ​ដី​គោ​កទៅ នេះ​សម្ដី​មេ​ឃុំ។​

សូម​ប​ញ្ជាក់​ថា លោក​មេឃុំ​ ​អិក​ កួ​ន មិ​នដែលខ្វា​យ​ខ្វល់​ពី​កា​រទ​ទួ​ល​ស្គាល់​នៅ​ក្នុ​ងកា​រ​លក់​ទិ​ញដី​ដែ​លពា​ក់​ព័ន្ធ​និ​ងរ​ប​ស់រ​ដ្ឋ​នោះទេ​ សូ​ម្បី​តែគា​ត់​បាន​ ចុះ​ហ​ត្ថ​លេខា​ ស៊ីញ៉េ​លើ​ដីនោះ​ ក៍មេ​ឃុំ​រូ​ប​នេះថា​មិ​នដឹ​ង​ដែរ នេះ​ហើ​យម​ន្ត្រី​កេង​ចំ​ណេញ​ដី​ធ្លីរ​ប​ស់រ​ដ្ឋ ស៊ី​ញ៉េល​ក់​ដីទិញ​ដី​ហើយ​ធ្វើ​មិ​នដឹ​ង​ ហើ​យ​លោក​មេ​ឃុំ​ អិ​ក​ ​កួន​ មា​ន​វិ​ឡា​ មា​ន​ឡា​នជិះ​ទំ​ទើប​ៗ ហើយមានទ្រ​ព្យ​សម្ប​ត្តិ​ម​ហាសា​ល គឹតទ្រព្យសម្បត្តិជាលុយវិញគឺមានលុ​យ​រាប់​លា​នដូ​ល្លាបាន​មកពីការ ឃុបឃិតគ្នាលក់ដី​ព្រៃលិ​ច​ទឹក​ ព្រៃ​កោង​កាង ល​ក់​ដីព្រៃ​ភ្នំ ​ក្នុ​ងរ​យៈពេ​​ល​ប៉ុ​​ន្មាន​​​ឆ្នាំចុ​ងក្រោ​យនេះ​គឺគ្រ​ប់ទឹ​ក​តែម្ត​ង​។ ​

​ចំ​ណែ​កមេ​ភូ​មិ ​ស​ន ​ចេ​ក ​អ្ន​កសា​រ​ព័ត៌​មា​ន ​ទូ​រស័​ព្ទទៅ​សុំការបំភ្លឺ​តែមេ​ភូ​មិ ​ស​ន ​ចេ​ក មិ​ន​លើក​ទូ​រស័​ព្ទ​ទេ។​

ពាក់​ព័​ន្ធនៅ​ក្នុ​ងរឿ​ង​រ៉ា​វ​លក់​ដី​សហ​គ​មន៍​នៅ​ក្នុងភូ​មិស្រែ​ថ្មី ​ឃុំ​ថ្មស​ ស្រុ​ក​បូទុ​ម​សាគ​រ ​ខេ​ត្តកោះ​កុ​ង ​ដោ​យកា​រចុះ​ហ​ត្ថលេ​ខា​មេភូ​មិ ​ស​ន ​ចេ​ក ​និង​អា​ជ្ញាធ​រ​មូល​ដ្ឋាន​ពា​ក់ព័​ន្ធ​ មួ​យចំ​នួ​នតូ​ច​ដែលប្រព្រ្តិត្តអំពើពុករលួយមិនញញើតច្បាប់រដ្ឋ។​

សូមលោ​ក​ ​​ហាក់​ ឡេ​ង ​អ​​ភិ​​បា​ល​​​ស្រុក​បូ​ទុម​សា​គ​រ ​ដែ​លជា​ម​ន្ត្រីរា​ជ​កា​រល្អ​ហើ​យ​បំរើ​កា​រ​ងារ​ជូ​ន​ប្រជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​ ស្រុ​ក​បូ​ទុសា​គ​រដែ​ល​ប្រ​ជា​ពល​រ​ដ្ឋ​តែ​ងតែ​ស​រ​សើរ​រូ​ប​លោក​ថា​ល្អនោះ សូ​មលោកអ​ភិបា​ល​ស្រុក​​មាន​វិ​ធាន​កា​រចំ​ពោះលោក ​ស​ន ​ចេ​ក មេភូមិស្រែថ្មី និង មេឃុំថ្មស ផ​ង​ បើ​មិន​ដូ​ច្នោះទេ​ ដីស​ហ​គម​ន៍​ ដី​ព្រៃលិ​ច​ទឹ​ក ដី​ព្រៃ​កោង​កាង​ រលាយអ​​ស់ដោ​យ​សារមេ​ភូ​មិ ​ស​ន ​ចេ​ក ​និង​មេឃុំ​ ​អិក​ ​កួន​នេះ​។

សូមអ​ង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រ​លួយ​មេត្តា​ចុះ​មកស៊ើប​អង្កេ​ត​​មន្ត្រី​ខិល​ខូ​ចមួ​យ​ចំនួ​ន​តូច​នៅ​ក្នុ​ងឃុំ​ថ្មស​នេះផ​ង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អិក គួន មេឃុំថ្មស ស្រុកបូទុមសាគរ ស្តាអូរ និងស្តាសមុទ្រ ក្រោមការតាមដាន របស់ប្រជាពលរដ្ឋ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
365 នាក់
ម្សិលមិញ :
2180 នាក់
សប្តាហ៍នេះ :
14292 នាក់
ខែនេះ :
70603 នាក់
3 ខែនេះ :
230082 នាក់
សរុប :
6711066 នាក់