ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ម្ចាស់ស្រែកថាត្រី៦តោនងាប់អស់៨០ភាគរយដោយសារនគរបាលចរាចរណ៍ឃាតរថយន្ដសាងត្រីមិនអោយចេញ (ករណីគ្រោះថ្នាក់ចរាចរណ៍)
Sat,11 January 2020 (Time 10:34 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 39នាក់)


ម្ចាស់ស្រែកថាត្រី៦តោនងាប់អស់៨០ភាគរយដោយសារនគរបាលចរាចរណ៍ឃាតរថយន្ដសាងត្រីមិនអោយចេញ (ករណីគ្រោះថ្នាក់ចរាចរណ៍)

កំពង់ធំ= ថៅកែត្រីស្រែកថាអយុត្តិធម៌ដោយសារនគរបាលចរាចរណ៍ពន្យាពេលយូរពេកបណ្ដាលឲ្យត្រីងាប់អស់៨០ភាគរយក្នុងចំណោមត្រី៦តោន ទើបបានសំណូមពរឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌ជូនប្រជារាស្រ្ត និងឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជលផល មេត្តាជួយ រកភាពយុត្តិធម៌ឲ្យគាត់ផង ដោយសារតែត្រីងាប់ជាង៨០ភាគរយ។

លោក  សុខ ហេង អាយុ៣១ឆ្នាំ ជាថៅកែត្រីបានឲ្យអ្នកសារព័ត៌មានដឹងថា បានដឹកត្រីមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយជួលឡាន យីឌុបដឹកមកខេត្តសៀមរាបលុះមកដល់ខេត្តកំពង់ធំ ក៏បានបុកគ្នាជាមួយនិងរថយន្តយីឌុបដូចគ្នាកាលពីវេលាម៉ោង ៤.៣០នាទីទាបភ្លឺ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវវាងក្រុង ចំនុចភូមិបាល័ង្ល សង្កាត់ដំរីជាន់ខ្លា ខេត្តកំពង់ធំ ក្រោយមកម្ចាស់ឡានទាំងពី បានស្រុះស្រួលចូលរួមដោះស្រាយតាមនិតិវិធី  ដោយមិនបានប្រកែកឡើយ។

 ​លោក  សុខ ហេង បានបញ្ជាក់ថាលោកជាម្ចាស់ត្រីគឺពុំបានពាក់ព័ន្ឋនិងករណីគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ទើបសុំសាងត្រីដាក់ឡានមួយទៀត ដើម្បីដឹកបន្តទៅខេត្តសៀមរាប ម្យ៉ាងទៀតដើម្បីកុំឲ្យត្រីងាប់ច្រើន  តែអកុសល លោកប៉ូលិសចរាចរណ៍ មិនអនុញ្ញាតិឲ្យសាងត្រី និងដឹកត្រីចេញពីកន្លែងកើតហេតុនោះទេ បណ្តាលឲ្យត្រងាប់ជាង៨០ភាគរយ គិតមកដល់រសៀលម៉ោង៣.៣០នាទី លោកបន្តថា ក្នុងនាមខ្ញុំជាម្ចាស់ត្រីសុំលោក អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ មេត្តាយោគយល់ បើបានជាត្រីងាប់ហើយក៏សុំយកទៅដើម្បីបានលក់ខ្លះចៀសវាងស្អុយត្រីទាំង ៦តោនចោល ។

ក្នុងហេតុការណ៍នេះ អ្នកសារព័ត៌មាន បានព្យាយាមទាក់ទងលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការ នគរបាលខេត្តកំពង់ធំ តែទូរស័ព្ទចូលហើយក៏ពុំមានអ្នកលើក ចំណែកលោក រុំ សុខវិជ្ជា នាយការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្តកំពង់ធំ លោកបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពុំអនុញ្ញាតិឲ្យដឹកត្រីចេញនោះទេ ដោយសារតែម្ចាស់ត្រីខឹងហើយគំរាមប្តឹងលោក ម្យ៉ាងទៀតក៏មិនមានបញ្ជាពីលោកព្រះរាជអាជ្ញាឲ្យដឹកចេញនោះឡើយ លុះត្រាតែមានជលផល និងគយមកពិនិត្យសិនហើយសងសំណងរួចរាល់សិន ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា សមត្ថកិច្ចជំនាញជលផល បានចុះពិនិត្យទីតាំងព្រឹកមកម្លេះ ហើយក៏ឃើញមានការដឹកជញ្ជូនមានលិខិតអនុញ្ញាតិត្រឹមត្រូវ ពីឯកឧត្តម អេង ជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជលផលរួចរាល់ហើយថែមទាំងពុំមានកំហុសនោះទេ។

ចំណែកលោក លី ប៊ុនសុង ប្រធានគយប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា ការដឹកជញ្ជូនឆ្លងកាត់ពុំមែនជា សមត្ថកិច្ចរបស់លោកជាអ្នកត្រួតពិនិត្យនោះទេ គឺគេបានពិនិត្យពីព្រំដែនមកហើយ តែបើនាំចេញមិនបង់ពន្ឋទើបបានខុស ។

ក្នុងករណីសមត្ថកិច្ចប៉ូលិសចរាចរណ៍ខេត្តកំពង់ធំឃាត់មិនឲ្យដឹកត្រីចេញពីកន្លែងកើតហេតុបណ្តាលឲ្យត្រីងាប៨០ភាគរយ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានមហាជនមានការងឿងឆ្ងល់ថា ម្ចាស់ឡានទាំងពី នាក់បានចូលខ្លួនដោះស្រាយ ហេតុអ្វីបានជាមិនព្រមឲ្យដឹកត្រីចេញមិនបាន៕ប៊ុនរិទ្ធី​

 

 

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3753 នាក់
ម្សិលមិញ :
849 នាក់
សប្តាហ៍នេះ :
18769 នាក់
ខែនេះ :
64795 នាក់
3 ខែនេះ :
200909 នាក់
សរុប :
5880573 នាក់