ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា
Tue,21 January 2020 (Time 10:47 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 568នាក់)


ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា

កំពង់ធំ៖ ប្រជាកសិករស្លូតត្រង់ បានលើកឡើងពីការហួសចិត្តនៅពេលដែលអ្នកស្រី ស៊ីម ម៉ាលី បានប្រើល្បិចមួយក្បាច់ ធ្វើអោយប្រជាពលរដ្ឋស្ទើរដាច់ផ្ងារ ដាច់បាយ និងខាតបង់លុយកាកយ៉ាងច្រើន  ដោយសារតែអ្នកស្រី ស៊ីម ម៉ាលី បានវាទទីយកដីព្រៃលិចទឹករបស់រដ្ឋ៤៥០ហិចតា ដោយការឈូសឆាយរួចហើយជួលដីនិងទឹកអោយពលរដ្ឋ១៥គ្រួសារក្នុង មួយហិចតា២០០ដុល្លា ថែមទាំងបានប្រមូលអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ យកទៅក្លែងឯកសារ ថាបានទិញដីពីប្រជាពលរដ្ឋទៅវិញ ហើយក៏មិនបានគោរពនូវពាក្យសន្យាថាផ្តល់ទឹកឲ្យបានគ្រប់គ្រាន់នោះឡើយ បែរជាប្រមូលលុយរាប់សិបម៉ឺនដុល្លាពីការជួលដីជាង៤៥០ហិចតានិងថ្លៃទឹកផង ដាក់ចូលក្នុងហោប៉ៅយ៉ាងរំភើយ។

 ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់អ្នកស្រី ស៊ីម ម៉ាលី អាយុ ៥៤ឆ្នាំ បានបង្ករភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ ទើបបណ្តាលឲ្យមានការផ្ទុះកំហឹងកើតទុកមិនសុខចិត្ត ធ្វើអោយតំណាងប្រជាពលរដ្ឋ៤នាក់បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីឲ្យជួយរកយុត្តិធម៌ ដោយក្នុងពាក្យបណ្តឹងនោះបានសរសេរថា សុំប្តឹងអ្នកស្រី ស៊ីម ម៉ាលី រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តនៅក្នុងអំឡុង ខែឧសភា ឆ្នាំ ២០១៩ ដែលមានទីតាំងដីនៅចំនុចស្នងមែន និងអាងត្រស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

  តំណាងប្រជាពលរដ្ឋទាំង៤នាក់ ទី១ ឈ្មោះ ដុត ផាន ភេទប្រុស អាយុ៥១ឆ្នាំ ! ទី២ ឈ្មោះ  យ៉ក គុត ភេទប្រុស អាយុ៤៥ឆ្នាំ ! ទី៣ឈ្មោះ ជឹម លីម ភេទប្រុស !​ ទី៤ ឈ្មោះ យ៉ក សុគន្ធ  អ្នកទាំង៤ រស់នៅក្នុងខេត្តកំពង់ធំ បានរៀបរាប់ថា បានជួលដីរដ្ឋនិងទិញទឹកពីលោកស្រី ស៊ីម ម៉ាលី សរុប៤៥០ហិចតា ក្រោយពីព្រមព្រៀងគ្នានិយាយតែមាត់រួច ក៏បានប្រមូលលុយឲ្យអ្នកស្រី ចំនួន៥០ភាគរយស្មើរនិង ៥០០០០ដុល្លា និងបានប្រគល់ឲ្យលោកស្រី ស៊ីម ម៉ាលី  លុះដល់ខែសីហា ឆ្នាំ ២០១៩ ប្រជាពលរដ្ឋទាំង១៥គ្រួសារ បានចុះរៀបដីសម្រាប់ធ្វើស្រែ នឹងបានដឹកជញ្ជូន ស្រូវពូជនិងជី រួមទាំងគ្រឿងសម្ភារៈកសិកម្មនិងបានព្រួសស្រូវរួច ទឹកក៏ចាប់ផ្តើមរីងស្ងួតហួតហែង ចំណែកលោកស្រី ស៊ីម ម៉ាលី ក៏មិនបានផ្តល់ទឹកឲ្យទេ ទើបបណ្តាលឲ្យស្រូវខូចខាតស្ទើរតែទាំងស្រុងម្ដងរួចទៅហើយកាលពីឆ្នាំមុន រហូតមកដល់ឆ្នាំនេះក៏មិនបានផ្តល់ទឹកឲ្យដែរ បណ្តាលឲ្យស្រូវខូចខាតស្ទើរតែទាំងស្រុងម្ដងទៀត ទើបពួកគាត់សំរេចសុំប្តឹងទាមទារសំណងទាំង១៥គ្រួសារចំនួន៤០ម៉ឺដុល្លាមកវិញ។

 លោក ដុត ផាន តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា លោកស្រី ស៊ីម ម៉ាលី ដំបូងឡើយគាត់ហែកឈូសឆាយដីព្រៃរបស់រដ្ឋ ហើយបានយកដីទាំងនោះមកជួលឲ្យពួកគាត់ចំនួន១៥គ្រួសារ ដោយគិតក្នុង១ហិចតា១០០ដុល្លា និងទឹក១០០ដុល្លាទៀតសរុបទាំងថ្លៃដីនិងថ្លៃទឹក ២០០ដុល្លា ក្នុង១ហិចតា ក្រោយមកដល់រដូវធ្វើស្រែលោកស្រីមិនបានផ្តល់ទឹកមកឲ្យពួកគាត់ឡើយ បែរជាយកទឹកទៅលក់ឲ្យអ្នកផ្សេងទៀត ធ្វើឲ្យដំណាំស្រូវរបស់ពួកគាត់ខូចខាតស្ទើរតែទាំងស្រុង ទើបបានជាកើតទុក្ខមិនសុខចិត្ត មកប្តឹងសុំឲ្យអាជ្ញាធរខេត្តកំពង់ធំ និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ។

 ចំនែកលោក យ៉ក សុគន្ធ តំណាងប្រជាពលរដ្ឋ បាននិយាយរៀបរាប់ថា លោកហួសចិត្តយ៉ាងខ្លាំង ដោយមិនគួរណាលោកស្រី ស៊ីម ម៉ាលី ប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់នោះទេ គឺដំបូងលោកស្រី បានញ៉ុះញ៉ុងប្រមូលអត្តសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋគ្រប់គ្នា ថាយកមកធ្វើឯកសារជួលដីនិងទឹក  តែតាមការពិត លោកស្រី ស៊ីម ម៉ាលី បានយកអត្តសញ្ញាណប័ណ្ណទាំងនោះ ធ្វើជាឯកសារក្លែងក្លាយថាប្រជាពលរដ្ឋទាំង១៥គ្រួសារ បានលក់ដីជូនគាត់ទៅវិញ ហើយលោកស្រីក៏បានអំពាវនាវលក់ដីស្រែនេះបន្ដទៀត ដោយអះអាងថាមានឯកសារស្របច្បាប់ និងពិតជាមានដីនៅចំនុចខាងលើពិតប្រាកដមែន សូមបញ្ជាក់ថាបទសម្ភាសតំណាងប្រជាពលរដ្ឋ និងសាក្សី៥នាក់ទៀតគឺសុទ្ធសឹងតែនិយាយដូចគ្នាផងដែរ។

ទាក់ទិននិងបញ្ហាចោទប្រកាន់លោកស្រី ស៊ីម ម៉ាលី ថាជាអ្នកក្លែងបន្លំឯកសារ ដោយចាត់ទុកប្រជាពលរដ្ឋជាសត្វពពែដែលជាអ្នករងគ្រោះ និងប្រឈមនិងមុខច្បាប់ពីបទកាប់បំផ្លាញរំលោភយកដីរដ្ឋទៅវិញ ដូចពាក្យចាស់លោកនិយាយថា( ស្វាស៊ីបាយយកមកលាភមាត់ពពែ ) អ្នកសារព័ត៌មានយើងព្យាយាមធ្វើការទំនាក់ទំនងលោកស្រី ស៊ីម ម៉ាលី តែពុំអាចទំនាក់ទំនងបានទេដោយគេដឹងថាលេខទូស័ព្ទ លោកស្រី ដូររហូត ប៉ុន្ដែរគ្មានលេខណាអាចតេចូលនោះទេ។

 តាមប្រភពព័ត៌មានបានបញ្ចាក់ថាលោកស្រី បានរត់គេចខ្លួនពីសំណាញ់ច្បាប់បាត់ទៅហើយ ទើបមិនអាចធ្វើការសុំបំភ្លឺជុំវិញករណីចោទប្រកាន់នេះបានទេ តែទោះយ៉ាងណាយើងនៅតែព្យាយាមទំនាក់ទំនងជានិច្ច ប្រសិនបើអ្នកមានចេតនាចង់បំភ្លឺជុំវិញការចោតប្រកាន់នេះ​។

ប្រជាពលរដ្ឋទាំង១៥គ្រួសារ បានសំណូមពរឲ្យ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកភាពយុត្តិធម៌ ដល់ប្រជាពលរដ្ឋផង និងសុំឲ្យស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ធំ មេត្តាចាត់វិធានការដាច់ខាតចំពោះលោកស្រី ស៊ីមម៉ាលី ដោយតែប្រជាពលរដ្ឋ គឺជាជនរងគ្រោះ៕ប៊ុនរិទ្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1091 នាក់
ម្សិលមិញ :
2543 នាក់
សប្តាហ៍នេះ :
15381 នាក់
ខែនេះ :
78710 នាក់
3 ខែនេះ :
266378 នាក់
សរុប :
6524580 នាក់