ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោកអ៊ុក ប៊ុនហ៊ាងដើរតួជាតុលាការហ៊ានរំលាយលើកិច្ចព្រមព្រាងមុនការសន្យាជួលផ្ទះ
Mon,06 January 2020 (Time 10:27 AM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 34នាក់)


លោកអ៊ុក ប៊ុនហ៊ាងដើរតួជាតុលាការហ៊ានរំលាយលើកិច្ចព្រមព្រាងមុនការសន្យាជួលផ្ទះ
សៀមរាប=អ្នកធ្វើអាជីវកម្ម២ក្រុមឈ្លោះប្រកែកគ្នាបែកផ្សែងផ្អើលអាជ្ញាធរសង្កាត់ស្លក្រាម ក្រុងសៀមរាប រហូតប្ដឹងផ្ដល់គ្នាដល់តុលាការដោយសារតែរឿងជួលដីនិងផ្ទះបង់លុយមិនគ្រប់និងរំលោភកិច្ចសន្យា ហេតុការណ៍នេះបានកើតឡើងកាលពី២៤ ខែ ធ្នូ ឆ្នាំ២០១៩ នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
 តាមដំណើររឿងភាគីទាំង២បានបង្ហាញពីលិខិតមួយចំនួនដែលជាកិច្ចសន្យាជួលដីនិងផ្ទះមួយកន្លែងស្ថិតនៅចំនុចភូមិឃុំខាងលើ ក្នុងកិច្ចសន្យានោះបានសរសេរបញ្ចាក់ពីឈ្មោះ អ៊ុក ប៊ុនហ៊ាង បានជួលផ្ទះនិងដីពីម្ចាស់ដើមនៅឯភ្នំពេញ! ហើយ លោកអ៊ុក ប៊ុនហ៊ាង បានជួលបន្ដទៅឲ្យឈ្មោះ ឡាយ រ៉ូលីណា និងស្វាមី ក្នុងកិច្ចសន្យាជួលផ្ទះនោះសរសេរថា ប្រការ១ ភាគី(ក)និង ភាគី(ខ) បានឯកភាពគ្នាជួលផ្ទះក្នុង១ខែ តម្លៃ ៣៥០ ដុល្លារសហរដ្ឋអាមេរិចក្នុង១ខែដែលពីរល្វែង កុងត្រាក្នុងរយៈពេល៥ឆ្នាំ ចាប់ពីទី២០ ខែមេសា ឆ្នាំ២០១៩ ដល់ទី២០ ខែមេសា ឆ្នាំ២០២៤ ស្រាប់តែដល់ថ្ងៃអង្គារ៏ទី២៤ ខែធ្នូ ឆ្នាំ២០១៩កើតអំពើហិង្សាចេញពីលោកអ៊ុក ប៊ុនហ៊ាង ម្ចាស់ផ្ទះបង្កហេតុមកលើគ្រួសារអ្នកស្រីឡាយ រ៉ូលីណានិងស្វាមី ក្នុងអាប្បកិរិយាឆេវឆាវច្រឡោតខឹងសំបារយ៉ាងខ្លាំង បានស្ទះទៅបិទឧបករណ៏ប្រើប្រាស់មិនឲ្យធ្វើអាជីកម្មលាងរថយន្ដ ដូចជាការផ្តាច់ភ្លើងអគ្គិសនី,បិទទឹកមិនឲ្យប្រើប្រាស់ជាដើម។
 រហូតផ្អើលដល់ លោក ខៀវ សត ចៅសង្កាត់ស្លក្រាម និងប៉ុស្ដិ៍រដ្នបាល ស្លក្រាម ជួយអន្ដរាគមន៍ សម្រប់សម្រួលតែពុំបានលទ្ធផលនោះទេ ដោយសារតែលោក  អ៊ុក ប៊ុនហ៊ាងបានប្ដឹងទៅដល់សាលាដំបូងខេត្តសៀមរាបរួចទៅហើយ រហូតហ៊ានរំលាយកិច្ចព្រមព្រាងដោយខ្លួនឯង។
  លោក  អ៊ុក ប៊ុនហ៊ាង បានប្រាប់តាមទូស័ព្ទកាលពីថ្ងៃទី១ខែ មករា ឆ្នាំ២០២០ថា លោក ហ៊ានរំលាយកិច្ចសន្យានេះដោយសារតែ ភាគីខ មិនគោរពតាមកិច្ចសន្យាបង់ប្រាក់និងរំលោភកិច្ចសន្យា( មិនអោយជួលបន្ដដោយគ្មានការអនុញាតិពីលោក)  និងការបង់ប្រាក់មិនគ្រប់ចំនួនតាមកិច្ចព្រមព្រៀងគ្នា ធ្វើអោយលោក ខាតបង់លុយសំរាប់បង់ថ្លៃទឹកនិងថ្លៃភ្លើងជារាងរាល់ខែ និងមិនទានបង់ប្រាក់កកគ្រប់នៅឡើយរហូតមកដល់ពេលនេះធ្វើអោយលោកឈានដល់ហ៊ានផ្ដាច់ទឹកនិងភ្លើង ហើយប្ដឹងទៅតុលាការតែម្ដង។
 ចំណែក លោកស្រី ឡាយ រ៉ូលីណា វិញបានអោយដឹងថា មូលហេតុដែលគេផ្ដាច់ទឹក ផ្ដាច់ភ្លើងនិងបិតទីតាំងមិនអោយដំណើរការនេះ ដោយសារតែ លោក  អ៊ុក ប៊ុនហ៊ាង ខឹងនិងចោតលោកស្រីថាមិនបានបង់លុយអោយលោក តែតាមការពិតខ្ញុំបានបង់លុយមួយចំនួនរួចហើយ គ្រាន់ដែរខែខ្លះយីតយ៉ាវខ្លះមិនបានបង់តាមការកំណត់ រហូតប្ដឹងលោក ស្រីទៅតុលាការថែមទៀត។
រហូតមកដល់ពេលនេះគេទទឹងរងចាំមើលតែតុលាការ មានវិធីសាស្រ្ដអ្វីអាចផ្សះផ្សារភាគីទាំង២នេះអោយត្រូវរ៉ូវគ្នាវិញដោយសន្ដិវិធី ៕ប៊ុនរិទ្ធី

 

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

វិស័យសាសនាផ្សារភ្ជាប់វិស័យកសិកម្ម និង ទេសចរណ៍ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ខណះពេលដែលអាជ្ញាធរអប្សរាគ្រោងរុះរើការិយាល័យរបស់គាត់នៅលើដីកម្មសិទ្ធិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោកម៉ុងប៉ុនលឹម នាយខណ្ឌរដ្ននបាលព្រៃឈើដឹងដែរទេថាឈ្មួញឈើដុះស្លែរឈ្មោះ លី កំពុងយកអំណាចលោកដឹកឈើយ៉ាងរលូននៅស្រុកជីក្រែង (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជា​ព​លរដ្ឋ រិះ​គន់​ថា ​​អាជ្ញា​​​ធ​​រ​ ​​ខ្វះលុ​យចា​យ ​​ស៊ី​ញេ​ដី​រដ្ឋ​លក់​ ជាង​១​០​០​​ហិក​តា​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តបាកុងចំនួន២គ្រឿង និងម៉ាស៊ីរៃចំនួន១គ្រឿងត្រូវបានឯកឧត្តម សុខ លូ ចូលរួមដុតកំទេចចោល ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសព្រៃឈើ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
3753 នាក់
សប្តាហ៍នេះ :
15865 នាក់
ខែនេះ :
63343 នាក់
3 ខែនេះ :
197763 នាក់
សរុប :
5880696 នាក់