ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ
Wed,08 January 2020 (Time 12:52 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 290នាក់)


 ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ

សៀមរាប=ស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងត្រូវបានគេដឹងថាបានសាងសងបិតទ្វារបងជាច្រើនខែដោយសារគ្មានច្បាប់អនុញាតិពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង រហូតមកដើមខែមករា ឆ្នាំ២០២០នេះស្រាប់តែឃើញបើកទ្វារបងហើយបន្ដសាងសងយ៉ាងរលូន ដោយមានច្បាប់ពីក្រសួងដែនដី នគរូបនីយកម្មនិងសំណង ចេញលិខិតសាងសងអោយ នៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ តែការពិតសំណង់នេះបានសាងសងជិតរួចទៅហើយក្រោមការឃុបឃិតគ្នាពីមន្រ្ដីជំនាញ។

   ការសាងសងបិតទ្វារបងនេះ ត្រូវបានគេឃើញមាន វិញ្ញបនបត្រ មួយសន្លឹកបញ្ចាក់ពីបច្ចេកទេសសុវត្ថិភាពស្ថានីយ៍ប្រេងប្រេងឥន្ធនះ សញ្ញេរដោយ លោក ស៊ុយ សែម រដ្នមន្រ្ដីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងសំណើររបស់ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើរសុំពិនិត្យ និងសំរេច ករណីសុំសាងសងស្ថានីយ៍ប្រេងឥន្ធនះរបស់លោក បួន សារីនិង នាង ឡោ បុប្ផាភ័ក្រ្ត ស្ថិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ បិតនៅជាប់ទ្វារបង តែមិនឃើញមានច្បាប់សាងសង ចេញលោក ជាសុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណងនៅឡើយ តែការសាងសងមិនបានអាក់ខានឡើយ រហូតសំណង់ជិតរួចទើបមានច្បាប់សាងសងមកដល់ ។ ម្យ៉ាងទៀតក្នុងច្បាប់គឺចាប់ចំនុចអ័ក្សផ្លូវទៅត្រូវរក្សាទុក៣០ម៉ែត្រយ៉ាងតិចទើបអាចសាងសងបានតែតាមការពិនិត្យជាក់ស្ដែងស្ថានីយ៍ប្រេងមួយកន្លែងនេះមានចំងាយមិនបាន២០ម៉ែត្រផង សួរថាតើស្រុកខ្មែរគេអនុវត្តន៍ច្បាប់អី បើមានតែច្បាប់គ្មានអ្នកអនុវត្តន៍ មានន័យអី​ ។

  ជុំវិញការរឹះគន់របស់ពលរដ្ន និងមន្រ្ដីរាជការ បានអោយដឹងថាស្ថានីយ៍មួយកន្លែងនេះសាងសងកណ្ដាលក្រុងសៀមរាប ចំទីប្រជុំជន មានសាលារៀន២កន្លែង មានសិស្ស និសិត្សរាប់ម៉ឺននាក់ និងក្បែរផ្ទះពលរដ្ន ព្រមទាំងមានចរាចរណ៍យ៉ាងច្រើនស្អេកស្កេះថែមទៀត  មិនគួរណាមន្រ្ដីជំនាញនិង អាជ្ញាធរខេត្ត បែរជាជួយជ្រុំជ្រែងធ្វើលិខិត ស្នើរសុំអោយរដ្នមន្រ្ដីក្រសួងដែនដីនគរូបនីយកម្មនិងសំណង ចេញច្បាប់សាងសងអោយនោះទេ គួរណាស់តែហាមឃាត សំណង់នេះកុំអោយដំណើរការ ព្រោះប្រសិនបើកើតមានហានីភ័យដូចនៅផ្លូវលោកតាណីយ ដែលកន្លងមកថ្មីៗនេះបានផ្ទុះឆេះស្ថានីយ៍បញ្ចូលហ្គាសអត់ច្បាប់មួយកន្លែង បណ្ដាលអោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់ក្នុងនោះមានជនជាតិបរទេសផងដែរ ក្រោយមកបានដឹងថាស្ថានីយ៍ហ្គាសនេះគ្មានច្បាប់អនុញាតិ! សួរថាតើអ្នកណាជាអ្នកទទួលខុសត្រូវសង់ជីវិតមនុស្ស ហើយម្យ៉ាងទៀតមិនឃើញចាប់ម្ចាស់ស្ថានីយ៍ហ្គាសនេះមកផ្ដន្ទាទោសតាមច្បាប់នៅឡើយរហូតដល់ពេលនេះ។

  ពាក់ព័ន្ធនិងសំណង់សាងសងមុនច្បាប់នេះ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណងខេត្តសៀមរាប បានឆ្លើយតបក្នុងកិច្ចសម្ភាសនៅថ្ងៃទី ០៨ខែ មករា ឆ្នាំ២០២០ ថា លោកមិនបានដឹងនោះទេ ថាតើហេតុអីបានជាច្បាប់នោះទើបនិងចេញមកនៅថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ ក្រោយពីសំណង់នោះបានសាងសងរាប់ខែមកហើយនោះ ចឹងទេសុំអោយអ្នកសារព័ត៏មានសួរផ្ទាល់ទៅម្ចាស់ស្ថានីយ៍ប្រេងតែម្ដងទៅ​។

 ចំណែកលោក បួន សារី ម្ចាស់ស្ថានីយ៍ប្រេងបានឆ្លើយតបតាមទូស័ព្ទនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២០នេះថា  ច្បាប់ស្រុកខ្មែរគឺចឹងហើយ លោកសាងសងបណ្ដើរ លោករត់ច្បាប់បណ្ដើរ គ្មានអីត្រូវឆ្ងល់នោះទេ។

 លោក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដី នគរូបនីយកម្មនិងសំណង មិនគួរចេញច្បាប់អោយសាងសងនោះទេ គួរតែចុះពិនិត្យសំណង់ខាងលើនេះដោយផ្ទាល់មុនចេញច្បាប់អោយ មិនតែប៉ុណ្ណោះសំណង់ផ្សេងៗទៀតនៅខេត្តសៀមរាបបច្ចុប្បន្ននេះកំពុងសាងសងខុសប្រក្រតីជាច្រើន ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធ៕ប៊ុនរិទ្ធី​

 

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៏មានកម្ពុជាទទួលបានការការពារច្បាប់ដោយមេធាវីរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា( LAC) (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​​ ខាំ ​វង្ស មេ​ប៉ុ​ស្តិ៍ន​គ​របា​ល​ ឃុំ​ស្រែ​អំបិ​ល ​ត្រូ​វបា​ន ​ប្រ​ជាព​ល​រដ្ឋ​ រិះ​គ​ន់​ថាបា​​ន​ ​យក​លុ​យ ​ក្មេ​ងជ​ក់​​គ្រឿង​ញៀន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1938 នាក់
ម្សិលមិញ :
4358 នាក់
សប្តាហ៍នេះ :
15256 នាក់
ខែនេះ :
112951 នាក់
3 ខែនេះ :
309456 នាក់
សរុប :
6318861 នាក់