ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ប្រជាពលរដ្ឋ៨គ្រួសារសំណូមពរសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ក្រុមហ៊ុនថៃសុខសានរំលោភយកដី៣៧ហិចតា និងគំរាមប្តឹងទៀតផង
Wed,08 January 2020 (Time 04:35 PM)
ដោយ ៖ ប៊ុនរិទ្ធី (ចំនួនអ្នកអាន: 99នាក់)


ប្រជាពលរដ្ឋ៨គ្រួសារសំណូមពរសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ក្រុមហ៊ុនថៃសុខសានរំលោភយកដី៣៧ហិចតា និងគំរាមប្តឹងទៀតផង

កំពង់ធំៈ កក្រើកទៀតហើយបញ្ហាដីធ្លីនៅខេត្តកំពង់ធំ ដោយមានប្រជាពលរដ្ឋ៨គ្រួសារ បានអះអាងថា ដីស្រែរបស់ពួកគាត់ ៣៧ហិចតាកន្លះ នៅចំនុចត្រាវជាន់ផុង ត្រពាំងកក់ ភូមិគូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពួកគាត់បានអាស្រ័យផលជារៀងរាល់ឆ្នាំ តែត្រូវបានប្រជាពលរដ្ឋទាំង៨គ្រួសារ ចោទប្រកាន់ ថាក្រុមហ៊ុនថៃសុខសាន បានរំលោភយកដីស្រែ យ៉ាងរំភើយដោយគ្មានសំណងឬដំណោះស្រាយនោះឡើយ ថែមទាំងមានការគំរាមគំហែងប្រជាពលរដ្ឋណា ហ៊ានតវ៉ាទៀតផង ។

លោក ញ៉េប ជ្រុន ភេទប្រុស តំណាងប្រជាពលរដ្ឋនៅភូមិចុងដូង បានឲ្យដឹងថា ដីស្រែរបស់ប្រជាពលរដ្ឋ ចំនួន៨គ្រួសារ មានដីស្រែសរុប៣៧.៥០ហិចតា បានអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៩៥ តែត្រូវបានក្រុមហ៊ុនថៃសុខសាន រំលោភដីរបស់ពួកគាត់ចាប់តាំងពីឆ្នាំ២០១៥ ដោយយុទ្ធសាស្រ្តដំបូងគឺសុំទិញ តែប្រជាពលរដ្ឋ មិនព្រមលក់ ខាងក្រុមហ៊ុនក៏បានយកកូនឈើមកដាំ ក្រោយមកទៀតក៏បានយកគ្រឿងចក្រមកកាយប្រឡាយហ៊ុំព័ទ្ធក្រវ៉ាត់ព្រំដីចំនុចត្រាវជាន់ផុង តែត្រូវបានប្រជាពលរដ្ឋ និងមេឃុំមកហាមឃាត់ ក្រុមហ៊ុនក៏បានបើកគ្រឿងចក្ររត់ ហើយលួចកាយប្រឡាយនៅពេលយប់ ខណៈពេលប្រជាពលរដ្ឋ ពុំបាននៅយាម តែទោះបីជាហាមឃាត់ក៏មិនអាច ឈ្នះការរំលោភរបស់ក្រុមហ៊ុនបានឡើយ ដោយសារមាន លោក ម៉ែន ក្លូ ជាប៉ូលិសចរារណ៍ ស្រុកបារាយណ៍ ត្រូវបានក្រុមហ៊ុនតែងតាំងជាមេការ ចាំយាមការពារឲ្យក្រុមហ៊ុន ។

 លោក ញ៉េប ជ្រុន តំណាងប្រជាពលរដ្ឋ បានរៀបរាបថា ក្រៅពីក្រុមហ៊ុនថៃសុខសាន បានរំលោភយកដីរបស់ប្រជាពលរដ្ឋ ក៏បន្តធ្វើទុក្ខបុកម្នេញ រារាំងមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកប្រឡាយរបស់រដ្ឋសម្រាប់ ស្រោចស្របស្រែស្រូវនោះឡើយ សូម្បីតែប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ មករកត្រីសាច់ក្នុងប្រឡាយ ក៏ត្រូវបានហាមឃាត់មិនឲ្យរកដែរ ថែមទាំងដេញចាប់ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាផ្ទុះការក្តៅក្រហាយ ក្នុងនោះលោកបានដាក់ពាក្យបណ្តឹងទៅ តុលាការដើម្បីឲ្យជួយដោះស្រាយ តែរហូតមកដល់ពេលនេះ ជាច្រើនឆ្នាំហើយពុំទាន់មានដំណោះស្រាយនោះទេ ។

លោក ម៉ែន ក្លូ មន្រ្តីប៉ូលិសចរាចរណ៍ ស្រុកបារាយណ៍ និងជាមេការក្រុមហ៊ុនថៃសុខសាន បានបំភ្លឺតាមទូរស័ព្ទមកបណ្តាញសារព័ត៌មាន យ៉ាងខ្លីថា បញ្ហាការចោទប្រកាន់របស់ក្រុមប្រជាពលរដ្ឋថា ក្រុមហ៊ុនថៃសុខសាន រំលោភយកដីនោះគឺមិនមែនជាការពិតនោះទេ គឺក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋ ហើយក្នុងពេលនេះលោកក៏មិនបានផ្តល់ព័ត៌មានអ្វីបានទេ ដោយសារលោកថៃសុខសាន ប្រធានក្រុមហ៊ុនបានទៅប្រទេសបារាំង ដោយរងចាំជាង១០ថ្ងៃទៀតទើបមកវិញ បើប្រជាពលរដ្ឋណាតវ៉ាឲ្យមកជួបគាត់ផ្ទាល់ទៅ។

ចំណែកលោក កែវ អូក មេឃុំចុងដូង លោកបានឲ្យដឹងតាមទូរស័ព្ទថា ចំពោះដីដែលមានបញ្ហា ដំបូងគឺមានសេចក្តីរាយការណ៍ពីមេភូមិ ថាមានករណីរំលោភយកដីរបស់ប្រជាពលរដ្ឋ លោកមេឃុំក៏បានចុះទៅពិនិត្យជាក់ស្តែង ក៏ប្រទះឃើញមានគ្រឿងចក្រក្រុមហ៊ុនកំពុងតែឈូសឆាយដីហ៊ុព័ទ្ធក្រវ៉ាត់ព្រំដីចំនុចត្រាវជាន់ផុង គាត់ក៏បានហាមឃាត់ ក្រុមហ៊ុនក៏ព្រមដកគ្រឿងចក្រ ក្រោយមកទៀតគាត់ក៏បានទៅហាមឃាត់ជាលើកទី២ ក្រុមហ៊ុនថៃសុខសាន ក៏បានបើកគ្រឿងចក្ររត់ ក្រោយមកទៀតក៏បានយកគ្រឿងចក្រមកលួចឈូសឆាយដី ពេលយប់ជិតភ្លឺ រហូតបានសម្រេច លោកមេឃុំបានបញ្ជាក់ថា លោកមិនអាចហាមឃាត់និងការពារបានរហូតនោះទេ បើគេលួចធ្វើរហូត ចំណែកដីមានបញ្ហានេះគឺពិតជាមិនមានការលក់ដូរ ឲ្យក្រុមហ៊ុននោះទេ បើមានការលក់ដូរ ឬក៏មានដំណោះស្រាយខ្លះ ប្រជាពលរដ្ឋក៏មិននាំគ្នាតវ៉ានោះទេ។

លោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា ករណីរឿងជំលោះដីធ្លី រវាងក្រុមហ៊ុនថៃសុខសាន កាលលោកនៅជាអភិបាលរងស្រុកបារាយណ៍ គឺពុំទទួលបានព័ត៌មាននេះទាល់តែសោះ តែបន្ទាប់ពី បានទទួលព័ត៌មានដ៏ក្តៅក្រហាយរបស់ប្រជាពលរដ្ឋ ថាមានការរំលោភយកដីធ្លីរបស់ពួកគាត់ នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០នេះ លោកនិងកោះហៅភាគគីគ្រប់ទាំងអស់ជាបន្ទាន់មកសាកសួរ ដូចជាក្រុមហ៊ុន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ឋ សើរើសំណុំរឿងនេះមកវិញ ដើម្បីរកភាពខុសត្រូវនិងភាពយុត្តិធម៌ជូនប្រជាជន ។

 ប្រជាពលរដ្ឋទាំង៨គ្រួសារសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងគោរពស្នើរសុំ សម្តេចតេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ ព្រោះក្រុមហ៊ុនថៃសុខសានរំលោភយកដីរបស់ពួកគាត់ ៣៧.៥០ហិចតា ឲ្យប្រគល់ជូនពួកគាត់វិញ ឬក៏មានដំណោះ ស្រាយសមរម្យជូនពួកគាត់ ដោយសារតែពួកគាត់មិនបានលក់ដូរឲ្យក្រុមហ៊ុនថៃសុខសាន្តនោះទេ តែក្រុមហ៊ុនបានមកហ៊ុព័ទ្ធក្រវ៉ាត់ព្រុំដីរបស់ពួកគាត់ទៅវិញ៕ប៊ុនរិទ្ធី​

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
2906 នាក់
សប្តាហ៍នេះ :
13685 នាក់
ខែនេះ :
84395 នាក់
3 ខែនេះ :
289489 នាក់
សរុប :
6452410 នាក់