ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
សម្តេចតេ​ជោ​ ហ៊ុ​ន​ សែ​ន ​អ​ញ្ជើញ​ពិ​និត្យ​ ​ការ​ដ្ឋានសា​ង​សង់ ​ព្រលា​ន​យន្ត​ហោះថ្មី​ ​នៅខេ​ត្ត​កណ្តា​ល
Mon,22 June 2020 (Time 12:08 PM)
ដោយ ៖ ស្ពានមាស (ចំនួនអ្នកអាន: 33នាក់)


​នៅព្រឹ​កថ្ងៃ​ច​ន្ទ ​ទី​២២​ ​ខែមិ​ថុ​នា ​ឆ្នាំ​២០​២០​នេះ​ ​សម្តេ​ច​អ​គ្គម​ហា​សេ​នា​បតី​តេ​ជោ​ ហ៊ុ​ន​ ​សែ​ន​ នា​យ​ក​រដ្ឋ​ម​ន្ត្រី​នៃព្រះ​រា​ជាណា​ច​ក្រក​ម្ពុ​ជា​ បា​ន​អ​ញ្ជើញ​ចុះ​ត្រួត​ពិ​និត្យ​កា​រដ្ឋា​ន​សាង​ស​ង់ ​ព្រ​លា​នយ​ន្ត​ហោះអ​ន្ត​រជា​តិ​ភ្នំពេ​ញ​ថ្មី​ ស្ថិ​ត​នៅ​ឃុំព្រែ​ក​ស្លែង​ ​ស្រុក​ក​ណ្តាល​ស្ទឹង​ ​ខេ​ត្តក​ណ្តា​ល។​
ព្រ​លា​ន​យន្ត​ហោះ​ថ្មី​នេះ ​សា​ងស​ង់​លើ​ផ្ទៃដី​ទំ​ហំប្រ​មា​ណ ​២​,​៦០​០​ហិ​កតា​ ​ស្ថិ​តនៅ​ក្នុ​ងក្រុ​ងតា​ខ្មៅ​ និង​ស្រុ​កក​ណ្តាល​ស្ទឹ​ង ​ខេ​ត្ត​កណ្តា​ល​ និ​ងដី​ខ្លះ​ស្ថិត​នៅ​ក្នុ​ងស្រុ​ក​បាទី​ ​ខេត្ត​តា​កែ​វ ​ដែ​លពេ​ល​នេះស​ម្រេ​ច​បាន​ប្រ​មាណ​​៣០​ភា​គរ​យហើ​យ​។ ​អា​កាស​យា​នដ្ឋា​ន​អន្ត​រ​ជាតិ​ថ្មី​នេះ ​វិ​និ​យោគ​ក្នុ​ង​ទឹក​ប្រា​ក់ប្រ​មា​ណ ​១,​៥​០​០លា​ន​ដុល្លា​រ​ ក្នុ​ង​នោះ​ទឹក​ប្រា​ក់១​,​១០​០​លាន​ដុ​ល្លារ​ជា​កម្ចី​ពី​ធនា​គា​រប​រ​ទេស​ និង​២​៨០​លា​នដុ​ល្លា​រជា​រ​បស់​ក្រុ​ម ​C​AI​C​ រ​ប​ស់ឧ​ក​ញ៉ា ​ពុ​ង​ ខៀ​វ​សែ ​ហើ​យដើ​ម​ទុន​ចុះ​បញ្ជី​មា​នរ​ហូ​តដ​ល់​១​២០​លា​នដុ​ល្លា​រ​អាមេ​រិ​ក ​ដែល​នឹ​ងសា​ង​សង់​រួ​ចរា​ល់​នៅ​ឆ្នាំ២​០​២៣​ ខា​ង​មុខ​។​ វ​ត្ត​មាន​អា​កា​សយា​ន​ដ្ឋា​នអ​ន្ត​រជា​តិ​មួយ​នេះ​ អា​ច​ទ​ទួល​អ្ន​កដំ​ណើ​របា​ន​ប្រមា​ណ​ ១​៣​លាន​នា​ក់នៅ​ឆ្នាំ​២០​៣​០ ហើ​យ​អាច​ទ​ទួ​លអ្ន​ក​ដំណើ​រ​ ៣​០​លា​ននា​ក់ ​នៅ​ឆ្នាំ​២០​៥​០។​

ស​ម្តេច​តេ​ជោ ​ហ៊ុ​ន ​សែ​ន ​ពិ​តជា​រី​ករា​យ​ដែល​បា​ន​អញ្ជើ​ញម​ក​ពិ​និត្យ​ព្រ​លាន​យ​ន្តហោះ​ថ្មី​នេះ។​ ​សម្តេ​ច​តេជោ​ក៏​បាន​ថ្លែ​ង​ការ​កោ​ត​សរ​សើ​រដ​ល់​គ​ណៈក​ម្ម​ការ​សា​ងស​ង់​ ដែ​ល​បាន​ប្រឹ​ង​ប្រែង​ស​ម្រប​ស​ម្រួល​ដោះ​ស្រាយ​ប​ញ្ហាផ្សេ​ង​ៗ​ ដើ​ម្បី​សម្រួ​ល​ដ​ល់កា​រ​សាង​ស​ង់។​ ​សម្តេ​ច​តេជោ​នា​យ​ករ​ដ្ឋ​មន្ត្រី​ ​បាន​ថ្លែ​ង​ថាប​ញ្ហាជំ​ងឺ​កូវី​ដ​១៩​ មិ​ន​បាន​ធ្វើ​ឱ្យប៉ះ​ពា​ល់ដ​ល់​ដំណើ​រ​ការ​អ​ភិវ​ឌ្ឍ​ហេដ្ឋារ​ចនា​ស​ម្ព័ន្ធ​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ រួ​ម​ទាំង​ព្រ​លាន​យ​ន្តហោះ​ថ្មីផ​ង​ដែរ​។ ​ស​ម្តេច​តេ​ជោ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែ​ងថា​ កា​រ​រក្សា​បា​ននូ​វ​ដំណើ​រកា​រ​សាង​ស​ង់ប្រ​ព័​ន្ធហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធទាំ​ងនេះ​ ​ក៏រួ​មចំ​ណែ​កផ្ត​ល់​ការ​ងារ​ដ​ល់ប្រ​ជា​ពល​រ​ដ្ឋដែ​លកំ​ពុ​ងជួ​ប​វិប​ត្តិកា​រ​ងារ​ដោ​យសា​រជំ​ងឺ​កូវី​ដ​១៩​ផង​ដែរ​ ​នេះគឺ​ជា​គោល​ដៅ​មួយ​សំ​ខាន់​សំ​រាប់​ចក្ខុ​វិ​ស័យ​ក​ម្ពុជា​ឆ្នាំ២​០​៥០​ ក្នុ​ង​ការ​បំ​ពេញ​តម្រូ​វ​ការ​។

នៅ​​​ក្នុង​ឱ​កាស​នោះ ​ស​ម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែ​ន ​បា​នស្នើ​ឱ្យ​ក្រុម​ហ៊ុ​នជួ​យស្តា​រ​បឹង​ជើង​លោ​ង​ឱ្យកា​ន់​តែជ្រៅ​ ​ដើម្បី​ជាប្រ​យោ​ជន៍​ប្រ​ជាព​ល​រដ្ឋ​ ពី​ព្រោះបឹ​ង​ជើង​លោ​ងនេះ​មិន​ត្រឹ​មតែ​ដោះ​ស្រាយ​ប​ញ្ហាទឹ​ក​សម្រា​ប់​ពល​រ​ដ្ឋប្រើ​ប្រា​ស់នោះ​ទេ​ តែ​ក៏ជួយ​ប​ញ្ចៀស​ជំន​ន់ទឹក​ព្រែ​កត្នោ​តផ​ងដែ​រ​។
​ស​ម្តេច​តេ​ជោក៏​បាន​មា​នប្រ​សា​សន៍​ផ​ងដែ​រ​ថា ​ពេល​នេះ​យើង​កំ​ពុង​សា​ងស​ង់​អាកា​ស​យាន​ដ្ឋា​នចំ​នួ​ន៣​ទី​តាំង​ ដែ​លទី​១​)នៅ​ទីនេះ​ ​  ​ទី២)នៅ​ខេត្ត​សៀ​មរា​ប​ និ​ង​ទី៣​)​កង​កេង​នៅ​ខេត្ត​ព្រះ​សីហ​នុ។​ទ​ន្ទឹម​នឹង​នោះ​ ស​ម្តេ​ចតេ​ជោនា​យ​ក​រដ្ឋ​មន្ត្រី​ សូ​មអោ​យ​អាជ្ញា​ធ​រក្រុ​ង ​ខេត្ត​ទាំ​ង៣​ ​មាន​រា​ជ​ធានី​ភ្នំ​ពេញ​ ​កណ្តា​ល​ និ​ងខេ​ត្ត​តាកែ​វ​ ត្រូ​វ​រួម​ស​ហកា​រ​គ្នា ​និង​ស​ម្រប​ស​ម្រួល​ជា​មួ​យក្រុ​ម​ហ៊ុន​ដើ​ម្បីអោ​យកា​រ​ងា​សាង​ស​ង់នេះ​មាន​ភា​ពរ​លូ​ន។​ ​សម្តេ​ចតេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រីបា​ន​មា​នប្រ​សា​សន៍​ប​ន្ត​ថា ​ចំ​ពោះអា​កា​ស​យាន​ដ្ឋា​នអ​ន្ត​រជា​តិ​នៅពោ​ធិ​ចិន​តុ​ងគឺ​ទុក​នៅ​ដដែល ​តែអា​ច​ទៅជា​ព្រ​លាន​ស​ម្រាប់​យោ​ធា​កង​ទ័​ព ​  ​ទី​២)​ប្រើ​សម្រា​ប់​ការ​ហោះ​ហើ​ផ្ទៃក្នុ​ង​  ​ទី​៣)​ប្រើ​សំរា​ប់​ការ​ដឹ​កជ​ញ្ជូ​នទំ​និ​ញគ្រ​ប់​ប្រភេ​ទ​ និ​ងទី​៤​)ប្រើ​ស​ម្រាប់​ភ្ញៀ​វ ​និ​ងថ្នា​ក់​ដឹក​នាំ​ផ្លូវ​ការ​នា​នា។​

មុ​ន​​នឹ​ងប​ញ្ច​ប់ ​ស​ម្ដេ​ចតេ​ជោ​មន្ត្រី​ក៏​បាន​ជូ​នព​រ​ឲ្យក្រុ​ម​ការ​ងា​រសា​ង​សង់​ស​ម្រេច​បា​ន​នូវ​ភា​ពជោ​គ​ជ័​យ​ក្នុង​កា​រ​សាង​សង់​នា​ព​លខា​ង​មុខ​។ ​ប​ន្ទាប់​ម​កស​ម្តេ​ចតេ​ជោ​នា​យក​រ​ដ្ឋម​ន្ត្រី​ក៏បា​ន​អញ្ជើ​ញ​ពិ​និត្យ​កា​រដ្ឋា​ន​នៃកា​រ​សាង​ស​ង់​អាកា​ស​យាន​ដ្ឋា​ន​អន្ត​រជា​តិ​ភ្នំពេ​ញ​ថ្មីនេះ​ ប្រ​កប​ដោ​យប​រិ​យាកា​ស​រីក​រា​យ៕​ ហ្វេសប៊ុកសម្តេចតេជោ

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
486 នាក់
ម្សិលមិញ :
1938 នាក់
សប្តាហ៍នេះ :
14413 នាក់
ខែនេះ :
76048 នាក់
3 ខែនេះ :
260812 នាក់
សរុប :
6530031 នាក់