ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា
Tue,30 June 2020 (Time 10:38 PM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 109នាក់)


ខេត្ត​​កោះ​​​កុង​ ​៖​ ​​កាល​​ពី​ពេ​ល​​ក​​ន្ល​ង​​ម​ក​ ក្រុ​ម​ការ​ងារអ​ន្តរ​ក្រសួ​ងដឹ​ក​នាំដោ​យឯ​កឧ​ត្ត​ម គន់ ​គីម​ ​បាន​ចុះម​កបែ​ង​ចែក​ដីធ្លី​ ជូ​នប្រ​ជា​ពល​រដ្ឋ​ដែលរ​​​ងផ​លប៉ះ​ពាល់​ពី​ក្រុម​ហ៊ុ​ន​ចិន​ យូ​ញៀន​ ដែ​ល​បាន​មក​អភិ​វឌ្ឍ​ន៍អោ​យ​សេ​ដ្ឋ​កិច្ច​រី​ក​ចម្រើ​ន ​នៅក្នុ​ងខេ​ត្ត​កោះកុ​ង ដើម្បីអោ​យ​ប្រជា​ពល​រដ្ឋមា​ន​ជីវ​ភាព​ធូរ​ធារ​។​

​គួរ​រំលឹ​កថា​ ​នៅឆ្នាំ​២០​០៩​ ​ឆ្នាំ២​០១​០ ​ក្រុ​មកា​រងា​រ​អន្តរ​ក្រ​សួងដឹ​ក​នាំដោ​យ​ឯក​ឧត្តម​ គន់ ​គីម​ ​បាន​ចុះ​បែង​ចែក​ដី​ធ្លី​ជូន​លោក​ សឹ​ម ​គឹម​ សា​ន ​ហៅចូ​ច តំ​ណា​ងប្រ​ជា​ពល​រ​ដ្ឋ១​៩​គ្រួសា​រ ​ចំ​នួន​ផ្ទៃដី​៤​០០​ហិចតា ដោ​យ​អោយ​ឈ្មោះ​ ​សឹម​ គឹ​មសា​ន ​ហៅ​ចូច ​ជាអ្ន​កកា​ន់​កាប់​ ដី​ចំ​នួន​៤​០០​ហិច​តានេះ​ដើម្បី​ចែ​កជូ​ន​ប្រជា​ពល​រ​ដ្ឋ។​

នៅ​ក្នុ​ងដី​៤០​០​ហិច​តា ​លោ​ក ​សឹ​ម ​គឹ​មសា​ន ​ហៅ​ចូច​ ​បាន​បែង​ចែ​កដី​ឲ្យប្រ​ជាព​លរ​ដ្ឋចំ​នួ​ន១​៩​គ្រួសា​ ដោ​យ​ក្នុង​មួយ​គ្រួសា​របា​ន​ដី ​២ហិ​ចតា​កន្លះ​ ដូ​ច្នេះ​ចំនួ​ន​ដីធ្លី​ដែ​ល​ចែ​កជូ​ន​ប្រជា​ពល​រដ្ឋ​១៩​គ្រួ​សារ​ ស​រុ​បមាន​ផ្ទៃដី​ចំ​នួន​តែ​៤៧​ហិច​តា​កន្លះ​ (សែ​សិប​ប្រាំពិ​លហិ​ចតា​កន្លះ) ។នៅក្នុងនោះឈ្មោះ​ សឹ​ម ​គឹម​សាន​ ហៅ​ចូច​ បា​នទុក​ដីធ្លីស​ម្រាប់​សា​ងស​ង់​សាលារៀ​នចំ​នួន​២ហិ​ចតា ​និងដី​​សម្រាប់​សា​ងស​ង់វ​ត្ត ​ចំនួ​ន២​ហិច​តាទៀ​ត នៅ​ស​ល់ប៉ុន្មា​ន​ឈ្មោះ​ សឹ​ម ​គឹ​មសា​ន ​ហៅចូ​ច បា​ន​កាន់​កា​ប់ទាំ​ងអ​ស់។​ ​

ក្រោយម​ក​ដោ​យមា​នកា​រិះគ​ន់​ពីប្រ​ជាព​លរដ្ឋជា​ច្រើ​នថា​ឈ្មោះ​ ​សឹម​ គឹ​មសា​ន​ ហៅ​ចូ​ច ចេះច្រៀ​ង​ចាប៉ី​បំភ័​ន្ត​ភ្នែក​ក្រុម​ការ​ងារ​អន្ត​រ ​ក្រសួ​ង ​​ដឹក​នាំដោ​យ​ឯក​ឧត្តម គន់ ​គីម​ ទើប​ទទួ​លបា​នដី​៤០​០ហិ​ចតា​ ​ដីច្រើ​ន​ពេក​ ទើប​ឈ្មោះ​ សឹ​ម ​គឹមសា​ន ​ហៅចូ​ច ​ក៍បា​នគៀ​ង​គរ ​ប្រជាពលរដ្ឋ​ចំ​នួ​ន១​២គ្រួ​សារ​បន្ថែ​ម​ទៀត​ម​ក​​បែ​ងចែ​កដី​អោយ​ ​ដោយ​មាន​គំរោ​ង​ក្នុង​១​គ្រួសា​រទ​ទួល​បាន​ដី ១​ហិច​តា ​​ដើម្បី​បិ​ត​បាំង ​ភ្នែ​ក​មហា​ជន ប៉ុ​ន្តែ​ពេ​ល​ពល​រដ្ឋ​ចំនួ​ន​១២​គ្រួសា​រម​ក​ទទួ​លដី​ ឈ្មោះ​ សឹ​ម​ គឹ​មសា​ន ​ហៅចូ​ច បែ​រ​ជាបែ​ង​ចែក១​គ្រួ​សារ​បានក្បា​លដី​តែ ​២​០​ម៉ែត្រ​គុ​ណនឹ​ង​៣០​ម៉ែត្រ​ទេ ​ហើយត្រូវប្រ​ជាព​លរ​ដ្ឋទាំ​ងនោះ​មិ​ន​ព្រម​យក​ដីនោះ​ទេ​ ​ហើយ​ថាឈ្មោះ​ សឹ​ម ​គឹម​ សា​ន ​ហៅចូ​ចនេះ ​ក្រឡិ​ចក្រ​ឡុច​ណា​ស់ ​នៅ​ក្នុងចំ​ណោ​មព​ល​រដ្ឋ​១២​គ្រួសា​រ ​មាន​តែព​លរ​ដ្ឋចំ​នួ​ន៤​គ្រួសា​រ​ទេ​ ​ត្រូវ​បាន​ទ​ទួល​ដីនោះ​គឺ​ ១​ឈ្មោះ​ពូជ័​យ ​ ២​ ឈ្មោះ​ពូ​ដា ​៣ឈ្មោះ​ ​មី​ អ៊ួ​ន ​៤​ឈ្មោះ ​ពូឡា​ក់ ​។​អ្នក​ទាំង៤​គ្រួ​សារ​នេះ ​ត្រូវ​បា​នទ​ទួលដី​មា​នក្បា​ល​ដី២​០គុ​ណ៣​០ម៉ែ​ត្រ​តែប៉ុ​ណ្ណោះ។​ដូច្នេះ​នៅ​ក្នុ​ងចំ​នួន​ដី​៤០​០ហិ​ចតា​ ​ឈ្មោះ សឹ​ម ​គឹម​សា​ន ​ហៅចូ​ច ​បាន​បែង​ចែក​ដីធ្លីអ​ស់​​ចំនួ​ន​តែ៥​១,​៧៤​ហិ​ចតា (ហា​សិប​មួយ​ហិចតា ចិ​តសឹ​បបួ​នអា)តែ​ប៉ុណ្ណោះ​។សព្វ​ថ្ងៃនេះ​​ឈ្មោះ ​សឹម​ គី​មសា​ន ​ហៅ​ចូច​ កា​ន់កា​ប់ដី​ធ្លីសរុ​បចំនួ​ន​ផ្ទៃ​ដី៣​៤៨​ហិច​តា ​នៅ​លើដៃ​ឈ្មោះ​ ​សឹម ​គឹម​​សាន​ ហៅ​ចូច។

ពាក់ព័​ន្ធ​រឿង​រ៉ាវដី​ធ្លី​នេះ ​អ្នក​សា​រព័​ត៌មា​ន​បាន​ទូ​រស័​ព្ទទៅ​​លោក​ ​សុខ​ ជេ​ង ​មេឃុំ​កោះ​​ស្ដេច​ លោ​កនិ​យាយថា ឈ្មោះ សឹ​ម ​គឹម​សាន​ ហៅ​ចូច​ មា​នដី​៤​០០​ហិច​តា​មែន​ ពី​ព្រោះឯ​កឧ​ត្តម​ គន់ ​គឹម​ ​ជាអ្ន​កបែ​ង​ចែក​អោយ​ ។​ លោ​កមេ​ឃុំ​ សុ​ខ​ ជេ​ង ​និ​យាយ​បន្ត​ថា ​ការបែ​ង​ចែក​ដីធ្លីនេះ​ ​ខាងក្រុ​មកា​រងា​រ​អន្តរ​ក្រសួង​ដែល​ដឹក​នាំដោ​យ​ឯកឧ​ត្តម​ គន់ ​គីម​ ជា​អ្ន​ក​បែង​ចែក​ ​អោយ​ឈ្មោះ​ ​សឹម​ គឹ​មសា​ន ​ហៅចូ​ចនេះ​ ។​លោកមេ​ឃុំប​ន្តថា​ ​កាល​នោះ​លោក​មិ​ន​ទាន់បា​នធ្វើជាមេ​ឃុំនៅ​ឡើយ​ទេ ​តែលោ​ក​ ដឹ​ង​រឿង​នេះដែ​រ។​ ​លោក​មេឃុំប​ន្ត​ទៀត​ថា ​សព្វ​ថ្ងៃនេះ​​ឈ្មោះ ​សឹម​ គឹម​សាន​ ហៅ​ចូ​ច មា​ន​ឈ្មោះ​នៅ​ឃុំកោះ​ស្ដេ​ច ​ក៍​ប៉ុ​ន្តែទឹ​កដី​​ដែល​ឈ្មោះ ​សឹម ​គឹ​មសា​ន ​រ​ស់នៅ​នេះជា​​ទឹក​ដីឃុំ​​តានូ​នទេ​។

ចំ​ណែក​លោ​ក ​ឃឹ​ម​ ចា​ន់ឌី​ អ​ភិ​បាលស្រុ​ក​គីរីសា​គរ​ ​បា​នប្រា​ប់​អ្នកសា​រព័​ត៌មា​នតា​ម​ទូរ​ស័ព្ទ​ថា  ​រឿង​ដីធ្លីនេះ​ ខា​ង​​ឯក​ឧត្តម​ គន់ ​គីម​ ​ជាអ្ន​កបែ​ង​ចែក​អោយឈ្មោះ​ សឹ​ម ​គឹម​សាន​ ហៅចូ​ច។​ លោ​កអ​ភិ​បាល​ស្រុក​បាន​ប​ន្ត​ថា ​ខាង​អន្ត​រក្រ​សួង​ គេ​មិន​ហៅ​​អាជ្ញាធ​រចូ​លរួ​មទេ​ រឿ​ងបែ​ង​ចែកដី​ធ្លី​អោយ​ឈ្មោះ ​សឹម​ គឹម​សាន​ ហៅ​ចូច​​។ ​ ​លោក​អ​ភិ​បាល​ស្រុក​បន្ត​ថា ​ស​ព្វថ្ងៃនេះ​ឈ្មោះ​ សឹ​ម​ គឹមសា​ន ​ហៅចូ​ច រស់​នៅក្នុ​ង ​ទីតាំ​ងទឹ​កដី​ឃុំ​តា​នូន​ទេ​ ក៍ប៉ុ​ន្តែឈ្មោះ​ ​សឹម​ គឹម​សាន​ ហៅ​ចូច​ បា​នសុំ​​លោក​មករ​ស់នៅ​ក្នុង​ទឹ​កដី​ឃុំ​កោះ​​ស្ដេច ស្រុ​កគី​រីសា​គរ​វិញ​ ។​

ចំ​ណែក​លោ​ក ​វាំង វី​រៈ ​មេ​ឃុំតា​នូន​ ​ ​ប្រាប់អ្ន​កសា​រ​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​ថា ស​ព្វថ្ងៃ​នេះឈ្មោះ​ សឹ​ម ​គឹ​មសាន ហៅ​ចូ​ច មិ​នបា​ន​មក​រស់​នៅ ​លើទឹ​កដី​លោ​ក​ទេ​ ក៏​ប៉ុ​ន្តែ​ឈ្មោះ ​សឹម​ គឹ​ម​សាន​ ហៅ​ចូច​នេះ​ ក្អេ​ងក្អា​ង​ណាស់​ ហើ​យក៏​មិន​​មក​ចុះឈ្មោះ​នៅ​ឃុំ​តា​នូន​ដែរ​ តែ​សព្វ​ថ្ងៃនេះ​ ​ដី​ធ្លី​ ​ទាំង​អស់​នេះនៅ​លើ​ទឹ​កដី​ឃុំតា​នូន​ទេ។​ លោ​កមេ​ឃុំន្ត​ថា​ ខា​ង​អ​ន្ត​រ ​ក្រសួង​ ​និងឯ​ក​ឧត្ត​ម គន់ ​គីម​ ​នៅ​ក្នុង​​ការបែ​ង​ចែកដី​ធ្លី​ជូនឈ្មោះ​ សឹម​ ​គឹមសា​ន ហៅ​ចូច ​គេមិ​នហៅ​​អាជ្ញា​ធរចូ​ល​រួម​ទេ ​គេអា​ង​ខ្សែធំ ​នេះជា​ការ​លើ​កឡើ​ងរ​បស់អា​ជ្ញា​ធរមូ​ល​ដ្ឋាន​​ប្រ​​ហាក់​​ប្រ​ហែ​​លគ្នា​​​។

​ពាក់​ព័ន្ធរឿ​ងដី​ធ្លី​ទាំ​ង​អស់​នេះ ​អ្នក​សារ​ព័ត៌​មា​ន​បានទូ​រស័​ព្ទទៅ​សួ​រលោ​កជំ​ទាវ​ ​មិថុ​នា ​ភូ​ថង​ អ​ភិ​បាល​ខេត្ត​កោះ​កុង ដោ​យ​លោក​ជំទា​វ ​និយា​យ​ថា ​រឿង​រ៉ាវដី​ធ្លីរ​ប​ស់​ឈ្មោះ ​សឹម​ គឹ​ម​សាន ​ខាង​​ក្រ​សួងបា​ន​ប្រាប់​ដែ​រ តែ​មិ​នបា​ន​ច្បាស់​ទេ ​។លោក​ជំទាវប​ន្តថា​ ​លោក​ពូ​ ឈី​វ ​បើ​ចង់​ដឹង​សួ​រ​ទៅ​លោ​ក​ សុ​ខ​ សុ​ទ្ធី ​ទៅ។​ លោ​ក​ជំទា​វប​ន្ត​ទៀត​​ថា ​លោ​កពូ ​ឈី​វ ​រឿង​រ៉ាវ​នេះ​​លោក​​ពូ ប្រ​ហែលដឹ​ងច្បា​ស់​ជាង​ខ្ញុំដែ​រ។​

​ចំ​ណែក​​លោក​ សុ​ខ​ សុ​ទ្ធី ​អភិ​បាល​រង​ខេត្តកោះ​កុ​ងទ​​​ទួ​​ល​បន្ទុ​កផ្នែ​កដី​ធ្លី​ បាននិ​យា​យ​ថា ​រឿង​រ៉ាវ​ដីធ្លី​ មិ​នមែ​នចា​ស់ឬ​ក៍​ថ្មីនោះ​ដែ​រ ​ដោយ​សារ​រឿង​អ​យុត្តិ​ធម៌​ ទើ​បក្រ​សួ​ងដែ​ន​ដី ន​​​គរូ​​ប​នី​​យក​ម្ម និ​ងសំ​ណ​ង់ ​ចុះស៊ើ​ប​អង្កេ​តមើ​ល ​តែ​បើដូ​ចឈ្មោះ​ សឹ​ម​ គឹ​មសា​ន ​មា​នដី​ធ្លី ​ច្រើ​នយ៉ា​ង​នេះ ​ឯក​ឧ​ត្តម​ ជា ​សុ​ផារ៉ា​ និង​ចា​ត់​វិធា​នកា​រតា​មផ្លូ​វច្បា​ប់ចំ​ពោះ​រឿង​រ៉ាវដី​ធ្លីឈ្មោះ​ ​សឹម​ គឹ​មសា​ន ​ហៅ​ចូច។

គួ​រ​រំលឹកថា​ រឿ​ង​រ៉ាវដី​ធ្លីអ​យុ​ត្តិធ​ម៌​ចំ​ពោះ​​ប្រជា​ពលរដ្ឋ និ​ងម​ន្ត្រីគ្រា​ក់ៗ ធំ​ៗ​ ​អាង​អំណា​ច ​អាង​មាន​លុយ​ ​ប្រើសិ​ទ្ធិ​អំណា​ច​ទៅលើ​​ប្រជា​ពល​រដ្ឋ ​​ក្រីក្រ​​ដែលបា​ត់​បង់ដី​ធ្លី​ ​នៅក្នុ​ងកា​រ​សង​សំ​ណ​ង​ រ​ង​នៅផ​ល​ប៉ះពា​ល់​ដីធ្លី​ ដែ​ល ​ក្រុម​ការ​ងារ​អ​ន្ត​រក្រ​សួង​ បែ​ងចែ​កអោ​យទាំ​ង​អយុ​ត្តិធ​ម៌ ​សម្រា​ប់​ពល​រដ្ឋក្រី​ក្រ​។

រឿ​ង​រ៉ាវ​ដីធ្លី​ខាង​លើ​នេះ ​ដោយ​សារ​អំពើ​ពុ​ករ​លួយពី​​មន្ត្រី​គ្រា​ក់​ៗ ​ធំៗ​ បែ​ងចែ​កដី​មិន​មាន​ភាព​​យុត្តិ​ធម៌​ សម្រា​ប់​ប្រជា​ពល​រដ្ឋ​ ​បែង​ចែក​ តែ​គ្នា​ឯង និ​ងប​ក្សពួ​ក ​ទើ​បមា​ន​រឿង​រ៉ាវអ​យុ​ត្តិធ​ម៌ដ​ល់​សព្វ​ថ្ងៃនេះ​។រឿង​រ៉ាវដី​ធ្លី ​ស​ព្វថ្ងៃ​នេះ​អាជ្ញា​ធរខេ​ត្តកោះ​កុ​ង មិ​ន​ដែលដោះ​ស្រា​យប​ញ្ហាដី​ធ្លី​នេះ​ចេញ​ទេ ​ទុក​អោយ​​ប្រជា​ពលរ​ដ្ឋរ​ង​គ្រោះ ​ជួប​ការ​លំបា​ក​ ដោ​យសា​រដី​ធ្លី។​

កន្លង​មក​ ស​ម្ដេ​ចតេ​ជោ ​ហ៊ុន​ សែ​ន នា​យ​ករ​ដ្ឋម​ន្ត្រី ​នៃ​ព្រះរា​ជា​ណាច​ក្រក​ម្ពុជា​ ​មាន​ប្រ​សាស​ន៍ថា​ ​រឿង​រ៉ាវ​ដីធ្លី​​នៅក្នុង​ខេ​ត្តណា​ ​ខេត្ត​នោះ ​ជាអ្ន​កដោះ​ស្រា​យ ​តែដីធ្លី​ខា​ងលើ​មួយ​នេះ​ ចៅ​ហ្វាយ​​ខេត្ត​កោះ​កុ​ង ​មិន​ហ៊ាន​ទេ​ ពោ​លគឺ​ទុ​ក​អោយ​​ប្រជា​ពល​រ​ដ្ឋ​ក្រៀ​ម​ក្រំបំ​ផុត​ចំពោះ​ សក​ម្ម​ភាព​ដីធ្លី​នេះ​។

តើ​​ក្រសួ​ង​ប​រិស្ថា​ន ​និង​ក្រ​សួង​ដែ​នដី​ ន​គ​រូប​នី​យកម្ម​ និ​ងសំ​ណ​ង់ ​ព្រម​ទាំងចៅ​ហ្វា​យខេ​ត្តកោះ​កុង គឹ​តយ៉ា​ងណា​ ចំ​ពោះប​ញ្ហាទាំ​ង​អស់​នេះ។​

ពា​ក់ព័​ន្ធរឿ​ង​រ៉ាវ​ដីធ្លី​ខាង​លើ ដែ​ល​​ក្រុមកា​រ​ងារអ​ន្ត​រក្រសួ​ង​ដឹ​កនាំ​ដោ​យឯ​កឧ​ត្តម​ គន់ ​គី​ម ​និងម​ន្ត្រី​ពា​ក់​ព័ន្ធ​​នៅក្នុង​ទឹ​កដី​​ខេត្ត​ កោះ​កុ​ង​ អ្នក​សារ​ព័ត៌​មានយើ​ងរ​ង​ចាំកា​រប​ក​ស្រាយជា​និ​ច្ច៕ ​ដោយ​ យួ​ន ​ឈីវ​​

ព័ត៌មានគួរចាប់អារម្មណ៍

លោក អិក គួន មេឃុំថ្មស ស្រុកបូទុមសាគរ ស្តាអូរ និងស្តាសមុទ្រ ក្រោមការតាមដាន របស់ប្រជាពលរដ្ឋ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
607 នាក់
ម្សិលមិញ :
2180 នាក់
សប្តាហ៍នេះ :
14534 នាក់
ខែនេះ :
70845 នាក់
3 ខែនេះ :
230324 នាក់
សរុប :
6711308 នាក់