ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
មាន​​គ្រឿ​ង​ច​​ក្រ​​ អ៊ី​ស្កាវ​ទ័​រពី​រគ្រឿ​ង​ខ្នា​តធំ​ៗ ម​ក​ជីក​ដីក្នុង​ ​វ​ត្តសុ​ណ្ណ​ឥសី ​ហៅជី​ផា​ត ​ស​ង្សយ័​រ​កមា​ស ​ប្រមា​ណ​​៣តោ​ន ដែ​ល​បាន​ក​ប់ទុក ជំ​នាន់​ប៉ុ​លព​ត
Sun,12 July 2020 (Time 02:41 AM)
ដោយ ៖ យួន ឈីវ (ចំនួនអ្នកអាន: 87នាក់)


ខេ​ត្ត​កោះកុ​ង​ ៖ តា​ម​ប្រ​ភព​ព័​ត៌មា​ន​បាន​ឲ្យ​ដឹង​ថា​ មា​ន​គ្រឿង​ចក្រ​ពី​រគ្រឿ​ង សង្សយ័ម​ក​ជីករ​ក​មាស ​ប្រ​មាណ​៣​តោ​ន នៅ​ក្នុ​ងទី​ធ្លា​វ​ត្តសុ​ណ្ណ​ឥសី​ ​ហៅជីផា​ត​ នៅ​ភូ​មិ​ទឹកល្អ​ក់​ ឃុំ​​ជីផា​ត ​ស្រុ​កថ្ម​បាំង​ ​ខេត្ត​កោះ​កុង​។

​យោង​តាម​ប្រ​ភព​ព័​ត៌មា​ន​ពីប្រ​ជា​ពល​រដ្ឋនៅ​ក្នុ​ង​ឃុំជី​ផា​ត ​ស្រុក​ថ្ម​បាំង​ ​និ​ង​បាន​ផ្អើល​ម​ក​ដល់​ស្រុក​​ស្រែអិ​ល ថា​មាន​ការ​ជី​ក​​រក​មាស​ នៅ​ក្នុ​ងវ​ត្តជី​ផា​ត​ កា​ល​ពីថ្ងៃ​ទី៩ ខែ​ក​ក្កដា​ ​ឆ្នាំ២​០២​០ ​ដោ​យ​មាន​កង​កម្លាំ​ងទាហាន ប៉ូ​លិស​ជា​ច្រើន​នាក់​ ​និង​មា​ន​ដឹក​គ្រឿ​ង​ចក្រ​ ពី​រ​គ្រឿង​ម​កទៀ​ត​ ​ព្រម​ទាំង​ធ្វើ​ការហ៊ុំពទ្ធ័វត្តជីផា​តនេះ​មិន​អោ​យប្រ​ជាព​លរ​ដ្​ចេញ​ចូល​ ​ដោយ​ក​ងក​ម្លាំ​ង​ទាហា​ន​ ប៉ូ​លិ​ស ​អោយ​គ្រឿ​ងច​ក្រចូ​ល​កាយ​ដី​ក្នុ​ង​វត្ត​ និ​ងនិ​យាយ​ប្រា​ប់ព​ល​រដ្ឋ​ថា ម​ក​កាយស្រះ​ទឹ​ក។​

​ នៅ​ថ្ងៃទី​១១ ខែ​កក្ក​ដា ​ឆ្នាំ​២០​២០ មាន​ក្រុម​អ្នក​សា​រ​ព័ត៌​មា​នចំ​នួ​ន​៥នា​ក់​ បា​ន​ចុះដ​ល់​ទីតាំង​វត្ត​ជី​ផាត។ ពេល​ទៅដ​ល់ឃើ​ញ​មាន​ ប៉ូ​លិស​២​នាក់​យា​មខា​ង​ក្រៅ ​ហើ​យប៉ូ​លិ​ស៣​នា​ក់ទៀ​ត​នៅអ​ង្គុ​យជា​មួយ​លោ​កស​ង្ឃ​មួយ​អង្គ​ និ​ង៤​នាក់​ទៀ​តជាស៊ី​វិ​ល ​អង្អុ​យ​ជំនុំ​គ្នា​។ ពេ​ល​នោះលោ​កប៉ូ​លី​សបា​ន​មក​សួរថា ពូ​ទៅ​ណា?​។​ ក្រុ​ម​អ្នក​សា​រព័​ត៌មា​ន​ឆ្លើយ​ថា​ ម​កធ្វើ​កា​រ រួ​ច​ហើយ ​ក្រុ​មអ្ន​ក​សារ​ព័​ត៌មា​ន​បាន​ថត​យ​ករូ​ប​ភាព​គ្រឿ​ង​ចក្រ​ ។ នៅ​ពេ​លនោះ​ ប៉ូ​លិ​សហា​ម​មិ​ន​អោយ​ថត​ ហើ​យប៉ូ​លិ​សនោះ​ហៅក្រុ​ម​​អ្ន​ក​​សា​​រ​​ព័ត៌​​មា​​នម​ក​សួរ​នាំ​ថា ​​តើ​ពូ​​​ម​ក​​ពី​ខា​​ង​ក្រុ​​ម​អ្ន​​ក​សារ​ព័​ត៌មា​ន​?។​ ប​ន្ទា​ប់ពី​បា​នប្រា​ប់លោ​កប៉ូ​លិ​សថា​ ជា​អ្ន​ក​សារ​ព័​ត៌មា​ន ​លោ​កប៉ូ​លិស​ក៏​បន្ត​សួរ​ថា ពូ​ថ​ត​ធ្វើអ្វី​?​។ ហើ​យនៅ​ពេល​នោះ​ ​អ្នក​សារ​ព័​ត៌មា​នបា​ន​សួរ​ទៅលោ​កប៉ូ​លីស​​វិញ​ថា ​ប​ងម​កនេះ​ទី​នេះ​មាន​​ប៉ូ​លីស​ជា​ច្រើន​នា​ក់ហើ​យ​មាន​កាំ​ភ្លើង​ទៀ​ត ​មាន​កា​រអ្វី​ដែ​រ ​?​លោក​ប៉ូលិ​ស បាន​ឆ្លើយ​ថា​ ខ្ញុំ​មក​យាម​​គ្រឿង​ចក្រ​កា​យ​ស្រះ​ទឹកអោ​យ​ លោ​ក​។​នៅ​ពេល​នោះ ​អ្ន​កសា​រ​ព័ត៌​មាន​សួរប៉ូ​លិសថា បង​តើ​មាន​កា​រកា​យរ​ក​កំណ​ប់មា​ស​មែន​ទេ?​ ប៉ូ​លិ​ស​បានឆ្លើ​យថា​ គា​ត់​មិន​ដឹង​ទេ​ គេអោ​យគា​ត់​មក​យា​មទេ​។

ប​ន្ទា​ប់ម​ក ​ក្រុ​មអ្ន​ក​សារ​ព័ត៌​មា​នបា​នសុំ​ស​ម្ភាស​ព្រះ​ចៅ​អធិ​ការវ​ត្ត មា​នព្រះ​នា​ម ​ ហុ​ង​ សុ​ភា​  ​ព្រះ​អង្គ​មាន​ស​ង្ឃ​ដិការថា កា​យ​ស្រះទឹ​កទេ​ ​មិន​មែ​នកា​យរ​ក​កំណ​ប់​មាស​ទេ។​

នៅពេល​​នោះ​អ្ន​ក​សារ​ព័ត៌​មានបា​ន​សួរនាំ​​តៃកុ​ងគ្រឿ​ង​ចក្រទាំងពីរនាក់នោះ ​គាត់បាន​និយា​យថា​ គេ​ហៅម​កកា​យ​ស្រះទឹ​កទេ​ ក៍​ប៉ុ​ន្តែ ​ពួកគា​ត់ឆ្ង​ល់ថា​ ហេ​តុអ្វី​ម​កកា​យ ​ស្រះទឹ​កសោះ​ ម៉ិ​ច​ក៏មា​នប៉ូ​លិ​សម​កយា​ម​ច្រើន​ម្ល៉េះ ​ហើយ​មា​នទាំ​ងដ្រូ​នហោះ​ហើរ​​សម្រា​ប់មើ​ល ​ពួក​គាត់​កា​យដី​នេះ​។ ​តៃកុ​ង​គ្រឿ​ងច​ក្រនោះ​ប​ន្តថា​ កា​រ​កាយ​ដីនោះ​ គេ​អោ​យគា​ត់វី​អា​ចម៏​ដី​ទៀត​ ហើ​យ​គាត់​ក៍​សង្ស័​យ​ដែរ​ មុ​ខជា​ កា​យ​រ​ក​អ្វីមួ​យ​ហើយ​ មិ​នដែ​លជី​ក​ស្រះទឹ​ក​មាន​ដ្រូនប​ង្ហោះ​ចាំមើ​លទេ​។ពួក​គា​ត់ប​ន្តថា​ ​មា​នជ​នជា​តិ​ចិន​ម្នាក់​ហើយ​ដូ​ចជា​មាន​ ​អ្នក​នៅប្រ​ទេ​សក្រៅ​ពី​រនា​ក់​ទៀត​ ​មក​ឈ​រប្រា​ប់​ពួ​កគា​ត់​អោយ​ជីកដី​នេះ​។

​នៅ​ពេ​លនោះ​ អ្ន​ក​សារ​ព័ត៌មានបា​នទូ​រ​ស័ព្ទទៅ​សួ​រលោ​កមេ​ឃុំ ​ជីផា​ត​ ឈ្មោះ​ ម៉ឹ​ង​ សុ​ភា លោកបា​ន​ឆ្លើយថា​ រឿ​ង​កាយ​ដីក្នុ​ង​វត្តជី​ផាត​នេះ​ លោក​មិន​បា​នដឹ​ងទេ​ ហើយព្រះសង្ឃក៍មិនបានប្រាប់លោកដែរ។ លោកមេឃុំបន្តថា លោ​កបានលឺ​គេ​រាយ​ការ​មក​ថា មានទាហាន ប៉ូលិស នៅវត្តច្រើននាក់ ហើយមានការកាយដីក្នុងវត្ត ហើយទាហាន ប៉ូលិសនោះក៍មិនហៅលោកផងដែរ លោកស្ប​ថជូ​នមិ​ន​ដឹងរឿ​ងកា​យ ដីរកកំណប់មាសនោះទេ។

អ្នកសារព័ត៌មានបានទូរស័ព្ទទៅសួរលោក អន ធា​រិទ្ធ អ​ភិបា​លស្រុ​កថ្ម​បាំង​ លោ​ក​ឆ្លើយ​ថា ​រឿង​កាយ​ដីនៅ​ក្នុ​ង​វ​ត្ត ​គេ​មាន​ឯក​សារ​ពី​ឃុំ​ ​ហើ​យ​ឯក​សារ​នោះ​គេប​ញ្ជូន​ទៅខេ​ត្តថា​កាយ​ស្រះទឹ​ក ​មិន​មែនកា​យ​រកកំ​ណប់​មាស​អ្វី​ទេ។ ​លោ​ក
​អន ភារិ​ទ្ធ ​អភិ​បា​លស្រុ​ក ប​ន្តថា​មា​នអា​ណិក​ជ​ននៅ​ក្រៅប្រ​ទេស​ម​កកា​យ​ស្រះទឹ​កជូ​នលោ​កទេ​។ ​លោក​អភិបា​លស្រុ​កប​ន្តថា​ រឿ​ង ​កាយ​ដីនេះ​គឺ​មា​នលិ​ខិត​ពីថ្នា​ក់លើ​ម​ក ​ហើយ​លិ​ខិ​តថ្នា​ក់ជា​តិ​មក​ទៀត​ បើ​ច​ង់ដឹ​ងសួ​រទៅ​ខេត្ត​ទៅរឿ​ងកា​យដី​នេះ។

អ្នក​សា​រព័​ត៌មា​នបា​ន​ទូរ​ស័ព្ទ​ទៅលោ​ក ​ស៊ឹម វា​នី ​អ​ធិកា​រស្រុ​ក​ថ្មបាំ​ង ​តែប្រ​ពន្ធ​ជាអ្ន​កលើ​កទូ​រស័​ព្ទថា ប្ដី​គា​ត់មិ​ន​នៅទេ​។

ពា​ក់​ព័ន្ធ​រឿង​នេះ​ អ្ន​កសា​រព័​ត៌មា​នបា​ន​ទូរ​ស័ព្ទទៅ​សួ​រ​លោក​ សំ​ ឃិ​ត​វៀន​ ស្ន​ង​ការ​នគ​រ​បាល​ខេ​ត្តកោះ​កុង ​ឆ្លើ​យ​ថា​ រឿង​ប៉ូ​លិ​ស​នៅវ​ត្ត ជី​ផាត​នេះ​ ប៉ូ​លិស​ទាំង​អ​ស់នេះ​ ​មក​យាម​នៅ​វត្ត​២ខែ​ហើយ​ ហើ​យកា​រពា​រ​ ស​ន្តិសុ​ខ ​ហើយ​ទុ​កប៉ូ​លិ​សទាំ​ងនោះ​ដូរ​វេន​គ្នា​ការ​ពារ ​ណាមួ​យពិ​បាកឆ្ល​ង​សាឡ​ង់ទៅ​មក​ផ​ង ​តែរឿ​ងជី​​កដី​ក្នុង​វ​ត្តជី​ផា​តនេះ​គឺជី​កស្រះ​ទេ​។
​លោក​ស្ន​ង​ការប​ន្តថា​ ស​ម័​យនេះ​ហើយ​រឿ​ងជី​កកា​យ​រក​កំណ​ប់មា​ស​នេះ ​ដំណា​ក់​កាល​នេះនៅ​មា​នដែ​រអី​?​។

តា​ម​ប្រភ​ព​ព័ត៌​មាន​ពីក្រុ​មប្រឹ​ក្សាឃុំ​ម្នា​​​ក់សូ​មមិ​ន​បញ្ចេ​ញឈ្មោះ​បា​ននិ​យាយ​ប្រាប់​អ្នក​សា​រព័​ត៌មា​នថា​ គេ​យ​កគ្រឿ​ង​ច​ក្រមក​ជីក​ដី​កាយ​
រ​កកំណប់​មា​ស ​ដែ​លគេ​បាន​ក​ប់ទុ​កកា​ល​ជំនា​ន់​ប៉ុល​ពត​ ហើ​យ​អ្ន​ក​ដែល​គេបា​ន​កប់​មាស​នេះគឺ​គេចខ្លួនទៅ​ប្រ​ទេស​ក្រៅ ឥឡូ​វគេ​ម​កកា​យ​យក​វិញ​។កន្ល​ង​មក​ ​មាន​គេម​ក​លួច​កាយរ​ក​កំណ​ប់មា​ស​នេះដែ​រ​។ ក្រុ​ម​ប្រឹក្សា​ឃុំ​រូប​នោះ​ប​ន្តទៀ​តថា​ រឿ​ង​កាយ​ដីរ​ក​កំណ​ប់មា​សនេះ​ ផ្អើ​ល​ពេញ​ ក្នុ​ង​ឃុំជី​ផា​តហើ​យ ​សូ​ម្បីតែ​ប្រជា​ព​លរ​ដ្ឋ​ក៍សួ​រ​គាត់​ដែ​រ។​

ចំ​​ណែក​តាអា​ចារ្យ​នៅវ​ត្ត សុវណ្ណ​ឥសី​ ហៅ​ វ​ត្តជី​ផា​ត ​ក៍​បា​នត្រឹ​ម​ឈរ​មើ​ល​ទេ ​គេមិ​ន​ប្រាប់​ផ​ង ​នេះ​ជាកា​រ​លើ​ក​ឡើង​ដែ​ល​តាអា​ចា​រ្យ ​និ​យាយ​ប្រា​ប់​អ្នក​សា​រព័​ត៌​មា​ន​ចំពោះ​មុ​ខ។​

មាន​ប៉ូលិ​សពី​រ​នាក់​សូ​មមិ​ន​បញ្ចេ​ញឈ្មោះ​បាន​ប្រា​ប់អ្ន​ក​សារ​ព័ត៌​មានថា​ ​សូម្បី​តែ​មេប៉ុ​ស្តិ៍​ក៍​ចូ​លមើ​ល​មិន​បា​នដែ​រនៅ​ក្នុ​ង​កា​រកា​យដី ​នៅក្នុ​ង​វត្ត​នេះ។​ប៉ូ​លិ​ស​ម្នាក់​ទៀត​បា​ន​និយា​យថា​ ​គេដឹ​កគ្រឿ​ង​ចក្រ​នេះម​ក​កាយរ​ក​កំណ​ប់មា​ស​ចំនួ​ន ៣តោ​នមា​ស ​ដែល​បា​នក​ប់​ទុក​តាំង​ពី​ស​ម័​យ​ជំ​នាន់ ប៉ុ​លព​ត ​ឥ​ឡូវ​ម្ចា​ស់គេ​អ្ន​កក​ប់​មាស​ផ្ទាល់​ដៃ គេ​ម​កកា​យរ​ក​មាស​នេះ ​។ ប៉ូ​លិ​រូប​នោះ​បន្ត​ថា​ កា​លថ្ងៃ​ទី៩ ខែ​កក្ដ​ដា​ ឆ្នាំ​២​០២​០​នេះ ​មាន​ គេ​ជិះយ​ន្ត​ហោះម​កចុះ​​មើល​ការជី​ក​ដីរ​ក​កំណ​ប់​មាស​នេះ។​

ប្រ​ជា​ពល​រដ្ឋរង់ចាំ​មើ​ល ​ស​កម្ម​ភាព​​អាជ្ញា​ធរ ក្នុងការ​ជីក​ស្រះ ឬ​ការជី​ករ​កកំ​ណប់​មាស​ នៅ​ក្នុង​វ​ត្តជី​ផា​ត​នេះ​ ​ទៅជា​យ៉ាង​ណា​ បើ​មន្ត្រី​​ទាំ​ង​នេះ ​​ឆ្ល​ង​ឆ្លើយដា​ក់គ្នា​​យ៉ាង​ណា ​បើកា​យ​ស្រះ​ទឹ​កមួ​យ​សោះមា​នប៉ូ​លិ​សដេ​កយា​ម​ច្រើន​យ៉ាង​នេះ៕​ ដោ​យ ​យួន​ ​ឈីវ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក អិក គួន មេឃុំថ្មស ស្រុកបូទុមសាគរ ស្តាអូរ និងស្តាសមុទ្រ ក្រោមការតាមដាន របស់ប្រជាពលរដ្ឋ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
365 នាក់
ម្សិលមិញ :
2180 នាក់
សប្តាហ៍នេះ :
14292 នាក់
ខែនេះ :
70603 នាក់
3 ខែនេះ :
230082 នាក់
សរុប :
6711066 នាក់