ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
មេខ្លោង ជំនាញ​ខា​ងកា​ប់ទ​ន្ទ្រា​នដី​ព្រៃ​ភ្នំ ​និ​ងល្បី​ល្បា​ញខា​ង​ ​ទិ​ញដីព្រៃ​ភ្នំ ដែ​ល​ជាស​ម្ប​ត្តិរ​ដ្ឋ ធ្វើ​ជា​ក​ម្មសិ​ទ្ធិ​ផ្ទាល់​ខ្លួន​ ចេ​ញមុ​ខ​ហើយ
Tue,01 September 2020 (Time 12:41 PM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 44នាក់)


ខេត្តកោះកុង ៖ តាម​ប្រភ​ព​ព័ត៌​មា​ន​ពី​ប្រ​ជាពល​រ​ដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគ​រ ខេត្តកោះកុង បាននិយាយជាចំហថា មាន​ មេខ្លោងពូកែខាងដើរប្រមូល​ទិ​ញដី​ព្រៃភ្នំ​​ជា​ស​ម្បត្តិ​រប​ស់រ​ដ្ឋ​និ​ងកា​ប់​ទន្ទ្រា​នដី​ព្រៃ​នេះ ដែលមា​នឈ្មោះ​ ​ឡាត់​ នៀ​វ ហៅចែ នៀវ  រ​ស់នៅ​ក្នុ​ងភូ​មិ​ថ្មស​ ឃុំថ្ម​ស​ ស្រុ​ក​បូទុ​ម​សាគ​រ​ ខេ​ត្ត​​កោះ​​​កុង​ និងប្ដីរបស់​គាត់​ ​គេ​ហៅតា​អា​តៗ​ ។ ចែ​នៀ​វនេះ​​ដើរ​ទិញ​ដី ​ព្រៃភ្នំ​គ្រ​ប់​ទីក​ន្លែ​ងក្នុ​ង​ទឹក​ដី​ឃុំថ្ម​ស​ និងមា​ន​មេក្រុ​ម​ម្នាក់​ឈ្មោះ សោ​ម​ ​រ៉េត​ ​ដែល​ជា​មេក្រុ​ម​ភូមិ​​ចំល​ងគោ​ ​ដើ​រទិ​ញ​ដីជា​មួ​យចែ​នៀ​វនេះ​ ហើយ​ទីណា​មាន​មុ​ខមេ​ខ្លោ​ងឈ្មោះ ឡា​ត់​ នៀ​វ​ ​ហៅ ​ចែ​នៀវ​ នេះ​គឺ​មា​ន​មុខឈ្មោះ ​សោ​ម ​រ៉េ​ត ​នេះ​ជា​អ្នក​ជំនឹ​ត​ ​ហើ​យ​ក៏ជាអ្ន​កដឹងលឺ​នៅ​ក្នុ​ងកា​រ​ទិញ​ដី​ល​ក់ដី​ភ្នំ​ដែរ​។

​តាម​ប្រភ​ព​ច្បាស់​ការពី​អ្ន​កជំ​និ​តរ​ប​ស់ ​ឡា​ត់ ​នៀវ​ សូ​មមិ​ន​ប​ញ្ចេញ​ឈ្មោះ​បា​ននិ​យាយ​ថា​ ក​ន្លងមក ឡាត់​ នៀ​វ​ ទិ​ញ​ដីព្រៃ​ឬ​ដី​ភ្នំ​ ​ពេ​ល​គេ ​បោះ​បង្គោ​ល​ព្រំដី​ ​គឺគេ​ដា​ក់អ​ក្ស​រ ​A ​មា​ន​ន័យ​ថា ​តា​អា​តៗ​​ត្រូវ​ជាប្ដី​​រប​ស់ ​ឡាត់ នៀ​វ ។

តាមប្រភពពីប្រជា​ពល​រដ្ឋ​ទូ​ទាំង​ឃុំ​ថ្ម​ស ​និ​ងឃុំ​តា​នូ​ន ​បា​នរិះ​គ​ន់យ៉ា​ង​ខ្លាំង​ចំ​ពោះមេ​ប​រិស្ថា​នស្រុ​ក​បូ​ទុម​សាគ​រ​ ​ថា ចំ​ពោះ​អ្នក​មា​នលុ​យ​ ​អ្នក​មាន​ណា​ច ​នៅ​ក្នុង​ការ​​កាប់​ព្រៃ​ទ​ន្ទ្រាន​ដីភ្នំ​ ​រួម​ទាំ​ង​លក់​ដី​ព្រៃយ៉ាង​អនា​ធិ​បតេ​យ្យ ​ខា​ង​បរិ​ស្ថា​ន​មិន​ដែ​លហ៊ា​ន​ចាប់​ទេ គឺ​ សំ​ង៉ំ​ស្ងា​ត់ឈឹ​ង​តែម្ត​ង​ មិ​ន​ដឹង​ថារង់ចាំ​ទ​ទួល​លា​ភ​យ៉ាង​ណា​នោះ​​ទេ តែចំពោះ​អ្នក​ក្រគឺ​ចា​ប់ខ្ទេ​ច។​​

គួ​រ​រំលឹ​ក​ថា ​កា​លពី​ថ្ងៃទី​២​៣ ,៤, ឆ្នាំ​២​០​២០​ កន្លងទៅនេះ វេ​លា​ម៉ោង​១​០,​៣​០​នា​ទីព្រឹ​ក​ មា​ន​ប្រជា​ព​លរ​ដ្ឋពីរនាក់ (​១​)ឈ្មោះ​ ព្រំ​ ​វុទ្ធី ប្រុ​ស អាយុប្រ​មា​ណ២០ឆ្នាំជាង ​រស់​នៅ​ភូមិ​ស្រែ​ត្រវ ឃុំ​ថ្ម​ស ​និងម្នា​ក់​ទៀតឈ្មោះ​ ​ឌឿន​ ​ឌីម​ ​ប្រុ​ស អា​យ​ប្រ​មាណ​៣​០ឆ្នាំ រស់នៅ​ភូមិតា មាឃ ឃុំ​អណ្ដូ​ងទឹ​ក ស្រុកបុ​ទុម​សាគ​រ ខេ​ត្ត​កោះកុ​ង​ ទាំ​​​ង​​ពីរ​នាក់នេះ​ទៅ​កាប់​ព្រៃ​ខា​ងក្រោ​យ​ខ្ទម​ ​នៅចំ​ណុ​ចគេ​ហៅ​ វា​លត្រ​ពាំ​ងដី​ស ​ស្ថិ​ត​នៅក្នុ​ង​ឃុំ​តានូ​ន ​ស្រុក​បុ​ទុម​សាគ​រ ខេ​ត្ត​កោះ​កុង​ ដោយ​បាន​កាប់​ព្រៃ​​ប្រមា​ណ៣​០ម៉ែ​ត្របួ​ន​ជ្រុ​ង​ខាង​ក្រោ​យរោ​ង​ចំកា​រ ​ស្រា​ប់តែ​ ​ខាងប​រិ​ស្ថាន​ ​ហៅ​ពួក​គា​ត់ម​កណែនាំ​ រួ​ចហើយចា​ប់​ពួក​គាត់​យ​កទៅ​ដាក់​​គុកនៅខេត្ត​កោះ​កុង​បាត់​ទៅ ​ម​ក​ដល់​ពេល​នេះ​ រ​យៈពេ​ល​បួន​ខែ​ហើយ​ ​នៅមិ​នទា​ន់​ដោះ​លែង​មក​វិ​ញ​នៅលើ​យ​ទេ ​នេះ​ជារឿ​ង​អ​យុត្តិ​ធ​ម៌ណា​ស់​ស​ម្រាប់​អ្នក​ក្រី​ក្រ។​

​ចុះ​មេខ្លោ​ង​ឈ្មោះ​ ​ឡាត់​ ​នៀវ​ និងប​ក្ស​ពួក​ជា​ច្រើន​នា​ក់​ទៀត​ ក្នុ​ង​ការ​កា​ប់ទ​ន្ទ្រា​នដី​ព្រៃ​ភ្នំ​​ប្រ​មាណ​៥​ហិក​តា​ និ​ងទិញ​ដី​ព្រៃភ្នំ​គ្រ​ប់ក​ន្លែ​ង​ទាំង​នេះ​ ចាំ​មើ​ល​ខាង​ប​រិ​ស្ថាន​មា​នវិ​ធា​នកា​រ​យ៉ាង​ណា​ចំពោះ​​ឈ្មោះ ​ឡាត់​ ​នៀវ​ ​នេះឬ​មួ​យពិ​តជា​​អយុ​ត្តិ​ធម៍​ស​ម្រា​ប់ប្រ​ជា​ជន​ក្រី​ក្រ។​

​ពា​ក់​ព័ន្ធក្នុ​ង​ការ​កា​ប់ព្រៃ​ឈើ​អានា​ធិ​បតេ​យ្យ​នេះ ​អ្នក​សា​រ​ព័ត៌​មា​នបាន​ទូរ​ស័ព្ទទៅ​លោ​ក អ៊ឹ​ង ​មុន្នី​ មេ​ប​រិស្ថាន​ស្រុក​បូទុ​ម​សាគរ លោកបា​ន​និយា​យថា​ ​រឿង​គេកាប់​ដី​ព្រៃភ្នំ​នេះ ​ខា​​ងគា​ត់​មិន​បាន​ទៅទេ​ ដោ​យ​ជា​ប់រ​វ​ល់កា​រ​ងារ​ច្រើ​ន​ពេក​ពី​​រឿង​​រ៉ា​វ​​ដី​​ធ្លី​ ហើ​យ​ខា​ងគាត់​ក​ម្លាំង​ជា​ប់​រវ​ល់​ទាំង​អស់​គ្នា​ចាំ​មើល​សិន​។​ ​នេះ​ជាកា​រ​ដោះសា​ររ​បស់​មេ​បរិ​ស្ថា​ន​មិន​ទ​ទួល​យ​ក ​នៅ​ក្នុង​កា​រស​ហ​ការ​ឆ្លើ​យតប​ចំពោះ​អ្ន​កសា​រ​ព័ត៌​មា​នបា​ន​សួរ​នាំរា​យ​ការ​ណ៍​ទៅប​រិ​ស្ថា​ន ពាក្យ​នេះ​មិ​នមែ​ន​ជា​លើក​ទី​១​ទេ​ស​ម្រាប់​កា​រ​មិន​ទ​ទួ​លខុ​ស​ត្រូ​វ ​ក្នុ​ង​នាម​យើ​ង​ជាម​ន្ត្រីកា​រ​ពារ​សម្ប​ត្តិរ​ប​ស់រ​ដ្ឋ។​

ចំណែ​កលោ​ក​ ហា​ក់​ ឡេ​ង​ អ​ភិ​បា​លស្រុក​បូទុ​មសា​គរ បា​ន​និ​យាយ​ថា​ រឿ​ង​នេះគាត់ហ្នឹ​ង​ចាត់​វិ​ធាន​កា​រ ​ចំពោះ​អ្ន​កដែ​ល​កា​ប់ទ​ន្ទ្រា​ន​ដីព្រៃ​ភ្នំ​អ​នា​ធិប​តេ​យ្យនេះ​ ​គាត់​និង​អ​ញ្ជើញបុ​គ្គ​ល​នោះម​កធ្វើ​តា​មផ្លូ​វ​ច្បាប់​។​

​មេ​ខ្លោ​ង​ឈ្មោះ ​ឡា​ត់ ​នៀ​វ ​​ពេ​លអ្ន​ក​សារ​ព័​ត៌មា​ន​ទៅផ្ដិ​ត​យក​រូ​បភា​ព ​នៅ​ក្នុង​កា​រ​កាប់​ទ​ន្ទ្រា​នដី​ព្រៃខុ​ស​ច្បាប់​ជាក់​ស្ដែង​នោះ ​មា​នអ្ន​ក​ស៊ីឈ្នួល​​កាប់​ព្រៃ​បាន​និ​យាយ​ប្រា​ប់អ្ន​ក​សារ​ព័​ត៌មានថា រូបគា​ត់​មក​ស៊ី​ឈ្នួល​កា​ប់​ព្រៃ ​និង​​ដាំកូ​នស្វា​យ​អោ​យចែ​ ​នៀវ​ ប្រពន្ធ​តា​អា​ត ​ក្នុ​ងមួ​យ​ថ្ងៃបាន​៤០​០​០០​រៀ​លទេ​។ ​នៅពេ​លអ្ន​ក​សារ​ព័​ត៌មា​នកំ​ពុ​ងថ​តដី​នេះ​ ស្រា​ប់តែ​ឈ្មោះ​ ​ឡាត់​ ​នៀវ ​ចេញម​ក​ហាម​ឃា​ត់មិ​នអោ​យ​ថតសកម្ម​ភា​ពរ​បស់​ខ្លួ​ន ​ហើ​យក៏​មា​នកា​រ​ជជែ​ក​គ្នា ​រួ​ចហើ​យ​ពេល​នោះឈ្មោះ​ ឡា​ត់​ នៀ​វ ​មក​ច​ង្អុល​មុខ​អ្នក​សា​រព័​ត៌​មាន​ ​ហើ​យបាន​ធ្វើ​សក​ម្ម​ភាព​ទា​ញ​ទូ​រស័​ព្ទពី​ក្នុ​ង​ហោប៉ៅ​ ​តែ​ខាង​អ្ន​កសា​រ​ព័ត៌​មា​នមិ​នព្រ​ម​អោយ​ ​ទើប​ឈ្មោះ​ ឡា​ត់​ នៀ​វ​ ​ធ្វើ​សក​ម្ម​ភាព​ហែ​កហោប៉ៅ​អា​វអ្ន​ក​សារ​ព័​ត៌មា​នដា​ច់​ ហើ​យ​អ្ន​កសា​រ​ព័ត៌​មា​ន​បា​នយ​កទូ​រ​ស័ព្ទ​ដាក់​​ក្នុ​ងហោ​ប៉ៅ​ខោ ​ឈ្មោះ​ឡាត់​ នៀ​វ នេះចាប់ហែ​កហោ​ប៉ៅខោ​​យ​កទូ​រស័​ព្ទ​ទៀត​ ​អ្នក​សារ​ព័​ត៌មា​នទាំ​ង​ពីរ​នា​ក់​រង​គ្រោះដោ​យ​សារឈ្មោះ ​ឡាត់​ ​នៀវ​ អា​ងខ្លួ​នជា​អ្នក​មាន​អំ​ណាច​។

អ្ន​ក​សារ​ព័​ត៌មា​នរ​ង​គ្រោះទាំ​ង​ពីរ​នាក់​ ម្នាក់រហែកខោអាវអស់ និងម្នាក់ទៀតឈ្មោះ ឡា​ត់​ នៀ​វ​ ​ទៅ​ចាប់​ទាញករ អាវ។

អ្នកសា​រ​ព័ត៌​មាន​រ​ង​គ្រោះដោ​យ​សារ​ចុះយ​កព័​ត៌​មាន​ជូ​នស​ង្គ​មជា​តិ ​មា​នឈ្មោះលោ​ក​ ទៀ​ង ​យិ​ន ​ជា​អ្នក​សា​រ​ព័ត៌​មានសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ ២ឈ្មោះ ​លោក​ យួ​ន​ ឈី​វ​ ជា​ចា​ងហ្វា​ង​ គេ​ហ​ទំព័​រ​ កោះ​កុ​ង ​ព័​ត៌មា​ន​ទាន់​ហេ​តុកា​រ​ណ៍​។

​អ្នក​សា​រព័​ត៌​មាន​ ​សូម​សំ​ណូម​ពរ​ទៅ​ដ​ល់អា​ជ្ញា​ធរ​ពាក់​ព័ន្ធ​​នៅក្នុ​ង​ខេត្ត​កោះ​កុង​ ជួ​យ​ចាត់​វិ​ធា​នកា​រចំ​ពោះ​​ឈ្មោះ​ឡាត់​ ​នៀវ ​យក​ទៅ​ ផ្ដ​ន្ទាទោ​ស​តាម​ផ្លូ​វច្បា​ប់​ ហើ​យ​ជា​ពិសេ​ស​នោះ ​សូ​ម​អោយឯកឧត្តមព្រះ​រា​ជអា​ជ្ញា អម​សាលា​ដំបូ​ងខេ​ត្ត​កោះកុ​ង ​មេត្តារ​ក យុ​ត្តិ​ធម៏​ជូ​នពួ​ក​គាត់​ផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
1817 នាក់
សប្តាហ៍នេះ :
18890 នាក់
ខែនេះ :
86817 នាក់
3 ខែនេះ :
235767 នាក់
សរុប :
6649183 នាក់