ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
បែកធ្លា​យ​រឿង​​​ស្នាម​មេ​ដៃ​ក្លែ​ងប​ន្លំ​ ​រា​ប់​រ​យនា​ក់​ ​ក្នុ​ង​ឯ​ក​សារប​ណ្តឹ​ង ចោ​ទ​ប្រ​កា​ន់​លើរូ​ប ​លោ​ក ​យួ​ន​ ​ឈី​វ ពី​បទ​កា​ប់​ទ​ន្ទ្រាន​ ​ដី​ព្រៃ​រប​ស់​ រ​ដ្ឋ​ ​ចំនួ​ន​៤​០​ហិ​ក​តា​
Tue,15 September 2020 (Time 06:57 AM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 20នាក់)


ខេត្តកោះកុង ៖ រ​ក​ឃើ​ញ​ស្នាម​មេ​ដៃ​ក្លែ​ង​ប​ន្លំ​ រា​ប់​រ​យ​នា​ក់​ ​ក្នុ​ង​ឯ​ក​សា​រប​ណ្តឹ​ង​ចោ​ទ​ប្រ​កា​ន់​លើ​រូ​ប​លោ​ក​ ​​យួ​ន ​ឈី​វ​​ ពី​ប​​ទ​កា​ប់​ទ​ន្ទ្រាន​ដី​ព្រៃ​រប​ស់​រ​ដ្ឋ​ ​ចំ​នួ​​ន៤​០​ហិ​ក​តា​(សែសិ​បហិ​ក​តា)​ ​ក្នុ​ង​ដែ​នអ​ភិ​រ​ក្ស​រ​ប​ស់​ប​រិស្ថា​ន​ ​ស្ថិ​ត​ត្រ​ង់​ចំ​ណុ​ច​ព្រែក​រាក់​ ​ក្នុ​ង​ភូ​មិស្រែ​ថ្មី​ ​ឃុំ​ថ្ម​ស​ ស្រុ​ក​បុ​ទុ​ម​សា​គ​រ ​ខេ​ត្ត​កោះ​កុ​ង ​។​​

ការរកឃើញស្នាមមេដៃក្លែងបន្លំ រាប់រយនាក់ ក្នុងឯកសារបណ្តឹងចោទប្រកាន់លើរូបលោក យួន ឈីវ នេះ បានបង្ហាញយ៉ាងច្បាស់ ពេលដែលក្រុមការងារសារព័ត៌មាន ប្រចាំខេត្តកោះកុង ចុះស្រាវជ្រាវដល់មូលដ្ឋានប្រជាពលរដ្ឋទាំងនោះ ។ហើយការរកឃើញស្នាមមេដៃក្លែងបន្លំនេះក្រុមការងារបានរកឃើញ ក្រោយមានការដាក់ពាក្យបណ្តឹងលើរូបលោក យួន ឈីវ ទៅមន្ទីរបរិស្ថានខេត្តកោះកុង នាពេលកន្លងទៅ ។បន្ទាប់ពីមន្ទីរបរិស្ថានខេត្តកោះកុង បានទទួលពាក្យបណ្តឹង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ឹង វុន្នី នាយក ស្នាក់ការឧទ្យានជាតិ បុទុមសាគរ បានចេញលិខិតកោះហៅ លោក យួន ឈីវ បន្ទាប់ពីលោកបានឃើញបណ្តឹងរបស់ប្រជាពលរដ្ឋ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ករណីកាប់ទន្ទ្រានរុករានដីព្រៃសហកមន៍របស់រដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មកបំភ្លឺ ករណីខាងលើ ។យ៉ាងណា លោក យួន ឈីវ នៅតែប្រកាន់គោលជំហរ ដដែលៗថា ការចោទប្រកាន់នេះពុំមែនជាការពិតឡើយ។ដោយលោក យួន ឈីវ នៅតែបញ្ជាក់ដដែលៗថា រឿងបណ្តឹងមកលើរូបលោកនេះ កើតឡើង ដោយសាររូបលោកបានទម្លាយរឿងមេខ្លោងធំៗជាច្រើនរូបតាមរយៈការចុះផ្សាយ លើគេហទំព័រ  យូម៉ា ធីវីអនឡាញ ពីការកាប់បំផ្លាញដីព្រៃក្នុងដែនសហគមន៍របស់រដ្ឋ រាប់រយ ហិកតា ក្នុងមូលដ្ឋានឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ។ព្រោះតែរឿងនេះហើយ ទើមមេខ្លោងទាំងនោះ ក្តៅស្លឹកត្រចៀក បង្កើតស្នៀត ដ៏ឆ្គួតលីលា ពោលគឺដើរស្រង់តារាងបញ្ជីឈ្មោះ តាមមូលដ្ឋាននានា មកផ្តិតមេដៃក្លែងបន្លំ ទម្លាក់កំហុសក្នុងន័យកេងចំណេញប្រជាប្រិយភាព និងយកប្រៀបឈ្នះលើរូបលោក យួន ឈីវ ថាជាអ្នកកាប់បំផ្លាញទៅវិញ។

ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងរស់នៅក្នុងភាពសុខសាន្ត សំរាប់ពេលនេះពួកគាត់កំពុងភ័យស្លន់ស្លោរ ពេញមួយភូមិ ប្រលាន ឃុំ កណ្ដោល ស្រុកបុទុមសាគរ ខណៈ ទទួលរងនូវគ្រោះភ័យអាសន្នទាំងមិនដឹងខ្លួន ក្រោយបានឃើញស្នាមមេដៃរបស់គាត់ក្នុងពាក្យបណ្តឹងគាំទ្រ មេខ្លោងកាប់បំផ្លាញដីព្រៃសហគមន៍របស់រដ្ឋ ដែលពួកគាត់បានបញ្ជាក់ប្រាប់ក្រុមការងារសារព័ត៌មាន ថាពួកគាត់ពុំបានផ្តិតមេដៃនោះទេ សូមឳ្យក្រុមការងារសារព័ត៌មានជួយរកយុត្តិធម៌ផង។

ហើយជនបោកប្រាស់ប្រជាពលរដ្ឋ(១ភូមិ)ផលិតស្នាមមេដៃ យកមកគាំទ្រ មេខ្លោងកាប់ព្រៃក្នុងដែនសហគមន៍ ត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ នោះមានចំនួនពីរនាក់ ឈ្មោះ ឡាត់ នាវ និង ឈ្មោះ គុយ រឿន ហៅ ទី ម៉ូម ដែលជាមេខ្លោងឈរជើងប្រចាំការនៅឃុំថ្មស ក្នុងស្រុក បុទុមសាគរ ខេត្តកោះកុង។

ការយកមេដៃទាំងអស់នេះ មកទំលាក់កំហុសលើឈ្មោះលោក យួនឈីវ ថា ទៅកាប់ដីព្រៃក្នុងដែនសហគមន៍របស់រដ្ឋ ដោយសារ លោក យួនឈីវ បានទៅថត សកម្មភាព ឈ្មោះ ឡាត់ នាវ និង ឈ្មោះ គុយ រឿន ហៅទីម៉ូម អ្នកទាំងពីរអ្នកនេះជាមេខ្លោង កាប់ទន្ទ្រានយកដីព្រៃនៅចំណុចព្រែករាក់ហើយឈ្មោះ គុយ រឿន ហៅទីម៉ូម ក៏ជាអ្នកកាប់ទន្ទ្រានដីព្រៃនៅចំណុចគេហៅ អូរ រអិលក្នុងភូមិចំលងគោផងដែរ។

ចំណែកមេខ្លោងដែល បន្លំឈ្មោះនិង ស្នាមមេដៃប្រជាពលរដ្ឋ នោះ ត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ផងដែរ គឺឈ្មោះលិន លី ត្រូវជាបងប្រុសបង្កើតរបស់ គុយ រឿន ហៅ ទីម៉ូមដែលពូកែខាងកាប់ដីព្រៃរបស់រដ្ឋ។

លោក យួន ឈីវ បានបន្តថាលោករង់ចាំមើល មេភូមិ ថ្មស មេភូមិ ស្រែថ្មី មេភូមិ ចំលងគោ មានវិធានកាច្បាប់រយ៉ាងណា ចំពោះអ្នកដែលបន្លំឯកសារសាធារណៈរបស់រដ្ឋ ដែលជាច្បាប់របស់រដ្ឋនោះ។លោក យួន ឈីវ នៅតែមានសង្ឃឹមជានិច្ចថា លោក ហាក់ ឡេង អភិបាលស្រុក បុទុមសាគរ ដែលមានភាពវ័យឆ្លាតចេះដឹងច្បាប់បានល្អហើយបំរើការងារ សព្វថ្ងៃនេះជូនប្រជាពលរដ្ឋបានល្អ ដែលប្រជាពលរដ្ឋគោរពនិងស្រឡាញ់ នឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងណាចំពោះ អ្នកបន្លំឯកសារទាំងនេះ។ព្រោះមានរឿងកាន់តែអស់សំណើចមួយចំនួនដូចជា ឈ្មោះប្រជាពលរដ្ឋម្នាក់ ឈ្មោះលាន ណាង រស់នៅភូមិ ប្រលាន ឃុំ កណ្ដោល គាត់បានទៅធ្វើ ជាកម្មករ នៅប្រទេសជប៉ុន បែរជាមានឈ្មោះ និងស្នាមមេដៃក្នុងរឿងនេះដែរ មហាជនបានដាក់ជាចម្ងល់ថា ឬមួយលោកលាន ណាង បានជិះយន្តហោះមកផ្ដិតមេដៃមួយភ្លែត រួចហើយជិះយន្តហោះត្រឡប់ទៅប្រទេសជប៉ុនវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
1817 នាក់
សប្តាហ៍នេះ :
18890 នាក់
ខែនេះ :
86817 នាក់
3 ខែនេះ :
235767 នាក់
សរុប :
6649183 នាក់