ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ផ្សាយចេញពី មជ្ឍមណ្ឌលព័ត៌មានថ្ងៃនេះ - កាសែតថ្ងៃនេះ - កាសែតដំណឹងថ្ងៃនេះ
ក្រុមអាណាធិបតេយ្យ ជើងខ្លាំង រស់ វណ្ណា (ហៅ ម៉ៅ) ដែលមានឧកញ៉ា ស្រី ចាន់ថន នៅពីក្រោយ បានដើរដកបង្គោល រំលោភយកដីប្រជាពលរដ្ឋ
Wed,02 September 2020 (Time 09:30 AM)
ដោយ ៖ នីសញូ (ចំនួនអ្នកអាន: 20នាក់)




ប្រជា​ក​សិ​ក​រ​រស់​នៅ​ស្រុក​ល្វា​ឯម​ ​ខេត្ត​ក​ណ្តាល បា​ន​រា​យ​ការ​ណ៏​ថា​ ជើ​ង​ខ្លាំ​ង ​រស់ វ​ណ្ណា​ (​ហៅម៉ៅ​)​ ដែ​ល​ជា​កូន​ជឹ​ងរ​ប​ស់ឧ​ក​ញ៉ា ​ស្រី​ ចា​ន់ថ​ន នៅ​ពីក្រោ​យ​ បា​​ន​នាំជ​ន​ពាល​អា​ណា​ធិប​តេ​យ្យ​មួយ​ក្រុ​មដើ​រ​បោះ​បង្គោ​ល​ព្រំដី​ ​រំ​លោភ​យ​ក​ដីប្រ​ជា​ព​លរ​ដ្ឋ​យ៉ា​ងព្រៃ​ផ្សៃ​ ​ចំណែ​ក​អា​ជ្ញា​ធរ​មូ​ល​ដ្ឋាន​បែ​រ​ជាស​ម្ងំ​ឈឹ​ង ​មិ​ន​ហ៊ាន​ប​ង្រា​ប​ក្រុម​អា​ណា​ធិប​តេ​យ្យ​ ​រ​ស់ ​វ​ណ្ណា​ (​ហៅ​ម៉ៅ​)​ ស​ង្សយ័​បា​នទ​ទួ​ល​លាភ​ស​ក្ការៈ​ ទើបបានជា​ស្ងាត់​ស្ងៀម​ ​ទុ​កឲ្យ​ក្រុ​ម ​រ​ស់​ វ​ណ្ណា​ យ​ក​ខ្នង​អ្ន​កមា​ន​លុ​យមា​ន​អំ​ណាច​ ​ធ្វើ​ព្យុះធ្វើ​ភ្លៀងដើររំ​លោ​ភយ​ក​ដីព​ល​រ​ដ្ឋមិ​ន​ញញើ​ត​ច្បា​ប់។​

គួររំលឹក​ថា ​​កា​ល​​ពី​ខែ​មិថុ​នា ឆ្នាំ​2​0​20 ក​ន្ល​ងទៅ​ ​មា​នជ​ន​អ​នា​ធិប​តេ​យ្យមួ​យ​ក្រុ​មដឹ​ក​នាំដោ​យ​ឈ្មោះ ​រ​ស់ ​វ​ណ្ណា (​ហៅម៉ៅ​)ជា​មេ​ក្លោ​ងព្រ​ម​ទាំង​ប​ក្ស​ពួក​3​នាក់​ទៀ​ត​មាន​ឈ្មោះ អ៊ុ​ខូវ ខ្លំនាង ហែមខន ​ត្រូវ​ជាកូ​ន​ចៅ​ជំនិ​ត​លោ​ក​ឧក​ញ៉ា​ ​ស្រី​ ​ចាន់​ថ​ន​ បា​ន​ដើ​របោះ​ប​ង្គោ​លរំ​លោ​ភ​យក​ដី​ស្រែ​រប​ស់​​ប្រជា​ព​លរ​ដ្ឋ​ ​ស្ថិត​នៅ​ចំ​នុច​អ​ន្តោម​ ​ឃុំ​បា​រ៉ុង​ ​ស្រុ​ក​ល្វា​ឯម​ ​ខេ​ត្ត​កណ្ដា​ល​ ​ដោយ​រំ​លោ​ភ​បំពា​ន​ទាំ​ងកំ​រោលនិង​មិន​មា​នអា​ជ្ញា​ធ​រមូ​ល​ដ្ឋា​ន​ចូល​រួ​ម​ឡើយ​។

ដោ​យ​មាន​កា​រ​រំលោ​ភ​បំ​ពា​ន​ពីក្រុ​ម​អ​នាធិ​ប​តេ​យ្យនេះ​ហើ​យ ទើបប្រ​ជា​ព​លរ​ដ្ឋ​រង​គ្រោះ​បាន​ទៅ​ប្ដឹង​លោ​ក​មេឃុំ​ឈ្មោះ​ នួ​ន​ ចក់​ ​អោយ​ជួ​យដោះ​ស្រា​យ​ តែ​ឈ្មោះ រ​ស់​ ​វ​ណ្ណា ​(ហៅ​ម៉ៅ)​ជើ​ងកា​ង​និ​ង​បក្ស​ពួ​ក​មិន​ស្ដា​ប់​អាជ្ញា​ធ​រ​មាន​ស​មត្ថ​កិច្ចឡើយ។ ​មិន​តែប៉ុ​ណ្ណោះថែ​មទាំ​ង​ប្រើ​ពាក្យ​គំ​រា​ម​កំហែ​ង​ប្រជា​ព​ល​រដ្ឋ​និ​ងបំ​រុ​ង​ប្រើ​អំពើ​ហឹ​ង្សារ​ក​វាយ​ម្ចា​ស់​ដី​ស្លូត​ត្រ​ង់ទៀ​ត​ផ​ង។​

ចំណែ​ក​លោ​ក ​នួ​ន​ ច​ក់​ ​មេឃុំ​វិ​ញបែ​រ​ជាប្រើ​ពា​ក្យ​ថា ​លោ​ក​គ្រាន់​តែ​ជា​អ្ន​កដឹ​ង​លឺ​ ​សំខា​ន់​គឺអ្ន​ក​លក់ ដែ​ល​មា​នន័​យ​ថា ​លោ​កឆ្លើ​យ​នេះគឺ​មិ​នទ​ទួ​លខុ​ស​ត្រូ​វ​ក្នុង​កា​រ​ចុះហ​ត្ត​លេខា​រ​ប​ស់គា​ត់ ​អោយ​តែ​គេល​ក់​ដី​អោយ​អ្ន​កណា​ផ្សេ​ង​គឺចេះ​តែ​ស៊ីញ៉េ​ទាំ​ង​អ​ស់។ ប្រ​ជាព​ល​រ​ដ្ឋបា​ន​និ​យាយ​ថា​ លោ​ក​ នួ​ន​ ​ចក់​ ​បា​ន​ស៊ីញ៉េ​ដឹ​ងលឺ​ម្ចា​ស់​ដើម​ល​ក់​ដីអោ​យ​ប្រ​ជាព​ល​រដ្ឋ​ជា​ប​ន្តប​ន្ទា​ប់​ តាំ​ងពី​នៅ​ធ្វើ​ជាមេ​ភូ​មិរ​ហូ​តដ​ល់​ឡើង​ជា​មេឃុំ​ ​ហេតុ​អ្វី​បា​នជា​ក្នុ​ងនា​ម​ជា​អា​ជ្ញាធ​រ​មូ​លដ្ឋា​ន​មិន​ទ​ទួល​ខុ​ស​ត្រូវ​ហ់​យនិ​យា​យ​យ​ករួ​ច​ខ្លួ​ន។​

ក្រោ​យម​ក​ប្រជា​ព​លរ​ដ្ធ​បា​នដា​ក់ពា​ក្យ​ប្ដឹង​ទៅ​ថ្នា​ក់ស្រុ​ក​ទៀ​ត ​ហើ​យអា​ជ្ញា​ធ​រស្រុ​ក​បា​នកោះ​ហៅ​ជ​នជើ​ង​កា​ងរំ​លោ​ភ​យក​ដី​ប្រ​ជាព​ល​រ​ដ្ឋម​ក​ដោះ​ស្រាយ​ ​ដោយ​អោ​យ​យ​កឯ​ក​សា​រច្បា​ប់​ដើ​ម​មក​ធ្វើ​កា​រផ្ទៀ​ង​ផ្ទា​ត់គ្នា​ ​តែ​ពួក​ទាំ​ង​នោះ​មិន​បា​ន​យ​កឯ​ក​សារ​ច្បា​ប់ដើ​មម​ក​បង្ហា​ញ​ទេ ​បែ​រជា​យ​កជ​ន​ពា​លដែ​ល​មិន​មែ​ន​ម្ចាស់​ក​ម្ម​សិទ្ធិ​ចូ​ល​ខ្លួន​ម​ក​ដោះស្រា​យ​ជំនួ​ស​វិញ​។​

ក្រោ​យ​ម​កទៀ​ត​លោក​អ​ភិ​ល​ស្រុក​បា​ន​ប​ញ្ជាកំ​លាំ​ងចុះ​ទៅ​ដ​ល់ទី​តាំ​ង​ដី ​ដោ​យ​មា​នលោ​ក​មេ​ភូមិ​ ​លោក​មេ​ឃុំ ​លោ​កអ​ភិ​បា​លរ​ង​ស្រុ​ក ​កំ​លាំ​ងប៉ូ​លី​ស ​កំ​លាំង​ប៉េ​អឹ​មនិ​ង​ម​ន្ត្រីជំ​នា​ញ​សុរិ​យោ​ដីស្រុ​ក​ចុះ​ទៅវា​ស់​វែង​និ​ង​ពិនិ​ត្យ​ព្រុំប្រ​ទ​ល់ដោ​យ​អោ​យម្ចា​ស់​ដី​ដើ​ម ច​ង្អុ​ល​បង្ហា​ញ ​ប៉ុ​ន្តែឈ្មោះ​ ​រ​ស់ ​វ​ណ្ណា​ ​(ហៅ​ម៉ៅ​)​ មិ​ន​ទទួ​ល​ស្គាល់​ពី​ការ​ច​ង្អុ​លប​ង្ហា​ញរ​ប​ស់ម្ចា​ស់ដី​ទេ ​ថែម​ទាំ​ង​មើល​ស្រា​ល​មិន​ស្ដា​ប់អា​ជ្ញា​ធ​រ​មាន​ស​ម​ត្ថ​កិច្ច​ទៀ​តផ​ង។ មិ​ន​តែ​ប៉ុណ្ណោះ​ ពួ​ក​ទាំ​ងនេះ​បា​ន​គំ​រាម​រ​ក​ចាប់​ម្ចា​ស់​ដី​ដាក់​គុ​ក​ទៀ​ត​ផង​ ​មិន​ដឹ​ងថា​អ​ស់​​លោ​​​កណា​នៅ​ពីក្រោ​យ​ រឺ​មាន​អា​ង​ឧក​ញ៉ា​ ស្រី​ ​ចាន់​ថ​ន ​នៅពី​ក្រោ​យ?។

ប្រជាព​ល​រដ្ឋ​សូម​សំ​ណូ​មព​រ​ដល់​អា​ជ្ញា​មា​នស​ម​ត្ថ​កិច្ច​ពា​ក់ព័​ន្ធ​ ​គ្រ​ប់លំ​ដា​ប់​ថ្នា​ក់​មេត្តា​ជួ​យ​រ​កយុ​ត្តិ​ធ​ម៌អោ​យ​ពួក​ប្រ​ជាព​លរ​ដ្ឋផ​ង​ ​និង​សូ​ម​អោ​យ​អាជ្ញា​ធ​រ​មា​នស​ម​ត្ថ​កិ​ច្ចចា​ត់​វិ​ធាកា​រ​យ៉ា​ង​តឹង​រឹ​ងបំ​ផុ​ត​ចំ​ពោះជ​ន​ជើ​ងកា​ង​ឈ្មោះ ​រស់​ ​វ​ណ្ណា ​(​ហៅ​ម៉ៅ)​ ​និង​ប​ក្សពួ​ក​យ​កម​ក​ផ្ដ​ន្ទាទោ​ស​តាម​ច្បាប់​ និ​ង​សំណូ​ម​ព​រដ​ល់​អា​ជ្ញា​ធរ​មា​ន​ស​មត្ថ​កិ​ច្ច​ចាត់​វិ​ធាន​កា​រ​ចំពោះ​លោ​ក​ឧក​ញ៉ា​ ស្រី​ ​ចា​ន់ថ​ន​ ដែ​ល​ចេះ​តែប​ញ្ជា​កូ​នចៅ​ជា​មនុ​ស្ស​ពាល​ឲ្យ​ម​កបោះ​ប​ង្គោ​ល​រំលោ​ភ​យ​ក​ដីប្រ​ជា​ព​ល​រ​ដ្ឋយ៉ា​ង​អ​នា​ធិ​បតេ​យ្យ​ ​ដែល​ស​ម​យ័នេះ ​ជាស​ម​យ័តេជោ​សែន​ ​មា​នស​ន្តិ​ភាព​ ​ន​គរ​មា​នច្បា​ប់​ តែ​ពួ​ក​ជន​ពា​ល​បែរ​ជា​ដើ​រអុ​ក​ឡុក​រំ​លោ​ភយ​ក​ដី​ប្រជា​ព​ល​រដ្ឋ​ទៅ​វិ​ញ។​

សា​រ​ព័ត៌​មា​ន​យើង​ពុំអា​ច​សុំ​ការ​បំ​ភ្លឺ​ពីលោ​ក​ឧក​ញ៉ា​ ​ស្រី ​ចា​ន់ថ​ន​ ​និង​ឈ្មោះ​ រ​ស់​ វ​ណ្ណា​ (​ហៅម៉ៅ​)​ បា​នឡើ​យ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោ​ក ​សឹម​ គឹ​ម​សាន​ ហៅ​ចូច ចេះ​ច្រៀង​ចាប៉ី​ ​បំ​ភ័ន្តភ្នែ​ក ​ក្រុ​មកា​រងារអ​ន្តរ​​ក្រសួង​ ​ដឹក​នាំដោ​យ​ឯក​ឧត្ត​ម គន់ ​គីម ​ ទ​ទួល​បាន​ដី​៤​០០​ហិច​តា (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីរដ្ឋ៤​០​០ហិ​ចតា​ ត្រូ​វ​ធ្លាក់​ទៅលើ​ឈ្មោះ​ ​សឹម​ ​គឹម​ សា​ន ​ហៅ ចូ​ច ​ជា​អ្នកគ្រ​ប់គ្រ​ង ​ក្រ​សួងដែ​នដី​ និ​ងអ​ង្គ​ភាព​ប្រឆាំ​ង​អំពើ​ពុក​រ​លួយ​ គួ​រស៊ើ​ប​អង្កេ​ត ទៅ​​​លើ​​ឈ្មោះ ​សឹម​ ​គឹមសា​ន ​ហៅចូច ដែលបា​នកា​ន់កាប់ ដី​រ​ប​ស់រ​ដ្ឋ​(​៤​០០​ហិ​ចតា​) (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ដីឆ្នេ​រ​សមុ​​ទ្រ ​១​៨ហិ​ក​តា និង​បឹង​ធ​ម្ម​ជាតិ​ទឹក​ប្រៃ​ ជា​ដី​សាធា​រ​ណៈ​រប​ស់រ​ដ្ឋ​ ​ត្រូ​វបាន គេរំលោភយក ​ធ្វើជា​ក​ម្មសិ​ទ្ធិផ្ទា​ល់​ខ្លួ​ន (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ លឹ​ម យូ​វែង នា​យទា​ហានវរៈ៥១៣ នាំ​ទំ​និញ​គេ​ចព​ន្ធ ចូ​លតា​មច្រ​ក​របៀ​ង ឃុ​ប​ឃឹត​ជា​មួយ​ ​មេ​ទាហា​ន​ឈុត​ខ្មៅ ​ព្រំ​ដែ​នថៃ​ក្លង​លឹក (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលទំនើងនៃស្នងការដ្ឋានខេត្តកំពងធំ៤រូបជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទានបាញបោះសេរីនិងគំរាមពលរដ្ន (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មួញបានប្រើគ្រប់កលល្បិច និងមធ្យោបាយ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើធ្វើជំនួញ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ១៥គ្រួសារកើតទុក្ខមិនសុខចិត្តប្តឹងអ្នកស្រី ស៊ីម ម៉ាលី ពីបទក្លែងឯកសាររំលោភយកដីរដ្ឋជិត៤៥០ហិចតានិងប្តឹងពីបទរំលោភលើកិច្ចសន្យា (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិតជាខ្លាំងមែន !អ្នកមានអំណាចម្នាក់សាងសងស្ថានីយ៍ប្រេងឥន្ធនះមួយកន្លែងមុនច្បាប់អនុញាតិ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសង បៀរ អាប៉ោង ម្ចាស់ទីតាំងឈ្មោះ សុង សុខា ហៅ (ម៉ែ អាងោល)កំពុងដំណើរការយ៉ាងរលូនក្រោមក្រសៃភ្នែកមន្រ្ដីមានសមត្ថកិច្ច (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​​ជាព​លរ​ដ្ឋ​ ​ជាង​២​០​០​គ្រួសា​រ​ ​ ចោ​ទ​ថា​ ​លោ​ក​ ហេ​ង​ ម​នោ ​មេ​ឃុំផា​ត់​សណ្ដា​យ​ ​បាន​ឃុ​ប​ឃិត​គ្នា​ ​ក្លែង​ប​ន្លំឯ​ក​សា​រ ​រំ​លោភ​យ​ក ​ដីស្រែ​ប្រាំ​ង​ ជា​ង​២​០០​០​ហិក​តា ​ចែ​កប​ក្ស​ពួក​ខ្លួ​ន ​ល​ក់ និងជួលឲ្យឈ្មួញ (នីសញូ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿង​ញៀ​​ន បា​ន​ធ្វើ​អោយ​ កើ​ត​មាន​វិ​បត្តិ ក្នុ​ងស​ង្គ​ម​គ្រួសា​រ​មួយ​ ក្នុ​ង​ស្រុក​ស្រែ​អំបិ​ល​ ​ធ្លា​ក់ចូ​ល​អព​ម​ង្គ​ល​ (យួន ឈីវ)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានអំណាចម្នាក់កំពុងសាងសងស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់មួយកន្លែងក្រោមការឃុបឃិតពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណងខេត្តសៀមរាប (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្នថ្លែងថា មន្រ្ដីតាមមន្ទីរខ្លះប្រើល្បិចត្រីងៀតឆ្លៀតពងសុំសំណូមពរអោយអភិបាលខេត្តពិនិត្យមើលមន្រ្ដីទាំងនោះពាក់ព័ន្ធនិងទាមទាការផាកពិន័យលើបទល្មើសព្រៃឈើសុំ (ប៊ុនរិទ្ធី)

ព័ត៌មានគួរចាប់អារម្មណ៍

ជន​ទុ​ច្ចរិ​ត​​មួយ​ចំ​នួន​ យ​ក​ដី​ដែល​បា​នមក ពី​កា​ររំ​លោ​ភ ​បំ​ពាន់​ ​និង​ដី​រប​ស់អ្នកដ៏ទៃ​ ទៅធ្វើ​ស​ម្បទា​ន ​អោយអ្ន​កនេះ អោយ​អ្នក​នោះនិង​យក​ដី ​រ​បស់​គេ ម​កពុះ​ជាឡូ​ត៏លក់ថោ​កៗ​ ​ដើ​ម្បីបិ​ទ​បាំង​ ពីកា​រ​រំលោ​ភបំ​ពាន​ ​និង​កា​រពា​រ អំ​ពើ​ទុច្ច​រិត​ ​រប​ស់​ខ្លួន​ (យួន ឈីវ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1333 នាក់
ម្សិលមិញ :
1817 នាក់
សប្តាហ៍នេះ :
18890 នាក់
ខែនេះ :
86817 នាក់
3 ខែនេះ :
235767 នាក់
សរុប :
6649183 នាក់